Wednesday, January 21, 2009

ឆ្កួត ៨ យ៉ាង
(បទពាក្យ ៧)
*លោកិយយើងនេះពិបាកណាស់ ទោះក្មេង ឬចាស់ កើតរោគា
ជួនភ្លេចសតិស្ទើរលេលា មិន សូវ ជាមានច្រើនគគោ ។
*ខ្លះជា កម្មុម្មត្តកោ ចិត្តចើងធំប៉ោដោយរាគរោគ
កើតឆ្កួតព្រោះអំពើស្មោកគ្រោក ដ្បិត អី សត្វ លោកនេះមានកម្ម
កម្មទាញ់ឲ្យឈ្លក់ក្នុងកាមា វក់តាមតណ្ហាជាប្រចាំ
ស្រវឹងក្នុងកាមគុណទាំងប្រាំ គឺកម្ម នាំ ឲ្យ ឆ្កួតលេលា ។
*ប្រុសខ្លះឆ្កួតស្រកើតក្បត់ចិត្ត ហ៊ានប្រព្រឹត្តផិតនឹងភរិយា
ត្រូវរ៉ូវស្រីស្នេហ៍កាត់រកគ្នា នេះហៅ លេលា គឺឆ្កួតស្រី ។
*ឯស្រីៗខ្លះក៏ហ៊ានផិត ប្រព្រឹត្តក្បត់ចិត្តនឹងស្វាមី
ជួប ប្រុស ពេញចិត្តល្បួងបេតី ផឹតឆ្កួតក្បត់ប្ដីដោយរាគា ។
* កោធុម្មត្តកស ឆ្កួតទីពី ឆ្កួតវិលវក់វីព្រោះក្រោធា
បណ្តោឲ្យចិត្ត ឆ្កួត ឥតជា ខឹងគេគ្រប់គ្នាជេរមិនឈប់ ។
*ទាស់ចិត្តប្រពន្ធជេរបញ្ចោរ ដោយក្ដីទោសោស្រវឹងជ្រប់
តែទើសមុខហើយឥតធម៌ទប់ ខន្តីទំនប់មិនកាន់យក ។
*បណ្ដោយឲ្យចិត្តអសុរ ចូល ជេរដៀលត្រកូលឥតគិតភ្នក
ខឹងកូនខឹងចៅជេគំហក ញាតិមិនរាប់រកព្រោះគេខ្លាច ។
*ដ្បិតអីអ្នកឆ្កួតដោយកំហឹង ឲ្យតែកើតខឹងប្រើអំណាច
ជនឆ្កួតពួកនេះចិត្តកោងកាច នាំឲ្យគេខ្លាចគ្រប់អាត្មា ។
* ទីបី មោហុម្មត្តកោ ឆ្កួតព្រោះមោហោខ្វះបញ្ញា
វង្វេងមិនស្គាល់ព្រះធម្មា អ្នកផង គេរៀរ មិនហ៊ានគប់ ។
*ជួនឆ្កួនភ្លេចជាតិភ្លេចត្រកូល ដ្បិតមោហ:ចូលពេញខ្លួនស៊ប់
អាប់ឥតបញ្ញាងងឹតជ្រប់ ឆ្កួតឥត ធម៌ ទប់មិន ស្គាល់ បុណ្យ ។
*ភ្នែកភ្លឺដូចខ្វាក់មិនស្គាល់ផ្លូវ យល់ខុសជាត្រូវឆ្កួតនេះកុន
ពួកនេះបើបានជាដើរមុន នាំគេ ឲ្យ ស៊ុន ឆ្កួត តាមដែរ ។
*បើដឹកនាំគេក្នុងជំនុំ អាចមានគ្រោះធំដោយសារតែ
នាំគេឲ្យខុសដូចខ្លួនដែរ មោហោ បង្វែរ ឲ្យ លេលា ។
* ទិដ្ឋុម្មត្តកោ ឆ្កួតទីបួន ឆ្កួតនេះមួនមើលមិនជា
ប្រកាន់ទិដ្ឋិផ្ទុយធម្មា ទាញ់គេគ្រប់គ្នាឲ្យតាមខ្លួន ។
* យក្ខុម្មត្តកោ ឆ្កួតទីប្រាំ អាក្រក់សាំញាំពេញចំនួន
ឆ្កួតព្រោះយក្សចូលនៅពេញខ្លួន សំដីខុសផ្ទួនប្លែកធម្មតា ។
ពាក្យយក្សនេះគឺបិសាចប្រាយ ចូលមកទម្លាយឲ្យមោហា
ចេញសំដីខ្មោចឬអ្នកតា ដែលយើងហៅថាខ្មោចព្រាយចូល ។
*ខ្មោចយក្សចូលខ្លួនក្លែងនិយាយ ហាក់មានប្រេតព្រាយមកមីរមូល
ឆ្លើយឆ្លងញ័រញាក់ខ្មោចចេញចូល អ្នកស្រុកបបួល គ្នាបន់ស្រប់ ។
* ប្រាំមួយ បិត្តុម្មត្តកោ ជួនដោះអាវខោឆ្កួតអាប់អន់
កម្រើកប្រមាត់វិលឥតស្រន់ ឆ្កួតមិនអាច បន់ ស្រន់ជាបាន ។
គឺឆ្កួតមែនទែនហៅវិកល ឆ្កួតលែងដឹងយល់ដើមដាន
សរសៃប្រាសាទភ្លេចវិញ្ញាណ ជួនព្យាបាល បានជួនដូចសត្វ ។
* ប្រាំពីរ សុរុម្មត្តកោ អាឡេអាឡោស្មារតីបាត់
ឆ្កួតព្រោះសុរាអាក្រក់ក្តាត់ ដូចខូចប្រមាត់ មិន អាចកែ ។
គឺឆ្កួតប្រមឹកគ្រប់វេលា មិនសូវដែលជារាល់់ថ្ងៃ-ខែ
បើស្រវឹងហើយរលាតែ ជេរឪជេរម៉ែកូនប្រពន្ត ។
ដំណើរទ្រេតទ្រោតសំដីខ្មោច ក្លិនខ្លួនអសោចិ៍កើតមោហន្ធ
សតិបញ្ញាខ្សោយឱនទន់ ផឹកឆ្កួតមិនស្រន់ហៅឆ្កួតស្រា ។
* ឯ ព្យសនុម្មត្តកោ មិនចេះបញ្ជោរជេរអ្នកណា
ឆ្កួតព្រោះវិនាសព្រាត់គ្រួសសារ មាតាបិតាកូនប្រពន្ធ ។
ទៅជាវិកលឆ្កួតស្រែកយំ សោកោសៅក្ដៅងំថ្លើមប្រមាត់
សង្រេងខ្សឹកខ្សួលមិនងាយបាត់ នេះចាត់ថាឆ្កួតទីប្រាំបី ។

No comments:

Post a Comment