Tuesday, March 31, 2009

ភាពតានតឹងបានកើនឡើងរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន

ភាពតានតឹងបានកើនឡើងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 26/03/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 26/03/2009 13:37 ម៉ោងសកល

អភិវឌ្ឍន៍យោធាចិនជាការគំរាមដល់ស្ថិរភាពតំបន់អាស៊ី។ នេះជាការគូសបញ្ជាក់របស់របាយការណ៍នៃក្រសួងការពារជាតិអាមេរិកដែលបានផ្សាយ

ឲ្យដឹងកាលពីថ្ងៃពុធម្សិលមិញហើយរបាយការណ៍នេះបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា

ភាពតានតឹងបានកើនឡើងកាន់តែខ្លាំងឡើងៗរវាងអាមេរិកនិងចិន។

លោកស្រី Hillary Clinton

(រូបខាងឆ្វេង) និងHu Jintao ប្រធានាធិបតីចិន ក្នុងទីក្រុងប៉េកំាង កាលពីថ្ងៃទី ២១ កុម្ភៈ ២០០៩







អ្វីដែលបានធ្វើឲ្យក្រសួងការពារជាតិអាមេរិកបារម្ភខ្លាំងបែបនេះគឺមកពីកងកម្លាំងយោធាចិន

នៅ តែបន្តអភិវឌ្ឍបច្ចេកទេសទំនើបៗ ក្នុងវិស័យបរមាណូនិងវិស័យអវកាស ដែលទាំងនេះធ្វើឲ្យប្តូរប្រែប្រួលស្ថិរភាពយោធាក្នុងតំបន់ ហើយនិងតំនប់អាស៊ីប៉ាស៊ីហ្វីកទាំងមូល។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការពារជាតិអាមេរិកស្ដីពីអនុភាពនៃយោធាចិន។

មន្ទីរប៉ង់តាហ្កូនបានធ្វើការកត់សម្គាល់ទៀតថា ទោះបីជាភាពតានតឹងរវាងទីក្រុងប៉េកាំងនិងកោះតៃវ៉ាន់បានថមថយស្រុតចុះយ៉ាងណាក្តី ក៏ប្រទេសចិននៅតែបន្តអភិវឌ្ឍសព្វាវុធទំនើបៗដែលជាការគំរាមមួយដល់កោះតៃវ៉ាន់។

របាយការណ៍អាមេរិកបានបញ្ជាក់ជាលើកទីមួយឲ្យដឹងថា ទីក្រុងប៉េកាំងបានសាងសង់មូលដ្ឋាននាវាមួយថ្មីនៅកោះហៃណាន់ឋិតនៅប៉ែកខាងត្បូងនៃប្រទេស


ចិន ដែលអាចទទួលនាវាមុជទឹក(sous-marins)បានកាន់តែច្រើនឡើងៗហើយមានទាំងបំពាក់ទៅដោយកាំជ្រួចមីស៊ីលអន្តរទ្វីបផងទៀត។

កំពង់ផែយោធាចិនថ្មីនេះមានទាំងហេដ្ឋារចនាសម្ពន្ធក្រោមដីដែលអាចធ្វើឲ្យកងកម្លាំងយោធាជើង


ទឹកចិនមានលទ្ធភាពនឹងឈានដល់ដែនទឹកអន្តរជាតិផ្ទាល់តែម្តង។ ចំណែកឯមន្ទីរប៉ង់តាហ្កូនបានប្រកាសអំពាវនាវកាលពីថ្ងៃពុធម្សិលមិញឲ្យប្រទេសចិនធ្វើការចរចា

ឲ្យបានមុតមាំជាមួយសហរដ្ឋអាមេរិក ហើយបានបន្ទោសទីក្រុងប៉េកាំងថាខ្វះតម្លាភាព

ក្នុងវិស័យអភិវឌ្ឍន៍យោធា។

នៅថ្ងៃព្រហស្បតិ៍ ទី ២៦ មីនា ទីក្រុងប៉េកាំងបានព្រមានជាថ្មីសហរដ្ឋអាមេរិកពីការមកដល់នៃនាវារុករកថ្មីអាមេរិកាំងនៅសមុទ្រចិន។ ហើយប្រទេសចិនបានប្រឆាំងយ៉ាងខ្លាំងក្លាទៅនឹងសេចក្តីសម្រេចចិត្តរបស់សភាអ្នកតំណាងអាមរិក


ដែលបានបញ្ជាក់សារជាថ្មីពីកិច្ចសន្យាអាមេរិកពាក់ព័ន្ធនឹងសន្តិសុខតៃវ៉ាន់។ អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានថ្លែងឲ្យដឹងថារដ្ឋាភិបាលនិងប្រជាជនចិនប្រឆាំងយ៉ាងដាច់

ខាតទល់នឹងរបស់ដែលហៅថា”Taïwan Relation Act”។ តើអ្វីទៅដែលហៅថា”Taïwan Relation Act”? ”Taïwan Relation Act”គឺជាកិច្ចសន្យាអនុម័តនាឱកាសទទួលស្គាល់ទីក្រុងប៉េកាំងដោយទីក្រុងវ៉ាសិនតោន ដោយសហរដ្ឋអាមេរិកសន្យាថានឹងរក្សាសមត្ថភាពរបស់ខ្លួនក្នុងកិច្ចការពារកោះតៃវ៉ាន់ហើយនិងផ្តល់

សព្វាវុធដែលមានលក្ខណៈសម្រាប់ការពារខ្លួនឲ្យកោះតៃវ៉ាន់។ សូមគូសបញ្ជាក់ថា ពីខែតុលាមកទល់ចុងខែកុម្ភៈកន្លងទៅនេះ ទីក្រុងប៉េកាំងបានព្យួរផ្អាកកិច្ចចរចាយោធាជាមួយទីក្រុងវ៉ាសិនតោនដើម្បីប្រឆាំងនឹងការលក់សព្វាវុធ

អាមេរិកឲ្យតៃវ៉ាន់ដែលមានចំនួនទឹកប្រាក់ប្រមាណ៦ ៥០០លានដុល្លារ។

ទីក្រុងប៉េកាំងគ្រោងតម្លើងថវិកាយោធារបស់គេប្រមាណ១៤,៩%សម្រាប់ឆ្នាំនេះទល់នឹងការតម្លើង១៧,៦%នៅឆ្នាំ២០០៨៕















ដំណើរការកាត់ទោសអតីតមេដឹកនំាខ្មែ

ដំណើរការកាត់ទោស​អតីត​មេដឹកនំាខ្មែ
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 30/03/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 30/03/2009 13:38 ម៉ោងសកល
នៅ​ថ្ងៃ​ច័ន្ទ ទី ៣០ មីនា ២០០៩ ដំណើរ​ការ​កាត់​ទោស​អតីត​មេដឹកនំា​ខ្មែរ​ក្រហម​បាន​ចាប់​ផ្តើម​ជា​ផ្លូវការ​​​ហើយ តាម​រយៈ​សវនាការ​ជំនុំ​ជម្រះ​លើ​អតីត​មេ​គុក​ទួលស្លែង កំាង ហ្គិចអៀវ ហៅឌុធ។ មាន​អាយុ ៦៦ឆ្នំា ឌុធ ត្រូវ​បាន​ចោទ​ប្រកាន់​តែ​ពី​បទ​ឧក្រិដ្ឋកម្ម​​ប្រឆំាង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​សង្រ្គាម​ប៉ុណ្ណោះ គឺ​គ្មាន​បទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទេ។
តើសវនាការលើអង្គសេចក្តីក្នុងការកាត់​ទោស កាំង ហ្គេកអ៊ាវហៅឌុចនៅថ្ងៃដំបូងហ្នឹងបានផ្តើមឡើងយ៉ាងដូចម្តេចខ្លះ ?
សូម​ចុច​ខាង​ក្រោម​នេះ ដើម្បី​ស្តាប់​បទអន្តរាគមន៍​របស់ លី ម៉េងហួរ អ្នក​ឆ្លើយ​ឆ្លង​ពត៌មាន​ម្នាក់​របស់​យើង​ប្រចំា​ទីក្រុង​ភ្នំពេញ ឆ្លើយ​នឹង​សំណួរ​របស់ គួច គន្ធារ៉ា៖
ដំណើរ​ការ​កាត់​ទោស​អតីត​មេដឹកនំា​ខ្មែរ​ក្រហម


ចំណាប់អារម្មណ៍របស់អ្នកចូលរួមចំពោះការសុំទោសរបស់ឌុច​


ចំណាប់​អារម្មណ៍​របស់​អ្នក​ចូល​រួម ចំពោះការសុំទោសរបស់ឌុច​
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 31/03/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 31/03/2009 13:59 ម៉ោងសកល
ឌុច និង​មេធាវី​ទាំង​ពីរ​នាក់ នៅ​ក្នុង​អង្គសវនាការ
នៅ​ថ្ងៃ​អង្គារ ទី ៣១ មីនា ២០០៩ ឈាន​ចូល​ដល់​ថ្ងៃ​ទី​ពីរ​នៃ​ដំណើរ​ការ​កាត់​ទោស​អាតីត​មេគុក​ទួលស្លែង កំាង ហ្គិចអៀវ ហៅឌុច។ នៅ​ចំពោះ​មុខ​ចៅ​ក្រម​ក្នុង​រង្វង់​ក្រចក​សេះ ឌុច​បាន​សុំ​ទោស​ដល់​ជន​ដែល​បាន​បាត់បង់​ជីវិត​នៅ​គុក​ទួល​ស្លែង និង​ដល់​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ។ ពិសេស ឌុច​បាន​និយាយ​សារភាព​ទទួល​កំហុស​ចំពោះ​ឧក្រិដ្ឋកម្ម​ធ្វើ​ទារុណកម្ម និង​ឧក្រិដ្ឋកម្ម​សំលាប់​មនុស្ស​នៅ​ក្នុង​គុក ស២១ ដែល​ខ្លួន​ជា​ប្រធាន នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់ ប៉ុល ពត ពី​ថ្ងៃ​ទី ១៧ មេសា ១៩៧៥ ដល់​ថ្ងៃទី ៦ មករា ១៩៧៩។
តើ​អ្នក​ដែល​បាន​ចូល​រួម​តាម​ដាន​ដោយ​ផ្ទាល់​នៅ​សាលាក្តី​ខ្មែរក្រហម​ថ្ងៃ​ទី​ពីរ​ហ្នឹង ពួក​គេ​យល់​ឃើញ​បែប​ណា​ដែរ ចំពោះ​ការ​លើក​ឡើង​របស់ ឌុច ?
សូម​ចុច​ខាង​ក្រោម​នេះ ដើម្បី​ស្តាប់​បទអន្តរាគមន៍​របស់ លី ម៉េងហួរ អ្នក​ឆ្លើយ​ឆ្លង​ពត៌មាន​ម្នាក់​របស់​យើង​ប្រចំា​ទីក្រុង​ភ្នំពេញ ឆ្លើយ​នឹង​សំណួរ​របស់ គួច គន្ធារ៉ា៖
ចំណាប់​អារម្មណ៍​របស់​អ្នក​ចូល​រួម ចំពោះ​ការ​សុំ​ទោស​របស់​ឌុច​


ឌុចបានសុំទោសដល់ជនបាត់បង់ជីវិតនិងគ្រួសាររបស់ជនរងគ្រោះ​

ឌុចបានសុំទោសដល់ជនបាត់បង់ជីវិត និង​គ្រួសារ​របស់​ជន​រងគ្រោះ​នៅ​គុក​ទួលស្លែង
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 31/03/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 31/03/2009 14:12 ម៉ោងសកល
តុលាការ​ត្រៀមកន្លែងអង្គុយជាង៥០០កន្លែងទុកឲ្យសាធារណជននៅក្នុងសវនាការស្អែក
ដំណើរ​ការ​កាត់​ទោស​អាតីត​មេគុក​ទួលស្លែង កំាង ហ្គិចអៀវ ហៅឌុច បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​ពីរ​ហើយ។ ថ្ងៃ​អង្គារ​ទី ៣១ មីនា នៅ​ចំពោះ​មុខ​ចៅ​ក្រម​ក្នុង​រង្វង់​ក្រចក​សេះ ឌុច​បាន​សុំ​ទោស​ដល់​ជន​ដែល​បាន​បាត់បង់​ជីវិត​នៅ​គុក​ទួល​ស្លែង និង​ដល់​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ។ ពិសេស ឌុច​បាន​និយាយ​សារភាព​ទទួល​កំហុស​ចំពោះ​ឧក្រិដ្ឋកម្ម​ធ្វើ​ទារុណកម្ម និង​ឧក្រិដ្ឋកម្ម​សំលាប់​មនុស្ស​នៅ​ក្នុង​គុក ស២១ ដែល​ខ្លួន​ជា​ប្រធាន នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់ ប៉ុល ពត ពី​ថ្ងៃ​ទី ១៧ មេសា ១៩៧៥ ដល់​ថ្ងៃ​ទី ៦ មករា ១៩៧៩។
សូម​ចុច​ខាង​ក្រោម​នេះ ដើម្បី​ស្តាប់​បទ​អន្តរាគមន៍​របស់ Jean-François TAIN ជា​មួយ​គួច គន្ធារ៉ា៖
ឌុច​បាន​សុំ​ទោស​ដល់​ជន​បាត់បង់​ជីវិត និង​គ្រួសារ​របស់​ជន​រងគ្រោះ​នៅ​

Sunday, March 29, 2009

សាលាក្តីខ្មែរក្រហមខ្វះថវិកា

សាលាក្តីខ្មែរក្រហមខ្វះថវិកា ស្របពេលការចោទប្រកាន់អំពីអំពើពុករលួយនៅមិនទាន់ត្រូវបានដោះស្រាយ
ដោយ ស្ទេហ្វានី ហ្សេ
២៥-០២-២០០៩
កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី៧ កក្កដា ២០០៧៖ ប្រុងប្រយ័ត្ន ឥដ្ឋរអិល! ច្រកដើរ នៅក្នុងអគាររដ្ឋបាលនៃអ.វ.ត.ក
© ចន វីង / Magnum
លោក Peter Taksoe-Jensen ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការ
ច្បាប់ បានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ដើម្បីជួបពិភាក្សា ជាមួយលោកឧបនាយករដ្ឋមន្រ្តីសុខ អាន ទាក់ទងនឹងការងាររបស់ក្រុមការងារទាំងពីរ ដែលត្រូវបានបង្កើតឡើងដោយភាគីសហប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងពង្រឹងយន្តការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងសាលាក្តី
កាត់ទោសអតីតមេដឹកនាំខ្មែរក្រហម។ ក្រោយបញ្ចប់ជំនួបពិភាក្សានេះ លោក Peter Taksoe-Jensen និយាយថាសាលាក្តីមានដំណើរវិវត្តន៍ទៅមុខ។ ដោយឡែក ក្រុមមេធាវីអន្តរជាតិការពារក្តីអោយនួន
ជា ហៅ «បងធំទីពីរ» នៅតែបន្តធ្វើការទាមទារអោយមានដំណោះស្រាយបញ្ហាអំពើពុករលួយនេះ ព្រោះវាអាចប៉ះពាល់ដល់សិទ្ធិមូលដ្ឋាននៃការទទួលបាននូវការជំនុំជម្រះប្រកបដោយ
យុត្តិធម៌មួយ កូនក្តីរបស់ពួកគេ។ក្តីសង្ឃឹមថានឹងទទួលបានទំនុកចិត្តជាថ្មីពីសំណាក់ប្រទេស
ផ្តល់ជំនួយ ចាប់តាំងពីឆ្នាំ២០០៨មក យុត្តាធិការដែលមានលក្ខណៈអន្តរជាតិមួយនេះបានប្រឈមមុខនឹងការចោទប្រកាន់អំពី
អំពើពុក រលួយ ដែលជាប់ពាក់ព័ន្ធនឹងបុគ្គលកម្ពុជានៅក្នុងអ.វ.ត.ក។
កាលនោះ អង្គការសហប្រជាជាតិបានបើកកិច្ចស៊ើបអង្កេតមួយ យរបាយការណ៍នៃការ
ស៊ើបអង្កេតនោះត្រូវបានប្រគល់អោយទៅរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា ឆ្នាំ២០០៨
ប៉ុន្តែ រហូតមកទល់សព្វថ្ងៃនេះ របាយការណ៍មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះទេ។ ចាប់តាំងពីដើមឆ្នាំនេះមក អង្គការជាច្រើន ដែលតាមដានដំណើរការសាលាក្តីខ្មែរក្រហមបានសំដែងការព្រួយបារម្ភ ចំពោះអវត្តមានចំណាត់ការជាក់លាក់របស់តុលាការ ក្នុងការដោះស្រាយបញ្ហានេះ ដើម្បីជៀសវាងការប៉ះពាល់ដល់ទំនុកចិត្តមកលើតុលាការកូនកាត់មួយនេះ។ កាលពីជំនួប ថ្ងៃទី
១០ ខែធ្នូ ឆ្នាំ២០០៨ គណៈប្រតិភូជាន់ខ្ពស់មួយក្រុមនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលដឹកនាំដោយលោក Peter Taksoe-Jensen ហើយនិងលោកសុខ អាន បានឯកភាពគ្នា បង្កើតគណៈកម្មាធិការរួមមួយ ដើម្បីពង្រឹងវិធានការប្រឆាំងអំពើពុករលួយ និងផ្សព្វផ្សាយលទ្ធផល ប្រាប់ដល់ម្ចាស់ជំនួយរបស់សាលាក្តី រហូតដល់ថ្ងៃទី៣១ ខែមករា... ប៉ុន្តែ ចាប់ពីពេលនោះមក គ្មានការរីកចម្រើនណាមួយត្រូវបានបង្ហាញឡើយ។

បន្ទាប់ពីជំនួបស្តីពីបញ្ហាពុករលួយនេះរួចមក ភាគីកម្ពុជានិងភាគីសហប្រជាជាតិ បានសន្យាការពារពេញលេញដល់បុគ្គលិករបស់ភាគីទាំងពីរនៅក្នុងសាលាក្តី ចំពោះការសងសឹកដែលអាចកើតមានឡើង បណ្តាលមកពីការរាយការណ៍ត្រឹមត្រូវពីការធ្វើខុសរបស់ភាគីណាមួយ។ ម្យ៉ាងវិញទៀត អ្នកសង្កេតការណ៍អំពីក្រមសីលធម៌អាចនឹងត្រូវជ្រើសតាំងខាងភាគីអន្តរជាតិ។

លោក Peter Taksoe-Jensen តំណាងអង្គការសហប្រជាជាតិ បានមានប្រសាសន៍នៅដើម

សប្តាហ៍នេះ ដោយសង្ឃឹមថាយន្តការថ្មី ដែលត្រូវបានបង្កើតឡើងដោយភាគីទាំងពីរនឹងជួយផ្តល់ទំនុកចិត្តឡើងវិញដល់ម្ចាស់ជំនួយ ដែលមានការព្រួយបារម្ភ ក្នុងការចំណាយថវិកាជួយដល់ដំណើរការសាលាក្តី។ តួយ៉ាង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានបង្កកហិរញ្ញប្បទានទាំងអស់សម្រាប់អ.វ.ត.ក តាំងពីពាក់កណ្តាលឆ្នាំកន្លងទៅមកម៉្លេះ។ ស្ថានភាពបែបនេះបានធ្វើអោយយុត្តាធិការនេះកាន់តែទន់ខ្សោយ ហើយនឹងត្រូវអស់ថវិកានាពេលខាងមុខនេះ។

ភាគីកម្ពុជានៃសាលាក្តីខ្មែរក្រហមជួបការលំបាក ចាប់ពីថ្ងៃទី១ មីនាទៅ
លោកស្រី ហេឡែន ហ្សាវីស៍ (Helen Jarvis) ប្រធានអង្គការផ្នែកកិច្ចការសាធារណៈនៃអ.វ.ត.ក បានអះអាងនៅថ្ងៃពុធ ទី២៥ ខែកុម្ភៈនេះថា ភាគីកម្ពុជានៃអង្គជំនុំជម្រះ នឹងជួបបញ្ហាខ្វះថវិកា ចាប់ពីថ្ងៃទី១ ខែមីនា ដើម្បីបន្តបេសកកម្មរបស់ខ្លួន ជាមួយក្រុមការងារផ្សេងៗ ប្រសិនជាមិនមានជំនួយណាមួយ ចាប់ពីពេលនេះទៅនោះទេ។ ចំណែកភាគីអន្តរជាតិវិញ បើតាមប្រសាសន៍របស់លោកស្រី អាចនឹងមានថវិកាគ្រប់គ្រាន់ ដើម្បីបន្តការងាររហូតដល់បំណាច់ឆ្នាំនេះ។ យ៉ាងណាមិញ នៅក្នុងរបាយការណ៍ខែកុម្ភៈ ឆ្នាំ២០០៩របស់អង្គការ Open Society Justice Initiative អង្គការនេះបានវាយតម្លៃថាភាគីអន្តរជាតិអាចនឹងខ្វះខាតថវិកាជិត១០លានដុល្លារ ដើម្បីដំណើរការរហូតដល់បំណាច់ឆ្នាំ២០០៩។ ប៉ុន្តែ លោកស្រី ហេឡែន ហ្សាវីស៍ នៅមានភាពសុទិដ្ឋិនិយមថា «យើងមិនត្រូវស្រមៃថាតុលាការនេះនឹងបញ្ចប់ដំណើរការ ដោយសារមិនមានមូលនិធិនោះឡើយ...»។ ប៉ុន្តែ លោកស្រីបានបន្ថែមទៀតថា «វាគឺជារឿងបន្ទាន់»។

ប្រទេសជប៉ុនគឺជាប្រទេសចុងក្រោយគេ ដែលបានប្រកាសផ្តល់ជំនួយដល់អ.វ.ត.ក កាលពីថ្ងៃទី១១ ខែមករា ដោយបានបង្កើនហិរញ្ញប្បទានទ្វេដង ជាមួយនឹងទឹកប្រាក់២១លានដុល្លារបន្ថែមទៀត។ សូមអានអត្ថបទរបស់ កាសែត ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០០៩ ចំណងជើងថា ប្រទេសជប៉ុនបង្កើនហិរញ្ញប្បទានទ្វេដង ជួយដល់សាលាក្តីខ្មែរក្រហម ថ្ងៃទី១៣ មករា ២០០៩

ក្រុមមេធាវីការពារក្តីអោយនួន ជា អំពាវនាវដល់លោក បាន គី ម៉ូន
នៅថ្ងៃច័ន្ទ ទី២៣ ខែកុម្ភៈ ក្រុមមេធាវីអន្តរជាតិការពារក្តីអោយនួន ជា ដែលមានការព្រួយបារម្ភខ្លាំងអំពីបញ្ហានេះ បានជួបពិភាក្សាជាមួយលោក Peter Taksoe-Jensen ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការច្បាប់។ ក្រុមមេធាវីនេះមិនបានធ្វើអធិប្បាយទាក់ទងនឹងប្រធានបទនៃជំនួបនេះឡើយ ដោយបានបញ្ជាក់ថាក្រុមមេធាវីបានប្រគល់លិខិតមួយច្បាប់អោយលោក Peter Taksoe-Jensen ដើម្បីយកប្រគល់ជូនលោកបាន គីម៉ូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសំណូមពរគាត់អោយក្រុមមេធាវីមានសិទ្ធិទទួលបាន«យ៉ាងសម្ងាត់» នូវរបាយការណ៍ស៊ើបអង្កេត ដែលដឹកនាំដោយក្រុមការងារសហប្រជាជាតិ ដើម្បីបំភ្លឺទឡ្ហីករណ៍នៃអំពើពុករលួយ។

មេធាវីអន្តរជាតិរបស់នួន ជា (Michiel Pestman- Viktor Koppe និងAndrew Ianuzzi) បានដាក់ពាក្យបណ្តឹងមួយទៅកាន់តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី៩ ខែមករា ដើម្បីអោយដោះស្រាយការចោទប្រកាន់ទាក់ទងនឹងអំពើពុករលួយ នៅចំណោមបុគ្គលិកកម្ពុជានៅក្នុងអង្គជំនុំជម្រះ។ ប៉ុន្តែ បណ្តឹងនេះត្រូវបានអយ្យការអមតុលាការចេញសេចក្តីជូនដំណឹងសម្រេចតម្កល់រឿងទុកមិនចាត់ការ ដោយមានសំអាងថា «បណ្តឹងមិនសមហេតុផល គ្មានបទល្មើសនិងជនល្មើសមិនស្គាល់មុខ»។ ក្រោយមក មេធាវីទាំងបីបានដាក់បណ្តឹងទៅកាន់សាលាឧទ្ធរណ៍កម្ពុជា ប៉ុន្តែ ក្រុមមេធាវីគិតទុកជាមុនថាតុលាការនឹងមិនទទួលចាត់ការបណ្តឹងនេះឡើយ ដោយសារមិនមានឯកសារបន្ថែមផ្សេង ក្រៅពីឯកសារដែលដាក់នៅសាលាដំបូង។

មេធាវីៈ វាជាសំណើត្រឹមត្រូវតាមច្បាប់
ក្រុមមេធាវីការពារក្តីអោយនួន ជា បានសរសេរទៅកាន់លោកបាន គីម៉ូន ដោយបង្ហាញឆន្ទៈតស៊ូនីតិវិធីរហូតដល់ទីបញ្ចប់ ដើម្បីបំភ្លឺរឿងនេះ។ ហេតុផលរបស់ពួកគេ គឺ «ប្រសិនជាសមាជិកសំខាន់នៃបុគ្គលិក […] យល់ព្រមទទួលសំណូក ហេតុដូច្នេះ អ្នកទាំងនោះក៏អាចទទួលបញ្ជាមិនគប្បីផ្សេងទៀត ដូចជាការបន្លំភស្តុតាង។ យើងចាត់ទុកថាទង្វើបែបនេះមិនស៊ីចង្វាក់ ជាមួយសញ្ញាណដ៏សំខាន់នៃឯករាជ្យភាពតុលាការ និងស្ថាប័នឡើយ»។

ដោយសារក្រុមមេធាវីមិនអាចទទួលព័ត៌មានស្តីពីស្ថានភាពពិតប្រាកដ មិនថាពីសំណាក់អង្គការសហប្រជាជាតិ រឺរដ្ឋាភិបាលកម្ពុជា ក្រុមមេធាវីបានទទូចសុំលោកបាន គីម៉ូន អោយដកបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការសហប្រជាជាតិ «ជាបន្ទាន់» ដើម្បីទទួលបានរបាយការណ៍ស៊ើបអង្កេត ដែលដឹកនាំដោយសហប្រជាជាតិ។ ក្រុមមេធាវីបានសន្និដ្ឋានចុងក្រោយថា ប្រសិនជាអង្គការសហប្រជាជាតិមិនបំពេញតាមសំណើរបស់ក្រុមមេធាវីនោះទេ វានឹងធ្វើអោយខូចកិត្តិយសតុលាការយុត្តិធម៌។









Wednesday, March 25, 2009

Battambang prosecutor says he plans to look into the March 15 death of a pregnant woman.

Battambang prosecutor says he plans to look into the March 15 death of a pregnant woman.

Four obstetricians at Pailin Referral Hospital who were interrogated in connection with the March 15 death of a pregnant woman were told Monday they had been cleared of any wrongdoing, the hospital's head of obstetrics told the Post Sunday.

Luy Chantha, who was among those questioned, said Pailin Governor Y Chhien informed the obstetricians that he would "stop this problem" during a meeting last week in which they explained their version of events.

The woman, Vorn Yoeub, 37, went to the hospital to give birth on the night of March 15 with her husband, Mith Rorn. In a March 18 interview with the Post, Mith Rorn said obstetricians at the hospital demanded US$25 in advance to treat Vorn Yoeub, a fee the couple could not pay.

"My wife's stomach got very painful, and I woke up the two obstetricians three times," Mith Rorn said.

"But they ignored me and said it could wait until the morning. But by then it was too late - my wife died during the night."

This account was disputed by hospital staff, and Luy Chantha reiterated on Sunday the hospital's claim that it never turned away patients who were too poor to pay treatment fees.

Luy Chantha said the investigation, conducted by Pailin police officers, began Thursday and ended Sunday.

Lawyer to look into case
Battambang court prosecutor Koy Chanya, who has jurisdiction in the case, said Monday that he planned to continue pursuing it despite the officers' finding that the obstetricians were not in the wrong.

"I will not be silenced. I will try my best to find justice for any victim," he said. "This is very shocking news of carelessness on the part of expert doctors and obstetricians."

Luy Chantha said she planned to sue any NGO workers and others who had pushed for a criminal inquiry, saying they had "damaged our reputation throughout the country".

Chhuon Makara, Pailin provincial coordinator for the rights group Adhoc, said the question of whether to continue pursuing the case was complicated by the fact that Mith Rorn had decided not to press charges.


Ex-top cop chides presiding judge over access to funds, while defence says case reopened with no further investigations.


Refusing a court-appointed lawyer, Heng Pov accused the judge of denying him his legal rights and again criticised the court-imposed freeze on his assets.
"Legally, the court should allow me to withdraw money from Canadia Bank, but the Municipal Court chief always hinders my requests, and I am not able to pay for the services of my lawyer," he told the court.

Heng Pov remained silent for the rest of the hearing while the court questioned suspects Ly Rasy, a former police official, and Pheng Phai, a former police bureau chief of anti-drug trafficking.
Heng Veng, the fourth accused and Heng Pov's nephew, remains on the run from authorities.
Ly Rasy and Heng Veng's defence counsel, Long Dara, complained to the court that the case was dropped in 2000 due to the lack of suspects aside from fugitive Heng Veng, but that in 2006 the court decided to reopen the case and charged three individuals without conducting fresh investigations.
"It is very strange that in 2000 the court prosecutor decided to leave the case but later on decided to reopen the case ... without a re-investigation," Long Dara told the court, calling on the court to lift the charges against his clients.
But the victim's lawyer, Puth Theavy, replied that the court was "afraid" to work on the case while Heng Pov was police chief, and that now he was behind bars it was possible for the court to pursue justice for his clients.
He added that the attempted murder of Koh Santepheap editor Thong Uy Pang and his bodyguard Yim Chhoeun was an official police order rather than a case of individual revenge, which was a clear case of premeditation.
"I request that the court have a thorough consideration and to convict these men in a serious way," he said, also requesting the court pay US$300,000 in compensation costs for his two clients.
Court prosecutor Hing Bunchea also asked the court to convict the four accused according to Article 31 of Criminal Law, which carries a penalty of between 10 and 20 years.





អនុសញ្ញាស្ដីពីការបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆានឹងស្ត្រី

អនុសញ្ញាស្ដីពីការបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី
អនុម័តនិងបើកឱ្យចុះហត្ថលេខា ឱ្យសច្ចាប័ននិងឱ្យចូលជាសមាជិកតាមសេចក្ដីសម្រេចចិត្ត
លេខ ៣៤/១៨០ ចុះថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ១៩៧៩ របស់មហាសន្និបាតអង្គការសហប្រជាជាតិ
ចូលជាធរមាននៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ១៩៨១ ស្របតាមបទបញ្ញត្តិមាត្រា ២៧ (១)
រដ្ឋភាគីនៃអនុសញ្ញានេះ
កត់សំគាល់ឃើញថា ធម្មនុញ្ញសហប្រជាជាតិអះអាងជាថ្មី នូវជំនឿលើសិទ្ធិមូលដ្ឋានរបស់មនុស្ស លើសេចក្ដីថ្លៃថ្នូរ និងតម្លៃមនុស្ស និងលើសិទ្ធិស្មើគ្នារវាងបុរសនិងស្ត្រី។
កត់សំគាល់ឃើញថា សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស បញ្ជាក់នូវគោលការណ៍មិនរើសអើង និងបានប្រកាសថា មនុស្សគ្រប់រូបកើតមកមានសេរីភាពនិងសមភាព ក្នុងផ្នែកសេចក្ដីថ្លៃថ្នូរនិងសិទ្ធិ ហើយថាមនុស្សគ្រប់រូប ត្រូវទទួលបានសិទ្ធិនិងសេរីភាពទាំងអស់ ដែលមានចែងក្នុងសេចក្ដីប្រកាសនោះ ដោយគ្មានការប្រកាន់បែងចែកណាមួយ រួមមានការបែងចែកខាងផ្លូវភេទផង។
កត់សំគាល់ឃើញថា រដ្ឋភាគីនៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្ស មានកាតព្វកិច្ចធានាសិទ្ធិស្មើគ្នារវាងបុរសនិងស្ត្រី ក្នុងការអាស្រ័យផលសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ពលរដ្ឋ និងនយោបាយ។
យល់ឃើញ អនុសញ្ញាអន្តរជាតិដែលបានអនុម័តក្រោមកិច្ចឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ និងស្ថាប័នឯកទេសនានា ក្នុងការលើកស្ទួយសមភាពនៃសិទ្ធិរវាងបុរសនិងស្ត្រី។
កត់សំគាល់ឃើញ សេចក្ដីសម្រេចចិត្ត សេចក្ដីប្រកាស និងអនុសាសន៍នានា ដែលបានអនុម័តដោយអង្គការសហប្រជាជាតិ និងស្ថាប័នឯកទេសនានា ក្នុងគោលបំណងលើកស្ទួយសមភាពនៃសិទ្ធិរវាងបុរសនិងស្ត្រី។
មានកង្វល់ថា ទោះបីមានលិខិតុបករណ៍ទាំងនេះហើយក្ដី ក៏ការរើសអើងដ៏រីករាលដាលប្រឆាំងនឹងស្ត្រីភេទ នៅតែបន្តកើតមាន។
រំលឹកឡើងវិញថា ការរើសអើងប្រឆាំងនឹងស្ត្រីភេទ រំលោភលើគោលការណ៍សមភាពនៃសិទ្ធិ និងការគោរពសេចក្ដីថ្លៃថ្នូររបស់មនុស្ស ជាឧបសគ្គដល់ការចូលរួមរបស់ស្ត្រី ក្នុងលក្ខខណ្ឌស្មើភាពគ្នាជាមួយបុរសក្នុងជីវភាពនយោបាយ សង្គមកិច្ច សេដ្ឋកិច្ច និងវប្បធម៌ នៃប្រទេសរបស់ខ្លួន ធ្វើឱ្យរាំងស្ទះដល់ការរីកចម្រើននៃភាពសម្បូណ៌រុងរឿងរបស់សង្គម និងគ្រួសារ ហើយបង្កឧបសគ្គដល់ការអភិវឌ្ឍន៍ពេញលេញនៃសក្ដានុភាពរបស់ស្ត្រី ក្នុងការបម្រើប្រទេសរបស់ខ្លួន និងមនុស្សជាតិ។
មានកង្វល់ថា ក្នុងស្ថានភាពក្រីក្រ ស្ត្រីភេទបានទទួលតិចបំផុតនូវម្ហូបអាហារ សេវាសុខាភិបាល ការអប់រំ ការហ្វឹកហ្វឺន និងឱកាសរកការងារធ្វើ ហើយនិងសេចក្ដីត្រូវការដទៃទៀត។
ជឿជាក់ថា ការបង្កើតប្រព័ន្ធសេដ្ឋកិច្ចអន្តរជាតិថ្មី ផ្អែកលើមូលដ្ឋានសមភាពនិងយុត្តិធម៌ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកស្ទួយសមភាពរវាងបុរសនិងស្ត្រី។
គូសបញ្ជាក់ថា ការលប់បំបាត់ចោលរបបអាប៉ាថេត គ្រប់ទម្រង់ពូជសាសន៍និយម ការរើសអើងពូជសាសន៍ អាណានិគមនិយម អាណានិគមនិយមបែបថ្មី ការឈ្លានពាន ការកាន់កាប់ និងជិះជាន់ដោយបរទេស និងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋ គឺជាការចាំបាច់ដល់ការអាស្រ័យផលពេញលេញពីសិទ្ធិរបស់បុរសនិងស្ត្រី។
អះអាងថា ការពង្រឹងសន្តិភាព និងសន្តិសុខអន្តរជាតិ ការបន្ធូរភាពតានតឹងអន្តរជាតិ សហប្រតិបត្តិការទៅវិញទៅមករវាងរដ្ឋទាំងអស់ ដោយមិនគិតដល់ប្រព័ន្ធសេដ្ឋកិច្ច និងសង្គមកិច្ចរបស់រដ្ឋទាំងនោះ ការដកហូតអាវុធជាទូទៅនិងទាំងស្រុង ជាពិសេសការដកហូតអាវុធនុយក្លេអ៊ែរ ក្រោមការត្រួតពិនិត្យហ្មត់ចត់ និងដោយប្រសិទ្ធិភាពពីអន្តរជាតិ ការអះអាងនូវគោលការណ៍យុត្តិធម៌ សមភាព និងអត្ថប្រយោជន៍ទៅវិញទៅមក ក្នុងទំនាក់ទំនងរវាងប្រទេសទាំងឡាយ និងការសម្រេចបាននូវសិទ្ធិស្វ័យសម្រេច និងឯករាជ្យភាពរបស់ប្រជាជាតិក្រោមការជិះជាន់ និងអាណានិគមបរទេស និងការកាន់កាប់ដោយបរទេស ហើយនិងការគោរពអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី និងលើកស្ទួយវឌ្ឍនភាព និងការអភិវឌ្ឍន៍សង្គម ហើយផលនេះនឹងរួមចំណែកដល់ការធ្វើឱ្យសម្រេចបាននូវសមភាពពេញលេញ រវាងបុរសនិងស្ត្រី។
ជឿជាក់ថា ការអភិវឌ្ឍន៍យ៉ាងពេញលេញរបស់ប្រទេសមួយ សុខុមាលភាពរបស់ពិភពលោក និងបុព្វហេតុសន្តិភាព ត្រូវការឱ្យមានការចូលរួមជាអតិបរមារបស់ស្ត្រី ដោយសមភាពជាមួយបុរស នៅក្នុងវិស័យទាំងអស់។
ចងចាំថា វិភាគទានធំធេងរបស់ស្ត្រីចំពោះសុខុមាលភាព គ្រួសារ និងការអភិវឌ្ឍន៍នៃសង្គម ដែលមិនបានទទួលស្គាល់ពេញលេញមកទល់ពេលនេះ សារសំខាន់ខាងសង្គមនៃមាតុភាព និងតួនាទីរបស់ឪពុកម្ដាយក្នុងគ្រួសារ និងក្នុងការអប់រំកូន និងដឹងថា តួនាទីរបស់ស្ត្រីក្នុងការបង្កើតកូន មិនគួរជាមូលហេតុនៃការរើសអើងទេ ប៉ុន្តែការអប់រំកូនតម្រូវឱ្យចែករំលែកការទទួលខុសត្រូវ រវាងបុរសនិងស្ត្រី និងសង្គមទាំងមូល។
ដឹងថា តួនាទីជាប្រពៃណីរបស់បុរសនិងស្ត្រីនៅក្នុងសង្គម និងគ្រួសារ ចាំបាច់ត្រូវមានការផ្លាស់ប្ដូរ ដើម្បីធ្វើឱ្យសម្រេចបាននូវសមភាពពេញលេញ រវាងបុរសនិងស្ត្រី។
ប្ដេជ្ញាចិត្ត អនុវត្តគោលការណ៍ទាំងឡាយ ដែលមានចែងក្នុងសេចក្ដីប្រកាសស្ដីពីការបំបាត់ការរើសអើងប្រឆាំងនឹងស្ត្រីភេទ ហើយដើម្បីគោលបំណងនោះ អនុម័តវិធានការចាំបាច់នានា ដើម្បីលប់បំបាត់ចោលការរើសអើងគ្រប់ទម្រង់ និងគ្រប់ការសម្ដែងចេញ។
បានព្រមព្រៀងគ្នាតទៅ ៖
ផ្នែកទី ១
មាត្រា ១
ដើម្បីបម្រើគោលដៅនៃអនុសញ្ញានេះ ពាក្យ "ការរើសអើងប្រឆាំងស្ត្រីភេទ" សំដៅដល់ការ ប្រកាន់បែងចែក ការផាត់ចេញ ឬការរឹតត្បិតផ្អែកលើភេទ ដែលមានអនុភាព ឬមានបំណងធ្វើឱ្យខូចខាត ឬធ្វើឱ្យមោឃៈនូវការទទួលស្គាល់ ការអាស្រ័យផល ឬការប្រើប្រាស់ដោយស្ត្រី ដោយឥតគិតដល់ស្ថានភាពអាពាហ៍ពិពាហ៍របស់ស្ត្រី ផ្អែកលើមូលដ្ឋានសមភាពរវាងបុរសនិងស្ត្រី នូវសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋាន ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងពលរដ្ឋ ឬក្នុងវិស័យដទៃទៀត។
មាត្រា ២
រដ្ឋភាគី ផ្ដន្ទាទោសការរើសអើងប្រឆាំងស្ត្រីភេទក្នុងគ្រប់ទម្រង់ ព្រមព្រៀងគ្នាអនុវត្តគោល នយោបាយ តាមមធ្យោបាយសមស្រប និងដោយឥតពន្យារពេល ដើម្បីឈានទៅលប់បំបាត់ការរើសអើង ប្រឆាំងស្ត្រីភេទ ហើយក្នុងទិសដៅនេះសន្យាថា ៖
(ក) បញ្ចូលគោលការណ៍សមភាពរវាងបុរសនិងស្ត្រី ទៅក្នុងរដ្ឋធម្មនុញ្ញ ឬច្បាប់ជាតិសមស្របឯទៀត ប្រសិនបើមិនទាន់បានបញ្ចូលនៅឡើយ និងធានាតាមផ្លូវច្បាប់ ឬមធ្យោបាយសមស្របដទៃទៀត ដើម្បីធ្វើឱ្យគោលការណ៍នេះបានសម្រេចជាក់ស្ដែង។
(ខ) អនុម័តបទបញ្ញត្តិ និងវិធានការច្បាប់ និងវិធានការសមស្របផ្សេងៗ រួមមានទណ្ឌកម្មផង បើចាំបាច់ ដើម្បីហាមឃាត់ការរើសអើងទាំងអស់ប្រឆាំងនឹងស្ត្រី។
(គ) បង្កើតកិច្ចការពារសិទ្ធិរបស់ស្ត្រីតាមផ្លូវច្បាប់ ផ្អែកលើមូលដ្ឋានសមភាពជាមួយបុរស និងធានាការពារដោយស័ក្ដិសិទ្ធិដល់ស្ត្រី ប្រឆាំងនឹងអំពើរើសអើង តាមរយៈសាលាជំរះក្ដីជាតិដែលមានសមត្ថកិច្ចនិងស្ថាប័នសាធារណៈដទៃទៀត។
(ឃ) ទប់មិនឱ្យធ្វើអំពើ ឬការអនុវត្តដែលមានលក្ខណៈរើសអើងប្រឆាំងនឹងស្ត្រី និងធានាថា អាជ្ញាធរ និងស្ថាប័នសាធារណៈ ធ្វើសកម្មភាពស្របតាមកាតព្វកិច្ចនេះ។
(ង) ចាត់វិធានការសមស្របទាំងអស់ ដើម្បីលប់បំបាត់ចោលការរើសអើងប្រឆាំងនឹងស្ត្រី ដែលធ្វើឡើងដោយបុគ្គល អង្គការ ឬសហគ្រាសណាមួយ។
(ច) ចាត់វិធានការសមស្របទាំងអស់ រួមការធ្វើច្បាប់ផង ដើម្បីកែប្រែ ឬដាក់ឱ្យនិរាករណ៍ច្បាប់ បទបញ្ជា ទម្លាប់ និងការអនុវត្តណាដែលបង្កើតការរើសអើងប្រឆាំងនឹងស្ត្រី។
(ឆ) ដាក់ឱ្យនិរាករណ៍បទបញ្ញត្តិព្រហ្មទណ្ឌណា ដែលបង្កើតជាការរើសអើងប្រឆាំងនឹងស្ត្រី។
មាត្រា ៣
ក្នុងគ្រប់គ្រប់វិស័យ ជាពិសេសវិស័យនយោបាយ សង្គមកិច្ច សេដ្ឋកិច្ច និងវប្បធម៌ រដ្ឋត្រូវចាត់ វិធានការសមស្របទាំងអស់ រួមមានការធ្វើច្បាប់ផង ដើម្បីធានាការអភិវឌ្ឍន៍ និងការរីកចម្រើនពេញលេញរបស់ស្ត្រី ដើម្បីធានាឱ្យស្ត្រីប្រើប្រាស់ និងអាស្រ័យផលសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាន ដោយសមភាពជាមួយបុរស។
មាត្រា ៤
១. ការអនុម័តដោយរដ្ឋភាគី នូវវិធានការពិសេសបណ្ដោះអាសន្ន ដើម្បីពន្លឿនការកសាងសមភាពរវាងបុរសនិងស្ត្រី មិនត្រូវចាត់ទុកជាការរើសអើងដូចបានចែងក្នុងអនុសញ្ញានេះទេ ប៉ុន្តែទោះតាមបែបណាមួយក៏ដោយ មិនត្រូវមានន័យថា រក្សាទុកបទដ្ឋានវិសមភាព ឬដាច់ដោយឡែកឡើយ វិធានការទាំងនេះត្រូវដាក់ឱ្យនិរាករណ៍ នៅពេលគោលដៅខាងសមភាពនៃឱកាស និងនៃការប្រព្រឹត្តមកលើស្ត្រីបានសម្រេចហើយ។
២. ការអនុម័តដោយរដ្ឋភាគីនូវវិធានការពិសេស រួមមានវិធានការទាំងឡាយដែលមានក្នុង អនុសញ្ញានេះផង ដើម្បីការពារមាតុភាព មិនត្រូវចាត់ទុកជាការរើសអើងឡើយ។
មាត្រា ៥
រដ្ឋភាគី ត្រូវប្រកាន់យកវិធានការសមស្របទាំងអស់ ដើម្បី៖
(ក) កែប្រែផ្នត់ឥរិយាបថសង្គម និងវប្បធម៌របស់បុរសនិងស្ត្រី ដើម្បីសម្រេចបាននូវការលប់បំបាត់ចោលសេចក្ដីលំអៀង និងទម្លាប់ និងការអនុវត្តជាទម្លាប់ផ្សេងៗទៀត ផ្អែកលើគំនិតស្ដីពីភាពទាបជាង ឬខ្ពស់ជាងរបស់ភេទណាមួយ ឬលើតួនាទីជាទម្លាប់សម្រាប់បុរសនិងស្ត្រី។
(ខ) ធានាថា ការអប់រំគ្រួសារ មានរាប់បញ្ចូលការយល់ដឹងត្រឹមត្រូវអំពីមាតុភាព ដែលជាមុខងាររបស់សង្គម និងការទទួលស្គាល់ ការទទួលខុសត្រូវរួមរបស់បុរសនិងស្ត្រី ក្នុងការចិញ្ចឹមកូន និងការអភិវឌ្ឍន៍របស់កូន ហើយប្រការនេះក៏ត្រូវមានការយល់ថា ប្រយោជន៍របស់កុមារគឺជាលក្ខខណ្ឌចម្បងក្នុងគ្រប់ករណីទាំងអស់។
មាត្រា ៦
រដ្ឋភាគី ត្រូវប្រកាន់យកវិធានការសមស្របទាំងអស់ រួមមានការធ្វើច្បាប់ផង ដើម្បីបង្ក្រាបគ្រប់ទម្រង់នៃការជួញដូរស្ត្រី និងអាជីវកម្មពេស្យាកម្មលើស្ត្រី។
អនុសញ្ញាស្ដីពីការបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ
ផ្នែកទី ២
មាត្រា ៧
រដ្ឋភាគី ត្រូវប្រកាន់យកវិធានការសមស្រប ដើម្បីលប់បំបាត់ចោលការរើសអើងប្រឆាំងនឹងស្ត្រី ក្នុងជីវភាពនយោបាយ និងសាធារណៈរបស់ប្រទេស និងជាពិសេសត្រូវធានាដល់ស្ត្រីនូវលក្ខខណ្ឌស្មើភាពជាមួយបុរសនូវសិទ្ធិ ៖
(ក) បោះឆ្នោតនៅគ្រប់ការបោះឆ្នោត និងការធ្វើប្រជាមតិសាធារណៈ និងមានសិទ្ធិឈរឈ្មោះបោះឆ្នោតសម្រាប់អង្គការសាធារណៈ ដែលជ្រើសរើសដោយបោះឆ្នោត។
(ខ) ចូលរួមតាក់តែងគោលនយោបាយរបស់រដ្ឋ និងការអនុវត្តគោលនយោបាយ កាន់មុខការ សាធារណៈ និងបំពេញមុខងារសាធារណៈ នៅគ្រប់កម្រិតជាន់ថ្នាក់របស់រដ្ឋាភិបាល។
(គ) ចូលរួមក្នុងអង្គការ និងសមាគមក្រៅរដ្ឋាភិបាល ដែលពាក់ព័ន្ធនឹងជីវភាពសាធារណៈ និង នយោបាយរបស់ប្រទេសជាតិ។
មាត្រា ៨
រដ្ឋភាគី ត្រូវប្រកាន់យកវិធានការសមស្របទាំងអស់ ដើម្បីធានាឱ្យស្ត្រីមានឱកាសធ្វើជាតំណាងរដ្ឋាភិបាលនៅថ្នាក់អន្តរជាតិ និងចូលរួមក្នុងកិច្ចការរបស់អង្គការអន្តរជាតិ ដោយផ្អែកលើលក្ខខណ្ឌស្មើភាពជាមួយបុរស និងដោយគ្មានការរើសអើង។
មាត្រា ៩
១. រដ្ឋភាគី ត្រូវផ្ដល់ឱ្យស្ត្រីនូវសិទ្ធិស្មើគ្នានឹងបុរសក្នុងការទទួល ផ្លាស់ប្ដូរ ឬរក្សាទុកសញ្ជាតិរបស់ខ្លួន។ រដ្ឋភាគីត្រូវធានាជាពិសេសថា ការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស ឬការផ្លាស់ប្ដូរសញ្ជាតិរបស់ប្ដីក្នុងពេលអាពាហ៍ពិពាហ៍ មិនធ្វើឱ្យផ្លាស់ប្ដូរជាស្វ័យប្រវត្តិនូវសញ្ជាតិរបស់ប្រពន្ធ មិនធ្វើឱ្យប្រពន្ធគ្មានសញ្ជាតិ ឬបង្ខំឱ្យប្រពន្ធយកសញ្ជាតិរបស់ប្ដីឡើយ។
២. រដ្ឋភាគី ត្រូវផ្ដល់ឱ្យស្ត្រីនូវសិទ្ធិស្មើគ្នានឹងបុរសក្នុងការសម្រេចពីសញ្ជាតិរបស់កូនផងដែរ។
ផ្នែកទី ៣
មាត្រា ១០
រដ្ឋភាគី ត្រូវប្រកាន់យកវិធានការសមស្របទាំងអស់ ដើម្បីលប់បំបាត់ការរើសអើងប្រឆាំងនឹង ស្ត្រី ដើម្បីធានាឱ្យស្ត្រីមានសិទ្ធិស្មើគ្នានឹងបុរសក្នុងវិស័យអប់រំ និងជាពិសេសដើម្បីធានាដល់ស្ត្រី ដោយផ្អែកលើមូលដ្ឋាននៃសមភាពរវាងបុរសនិងស្ត្រី នូវ ៖
(ក) លក្ខខណ្ឌដូចគ្នាសម្រាប់មុខរបរ និងការណែនាំខាងវិជ្ជាជីវៈ សម្រាប់ការទទួលការសិក្សា និងសម្រាប់ការទទួលបាននូវសញ្ញាប័ត្រក្នុងគ្រឹះស្ថានអប់រំគ្រប់ប្រភេទ ទាំងនៅជនបទ ទាំងនៅទីក្រុង។ សមភាពនេះត្រូវធានាឱ្យមានក្នុងការអប់រំមុនបឋមសិក្សា ការអប់រំចំណេះទូទៅ បច្ចេកទេសវិជ្ជាជីវៈ និងបច្ចេកទេសជាន់ខ្ពស់ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈមធ្យមគ្រប់ផ្នែកផងដែរ។
(ខ) សិទ្ធិទទួលកម្មវិធីសិក្សាអប់រំដូចគ្នា ការប្រឡងដូចគ្នា បុគ្គលិកបង្រៀនដែលមានគុណសម្បត្តិដូចគ្នា និងបរិវេណ និងសម្ភារៈសិក្សាដែលមានគុណភាពដូចគ្នា។
(គ) ការលប់បំបាត់រាល់ទស្សនៈជាទំលាប់ ស្ដីពីតួនាទីរបស់បុរសនិងស្ត្រីនៅគ្រប់កម្រិត និងគ្រប់ទម្រង់នៃការអប់រំ ដោយលើកទឹកចិត្តដល់ការអប់រំរួមគ្នា និងប្រភេទផ្សេងៗទៀតនៃការអប់រំ ដែលជួយឱ្យសម្រេចគោលបំណងនេះ និងជាពិសេសដោយពិនិត្យកែប្រែឡើងវិញនូវអត្ថបទសិក្សា និងកម្មវិធីសិក្សា និងសម្របសម្រួលវិធីសាស្ត្របង្រៀន។
(ឃ) ឱកាសដូចគ្នា ក្នុងការទទួលអាហារូបករណ៍ និងប្រាក់សម្រាប់ការសិក្សាផ្សេងៗ។
(ង) ឱកាសដូចគ្នា ក្នុងការទទួលកម្មវិធីអប់រំអចិន្ត្រៃយ៍ រួមមានកម្មវិធីអក្ខរកម្មសំរាប់នីតិជន និងអនក្ខរជនផង ជាពិសេសកម្មវិធីទាំងឡាយ សំដៅកាត់បន្ថយឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន នូវគំលាតណាមួយខាងការអប់រំដែលមាន រវាងបុរសនិងស្ត្រី។
(ច) ការបន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សស្រី និងការរៀបចំកម្មវិធីសម្រាប់យុវនារី និងស្ត្រីដែលឆាប់បោះបង់ការសិក្សា។
(ឆ) ឱកាសដូចគ្នា ក្នុងការចូលរួមយ៉ាងសកម្មក្នុងកីឡា និងកាយសិក្សា។
(ជ) ការទទួលបានព័ត៌មានអប់រំពិសេសជាក់លាក់ ដើម្បីជួយធានាសុខភាព និងសុខុមាលភាព គ្រួសារ រួមមានព័ត៌មាន និងដំបូន្មានស្ដីពីផែនការគ្រួសារផង។
មាត្រា ១១
១. រដ្ឋភាគី ត្រូវចាត់វិធានការសមស្របទាំងអស់ ដើម្បីបំបាត់ការរើសអើងប្រឆាំងស្ត្រីក្នុង វិស័យការងារ ដើម្បីធានា ដោយផ្អែកលើមូលដ្ឋានសមភាពរវាងបុរសនិងស្ត្រី នូវសិទ្ធិដូចគ្នា និងជាពិសេស ៖
(ក) សិទ្ធិធ្វើការងារដែលជាសិទ្ធិមិនអាចលក់ដូរ ផ្ទេរ ឬដកហូតបានរបស់មនុស្សជាតិគ្រប់រូប។
(ខ) សិទ្ធិមានឱកាសធ្វើការងារដូចគ្នា រួមមានការអនុវត្តលក្ខណៈវិនិច្ឆ័យដូចគ្នាផង ក្នុងការ ជ្រើសរើសឱ្យធ្វើការងារ។
(គ) សិទ្ធិជ្រើសរើសដោយសេរីនូវវិជ្ជាជីវៈ និងការងារ សិទ្ធិឡើងស័ក្តិ សិទ្ធិមានស្ថិរភាពការងារ ទទួលប្រាក់បំណាច់ និងលក្ខខណ្ឌការងារ សិទ្ធិទទួលការបណ្ដុះបណ្ដាលនិងវិក្រិតការខាងវិជ្ជាជីវៈ រួមមាន ការហ្វឹកហាត់ការងារ សុក្រឹតការខាងវិជ្ជាជីវៈ និងការបណ្ដុះបណ្ដាលជាអចិន្ត្រៃយ៍ផង។
(ឃ) សិទ្ធិក្នុងការទទួលប្រាក់បំណាច់ស្មើគ្នា រួមទាំងផលប្រយោជន៍ និងសិទ្ធិទទួលបានការគិតគូរស្មើគ្នាចំពោះការងារដែលមានតម្លៃស្មើគ្នា និងសិទ្ធិទទួលបានការគិតគូរស្មើគ្នា លើការវាយតម្លៃគុណភាពការងារ។
(ង) សិទ្ធិទទួលបានសន្តិសុខសង្គម ជាពិសេសផលប្រយោជន៍សម្រាប់ការចូលនិវត្តន៍ ការគ្មានការងារធ្វើ ការមានជំងឺ ការគ្មានសុពលភាព និងជរាពាធ ឬបាត់បង់សមត្ថភាពការងារដទៃទៀត ព្រមទាំងសិទ្ធិឈប់សម្រាកដោយមានប្រាក់ឈ្នួល។
(ច) សិទ្ធិទទួលបានការការពារសុខភាព និងសុវត្ថិភាពក្នុងលក្ខខណ្ឌការងារ រួមមានការការពារមុខងារបន្តពូជផង។
២. ដើម្បីបង្ការការរើសអើងប្រឆាំងនឹងស្ត្រីផ្អែកលើអាពាហ៍ពិពាហ៍ ឬមាតុភាព និងដើម្បីធានា សិទ្ធិធ្វើការងាររបស់ស្ត្រីឱ្យបានស័ក្ដិសិទ្ធិ រដ្ឋភាគីសន្យាចាត់វិធានការសមស្របដើម្បី ៖
(ក) ហាមឃាត់ ដោយដាក់ទណ្ឌកម្មនូវការបណ្ដេញចេញពីការងារ ដោយមូលហេតុមានគភ៌ ឬការឈប់សម្រាកមាតុភាព និងការរើសអើងក្នុងការបណ្ដេញចេញពីការងារ ដោយផ្អែកលើស្ថានភាពរៀបអាពាហ៍ពិពាហ៍។
(ខ) ផ្ដល់ការឈប់សម្រាកមាតុភាពដោយមានប្រាក់ឈ្នួល ឬប្រាក់បំណាច់សង្គមកិច្ចស្មើគ្នា ដោយគ្មានការបាត់បង់ការងារ អតីតភាពការងារ ឬជំនួយសង្គមកិច្ច។
(គ) ជំរុញការផ្ដល់សេវាគាំពារសង្គមកិច្ចចាំបាច់ ដើម្បីឱ្យឪពុកម្ដាយអាចបញ្ចូលកាតព្វកិច្ចគ្រួសារជាមួយនឹងការទទួលខុសត្រូវខាងវិជ្ជាជីវៈ និងការចូលរួមក្នុងជីវភាពសាធារណៈ ជាពិសេស ដោយសម្រួលដល់ការបង្កើត និងការអភិវឌ្ឍន៍បណ្ដាញនៃសម្ភារៈរូបវ័ន្តសម្រាប់ថែទាំកុមារ។
(ឃ) ផ្ដល់ការការពារពិសេសដល់ស្ត្រីកំពុងមានគភ៌ ពីប្រភេទការងារទាំងឡាយណាដែលបញ្ជាក់ឱ្យឃើញថាមានគ្រោះថ្នាក់ដល់ពួកគេ។
៣. ច្បាប់ការពារស្ត្រីទាក់ទងនឹងបញ្ហាដែលបានចែងក្នុងមាត្រានេះ ត្រូវលើកយកមកពិនិត្យឡើងវិញជាទៀងទាត់ ទៅតាមចំណេះដឹងផ្នែកវិទ្យាសាស្ត្រនិងបច្ចេកទេស និងត្រូវសើរើ ធ្វើនិរាករណ៍ ឬអនុវត្តបន្តទៅតាមការចាំបាច់។
មាត្រា ១២
១. រដ្ឋភាគី ត្រូវប្រកាន់យកវិធានការសមស្របទាំងអស់ ដើម្បីបំបាត់ការរើសអើងប្រឆាំងនឹងស្ត្រី ក្នុងវិស័យថែទាំសុខភាព ដើម្បីធានា ដោយផ្អែកលើមូលដ្ឋានសមភាពរវាងបុរសនិងស្ត្រី នូវសិទ្ធិទទួលសេវាសុខាភិបាល រួមមានមធ្យោបាយទាក់ទងនឹងផែនការគ្រួសារផង។
២. ក្រៅពីបទបញ្ញត្តិដែលចែងក្នុងកថាខណ្ឌ ១ នៃមាត្រានេះ រដ្ឋភាគីត្រូវធានាដល់ស្ត្រីកំពុង មានគភ៌ កំពុងសំរាលកូន និងក្រោយពេលសំរាលកូន នូវការផ្ដល់សេវាសមស្រប បើចាំបាច់ ដោយឥតគិតថ្លៃ ព្រមទាំងអាហារូបត្ថម្ភគ្រប់គ្រាន់ក្នុងរយៈពេលមានគភ៌ និងពេលបំបៅកូន។
មាត្រា ១៣
រដ្ឋភាគី ត្រូវចាត់វិធានការសមស្របនានា ដើម្បីបំបាត់ការរើសអើងប្រឆាំងនឹងស្ត្រី ក្នុងវិស័យ ជីវភាព សេដ្ឋកិច្ច និងសង្គមកិច្ចផ្សេងទៀត ដើម្បីធានា ដោយផ្អែកលើមូលដ្ឋានសមភាពរវាងបុរសនិងស្ត្រី នូវសិទ្ធិដូចគ្នា ជាពិសេស ៖
(ក) សិទ្ធិទទួលបានផលប្រយោជន៍សម្រាប់គ្រួសារ
(ខ) សិទ្ធិខ្ចីប្រាក់ពីធនាគារ អ៊ីប៉ូតែក និងទម្រង់ផ្សេងៗទៀតនៃឥណទានហិរញ្ញវត្ថុ
(គ) សិទ្ធិចូលរួមក្នុងសកម្មភាពកំសាន្ត កីឡា និងគ្រប់ទិដ្ឋភាពនៃជីវភាពវប្បធម៌។
មាត្រា ១៤
១. រដ្ឋភាគី ត្រូវគិតគូរដល់បញ្ហាពិសេសដែលស្ត្រីនៅជនបទប្រឈមមុខ និងតួនាទីសំខាន់របស់ស្ត្រីជនបទ ក្នុងការរក្សាភាពគង់វង្សសេដ្ឋកិច្ចគ្រួសាររបស់ខ្លួន រួមមានការងាររបស់ពួកគេក្នុងផ្នែកគ្មានចំណូលសេដ្ឋកិច្ចផង។ រដ្ឋភាគី ត្រូវចាត់វិធានការសមស្របទាំងអស់ ដើម្បីធានាការអនុវត្តបទបញ្ញត្តិ នៃអនុសញ្ញានេះ ចំពោះស្ត្រីនៅជនបទ។
២. រដ្ឋភាគី ត្រូវប្រកាន់យកវិធានការសមស្របទាំងអស់ ដើម្បីបំបាត់ការរើសអើងប្រឆាំងនឹង ស្ត្រីនៅជនបទ ដើម្បីធានា ដោយផ្អែកលើមូលដ្ឋានសមភាពរវាងបុរសនិងស្ត្រី នូវការចូលរួមរបស់ស្ត្រីក្នុងការអភិវឌ្ឍន៍ជនបទ និងទទួលអត្ថប្រយោជន៍ពីការអភិវឌ្ឍន៍ជនបទ និងជាពិសេសត្រូវធានាឱ្យស្ត្រីជនបទទាំងនោះ នូវសិទ្ធិ ៖
(ក) ចូលរួមពេញលេញក្នុងការតាក់តែង និងអនុវត្តផែនការអភិវឌ្ឍន៍នៅគ្រប់លំដាប់ថ្នាក់។
(ខ) មានសិទ្ធិទទួលបានសេវាគ្រប់គ្រាន់ខាងវិស័យសុខាភិបាល រួមទាំងព័ត៌មាន ដំបូន្មាន និង សេវាខាងផែនការគ្រួសារ។
(គ) ទទួលអត្ថប្រយោជន៍ដោយផ្ទាល់ពីកម្មវិធីសន្តិសុខសង្គម។
(ឃ) ទទួលបានការបណ្ដុះបណ្ដាលនិងការអប់រំក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធគ្រប់ប្រភេទ រួមមាន ការអប់រំអក្ខរកម្ម បង្កើតមុខរបរផង ព្រមទាំងជាពិសេសអត្ថប្រយោជន៍ខាងសេវាសហគមន៍ និងការ ពន្យល់ផ្សព្វផ្សាយរបស់ថ្មី ដើម្បីបង្កើនសមត្ថភាពបច្ចេកទេសរបស់ស្ត្រី។
(ង) រៀបចំក្រុមនិងសហករណ៍ជួយគ្នាទៅវិញទៅមក ដើម្បីឱ្យមានសិទ្ធិ មានឱកាសខាងសេដ្ឋកិច្ចស្មើគ្នា តាមរយៈការងារមានប្រាក់ឈ្នួល ឬការងារឯករាជ្យ។
(ច) ចូលរួមក្នុងគ្រប់សកម្មភាពរបស់សហគមន៍
(ឆ) មានសិទ្ធិទទួលបានឥណទាននិងប្រាក់កម្ចីខាងកសិកម្ម សេវារកទីផ្សារ បច្ចេកវិជ្ជាសមស្រប និងការគិតគូរស្មើគ្នាក្នុងការកែទម្រង់ដីធ្លីនិងកសិកម្ម ព្រមទាំងក្នុងគម្រោងបែងចែកដីធ្លី។
(ជ) អាស្រ័យផលលក្ខខណ្ឌរស់នៅគ្រប់គ្រាន់ ជាពិសេសទាក់ទងនឹងការមានផ្ទះសម្បែង អនាម័យ ការផ្គត់ផ្គង់អគ្គិសនីនិងទឹក ការដឹកជញ្ជូន និងគមនាគមន៍។
អនុសញ្ញាស្ដីពីការបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ
ផ្នែកទី ៤
មាត្រា ១៥
១. រដ្ឋភាគី ត្រូវផ្ដល់ឱ្យស្ត្រីនូវសមភាពជាមួយបុរសនៅចំពោះមុខច្បាប់។
២. រដ្ឋភាគី ត្រូវផ្ដល់ឱ្យស្ត្រីក្នុងបញ្ហារដ្ឋប្បវេណី នូវឋានៈនីត្យានុកូលដូចគ្នានឹងបុរស និងមាន ឱកាសដូចគ្នាដើម្បីប្រើប្រាស់ឋានៈនេះ។ ជាពិសេស រដ្ឋភាគី ត្រូវផ្ដល់ឱ្យស្ត្រីនូវសិទ្ធិស្មើគ្នាក្នុងការចុះកិច្ចសន្យា និងការគ្រប់គ្រងទ្រព្យ និងត្រូវឱ្យមានការប្រព្រឹត្តមកលើស្ត្រីដូចគ្នា ក្នុងគ្រប់ដំណាក់កាលនៃនីតិវិធី របស់តុលាការ និងសាលាជំរះក្ដី។
៣. រដ្ឋភាគី ព្រមព្រៀងគ្នាថា កិច្ចសន្យាទាំងអស់ និងលិខិតុបករណ៍ឯកជនដទៃទៀតគ្រប់ប្រភេទ ដែលមានអានុភាពនីត្យានុកូល សំដៅរឹតត្បិតឋានៈនីត្យានុកូលរបស់ស្ត្រី ត្រូវទុកជាមោឃៈ។
៤. រដ្ឋភាគី ត្រូវឱ្យបុរសនិងស្ត្រីមានសិទ្ធិដូចគ្នាចំពោះច្បាប់ ដែលទាក់ទងដល់សិទ្ធិដើរហើររបស់បុគ្គល និងសេរីភាពជ្រើសរើសនិវេសនដ្ឋាន និងលំនៅដ្ឋាន។
មាត្រា ១៦
១. រដ្ឋភាគី ត្រូវចាត់វិធានការសមស្របទាំងអស់ ដើម្បីបំបាត់ការរើសអើងប្រឆាំងនឹងស្ត្រី លើ រាល់បញ្ហាដែលទាក់ទងនឹងអាពាហ៍ពិពាហ៍ និងទំនាក់ទំនងគ្រួសារ និងជាពិសេស ដោយផ្អែកលើមូលដ្ឋាន សមភាពរវាងបុរសនិងស្ត្រី ត្រូវធានាឱ្យស្ត្រីនូវ ៖
(ក) សិទ្ធិដូចគ្នាក្នុងការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍។
(ខ) សិទ្ធិដូចគ្នាក្នុងការជ្រើសរើសសហព័ទ្ធរបស់ខ្លួនដោយសេរី និងក្នុងការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ តែនៅពេលណាដែលពួកគេព្រមព្រៀងគ្នាដោយសេរី និងដោយពេញលេញប៉ុណ្ណោះ។
(គ) សិទ្ធិនិងការទទួលខុសត្រូវដូចគ្នា នៅពេលមានចំណងអាពាហ៍ពិពាហ៍ និងនៅពេលរំលាយអាពាហ៍ពិពាហ៍។
(ឃ) សិទ្ធិនិងការទទួលខុសត្រូវដូចគ្នាក្នុងនាទីជាឪពុកម្ដាយលើបញ្ហាទាក់ទងនឹងកូន ដោយឥតគិតពីស្ថានភាពគ្រួសារ ហើយអត្ថប្រយោជន៍របស់កូនត្រូវស្ថិតជាចម្បងនៅគ្រប់ករណីទាំងអស់។
(ង) សិទ្ធិដូចគ្នាក្នុងការសម្រេចចិត្តដោយសេរី និងដោយស្មារតីទទួលខុសត្រូវ ក្នុងការសម្រេចអំពីចំនួន និងការពន្យារកំណើតកូន និងក្នុងការទទួលបានព័ត៌មាន ការអប់រំ និងមធ្យោបាយ ដើម្បីឱ្យស្ត្រីអាចប្រើប្រាស់សិទ្ធិទាំងនេះ។
(ច) សិទ្ធិនិងការទទួលខុសត្រូវដូចគ្នា ចំពោះការអាណាព្យាបាល ការការពារ ការគ្រប់គ្រង និងការទទួលចិញ្ចឹមកូនអ្នកដទៃ ឬក្នុងការអនុវត្តស្រដៀងគ្នានេះ បើគំនិតទាំងនេះមានស្រាប់នៅក្នុងច្បាប់ជាតិ ។ នៅគ្រប់ករណីទាំងអស់ អត្ថប្រយោជន៍របស់កូនត្រូវចាត់ទុកជាចម្បង។
(ឆ) សិទ្ធិបុគ្គលដូចគ្នារវាងប្ដីនិងប្រពន្ធ រួមមានសិទ្ធិជ្រើសរើសនាមត្រកូល វិជ្ជាជីវៈ និងមុខរបរ ផង។
(ជ) សិទ្ធិដូចគ្នាសម្រាប់ទាំងពីរនាក់ប្ដីនិងប្រពន្ធ ចំពោះកម្មសិទ្ធិ ការទិញ ការចាត់ចែង ការគ្រប់គ្រង ការអាស្រ័យផល និងការប្រគល់ទ្រព្យសម្បត្តិ ទោះដោយមិនគិតថ្លៃក្ដី ឬគិតថ្លៃក្ដី។
២. ការភ្ជាប់ពាក្យ និងការរៀបអាពាហ៍ពិពាហ៍កូន មិនត្រូវមានអានុភាពផ្លូវច្បាប់ទេ ហើយគេត្រូវចាត់វិធានការចាំបាច់ទាំងអស់ រួមមានការធ្វើច្បាប់ផង ដើម្បីកំណត់អាយុអប្បបរមា សម្រាប់រៀប អាពាហ៍ពិពាហ៍ ហើយចាំបាច់ត្រូវចុះបញ្ជីអាពាហ៍ពិពាហ៍នៅក្នុងបញ្ជីជាផ្លូវការ។
ផ្នែកទី ៥
មាត្រា ១៧
១. ក្នុងគោលបំណងពិនិត្យការវិវឌ្ឍន៍ទៅមុខនៃការអនុវត្តអនុសញ្ញានេះ គណៈកម្មាធិការទទួលបន្ទុកការលប់បំបាត់ការរើសអើងប្រឆាំងនឹងស្ត្រីមួយ ត្រូវបានបង្កើតឡើង (ចាប់ពីនេះទៅ ប្រើត្រឹមតែពាក្យគណៈកម្មាធិការ)។ គណៈកម្មាធិការនេះ មានអ្នកជំនាញការ ១៨ រូប នៅពេលដែលអនុសញ្ញានេះចូលជាធរមាន។ បន្ទាប់ពីរដ្ឋភាគីទី ៣៥ បានឱ្យសច្ចាប័ន ឬបានចូលជាសមាជិកនៃអនុសញ្ញានេះ។ គណៈកម្មាធិការនេះនឹងមានអ្នកជំនាញការចំនួន ២៣ រូប ដែលមានសីលធម៌ និងមានសមត្ថកិច្ចខ្ពស់ក្នុងវិស័យដែលត្រូវអនុវត្តអនុសញ្ញានេះ។ អ្នកជំនាញការ ត្រូវបោះឆ្នោតជ្រើសរើសដោយរដ្ឋភាគីពីក្នុងចំណោមជនជាតិរបស់ខ្លួន និងត្រូវធ្វើការក្នុងឋានៈជាបុគ្គលឯកជន ដោយធ្វើការពិចារណាបែងចែកទៅតាមភូមិសាស្ត្រដោយសមធម៌ និងឱ្យមានតំណាងទម្រង់ផ្សេងៗនៃអារ្យធម៌ ព្រមទាំងទៅតាមប្រព័ន្ធច្បាប់ធំៗផង។
២. សមាជិករបស់គណៈកម្មាធិការ ត្រូវជ្រើសរើសតាមការបោះឆ្នោតសម្ងាត់ ពីបញ្ជីបេក្ខជន ដែលស្នើដោយរដ្ឋភាគី។ រដ្ឋភាគីនីមួយៗ អាចដាក់ស្នើបេក្ខជនម្នាក់ក្នុងចំណោមជនជាតិរបស់ខ្លួន។
៣. ការបោះឆ្នោតដំបូងបង្អស់ ត្រូវធ្វើឡើង ៦ ខែ ក្រោយពីកាលបរិច្ឆេទចូលជាធរមាននៃអនុសញ្ញានេះ។ យ៉ាងតិច ៣ ខែ មុនកាលបរិច្ឆេទនៃការបោះឆ្នោតនីមួយៗ អគ្គលេខាធិការអង្គការ សហប្រជាជាតិ ត្រូវចេញលិខិតអញ្ជើញរដ្ឋភាគីឱ្យដាក់ស្នើនាមបេក្ខជនរបស់ខ្លួនក្នុងរយៈពេល ២ ខែ។ អគ្គលេខាធិការត្រូវរៀបចំតាមលំដាប់អក្ខរក្រម នូវបញ្ជីឈ្មោះបេក្ខជនដែលស្នើដោយរដ្ឋភាគី ដោយបញ្ជាក់ឈ្មោះរដ្ឋភាគីដែលបានជ្រើសតាំងបេក្ខជនទាំងនោះ ហើយផ្ញើបញ្ជីនេះទៅគ្រប់រដ្ឋភាគី។
៤. ការបោះឆ្នោតជ្រើសរើស ត្រូវធ្វើឡើងក្នុងសម័យប្រជុំរបស់រដ្ឋភាគី តាមការកោះអញ្ជើញ ដោយអគ្គលេខាធិការនៅទីស្នាក់ការអង្គការសហប្រជាជាតិ។ កូរ៉ុមសម្រាប់កិច្ចប្រជុំគឺពីរភាគបីនៃរដ្ឋភាគី។ បេក្ខជនដែលជាប់ជាសមាជិកគណៈកម្មាធិការ ត្រូវតែជាបេក្ខជនទទួលបានសម្លេងច្រើនបំផុត និងសម្លេងភាគច្រើនដាច់ខាតពីតំណាងរបស់រដ្ឋភាគីដែលមានវត្តមាន និងបានបោះឆ្នោត។
៥. សមាជិកគណៈកម្មាធិការ ត្រូវជ្រើសរើសតាមការបោះឆ្នោតសម្រាប់រយៈពេល ៤ ឆ្នាំ។ ប៉ុន្តែ អាណត្តិសមាជិក ៩ រូប ដែលជាប់នៅពេលបោះឆ្នោតលើកទី ១ ត្រូវផុតកំណត់ក្នុងរយៈពេល ២ ឆ្នាំ ហើយឈ្មោះសមាជិកទាំង ៩ រូបនេះ ត្រូវចាប់ឆ្នោតជ្រើសរើសដោយប្រធានអង្គប្រជុំភ្លាមៗ បន្ទាប់ពីការបោះឆ្នោតលើកទី ១។
៦. ការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការបន្ថែម ៥ រូប នឹងត្រូវធ្វើឡើងស្របតាម បទបញ្ញត្តិច្បាប់ក្នុងកថាខណ្ឌ ២ កថាខណ្ឌ ៣ នឹងកថាខណ្ឌ ៤ នៃមាត្រានេះ បន្ទាប់ពីមានការផ្ដល់ សច្ចាប័ន ឬការចូលជាសមាជិកលើកទី ៣៥។ អាណត្តិសមាជិក ២ រូប នៃសមាជិកបន្ថែមដែលជាប់ឆ្នោតនឹងត្រូវផុតកំណត់ក្នុងរយៈពេល ២ ឆ្នាំ ហើយឈ្មោះសមាជិកទាំង ២ រូបនេះ ត្រូវជ្រើសរើសតាមការចាប់ឆ្នោតដោយប្រធានគណៈកម្មាធិការ។
៧. ដើម្បីបំពេញកន្លែងទំនេរដោយចៃដន្យ រដ្ឋភាគីណាដែលមានអ្នកជំនាញការរបស់ខ្លួនឈប់បំពេញមុខងារជាសមាជិកគណៈកម្មាធិការ ត្រូវតែងតាំងអ្នកជំនាញការម្នាក់ទៀតពីចំណោមជនជាតិខ្លួន ដោយមានការយល់ព្រមពីគណៈកម្មាធិការ។
៨. សមាជិកគណៈកម្មាធិការ ត្រូវទទួលថវិកាពីធនធានរបស់អង្គការសហប្រជាជាតិ តាម ចំណែក និងលក្ខខណ្ឌដែលកំណត់ដោយមហាសន្និបាត អាស្រ័យលើសារសំខាន់នៃការងាររបស់គណៈកម្មាធិការ។
៩. អគ្គលេខាធិការអង្គការសហប្រជាជាតិ ត្រូវផ្ដល់បុគ្គលិកនិងសម្ភារៈរូបវន្តដែលចាំបាច់សម្រាប់ គណៈកម្មាធិការបំពេញមុខងារឱ្យបានស័ក្ដិសិទ្ធិ ស្របតាមអនុសញ្ញានេះ។
មាត្រា ១៨
១. រដ្ឋភាគី សន្យាដាក់ជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីគណៈកម្មាធិការពិនិត្យ នូវរបាយការណ៍ស្តីពីវិធានការខាងនីតិកម្ម តុលាការ រដ្ឋបាល ឬវិធានការផ្សេងៗ ដែលបានអនុម័តផ្ដល់ អនុភាពដល់បទបញ្ញត្តិនៃអនុសញ្ញានេះ ព្រមទាំងការរីកចម្រើនដែលសម្រេចបាន ៖
(ក) ក្នុងរយៈពេល ១ ឆ្នាំ ក្រោយពីការចូលជាធរមាននៃអនុសញ្ញា ចំពោះរដ្ឋដែលពាក់ព័ន្ធ។
(ខ) បន្ទាប់មក យ៉ាងហោចណាស់រៀងរាល់ ៤ ឆ្នាំម្ដង និងរបាយការណ៍បន្ថែម បើមានសេចក្ដីស្នើសុំរបស់គណៈកម្មាធិការ។
២. របាយការណ៍ អាចបញ្ជាក់ពីកត្តានិងការលំបាក ដែលនាំឱ្យប៉ះពាល់ដល់ការបំពេញកាតព្វកិច្ច ស្របតាមអនុសញ្ញានេះ។
មាត្រា ១៩
១. គណៈកម្មាធិការ ត្រូវអនុម័តបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន។
២. គណៈកម្មាធិការ ត្រូវបោះឆ្នោតជ្រើសរើសមន្ត្រីការិយាល័យរបស់ខ្លួនសម្រាប់រយៈពេល ២ ឆ្នាំ។
មាត្រា ២០
១. គណៈកម្មាធិការ ត្រូវជួបប្រជុំជាធម្មតាមិនលើសពី ២ សប្តាហ៍ក្នុងមួយឆ្នាំៗ ដើម្បីពិនិត្យ របាយការណ៍ដែលស្នើឡើង ស្របតាមមាត្រា ១៨ នៃអនុសញ្ញានេះ។
២. សម័យប្រជុំគណៈកម្មាធិការ ត្រូវប្រារព្ធធ្វើជាធម្មតានៅទីស្នាក់ការនៃអង្គការសហប្រជាជាតិ ឬនៅកន្លែងសមស្របមួយផ្សេងពីនេះ អាស្រ័យដោយការកំណត់របស់គណៈកម្មាធិការ។
មាត្រា ២១
១. តាមរយៈក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមកិច្ច គណៈកម្មាធិការត្រូវធ្វើរបាយការណ៍ប្រចាំឆ្នាំ ជូនមហាសន្និបាតនៃអង្គការសហប្រជាជាតិ អំពីសកម្មភាពរបស់ខ្លួន និងអាចផ្ដល់យោបល់ និងផ្ដល់អនុសាសន៍ទូទៅ ផ្អែកលើការពិនិត្យរបាយការណ៍ និងព័ត៌មានដែលទទួលបានពីរដ្ឋភាគី។ ការផ្ដល់យោបល់ និងអនុសាសន៍ ត្រូវដាក់បញ្ចូលក្នុងរបាយការណ៍របស់គណៈកម្មាធិការ អមដោយមូលវិចារណ៍របស់រដ្ឋភាគី ប្រសិនបើមាន។
២. អគ្គលេខាធិការអង្គការសហប្រជាជាតិ ត្រូវបញ្ជូនរបាយការណ៍របស់គណៈកម្មាធិការទៅ គណៈកម្មការទទួលបន្ទុកស្ថានភាពស្ត្រី ដើម្បីជ្រាបជាព័ត៌មាន។
មាត្រា ២២
អង្គការឯកទេស មានសិទ្ធិ មានជាតំណាងនៅពេលពិនិត្យការអនុវត្តបទបញ្ញត្តិនៃអនុសញ្ញានេះ ដែលស្ថិតក្នុងក្របខ័ណ្ឌនៃសកម្មភាពរបស់ខ្លួន។ គណៈកម្មាធិការ អាចអញ្ជើញអង្គការឯកទេសនានា ឱ្យដាក់របាយការណ៍ស្តីពីការអនុវត្តអនុសញ្ញានេះ ក្នុងវិស័យដែលស្ថិតក្នុងក្របខ័ណ្ឌនៃសកម្មភាពរបស់ខ្លួន។
អនុសញ្ញាស្ដីពីការបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ
ផ្នែកទី ៦
មាត្រា ២៣
គ្មានចំណុចណាមួយក្នុងអនុសញ្ញានេះ ធ្វើឱ្យប៉ះពាល់ដល់បទបញ្ញត្តិ ដែលនាំឱ្យសម្រេចបាននូវអត្ថប្រយោជន៍ខាងសមភាពរវាងបុរសនិងស្ត្រី ដែលអាចមានច្រើនជាងនេះនៅក្នុង ៖
(ក) ច្បាប់របស់រដ្ឋភាគី ឬ
(ខ) អនុសញ្ញា សន្ធិសញ្ញា ឬកិច្ចព្រមព្រៀងអន្តរជាតិផ្សេងទៀត ដែលនៅជាធរមានក្នុងរដ្ឋនោះ។
មាត្រា ២៤
រដ្ឋភាគី សន្យាអនុម័តគ្រប់វិធានការចាំបាច់ថ្នាក់ជាតិ ដើម្បីធ្វើឱ្យសម្រេចបាននូវការប្រើប្រាស់ ឱ្យបានពេញលេញ នូវសិទ្ធិទាំងឡាយដែលទទួលស្គាល់ក្នុងអនុសញ្ញានេះ។
មាត្រា ២៥
១. អនុសញ្ញានេះ ត្រូវបើកចំហឱ្យរដ្ឋទាំងអស់ចុះហត្ថលេខា។
២. អគ្គលេខាធិការអង្គការសហប្រជាជាតិ ត្រូវចាត់តាំងជាអ្នកទទួលតំកល់ទុកអនុសញ្ញានេះ។
៣. អនុសញ្ញានេះ ជាកម្មវត្ថុនៃការឱ្យសច្ចាប័ន។ លិខិតុបករណ៍នៃការឱ្យសច្ចាប័នត្រូវតំកល់ទុកនៅនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិ។
៤. អនុសញ្ញានេះ ត្រូវបើកចំហឱ្យរដ្ឋទាំងអស់សុំចូលជាសមាជិក។ ការសុំចូលជាសមាជិកត្រូវធ្វើឡើងដោយការតំកល់លិខិតុបករណ៍សុំចូលរួមជាសមាជិកនៅនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិ។
មាត្រា ២៦
១. រដ្ឋភាគី អាចសុំសើរើអនុសញ្ញានេះបាននៅគ្រប់ពេលវេលា ដោយការជូនដំណឹងជាលាយលក្ខណ៍អក្សរ ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ។
២. មហាសន្តិបាតអង្គការសហប្រជាជាតិ ត្រូវសម្រេចលើវិធានការដែលត្រូវចាត់ ប្រសិនជាមាន តាមសេចក្ដីសុំនោះ។
មាត្រា ២៧
១. អនុសញ្ញានេះ ត្រូវចូលជាធរមាននៅថ្ងៃទីសាមសិប ក្រោយកាលបរិច្ឆេទនៃតំកល់លិខិតុបករណ៍ឱ្យសច្ចាប័ន ឬការសុំចូលជាសមាជិកទី ២០ នៅនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិ។
២. សម្រាប់រដ្ឋនីមួយៗដែលឱ្យសច្ចាប័នលើអនុសញ្ញានេះ ឬសុំចូលជាសមាជិក ក្រោយពីការ តំកល់លិខិតុបករណ៍នៃការឱ្យសច្ចាប័ន ឬការសុំចូលជាសមាជិកទី ២០ អនុសញ្ញានេះនឹងត្រូវចូលជាធរមាន នៅថ្ងៃទីសាមសិប ក្រោយកាលបរិច្ឆេទនៃការដាក់តំកល់លិខិតុបករណ៍ឱ្យសច្ចាប័ន ឬការសុំចូលជាសមាជិករបស់ខ្លួន។
មាត្រា ២៨
១. អគ្គលេខាធិការអង្គការសហប្រជាជាតិ ត្រូវទទួល និងផ្សព្វផ្សាយដល់រដ្ឋទាំងអស់នូវអត្ថបទ លក្ខខណ្ឌដែលរដ្ឋបានធ្វើ នៅខណៈពេលឱ្យសច្ចាប័ន ឬសុំចូលជាសមាជិក។
២. លក្ខខណ្ឌដែលមិនស្របតាមកម្មវត្ថុនិងគោលបំណងនៃអនុសញ្ញានេះ មិនត្រូវបានអនុញ្ញាតឱ្យធ្វើឡើយ។
៣. លក្ខខណ្ឌទាំងឡាយអាចដកចេញទៅវិញបាននៅគ្រប់ពេលវេលា ដោយការជូនដំណឹងទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលត្រូវជូនដំណឹងនេះបន្តដល់រដ្ឋទាំងអស់។ ការជូនដំណឹងជាលាយលក្ខណ៍អក្សរត្រូវមានប្រសិទ្ធិភាពនៅថ្ងៃដែលបានទទួល។
មាត្រា ២៩
១. រាល់វិវាទរវាងរដ្ឋភាគីពីរ ឬច្រើនជាងនេះ ស្ដីពីការបកស្រាយ ឬការអនុវត្តអនុសញ្ញានេះដែលមិនអាចដោះស្រាយតាមរយៈការចចារបាន ត្រូវដាក់ឱ្យមានការសម្រេចដោយអាជ្ញាកណ្ដាល តាមសំណើរបស់ភាគីណាមួយនៃគូវិវាទនេះ។ បើក្នុងរយៈពេល ៦ ខែ គិតចាប់ពីថ្ងៃស្នើឱ្យមានអាជ្ញាកណ្ដាល ភាគីវិវាទមិនឯកភាពលើការរៀបចំអាជ្ញាកណ្ដាលទេ ភាគីណាមួយនៃភាគីវិវាទទាំងនោះ អាចលើករឿងវិវាទទៅតុលាការយុត្តិធម៌អន្តរជាតិ តាមសេចក្ដីសុំស្របតាមលក្ខន្តិកៈរបស់តុលាការ។
២. រដ្ឋភាគីនីមួយៗ នៅពេលចុះហត្ថលេខា ឬឱ្យសច្ចាប័ន ឬសុំចូលជាសមាជិកនៃអនុសញ្ញានេះ អាចប្រកាសថា ខ្លួនមិនជាប់កាតព្វកិច្ចនឹងកថាខណ្ឌ ១ នៃមាត្រានេះទេ។ រដ្ឋភាគីឯទៀតនឹងមិនជាប់កាតព្វកិច្ចក្នុងកថាខណ្ឌ ១ នេះ ជាមួយរដ្ឋភាគីណាដែលបានធ្វើលក្ខខណ្ឌនេះឡើយ។
៣. រដ្ឋភាគីណា ដែលធ្វើលក្ខខណ្ឌស្របតាមកថាខណ្ឌ ២ នៃមាត្រានេះ អាចដកលក្ខខណ្ឌរបស់ខ្លួនវិញគ្រប់ពេល ដោយការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ។
មាត្រា ៣០
អនុសញ្ញានេះ ដែលមានអត្ថបទជាភាសាអារ៉ាប់ ចិន អង់គ្លេស បារាំង រុស្ស៊ី និងអេស្ប៉ាញ៉ុល មានតម្លៃស្មើគ្នា នឹងត្រូវតំកល់ទុកនៅអគ្គលេខាធិការអង្គការសហប្រជាជាតិ។
ជាបន្ទាល់នៃអនុសញ្ញានេះ បុណ្ណទូតដែលមានហត្ថលេខាខាងក្រោម ហើយដែលបានទទួលនូវការអនុញ្ញាតយ៉ាងត្រឹមត្រូវ បានចុះហត្ថលេខាលើអនុសញ្ញានេះ។




ខាតបង់ថវិកាដោយគ្រោះថ្នាក់ចរាចរប្រមាណ២០០លានដុល្លារក្នុងមួយឆ្នាំ

ខាតបង់ថវិកាដោយគ្រោះថ្នាក់ចរាចរប្រមាណ២០០លានដុល្លារក្នុងមួយឆ្នាំ
ភ្នំពេញ៖ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​​សាធារណការ​ និង​​ដឹកជញ្ជូន​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ ជំងឺ​អេដស៍​នៅ​កម្ពុជា​​ជា​គ្រោះថ្នាក់​ទី​១​ រីឯ​គ្រោះថ្នាក់​​ចរាចរ​មាន​ចំណាត់ថ្នាក់​លេខ​២​ ក៏​ប៉ុន្តែ​​រយៈពេល​មួយ-ពីរ​​ឆ្នាំ​ចុង​ក្រោយ​នេះ​ជំងឺ​​អេដស៍​ជា​​គ្រោះថ្នាក់​ទី​២​ ចំណែក​គ្រោះថ្នាក់​ចរាចរ​មាន​ចំណាត់​ថ្នាក់​លេខ​១​ ដែល​បណ្ដាល​ឲ្យ​ខាតបង់​ថវិកា​ប្រមាណ​២០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

លោក​ អ៊ឹង​ ប៊ុនហ៊ូវ​ ទី​ប្រឹក្សា​ផ្ទាល់​សម្ដេច​នាយករដ្ឋមន្ត្រី​តេជោ​ ហ៊ុន​ សែន​ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​​ និង​ដឹកជញ្ជូន​បាន​មាន​ប្រសាសន៍​បែប​នេះ​ ខណៈ​ពេល​ជួប​ជាមួយ​មន្ត្រី​រាជការ​មន្ទីរ​សាធារណការ​ខេត្ត​ ស្ថិត​នៅ​ផ្លូវ​ជាតិ​​លេខ​៥​ និង​ខេត្ត​ប៉ៃលិន​ ក្នុង​ពេល​បេសកកម្ម​ពិនិត្យ​​មើល​ដំណើរការ​ស្ដារ​ផ្លូវ​ជាតិ​លេខ​៥៧​ បាត់ដំបង-ប៉ៃលិន​កាល​​ពី​ពេល​កន្លង​មក។

លោក​រដ្ឋលេខាធិការ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ រយៈពេល​មួយ-ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​ គ្រោះថ្នាក់​ចរាចរ​បាន​ឡើង​ជា​ចំណាត់ថ្នាក់​លេខ​១​ បណ្ដាល​ឲ្យ​ខាតបង់​ថវិកា​ប្រមាណ​២០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ រីង​ជំងឺ​អេដស៍​បាន​​ថយ​មក​នៅ​ចំណាត់ថ្នាក់​លេខ​២។ លោក​ពន្យល់​​ឲ្យ​ដឹង​បន្ថែម​ថា​ ការ​ខាតបង់​ថវិកា​ប្រមាណ​២០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​នេះ​ ដោយ​គិត​ទៅ​លើ​គ្រោះថ្នាក់​​មនុស្ស​ស្លាប់​ ចាប់​ពី​មនុស្ស​នោះ​កើត​រហូត​ពេល​មាន​គ្រោះថ្នាក់។ ក្នុង​នេះ​ដែរ​ ការ​ខូចខាត​ទ្រព្យ​សម្បត្តិ​យានយន្ត​គ្រប់​ប្រភេទ​ផង​ដែរ។

លោក​រដ្ឋលេខាធិការ​មាន​ប្រសាសន៍​ដោយ​ធ្វើ​ការ​រំលឹក​ដល់​មន្ត្រី​ថ្នាក់​ដឹកនាំ​​មន្ទីរ​សាធារណការ​ថា​ ការ​ពាក់​មួក​សុវត្ថិភាព​ដូច​ដែល​ច្បាប់​ចរាចរ​ផ្លូវ​គោក​បាន​កំណត់​ឲ្យ​អនុវត្ត​ជា​ធរមាន​កាល​ពី​ដើម​ឆ្នាំ​២០០៩​ គឺ​ជា​ការ​កាត់បន្ថយ​គ្រោះថ្នាក់​ចំពោះ​បុគ្គល​ផង​ និង​ចំពោះ​សង្គម​ជាតិ​ផង។

គួរ​រំលឹក​ថា​ តាម​របាយការណ៍​ប៉ាន់ប្រមាណ​ពី​ស្ថាប័ន​ជំនាញ​ឲ្យ​ដឹង​ថា​ ក្នុង​មួយ​​ថ្ងៃ​មាន​មនុស្ស​ស្លាប់​ជា​មធ្យម​ជាង​៤​នាក់​ នា​ឆ្នាំ​២០០៦-២០០៧​ ក្នុង​​គ្រោះថ្នាក់​ចរាចរ។ ការ​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ បើ​តាម​របាយការណ៍​បញ្ជាក់​ឲ្យ​ដឹង​ថា​ បាន​កើន​ឡើង​ជា​​រៀងរាល់​ឆ្នាំ​ ដែល​ឆ្នាំ​១៩៩០​ មាន​មនុស្ស​ស្លាប់​ត្រឹម​៣០០​នាក់​ តែ​បច្ចុប្បន្ន​ស្លាប់​ដល់​១៥០០​នាក់៕



Tuesday, March 24, 2009

ការ​រំលោភសម្លាប់យកសពកុមារី​ពីរនាក់ចងព្យួរនឹងដើមឈើប៉ូលិសចាប់ខ្លួនជនទី២ និងទី៣

ការ​រំលោភសម្លាប់យកសពកុមារី​ពីរនាក់ចងព្យួរនឹងដើមឈើប៉ូលិសចាប់ខ្លួនជនទី២ និងទី៣

ពោធិ៍សាត់៖​ បុរស​​អាយុ​២៣​​ឆ្នាំ​ម្នាក់​ និង​អាយុ​៣៩​ឆ្នាំ​ម្នាក់ ​​គឺជា​ជន​ទី​​ពីរ និង​ទី​បី​ដែល​បាន​ត្រូវ​ចាប់​ខ្លួន​ដោយសារ​ជាប់​ពាក់ព័ន្ធ​សង្ស័យ​ក្នុង​រឿង​ឃាតកម្ម​ដ៏​ឃោរឃៅ​មួយ ដែល​​ក្នុង​នោះ​កុមារី​ពីរ​នាក់​ម្នាក់​អាយុ​១៤​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​១១​ឆ្នាំ ត្រូវ​​ឃាតក​ចាប់​រំលោភ​ ហើយ​សម្លាប់​យក​សាកសព​ទៅ​ព្យួរ​ក្នុង​ព្រៃ​។

ឃាតកម្ម​ដែល​រញ្ជួយ​ខេត្ត​ពោធិ៍សាត់​នោះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ២០០៩ នៅ​ចំណុច​ព្រៃ​ប៉ោយប៉ោក​ ភូមិ​កំរ៉ែង​ ឃុំ​ស្វាយស ស្រុក​ស្រគរ ហើយ​បាន​ក្លាយ​ជា​មុខ​សញ្ញា​នៃ​ការ​តាមដាន​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់។

បុរស​ក្មេង​ដែល​​ជាប់​សង្ស័យ​ត្រូវ​ចាប់​ខ្លួន​កាល​​ពី​ថ្ងៃ​ទី​២០ ខែ​មីនា​ មាន​ឈ្មោះ​ថា​ ហែម​​​ សុភា រីឯ​បុរស​វ័យ​ចាស់​ជាង​មាន​ឈ្មោះ​ សែម​ ឌូច ត្រូវ​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា។ ជន​ទាំង​ពីរ​នេះ​មាន​ទី​លំនៅ​នៅ​ភូមិ​បឹងស្តុក​ ឃុំ​ស្វាយស​ ហើយ​ក៏​ជា​​ភូមិ​របស់​កុមារី​​រងគ្រោះ​រស់​នៅ​ផង​ដែរ ដែល​មាន​ចម្ងាយ​ជាង​​៣​គីឡូ​ម៉ែត្រ​ពី​ចំណុច​ដែល​គេ​​ប្រទះ​ឃើញ​​សាកសព​ពួក​នាង។

លោក ឡែន សុង អធិការ​ប៉ូលិស​​ស្រុក​ក្រគរ​ឲ្យ​ដឹង​ថា​ ជន​សង្ស័យ​ទាំង​ពីរ​នាក់​នោះ​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​នៅ​ទី​កន្លែង​ក៏​ផ្សេងគ្នា។ ពីរ​នាក់​នោះ​បាន​គេច​មិន​​ចូល​ផ្ទះ​ បន្ទាប់ពី​មាន​ករណី​រំលោភ​សម្លាប់​កើត​ឡើង​នោះ។
សូម​រំលឹក​ថា សាកសព​ក្មេង​ស្រី​ពីរ​នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចង​នឹង​ខ្សែ​នីឡុង​ព្យួរ​នឹង​ដើម​ឈើ​តែ​មួយ។ សាកសព​នៅ​ទន្ទឹម​គ្នា​​ ដែល​​ព្យួរ​ផុត​ជើង​ពី​ដី​កម្ពស់​ពីរ​​ម៉ែត្រ។ ប៉ូលិស​បច្ចេកទេស​បាន​ចុះ​ពិនិត្យ​ឃើញ​ថា​ក្មេង​ស្រី​រងគ្រោះ​ត្រូវ​បាន​ចាប់​រំលោភ​​ រួចហើយ​មូល​ក​សម្លាប់​ ទើប​យក​សាកសព​ទៅ​ចង​នឹង​ ដើមឈើ​ដើម្បី​បង្វែង​ពី​សកម្មភាព​​រំលោភ ដើម្បី​ឲ្យ​គេ​គិត​ថា​ ក្មេង​ស្រី​ទាំងពីរ​ចង​ក​សម្លាប់​ខ្លួន។

ក្មេង​ស្រី​ទាំង​ពីរ​នាក់​នោះ​ គឺ​ម្នាក់​មាន​ឈ្មោះ ​ផល សុខឿន អាយុ​១៤​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​ ណៃ សុខនី អាយុ​១១​ឆ្នាំ។​ ក្មេង​ស្រី​រងគ្រោះ​ទាំង​ពីរ​បាន​បាត់​ខ្លួន​ពី​ផ្ទះ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ហើយ​សាកសព​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​រសៀល​ថ្ងៃ​ទី​​៦ ខែ​កុម្ភៈ ឆ្នាំ​២០០៨។
ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ពោធិ៍សាត់​និយាយ​ថា ការ​ចាប់​ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ធ្វើការ​ស៊ើប​អង្កេត​យ៉ាង​ល្អិត​ល្អន់​​អស់​រយៈពេល​យ៉ាង​យូរ​ហើយ​ក៏​បាន​ការ​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​។

ប៉ូលិស​មិន​បាន​ស្រង់​យក​ចម្លើយ​ឲ្យ​បាន​ល្អិត​ល្អន់​ទេ​ ដោយ​ទុក​ការងារ​នេះ​ឲ្យ​ចៅក្រម​សាកសួរ។

ទោះជា​យ៉ាង​ណា​ក្ដី​​គេ​ដឹង​ថា​ ជន​ដៃដល់​ទំនង​ជា​បុរស​ឈ្មោះ ​សែម​ ឌូច​ ហើយ​មាន​ជន​ដៃ​ដល់​ម្នាក់​ទៀត​ឈ្មោះ​ ភៀន រ៉ា​ បាន​ត្រូវ​ចាប់ខ្លួន​មុន​រួច​ហើយ​ទាក់ទង​នឹង​ករណី​ផ្សេង ប៉ុន្តែ​បាន​

ទទួល​ចម្លើយ​មក​ថា​គេ​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​កុមារី​ទាំង​ពីរ​នាក់​នេះ​ដែរ។


ប្រភព​នានា​ជឿ​ថា​ ការ​ដែល​នាំ​ឲ្យ​មាន​​ឃាតកម្ម​ដ៏​សាហាវ​​នេះ​កើត​ឡើង​គឺ​បណ្ដាល​មក​ពី​គំនុំ។
បើ​តាម​សម្ដី​ប៉ូលិស​ទំនង​ជា​មាន​ជន​មួយ​ចំនួន​ទៀត​ក៏​ជាប់​សង្ស័យ​ក្នុង​សកម្មភាព​ដ៏​ឃោរឃៅ​​នេះ​ដែរ៕

ទ្រព្យរួមប្ដីប្រពន្ធ៧៥ភាគរយទ្រព្យរបស់ស្ត្រី២០ភាគរយ និងទ្រព្យប្ដី៥ភាគរយ

ទ្រព្យ​រួម​ប្ដី​ប្រពន្ធ​៧៥​ភាគរយ ​ទ្រព្យ​របស់​ស្ត្រី​២០​ភាគរយ​ និង​ទ្រព្យ​ប្ដី​៥​ភាគរយ
ក្រុមប្រឹក្សា​គោលនយោបាយ​ដីធ្លី​ពិនិត្យ​ការងារ​របស់​ខ្លួន
ភ្នំពេញ​៖ អគ្គលេខាធិការ​ក្រុមប្រឹក្សា​នយោបាយ​ដីធ្លី​បាន​និយាយ​៨​ឆ្នាំ​កន្លង​មកនេះ ​(២០០០-២០០៨)​ ការ​ចុះ​បញ្ជី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំៗ​ធ្វើ​បាន​ចំនួន​១,៥​លាន​ក្បាលដី​ ក្នុង​នោះ​ទ្រព្យ​ដោយ​ឡែក​របស់​ប្ដី​មាន​តែ​៥​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ពេល​ដែល​ទ្រព្យ​ស្ត្រី​មាន​២០​ភាគរយ​ ឯ​ចំនួន​សេសសល់​៧៥​ភាគរយ​ គឺជា​ទ្រព្យ​រួម​ប្ដី​ប្រពន្ធ​។

ក្រុមប្រឹក្សា​គោលនយោបាយ​ ដីធ្លី​គឺជា​សសរ​ទ្រទ្រង់​មួយ​របស់ឧត្ដម​ក្រុមប្រឹក្សា​កំណែ​ទម្រង់​រដ្ឋ​ក្នុង​នោះ​មាន​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​ កំណែ​ទម្រង់​កងទ័ព​ និង​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌។

លោក រ័ត្ន​ សារិន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​​នគរោបនីយកម្ម​ និង​សំណង់​ និង​ជា​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ បាន​អាន​របាយការណ៍​បើក​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​គោលនយោបាយ​ដីធ្លី​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិនា ​ឆ្នាំ​២០០៩ នៅ​ទីស្ដីការ​ក្រសួង​ក្រោមអធិបតីភាព​លោក អ៊ឹម ឈុនលឹម។​ លោក​បាន​បង្ហាញ​លទ្ធផល​ពី​ឆ្នាំ ២០០០ ដល់​២០០៨​ថា​ លើ​ការងារ​រដ្ឋបាល​ដីធ្លី​សម្រេច​ការ​ចុះ​បញ្ជី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​១៥​ខេត្ត​ និង​រាជធានី​ និង​ការ​ចុះ​បញ្ជី​មាន​លក្ខណៈ ដាច់​ដោយ​ដុំ​បាន​ចំនួន​១.៦​លាន​ក្បាល​ដី។​ ក្នុង​នោះ​មានទ្រព្យ​រួម​ប្ដី​ប្រពន្ធ​៧៥​ភាគរយ​ ទ្រព្យ​របស់​ស្ត្រី​មាន​២០​ភាគរយ​ និង​ទ្រព្យ​របស់​ប្ដី​មាន​៥​ភាគរយ។ ការ​ចុះ​បញ្ជី​ដី​នេះ​បាន​រួម​ចំណែក​ក្នុង​ការ​បង្កើន​ចំណូល​ថវិកា​រដ្ឋ​តាមរយៈ​សេវា​សុរិយោដី​ និង​ពន្ធ​ប្រថាប់ត្រា​បាន​ជាង​១៤០​ពាន់​លាន​រៀល។

អ្នកវិភាគ​តាម​ការ​វាយ​តម្លៃ​ដីធ្លី​យល់​ឃើញ​ថា ​ប្រសិន​បើ​មាន​គោលនយោបាយ​ពន្ធ​មួយ​ទន់ភ្លន់​ គាំទ្រ​ដល់​ការ​អនុវត្តន៍​គោលនយោបាយ​ចុះ​បញ្ជី​ដីធ្លី​ ដើម្បី​កៀរគរ​ឲ្យ​ការ​ផ្ទេរ​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ក្រៅ​ផ្លូវការ​បាន​មក​ចុះ​បញ្ជី​បឋម​ទាំងអស់​គ្នា​ នោះ​ចំណូល​ចូល​រដ្ឋ​នឹង​កើន​ឡើង​ទ្វេដង។

ដោយ​ឡែក​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ លោក រ័ត្ន សារិន បាន​លើក​ឡើង​ថា គិត​ចាប់​ពី​ផ្ដើម​ដំណើរការ​ដល់​ដំណាច់​ឆ្នាំ​២០០៨ គណៈកម្មាធិការ​សុរិយោដី​បាន​ទទួល​ពាក្យ​បណ្ដឹង​ ១.៦៥៨ ករណី ទាក់ទង​គ្រួសារ​មាន​ទំនាស់​មាន​ ៨.១៧១​គ្រួសារ​ និង​ផ្ទៃដី​វិវាទ​មាន​ ២៨៦​ហិកតារ។

នៅ​ក្នុង​គម្រោង​ផែនការ​បែង​ចែក​ដីធ្លី​ពី​ឆ្នាំ​២០០៧ ​ដល់​ឆ្នាំ​២០១០​ សម្រាប់​១០.០០០​គ្រួសារ​នៅ​ទូទាំង​ប្រទេស​ត្រូវ​បាន​នឹង​កំពុង​ធ្វើការ​សាកល្បង​ផ្ដល់​ឲ្យ​បាន​ជា​បណ្ដើរៗ​ហើយ។ ពិសេស​ខេត្ត​ក្រចេះ​ កំពង់ចាម​ កំពង់ធំ​ និង​កំពត។ ចំណែក​ខេត្ត​ដទៃ​ៗ​ទៀត​កំពុង​ជ្រើសរើស​រក​ដី​ដែល​សល់​ទំនេរ​ ធ្វើ​អត្តសញ្ញាណ​ដី​ត្រៀម​ផ្ដល់​ជូន​ដល់​គ្រួសារ​ណា​ដែល​ខ្វះ​ដី​ប្រើប្រាស់​។

លោក​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សា​គោលនយោបាយ​ដីធ្លី​បាន​មាន​ប្រសាសន៍​ថា​ នេះ​ជា​លទ្ធផល​មួយ​ដែល​យើង​ទទួល​បាន​ក្រោម​ការ​ជ្រោមជ្រែង​របស់​សមាជិក​មក​ពី​អន្តរ​ក្រសួង​ដែល​ពាក់ព័ន្ធ​ ពិសេស​ការ​កសាង​បទដ្ឋាន​ច្បាប់​ បញ្ញត្តិ​នានា​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ដីធ្លី។ យើង​ក៏​បាន​ឈាន​មួយ​ជំហាន​ទៀត​ឆ្ពោះ​ទៅ​ផ្ដល់​ដី​កម្មសិទ្ធិ​​ដល់​សហគមន៍​ជនជាតិ​ភាគ​តិច​នៅ​តំបន់​ភូមិភាគ​ឦសាន។ បញ្ហា​នេះ​យើង​នៅ​ជួប​ប្រទះ​បញ្ហា​ស្មុគស្មាញ​ជាច្រើន​ត្រូវ​ប្រឈម​មុខ​ដោះស្រាយ។


លោក​ទេសរដ្ឋមន្ត្រី​បាន​លើកឡើង​ថា​ ក្រុមប្រឹក្សា​គោលនយោបាយ​ដីធ្លី​បាន​អនុវត្តិ​ធ្វើ​សហវិមជ្ឈការ​ដល់​ថ្នាក់​ឃុំ-ភូមិ​បាន​ទាន់​ពេល​វេលា​។

ក្នុង​កិច្ច​ប្រជុំ​នេះ​សមាជិក​ក្រុមប្រឹក្សា​ទាំង​អស់​បាន​ពិនិត្យ​ និង​ផ្ដល់​ការ​យល់ព្រម​លើ​សេចក្ដី​ព្រាង​ សេចក្ដី​ថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​ស្ដីពី​គោលនយោបាយ​ដីធ្លី​ដើម្បី​បើក​ផ្លូវ​ឈាន​ទៅ​រៀបចំ​សៀវភៅ "ស" ស្ដីពី​គោលនយោបាយ​ដីធ្លី​ទូលំទូលាយ​នៅ​កម្ពុជា។


ការអនុវត្ត​កម្មវិធី​គោលនយោបាយ​ដីធ្លី​នេះ​ពាន​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​ថវិកា​ដោយ​អង្គការ GTZ, FINMAP, C IDA និង​ធនាគារ​ពិភពលោក ព្រម​ទាំង​អង្គការ DANI DA ផង​ដែរ៕


ឧត្ដមសិក្សាយើងឥឡូវ

ឧត្ដមសិក្សាយើងឥឡូវ
បច្ចុប្បន្ន យើង​សង្កេត​ឃើញ​ថា ការ​អប់រំ​ផ្នែក​ឧត្ដមសិក្សា​នៅ​កម្ពុជា​ពិតជា​រីក​ចម្រើន បើ​ប្រៀប​ធៀប​មុន​ឆ្នាំ ២០០០។ វិទ្យាស្ថាន និង​សកលវិទ្យាល័យ​បាន​រីក​ដុះដាល​នៅ​ក្នុង​រាជធានី និង​នៅ​ស្ទើរតែ​គ្រប់​ខេត្ត-ក្រុង​ក្នុង​ទូទាំង​ប្រទេស ប្រៀប​បាន​ដូចជា​ទំពាំង​កំពុង​ដុះ​នា​ដើម​រដូវវស្សា។ បើ​តាម​សេចក្ដីរាយការណ៍​ព័ត៌មាន​របស់​កាសែត​ក្នុងស្រុក​មួយ​ ដោយ​ដកស្រង់​របាយការណ៍​របស់​ក្រសួង​អប់រំ យុវជន​ និង​កីឡា​បាន​ឲ្យ​ដឹង​ថា គ្រឹះស្ថាន​ឧត្ដមសិក្សា​ទាំងអស់​មាន​ចំនួន ៧៧ ដែល​ក្នុង​នោះ​ផ្នែក​សាធារណៈ​របស់​រដ្ឋ​មាន​ចំនួន ៣២ និង​ផ្នែក​ឯកជន​មាន​ចំនួន ៤៥ ដោយ​បណ្ដុះបណ្ដាល​និស្សិត​សរុប​ទាំងអស់​ចំនួន ១៣៧.៤០០ នាក់ ក្នុង​នោះ​ថ្នាក់​បណ្ឌិត ៨៦២ នាក់​ អនុបណ្ឌិត ១១.៦៨១ នាក់​ បរិញ្ញាបត្រ ១១០.០០០ នាក់ និង​ថ្នាក់​បរិញ្ញាបត្រ​រង ១៤.៨៥៧ នាក់​នៅ​ទូទាំង​ប្រទេស​។

ពិតជា​មិន​ធម្មតា​ទេ ហើយ​បើ​ស្ដាប់​ទៅ​កម្ពុជា​មិន​អន់​ឡើយ​ចំពោះ​ធនធាន​មនុស្ស​ដែល​ចេញ​ពី​ថ្នាក់​ឧត្ដមសិក្សា​ក្នុង​មួយ​ឆ្នាំៗ។ នេះ​មិនទាន់​បាន​គិត​ដល់​និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​ឯ​បរទេស​ផង។ យុវ​និស្សិត​ឥឡូវ​បាន​ពោល​ដោយ​មោទនៈ​ថា ពួកគេ​ពិតជា​មាន​សំណាង​ជាង​និស្សិត​ជំនាន់​មុន​ទសវត្សរ៍​នៃ​ឆ្នាំ ២០០០ ព្រោះ​ពួកគេ​ស្ថិត​នៅ​ក្នុង​សម័យកាល​នៃ​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន​វិទ្យា​ដ៏​ទំនើប។ ថ្មីៗ​នេះ​មាន​និស្សិត​ខ្មែរ​ប្រុស​ស្រី​បាន​ទៅ​ចូលរួម​ប្រកួត​មុខវិជ្ជា​មេធាវី​នៅ​ឯ​ទី​ក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដែល​ជា​មោទនភាព​ជាតិ​មួយ​ដ៏​ធំ។ ប្រាវ៉ួ (Bravo)ឧត្ដមសិក្សា និង​ធនធាន​មនុស្ស​នៅ​កម្ពុជា!​​​​​​​​​​​​​​​​​

ប៉ុន្តែ​មាន​អ្នក​ខ្លះ​បាន​ជ្រួញ​ចិញ្ចើម ហើយ​គ្រវី​ក្បាល​ដូច​ស្រាំង​ទិច​ស្លឹកត្រចៀក បន្ទាប់​ពី​ពួកគេ​គិត​មួយ​សន្ទុះ​ពី​រឿង​ឧត្ដមសិក្សា​នេះ។ ពួកគេ​បាន​សរសើរ​ពី​បរិមាណ ប៉ុន្តែ​បាន​រិះគន់ និង​ចំអក​ពី​គុណភាព។ ស្ដាប់​ឮ​ដំបូង យើង​គិត​ថា អ្នក​ទាំងនោះ​មាន​គំនិត​ទុទិដ្ឋិនិយម គិត​មិនបាន​ទូលំទូលាយ មានការ​ចង្អៀតចង្អល់ អភិរក្ស មិនទាន់​សម័យ​ក្នុង​ដំណាក់កាល​​នៃ​ឌីជីថល​ដ៏​ទំនើប​ទាល់​តែ​សោះ។ ប៉ុន្តែ​បើ​យើង​គិត​ឲ្យ​ស៊ីជម្រៅ​បន្តិច យើង​គិត​ថា​ពួកគេ​ទំនង​ជា​វិភាគ​ត្រូវ​មួយ​ជ្រុង​ដែរ ហើយ​គួរតែ​យក​គំនិត​របស់​គេ​ទាំង​នោះ​មក​ពិចារណា និង​ចាត់​វិធានការណ៍​ដោះស្រាយ​ឲ្យ​បាន​សមស្រប ដើម្បី​ជា​ឧត្ដម​ប្រយោជន៍​របស់​សង្គមជាតិ​យើង​ទាំង​នៅ​ក្នុង​បច្ចុប្បន្ន ក៏​ដូចជា​នៅ​ពេល​អនាគត។

ពួក​អ្នក​វិភាគ​ទាំងនោះ​ ដោយ​រួមមាន​ទាំង​និស្សិត​ផង​បាន​និយាយ​ថា មាន​កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​អប់រំ​ឧត្ដមសិក្សា​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ ទី​មួយ អំពើ​ពុក​រលួយ​គឺ​ជា​គ្រាប់បែក​គ្មាន​សំឡេង​ក្នុង​ការ​បំបែក​គុណភាព​អប់រំ​តាំង​ពី​បឋមសិក្សា​រហូត​ដល់​ឧត្ដមសិក្សា។ មិន​ចាំបាច់​និយាយ​ពី​គុណភាព​បឋមសិក្សា និង​មធ្យមសិក្សា​នោះ​ទេ ព្រោះថា សិស្សានុសិស្ស និង​មាតាបិតា​របស់​គេ ហើយ​សូម្បីតែ​លោកគ្រូ​អ្នកគ្រូ​ខ្លួនឯង​ក៏​លោក​បាន​ដឹង​ដែរ​ពី​បញ្ហា​គុណភាព​នៃ​ការ​សិក្សា​របស់​សិស្ស ។ តើ​ឲ្យ​លោកគ្រូ​អ្នកគ្រូ​មើល​បាន​គ្រប់​ជ្រុងជ្រោយ​យ៉ាង​ដូចម្ដេច បើ​ថ្នាក់រៀន​ខ្លះ​មាន​សិស្ស​ពី ៥០ នាក់​ទៅ ៧០ នាក់​ឯណោះ ហើយ​មាន​លោកគ្រូ​អ្នកគ្រូ​ខ្លះ​គាត់​បង្រៀន​ដល់​ទៅ​ពីរ​បី​ថ្នាក់​ឯណោះ?

ទាក់ទិន​នឹង​អំពើ​ពុករលួយ និង​ការ​ទារ​លុយ​សិស្ស​ប្រចាំថ្ងៃ​គឺ​ពិបាក​នឹង​បន្ទោស​ដល់​លោកគ្រូ​អ្នកគ្រូ​របស់​យើង​ណាស់ ព្រោះ​ពួកគាត់​ខំប្រឹង​ត្រដរ​រស់​តាម​មធ្យោបាយ​ដែល​គាត់​អាច​ធ្វើ​ទៅ​បាន ខណៈ​ដែល​ប្រាក់បៀវត្សរ៍​របស់​គាត់​តិចតួច។

លោកគ្រូ​អ្នកគ្រូ​បាន​ពោល​ថា ពួក​គាត់​យក​លុយ​បន្តិចបន្តួច​ពី​សិស្ស​គ្រាន់​តែ​បំពេញ​ក្រពះ​យក​កម្លាំង​មក​បង្រៀន​សិស្ស​វា​ខុស​អី ខណៈ​ដែល​មន្ត្រី និង​អ្នកជំនួញ​ខ្លះ​រួម​គ្នា​មួយ​ទំហឹង​លួច​សម្បត្តិ​ជាតិ​មក​ធ្វើ​ជា​មហាសេដ្ឋី​តាម​រយៈ​ការ​លក់​ដី លក់​បឹង កាប់​ព្រៃឈើ ចាប់​សត្វ​ព្រៃ​លក់ ដែល​ជា​សម្បត្តិ​ធម្មជាតិ​របស់សាធារណៈ និង​តាម​រយៈ​ការ​កិបកេង​ថវិកា​រដ្ឋ​ដោយ​បំប៉ោង​ការ​ចំណាយ​លើស​ពី​ការ​ចំណាយ​ជាក់ស្ដែង ព្រម​ទាំង​តាមរយៈ​ការ​ឃុបឃិត​គ្នា​រវាង​មន្ត្រី​ជំនាញ និង​ឈ្មួញ​ទុច្ចរិត​លួច​បន្លំ​ពន្ធ​របស់​រដ្ឋ ដោយ​គេចវេះ​មិន​បង់​ពន្ធ​ជូន​រដ្ឋ ឬ​ក៏​បង់​ដែរ​តែ​មិន​គ្រប់​ចំនួន ព្រោះ​ទាំង​មន្ត្រី​ទាំង​ឈ្មួញ​បាន​ផល​ចំណេញ​ជា​បុគ្គល​ទាំង​សងខាង។

ជាង​នេះ​ទៅទៀត លោកគ្រូ​អ្នកគ្រូ​ក៏​បាន​លើក​ឡើង​ដែរ​ថា គាត់​យក​លុយ​ពី​សិស្ស​នេះ​គឺ​គ្រាន់តែ​មួយ​ចម្អែត​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ គឺ​មិន​ដូច​មន្ត្រី​តុលាការ មន្ត្រី​យោធា មន្ត្រី​កងរាជអាវុធហត្ថ និង​មន្ត្រី​នគរបាល​ខ្លះ​ជំរិត​យក​ប្រាក់​ដោយ​ត្រង់ៗ​ពី​ប្រជាពលរដ្ឋ​ទៅ​តាម​ជំនាញ​របស់​ពួកគេ​រៀងៗ​ខ្លួន​នោះ​ទេ។ ពិត​ជា​ឈឺក្បាល​មែនទែន បន្ទាប់​ពី​ស្ដាប់​បទ​ឧទ្ទេសនាម​ដ៏​ស្រទន់​របស់​លោកគ្រូ​អ្នកគ្រូ​របស់​យើង។ ចុះ​ពួកគាត់​ដឹង​អី​ក៏​ដឹង​ម្លិះ? នេះ​បាន​ចំ​ជា​គ្រូ​មែន!

ចុះ​ចំណែក​ឯ​ការ​អប់រំ​នៅ​ថ្នាក់​ឧត្ដមសិក្សា​វិញ​យ៉ាង​ដូចម្ដេច​ដែរ?
ទាក់ទិន​នឹង​ចំណុច​នេះ ពួក​អ្នកវិភាគ និង​អ្នកអង្កេត​ដោយ​​ឯករាជ​ជា​ច្រើន​បាន​លើក​ឡើង​ថា ជា​ការ​ពិត​សាស្ត្រាចារ្យ និង​គ្រូឧទ្ទេស​នៅ​មហាវិទ្យាល័យ និង​សកលវិទ្យាល័យ​មិន​បាន​យក​លុយ​ពី​និស្សិត​ដូច​លោកគ្រូ​អ្នកគ្រូ​នៅ​ឯ​បឋមសិក្សា និង​មធ្យមសិក្សា​នោះ​ទេ។ អ្វី​ដែល​ជា​ចំណុច​ខ្សោយ​គឺ​ថា ទី​មួយ ក្នុង​ថ្នាក់​នីមួយៗ​ក៏​មាន​ចំនួន​និស្សិត​ច្រើន​លើស​ពី​បទដ្ឋាន ឬ​និយាម​​អប់រំ។

ទីពីរ មាន​គ្រូឧទ្ទេស​ខ្លះ​មិន​មាន​សមត្ថភាព និង​គរុកោសល្យ​បង្រៀន​ពិតប្រាកដ​ឡើយ។ ដោយសារតែ​គ្រូឧទ្ទេស​ដែល​មាន​សមត្ថភាព​ត្រូវ​ការ​កម្រៃ​ពលកម្ម​ខ្ពស់ ទើប​មហាវិទ្យាល័យ និង​សកល​វិទ្យាល័យ​មួយ​ចំនួន​មិន​ហ៊ាន​ជួល​ឲ្យ​គ្រូ​ឧទ្ទេស​ដែល​មាន​សមត្ថភាព​មក​បង្រៀន។

ទី​បី ​មហាវិទ្យាល័យ និង​សកលវិទ្យាល័យ​ភាគច្រើន​បាន​ជួល​អ្នក​ដែល​កំពុង​បម្រើការ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល ​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន​ខ្លះ​មក​ធ្វើ​ជា​គ្រូឧទ្ទេស។ ពិតមែនហើយ ការ​បង្រៀន​របស់​ពួកគាត់​មិន​អន់​ទេ ព្រោះ​ពួកគាត់​មាន​ចំណេះ​ដឹង និង​បទពិសោធន៍​គ្រប់គ្រាន់ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​នោះ​គឺ​ថា ពួកគេ​ទាំងនោះ​មាន​ការ​មមាញឹក​ក្នុង​ការ​បំពេញ​ការងារ​ស្នូល​ជា​ច្រើន​របស់​ខ្លួន និង​មាន​ការ​នឿយហត់​អស់​កម្លាំង​ផង​នា​ពេល​ថ្ងៃ ដែល​ជាហេតុ​ធ្វើ​ឲ្យ​ពួកគាត់​មិន​មាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​ស្រាវជ្រាវ​បន្ថែម ក្រៅ​​ពី​យក​មេរៀន​តែ​នៅ​ក្នុង​សៀវភៅ​ដែល​សាលា​ចែក​ឲ្យ​មក​បង្រៀន​ប៉ុណ្ណោះ ។ ការ​ស្រាវជ្រាវ​របស់​គ្រូ​មាន​ការ​ចង្អៀត នាំ​ឲ្យ​ការ​ស្រាវជ្រាវ​របស់​និស្សិត​មិនបាន​ទូលំទូលាយ និង​ស៊ីជម្រៅ​ដែរ ព្រោះថា សម័យ​នេះ​ជា​សម័យ​បដិវត្តន៍​របស់​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន​វិទ្យា​ដ៏​ទំនើប ដែល​ទាមទារ​ឲ្យ​ធ្វើ​បច្ចុប្បន្នភាព (Update) ជាប្រចាំ។

ទី​បួន មាន​មហាវិទ្យាល័យ និង​សកល​វិទ្យាល័យ​ខ្លះ​ទៀត​បាន​ជួល​អ្នក​ទេសចរណ៍​បរទេស ឬ​អ្នក​មក​ស្នាក់អាស្រ័យ​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​ខ្លី​ឲ្យ​មក​បង្រៀន​ក្នុង​តម្លៃ​ថោក។ តាមពិត អ្នក​ទាំង​នោះ​គ្មាន​សមត្ថភាព​ និង​បទពិសោធន៍​បង្រៀន​ទាល់​តែ​សោះ ដោយ​គ្រាន់តែ​ពួកគេ​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ​ជាង​ខ្មែរ​តែ​ប៉ុណ្ណោះ។

ទី​ប្រាំ មាន​មហាវិទ្យាល័យ និង​សកល​វិទ្យាល័យ​មួយ​ចំនួន​បាន​ជំពាក់​លុយ​គ្រូ ដោយ​បង់​ប្រាក់​ថ្លៃ​ម៉ោង​បង្រៀន​ជូន​គាត់​មិន​ទៀង​ទាត់ ធ្វើ​ឲ្យ​គាត់​បាក់​ទឹកចិត្ត​បង្រៀន ហើយ​បណ្ដោយ​ឲ្យ​ការសិក្សា​ទៅ​តាម​ដំណើរ ដោយ​មិន​បាន​គិតគូរ​ឲ្យ​ម៉ឺងម៉ាត់​ពី​អវត្តមាន​របស់​និស្សិត។

ទី​ប្រាំមួយ នៅ​ពេល​ប្រឡង​អនុរក្ស​ធូររលុង មិន​ម៉ឺងម៉ាត់​ដែល​នាំ​ឲ្យ​និស្សិត​អាច​ចម្លង​គ្នា ឬ​បើក​ចាក់​​ទៅ​តាម​ជំនាញ បច្ចេកទេស និង​ទេពកោសល្យ​រៀងៗខ្លួន!! ជាង​នេះ​ទៅ​ទៀត មាន​ពេល​ខ្លះ វិញ្ញាសា​បាន​ធ្លាយ​ចេញ​មុន​ការ​ប្រឡង​មក​ដល់ ដែល​ធ្វើ​ឲ្យ​និស្សិត​ដែល​មិនបាន​មក​រៀន​ទៀង​ទាត់ ឬ​និស្សិត​ដែល​មក​គ្រាន់តែ​លំអ​សាលា រង់ចាំ​ទទួល​សញ្ញាប័ត្រ​សប្បាយ​អស់​ទាស់ តែ​បាន​ធ្វើឲ្យ​និស្សិត​ដែល​ខំ​រៀន​ពិតប្រាកដ​អាក់អន់ចិត្ត ហើយ​មិន​ដឹង​ធ្វើ​អី​គេ​កើត។

ទី​ប្រាំពីរ បន្ថែម​ពី​លើ​នេះ មាន​មហាវិទ្យាល័យ និង​សកល​វិទ្យាល័យ​ខ្លះ​ទៀត​មិន​ហ៊ាន​ឲ្យ​និស្សិត​របស់​ខ្លួន​ធ្លាក់​ច្រើន​ពេក​ទេ ព្រោះ​ខ្លាច​ខូច​ឈ្មោះ​សាលា​ ដែល​គេ​នឹង​ចំអក​ថា បង្រៀន​មិន​កើត​ទើប​និស្សិត​​ធ្លាក់​ច្រើន។

ចំណែក​ចំណុច​មួយ​ចុង​ក្រោយ​គឺ​ថា មាន​និស្សិត​ខ្លះ​ទៀត​បាន​ប្រឡងធ្លាក់ តែ​ដោយ​សារ​លុយ សញ្ញាប័ត្រ​អាច​ជប់​បាន​តាម​សំណូមពរ។ មាន​សកលវិទ្យាល័យ​ខ្លះ​ត្រូវ​បាន​និស្សិត​ជាច្រើន​ចំអក​ឲ្យ​ថា សឹងតែ​ក្លាយ​ជា​មជ្ឈមណ្ឌល​ផលិត និង​ចែកចាយ​សញ្ញាប័ត្រ​ទៅ​ហើយ។ បើ​តែ​យ៉ាង​នេះ តើ​គុណភាព​នៃ​ឧត្ដមសិក្សា​របស់​ប្រទេស​យើង​នឹង​ទៅ​ជា​យ៉ាង​ណា?

ពេលខ្លះ​ពួក​បរទេស​បាន​ចំអក​ឲ្យ​យើង​ថា កូន​ខ្មែរ​ជាប់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ទៅ​ហើយ​បែរ​ជា​ការ​យល់​ដឹង​មិន​ស្មើ​នឹង​ចំណេះ​ដឹង​របស់​សិស្ស​វិទ្យាល័យ​របស់​គេ​ផង។ ស្ដាប់​ទៅ​គួរ​ឲ្យ​ឈឺ​ចាប់​បំផុត ប៉ុន្តែ​មិន​ត្រូវ​ប្រែក្លាយ​ការ​លែបខាយ​នេះ​ឲ្យ​ទៅ​ជា​ការ​ចង​ជា​កំហឹង​នោះ​ទេ។ គឺ​យើង​ត្រូវ​ពិចារណា​លើ​ចំណុច​ខ្សោយ​របស់​ខ្លួន ដើម្បី​កែលំអ​ឲ្យ​ឧត្ដមសិក្សា​របស់​យើង​​មាន​គុណភាព​​ស្រប​តាម​និយាម​តំបន់។

យើង​ពិតជា​គាំទ្រ​ដល់​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​លើក​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ពី​គុណភាព​នៃ​ឧត្ដមសិក្សា​នេះ ដោយ​លោក​បាន​បញ្ជាក់​ថា សាកលវិទ្យាល័យ​ជាតិ​ត្រូវ​ខិតខំ​យក​ចិត្ត​ទុក​ដាក់​ផ្លាស់ប្ដូរ​​មុខ​មាត់​នៃ​វិស័យ​អប់រំ ហើយ​ធ្វើ​ឲ្យ​មាន​វិសាលភាព​នៃ​កម្មវិធី​អប់រំ​បណ្ដុះបណ្ដាល​របស់​ខ្លួន​ឲ្យ​ទៅ​ជា​សកលវិទ្យាល័យ​ខ្នាត​ទូលាយ​ ដែល​អាច​ស្ដែង​​ឡើង​នូវ​លទ្ធភាព​ សមត្ថភាព និង​បំពេញ​បាន​តាម​គ្រប់​បទដ្ឋាន​ដែល​បាន​កំណត់ ។ ពិត​ជា​មិន​ខុស​ឡើយ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​បាន​​រិះគន់​ដោយ​ត្រង់ៗ​នា​ពេល​ថ្មីៗ​នេះ​ពី​ការ​ជួល​ឲ្យ​អ្នក​ដទៃ​សរសេរ​និក្ខេបបទ ​បណ្ឌិត​ អនុបណ្ឌិត​ជំនួស គឺថា មាន​ការ​ទទួល​បាន​សញ្ញាប័ត្រ​អនុបណ្ឌិត​ និង​បណ្ឌិត​នៅ​កម្ពុជា​ ហាក់​ដូច​ជា​ងាយស្រួល​​ពេក​ និង​ថា​គ្មាន​ប្រទេស​​ណា​សម្បូរ​អនុបណ្ឌិត​ និង​បណ្ឌិត​ដូច​នៅ​ស្រុក​ខ្មែរ​ទេ។ ពលរដ្ឋ​ពិត​ជា​ទះ​ដៃ​សាទរ ដែល​លោក​នាយក​រដ្ឋមន្ត្រី ​ចង់​ឲ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​សហប្រតិបត្តិ​ការ​ និង​ប្រមូល​ផ្ដុំ​កម្លាំង​ និង​ធនធាន​សរុប​ ដើម្បី​ចូលរួម​ចំណែក​អនុវត្ត​គោលការណ៍​ចតុស្តម្ភ​ នៃ​វិស័យ​អប់រំ​សិក្សាធិការ​ «​កូន​ល្អ​ សិស្ស​ល្អ​ មិត្ត​ល្អ​ និង​ពលរដ្ឋ​ល្អ» ដោយ​មិន​បណ្ដោយ​ឲ្យ​សិស្ស​ និស្សិត​ធ្លាក់​ខ្លួន​ទៅ​ក្នុង​អំពើ​អសីលធម៌​ អនាធិបតេយ្យ​ និង​ពាលា​អាវាសែ​ក្នុង​សង្គម​ឡើយ។

ហេតុនេះ​ក្រសួង​អប់រំ យុវជន និង​កីឡា​ត្រូវ​យក​ចិត្ត​ទុកដាក់​ពង្រឹង​គុណភាព​អប់រំ​ថ្នាក់​ឧត្ដមសិក្សា​បន្ថែម​ទៀត ដោយ​ពិនិត្យ​មើល​លើ​ការ​គ្រប់គ្រង​របស់​មហាវិទ្យាល័យ និង​សកល​វិទ្យាល័យ ពិសេស មហាវិទ្យាល័យ និង​សកល​វិទ្យាល័យ​ឯកជន។

ឬ​មួយ​ក៏​មិន​ឈឺ​ក្បាល​វិលមុខ​ចំពោះ​ការ​​ផា​ចំអកឡកឡឺយ​របស់​បរទេស​ទាំង​នោះ? បើ​អញ្ចឹង​មែន បណ្ដោយ​តាមដំណើរ ឬក៏​យថាកម្ម​ទៅ ធ្វើមេច​បើ​វា​អញ្ចឹង​ទៅ​ហើយ។ នេះ​បាន​ចំ​ជា​ឧត្ដម​សិក្សា​យើង​ឥឡូវ!


រឿងលែងលះក្លាយជារឿងកាន់តែធំពេលតុលាការ

រឿង​​លែង​លះ​ក្លាយ​ជា​រឿង​កាន់​តែ​ធំ​ ពេល​តុលាការ​ឲ្យ​ខាង​ស្រី​​សង​ថ្លៃ​ទឹក​ដោះ​មក​ប្រុស​វិញ

ឪពុកម្ដាយ​ខាង​ស្រី​ទាមទារ​ឲ្យ​ខាង​ប្រុស​សង​ក្រមុំ​ កូន​គាត់​វិញ​
កំពង់ឆ្នាំង៖ តុលាការ​​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង​ បាន​សម្រេច​សេចក្ដី​ឲ្យ​ភាគី​ខាង​ស្រី​សង​លុយ​ទៅ​ឲ្យ​ភាគី​ខាង​ប្រុស​ដែល​ជា​អតីត​ប្ដី​របស់​ខ្លួន​ ចុះ​ពី​ផ្ទះ​ចោល​ប្រពន្ធ​​ចំនួន​៦​លាន​រៀល។ ការ​កាត់​ក្ដី​នេះ​​បាន​ធ្វើ​ឲ្យ​សាមី​ខ្លួន​ខាង​ស្រី​ព្រម​ទាំង​ក្រុម​គ្រួសារ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ ហើយ​បាន​ប្ដឹង​ទាស់​នឹង​សាលក្រម​នេះ​ទៅ​តុលាការ​សាលា​ឧទ្ធរណ៍​ជា​បន្ត​ទៀត​​ និង​​បាន​ទាមទារ​ឲ្យ​ភាគី​ខាង​ប្រុស​សង​ក្រមុំ​ដល់​កូន​ស្រី​របស់​គាត់​វិញ។

លោក​ អ៊ុង​ សំអុល​ មន្ត្រី​ការិយាល័យ​ព័ត៌មាន​ស្រុក​កំពង់ត្រឡាច​ដែល​មាន​ទី​លំនៅ​ក្នុង​ភូមិ​ខ្នាកណ្ដាល​ ឃុំ​​ខ្នាឆ្មារ​ ស្រុក​​សាមគ្គី​មាន​ជ័យ​ ខេត្ត​កំពង់ឆ្នាំង​ បាន​រំលឹក​ពី​រឿង​រ៉ាវ​ជីវិត​គ្រួសារ​កូន​ស្រី​ច្បង​របស់​គាត់​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​មាន​ចាស់​ទុំ​ចូល​តាម​​ផ្លូវ​ទៅ​តាម​ច្បាប់​ស្ដី​ដណ្ដឹង​​តាម​ប្រពៃណី​រូប​គាត់ ​និង​ប្រពន្ធ​បាន​ឯកភាព​គ្នា​លើក​កូន​ស្រី​ច្បង​ ឈ្មោះ​ យឹម​ ដានី ​ឲ្យ​ទៅ​ឈ្មោះ​យ៉ាន់​ ណេត​ ត្រូវ​ជា​កូន​ប្រុស​របស់​ឈ្មោះ​ អ៊ុច​ យ៉េន​ និង​ប្រពន្ធ​ឈ្មោះ​ សាយ​ យ៉ីម​ រស់នៅ​ក្នុង​ភូមិ-ឃុំ​ជា​មួយ​គ្នា។

លោក​ អ៊ុង​ សំអុល​ បាន​បញ្ជាក់​ថា​ នៅ​ក្នុង​ពេល​នោះ​រូប​គាត់​បាន​បង្គាប់​ថ្លៃ​ទឹក​ដោះ​ចំនួន​៦​លាន​រៀល​ ហើយ​បាន​យក​លុយ​នេះ​ទៅ​បង្គ្រប់​ជាមួយ​នឹង​លុយ​​របស់​គាត់​ធ្វើ​ផ្ទះ​មួយ​ខ្នង​​សម្រាប់​​ឲ្យ​២​នាក់​ប្ដី​ប្រពន្ធ​ពួក​គេ​នៅ។ ចំពោះ​ការ​រៀបចំ​មង្គល​ការ​ចេញ​រៀងៗ​ខ្លួន​ គឺ​ខាង​ប្រុស​ ស៊ី​ខាង​ប្រុស​ ភ្ញៀវ​ខាង​ស្រី​ ស៊ី​ខាង​ស្រី​ ហើយ​មង្គលការ​នេះ​ប្រារព្ធ​ធ្វើ​កាល​ពី​ថ្ងៃ​​ទី​៩​ មីនា​ ឆ្នាំ​២០០៨។

ក្រោយ​ពី​រួម​រស់នៅ​ជាមួយ​គ្នា​បាន​៥​ខែ​ គឺ​នៅ​ថ្ងៃ​ទី​៩​ ខែ​សីហា​ ឆ្នាំ​២០០៨​ វេលា​ម៉ោង​៨​យប់​ កូន​ប្រសា​របស់​គាត់​បាន​ចុះ​ចេញ​ពី​ផ្ទះ​ចោល​ប្រពន្ធ​ឲ្យ​នៅ​តែ​ម្នាក់​ឯង​ ដោយ​គ្មាន​មូលហេតុ​ហើយ​ក៏​មិន​មាន​ប្រាប់​អ្នក​ណា​ឲ្យ​ដឹង​ដែរ​​ ដោយ​គេ​គ្រាន់​តែ​សរសេរ​លិខិត​មួយ​ទុក​ឲ្យ​គាត់​ដែល​ជា​ឪពុក​ក្មេក​តែ​ប៉ុណ្ណោះ។ ក្នុង​លិខិត​នោះ​ យ៉ាន់​ ណេត​ បាន​សរសេរ​យ៉ាង​ខ្លី​ និង​មាន​ខ្លឹមសារ​​ថា​ "មក​ដល់​​ឪពុក​​ជា​ទី​គោរព​ ខ្ញុំ​សូម​អភ័យ​ទោស​ផង​ចុះ​ ដែល​ខ្ញុំ​ចុះ​ចេញ​ពី​ផ្ទះ​មិន​បាន​ជម្រាប​ដោយ​ផ្ទាល់​មាត់​ ដោយសារ​ខ្ញុំ​និយាយ​ទៅ​មិន​ចេញ​ ខ្ញុំ​សូម​បែក​គ្នា​ជាមួយ​នឹង​ប្រពន្ធ​ខ្ញុំ​ហើយ​ ខ្ញុំ​សូម​ជម្រាប​ទៅ​ចុះ​ថា​ ខ្ញុំ​យក​គ្នា​មិន​កើត​ទេ"។

ក្រោយ​ពេល​ចុះ​ចោល​ផ្ទះ​ បាន​៥-៦​ថ្ងៃ​ រូប​គាត់​ដែល​ជា​ឪពុកម្ដាយ​បាន​នាំ​កូន​ស្រី​ទៅ​ប្ដឹង​ឲ្យ​អាជ្ញាធរ​ភូមិ​-ឃុំ​ជួយ​ធ្វើ​ការ​សម្របសម្រួល​ ប៉ុន្តែ​មិន​បាន​​លទ្ធផល​ឡើយ​ ដោយ​ខាង​ប្រុស​មិន​ព្រម​ជា​នា​នឹង​គ្នា​វិញ​ឡើយ​ ដោយ​គេ​​នៅ​តែ​ទាមទារ​​សុំ​លែង។

លោក​ អ៊ុង​ សំអុល​ បាន​បន្ត​ថា​ នៅ​ពេល​ដែល​ភាគី​ទាំង​សងខាង​ព្រមព្រៀង​ធ្វើ​ការ​លែងលះ​គ្នា​នៅ​ត្រឹម​ឃុំ​នោះ​ ភាគី​ខាង​ប្រុស​បាន​ទាមទារ​​យក​នូវ​អ្វីៗ​ទាំងអស់​​ដែល​ឪពុកម្ដាយ​របស់​គេ​បាន​ចែក​ឲ្យ​ក្រោយ​ពេល​រៀបការ​​ ហើយ​ខាង​ស្រី​ក៏​បាន​​ប្រគល់​ឲ្យ​តាម​ការ​ទាមទារ​ ក្នុង​នោះ​មាន​លុយ​ចំនួន​​មួយ​លាន​រៀល​ ជ្រូក​២​ក្បាល​ មាន់​១០​ក្បាល​ ស្រា​ស​ចំនួន​១១​ប៊ីដុង​ និង​គ្រែ​មួយ។ ក្រោយ​​ពី​បាន​ព្រមព្រៀង​គ្នា​ផ្ដិត​មេដៃ​​ទទួល​យក​នូវ​លុយ​ និង​របស់​របរ​ទាំង​នេះ​នៅ​ចំពោះ​មុខ​អាជ្ញាធរ​ឃុំ​បាន​រយៈពេល​​ជាង​មួយ​ខែ​ នៅ​ថ្ងៃ​ទី​១៥​ ខែ​តុលា​ ឆ្នាំ​២០០៨​ ស្រាប់​តែ​​ឈ្មោះ​ យ៉ាន់​ ណេត​ អតីត​កូន​ប្រសា​របស់​គាត់​ដាក់​ពាក្យ​បណ្ដឹង​​ទៅ​តុលាការ​ទាមទារ​យក​ប្រាក់​៦​លាន​​ ដែល​ជា​លុយ​ថ្លៃ​ទឹកដោះ​កូន​ស្រី​របស់​គាត់​ ហើយ​ត្រូវ​បាន​រូប​គាត់​​យក​លុយ​នេះ​ទៅ​ធ្វើ​ផ្ទះ​ឲ្យ​នៅ​នោះ។

តុលាការ​​បាន​ហៅ​សម្រុះសម្រួល​លើក​ទី​មួយ​ លើក​ទី​២​ មិន​ត្រូវ​គ្នា​ និង​លើក​ទី​៣​ បើក​សវនាការ​កាត់​សេចក្ដី​តែ​ម្ដង​ នៅ​ថ្ងៃ​ទី​១១​ ខែ​មីនា​​ ឆ្នាំ​២០០៩​ ចៅ​ក្រម​សាលា​ដំបូង​​ខេត្ត​កំពង់ឆ្នាំង​ឈ្មោះ​ ទៀង​ សុថា​ និង​ក្រឡា​បញ្ជី​ឈ្មោះ​ ជា​ សារ៉េន​ បាន​ប្រកាស​សាល​ក្រម​ឲ្យ​ភាគី​ខាង​ស្រី​បង់​ប្រាក់​ចំនួន​៦​លាន​ដែល​ខាង​ប្រុស​​ប្រគល់​ឲ្យ​មុន​ពេល​រៀបការ​​ទៅ​ឲ្យ​ភាគី​ខាង​ប្រុស​វិញ​ បើ​​ខាង​ស្រី​ពុំ​ព្រម​បង់​ប្រាក់​គ្រប់​ចំនួន​ដែល​សាលក្រម​ប្រកាស​នេះ​ទេ​ ពេល​សាលក្រម​ស្ថាពរ​តុលាការ​នឹង​រឹប​អូស​ទ្រព្យ​សម្បត្តិ។

លោក​ អ៊ុង​ សំអុល​ បាន​បន្ត​ទៀត​ថា​ ការ​សម្រេច​សេចក្ដី​​នេះ​​មាន​ភាព​​អយុត្តិធម៌​ខ្លាំង​ណាស់​ ចៅក្រម​មិន​បាន​ចាប់​អារម្មណ៍​ទៅ​នឹង​លិខិត​បញ្ជាក់​នានា​​របស់​មន្ត្រី​អាជ្ញាធរ​ភូមិ​-ឃុំ​ និង​សាក្សី​​របស់​​ភាគី​ខាង​ស្រី​ឡើយ​ ដោយ​ចៅក្រម​​យក​តាម​តែ​សម្ដី​របស់​សាក្សី​ខាង​ប្រុស​តែ​ម្នាក់​គត់​ ដែល​គាត់​​បាន​ជួល​ឲ្យ​ទៅ​ធ្វើ​ជា​អាចារ្យ​ក្នុង​ពិធី​រៀបការ​​កូន​ស្រី​របស់​គាត់។ អាចារ្យ​ឈ្មោះ​ ស្វាយ​ ស៊ីនឿន​ ហៅ​ណាន​នោះ​ បាន​បំភ្លឺ​​ប្រាប់​តុលាការ​ថា​ នៅ​ក្នុង​ភូមិ​ខ្នាកណ្ដាល​ ឃុំ​ខ្នាឆ្មារ​ ស្រុក​សាមគ្គី​មានជ័យ​ មិន​ដែល​មាន​អ្នក​ណា​បង្គាប់​​ថ្លៃ​ទឹក​ដោះ​ ៥-៦​លាន​ទេ​ នៅ​ក្នុង​ស្រុក​ភូមិ​នេះ​តម្លៃ​ខ្លួន​កូន​ស្រី​ស្មើ​នឹង​បាយ​មួយ​ថាស​ សម្ល​មួយ​ថាស​​ ប្រៀប​ដូច​នឹង​វេរ​ចង្ហាន់​សង្ឃ​មួយ​ព្រឹក។

លោក​ អ៊ុង​ សំអុល​ បាន​និយាយ​ថា​ លោក​តា​អាចារ្យ​និយាយ​យ៉ាង​នេះ​បាន​ន័យ​ថា​ គាត់​កំពុង​​តែ​មើល​ងាយ​ដល់​​ស្ត្រី​ខ្មែរ​ខ្លាំង​​ពេក​ហើយ​ ស្ត្រី​ខ្មែរ​មិនមែន​អន់​មាន​តម្លៃ​ដូច​ដែល​គាត់​និយាយ​នោះ​ទេ។ ហើយ​បើ​ភាគី​​ខាង​ប្រុស​ឲ្យ​អ្វី​ខាង​ស្រី​នៅ​ពេល​លែងលះ​គ្នា​ទាមទារ​​យក​ទៅ​វិញ​ទាំងអស់​អ៊‌ីចឹង​ តើ​សង​ក្រមុំ​កូន​ស្រី​គាត់​​វិញ​បាន​ទេ? បើ​ខាង​ប្រុស​ប្ដឹង​ឲ្យ​គាត់​សង​លុយ​​៦​លាន​ គាត់​នឹង​​ប្ដឹង​ខាង​ប្រុស​ឲ្យ​សង​ក្រមុំ​កូន​ស្រី​គាត់​វិញ​ដូចគ្នា​ មិន​ត្រូវ​បំផ្លាញ​ខ្លួន​ បំផ្លាញ​កិត្តិយស​គេ​ ហើយ​ចុះ​ចោល​ស្រេច​តែ​ចិត្ត​​នោះ​ទេ៕


ខ្ចីវត្ថុបុរាណខ្មែរ យកទៅតាំងពិព័រណ៍៩កន្លែងនៅជប៉ុន

ខ្ចី​វត្ថុ​បុរាណ​ខ្មែរ​ យក​ទៅ​តាំង​ពិព័រណ៍​៩​កន្លែង​នៅ​ជប៉ុន
រាជធានី​ភ្នំពេញ៖ ប្រទេស​ជប៉ុន​ បាន​សុំ​ខ្ចី​វត្ថុ​បុរាណ​ខ្មែរ​ចំនួន​៦៧​រូប​សម្រាប់​យក​ទៅ​តាំង​ពិព័រណ៍​ ចំនួន​៩​កន្លែង​នៅ​ប្រទេស​ជប៉ុន​រយៈពេល​១៤​ខែ​ គឺ​ចាប់​ពី​ខែ​សីហា​ ឆ្នាំ​២០០៩​ ដល់​ខែ​វិច្ឆិកា​ ឆ្នាំ​២០១០។

ពិធី​ចុះ​ហត្ថលេខា​លើ​ កិច្ច​ព្រមព្រៀង​​ជាមួយ​ស្ថាប័ន​មូលនិធិ​វប្បធម៌​អូកាដា​ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​​កាល​ពី​ថ្ងៃ​ទី​២០​ មីនា​ នៅ​​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី​ សុខ​ អាន​ រដ្ឋមន្ត្រី​​ ទទួល​បន្ទុក​ទី​ស្ដី​​ការ​គណៈរដ្ឋមន្ត្រី។ ពិធី​ចុះ​ហត្ថលេខា​នោះ​គឺ​ធ្វើ​ឡើង​​រវាង​​លោក​ ព្រុំ​ សុខា​ រដ្ឋលេខាធិការ​​ក្រសួង​មហាផ្ទៃ​ និង​លោក​ Takuya Okada ប្រធាន​ក្រុមប្រឹក្សាភិបាល​មូលនិធិ​វប្បធម៌​អូកាដា​ និង​លោក​ ជុច​ ភឿន​ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​​ និង​ជា​ប្រធាន​បច្ចេកទេស​ភាគី​កម្ពុជា​ បាន​ចុះ​ហត្ថលេខា​ជាមួយ​លោក​​ Yoshiaki Ishizawa សាកលវិទ្យាធិការ​ នៃ​សាកលវិទ្យាល័យ​សូហ្វីយ៉ា​ ក្រុង​តូក្យូ​ប្រទេស​ជប៉ុន។

វត្ថុ ​បុរាណ​ខ្មែរ​​ដែល​ត្រូវ​យក​ទៅ​តាំង​ពិព័រណ៍​នៅ​ក្នុង​ប្រទេស​ជប៉ុន​នោះ​ គឺ​យក​ចេញ​ពី​សារមន្ទីរ​នៅ​ភ្នំពេញ​​ចំនួន​៥៦​រូប​ និង​ពី​សារមន្ទីរ​ព្រះនរោត្ដម​ សីហនុ​​អង្គរ​ចំនួន​១១​រូប។ ពិព័រណ៍​នោះ​មាន​ឈ្មោះ​ថា​​ "ពិធី​តាំង​​ពិព័រណ៍​វប្បធម៌​អង្គរ​ថ្មី" ហើយ​គោលបំណង​នៃ​ការ​តាំង​ពិព័រណ៍​នេះ​គឺ​ទី​១- ធ្វើ​ឡើង​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ពី​វប្បធម៌​សម័យ​អាណាចក្រ​អង្គរ​ ទី​២​- ផ្សព្វផ្សាយ​អំពី​លទ្ធផល​បេសកកម្ម​របស់​សាកលវិទ្យាល័យ​សូហ្វីយ៉ា​ តាម​រយៈ​កំណាយ​បុរាណ​វិទ្យា​ ទី​៣- បង្កើន​ភ្ញៀវ​ទេសចរ​ជប៉ុន​មក​ទស្សនា​នៅ​កម្ពុជា​​ ជា​ពិសេស​សៀមរាប​អង្គរ​ ទី​៤- ដើម្បី​បង្កើត​ចំណង​មិត្ត​ភាព​កម្ពុជា​-ជប៉ុន​ឲ្យ​កាន់​តែ​រឹងមាំ​យូរ​ អង្វែង។

លោក​ឧបនាយករដ្ឋមន្ត្រី​ សុខ​ អាន​ បាន​ថ្លែង​ថា​ ជា​ការ​ពិត​ណាស់​ ប្រវត្តិសាស្ត្រ​ ដ៏​យូរលង់​ ខឿន​វប្បធម៌​អរិយធម៌​ដ៏​ចំណាស់​ក្នុង​ចំណោម​អរិយធម៌​ចំណាស់ៗ​នៅ​លើ​ពិភពលោក​ ប្រាង្គ​ប្រាសាទ​​រាប់ពាន់​ សិល្បៈរបាំ​​បុរាណ​រាប់​រយ​ប្រភេទ​ ដែល​សព្វថ្ងៃ​នេះ​ មួយ​ចំនួន​បាន​ក្លាយ​ជា​បេតិកភណ្ឌ​មនុស្ស​ជាតិ​ពិភពលោក​ អក្សរសាស្ត្រ​ជាតិ​ ព្រម​ទាំង​​ប្រពៃណី​​និង​ទំនៀមទម្លាប់​ ​ គឺ​ជា​សក្ដានុពល​ដ៏​ធំធេង​របស់​កម្ពុជា​​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​តាមរយៈ​ វិស័យ​ទេសចរណ៍។ ក្នុង​ន័យ​នេះ​​សកម្មភាព​អភិវឌ្ឍន៍​ និង​អភិរក្ស​វិស័យ​វប្បធម៌​ ត្រូវ​បាន​កំណត់​យ៉ាង​ច្បាស់​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ជំហាន​ទី​២​ របស់​រាជរដ្ឋាភិបាល​​នីតិកាល​ទី​៤​ នៃ​រដ្ឋសភា​ ដោយ​បាន​បន្ត​ផ្ដល់​អាទិភាព​ខ្ពស់​ក្នុង​កិច្ចការ​បន្ត​ពង្រឹង​អភិវឌ្ឍន៍​ និង​អភិរក្ស​វិស័យ​នេះ​ តាម​ទិសដៅ​អភិរក្ស​ដើម្បី​អភិវឌ្ឍន៍​​ដើម្បី​អភិរក្ស​បន្ត។

ក្រោម​ ការ​ដឹកនាំ​​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ រាជរដ្ឋាភិបាល​សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏​ធំធេង​​ជា​ច្រើន​ក្នុង​ការ​ ការពារ​ អភិរក្ស​ និង​លើក​កម្ពស់​​មរតក​វប្បធម៌​របស់​ជាតិ។ ទន្ទឹម​នឹង​នេះ​ រាជរដ្ឋាភិបាល​បាន​បង្កើន​នូវ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ក្នុង​ តំបន់​​ ក៏​ដូច​ជា​លើ​ពិភពលោក​ ដែល​ទង្វើ​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​មើល​​ឃើញ​យ៉ាង​ច្បាស់​ពី​ តម្រូវ​ការ​ចាំបាច់​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជាមួយ​សហគមន៍​អន្តរជាតិ​ សម្រាប់​ការ​អភិរក្ស​ អភិវឌ្ឍ​ និង​ផ្សព្វផ្សាយ​វប្បធម៌​ និង​អរិយធម៌​របស់​ជាតិ។ ក្នុង​ន័យ​នេះ​ កិច្ច​ព្រមព្រៀង​ខ្ចី​វត្ថុ​សិល្បៈ​បុរាណ​ខ្មែរ​នា​ថ្ងៃ​នេះ​ មិន​ត្រឹម​តែ​បញ្ជាក់​ឲ្យ​ឃើញ​អំពី​​សកម្មភាព​រឹត​បន្តឹង​​ចំណង​មិត្តភាព​ រវាង​ប្រទេស​ទាំងពីរ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ការ​ខ្ចី​វត្ថុ​សិល្បៈ​បុរាណ​ខ្មែរ​ ដើម្បី​​ដាក់​តាំង​នៅ​សារមន្ទីរ​ចំនួន​៩​កន្លែង​ ក្នុង​ប្រទេស​ជប៉ុន​ គឺ​ជា​សកម្មភាព​មួយ​បន្ថែម​​ទៀត​សម្រាប់​ធ្វើ​ឲ្យ​ពិភពលោក​ទាំង​មូល​កាន់​តែ ​ទទួល​ស្គាល់​​ស្នាដៃ​សិល្បៈ​វប្បធម៌​ដ៏​ពិសិដ្ឋ​របស់​បុព្វ​បុរស​ខ្មែរ​ ព្រម​ទាំង​កៀងគរ​នូវ​​ជំនួយ​គ្រប់​បែប​យ៉ាង​ ទាំង​ជំនួយ​បច្ចេកទេស​ និង​ហិរញ្ញវត្ថុ​ សម្រាប់​សកម្មភាព​អភិរក្ស​អភិវឌ្ឍ​ និង​ផ្សព្វផ្សាយ​ជា​បន្ត​ទៀត។

លោក​ សុខ​ អាន​ បាន​សំដែង​​នូវ​ជំនឿ​ថា​ តាមរយៈ​សកម្មភាព​ដាក់​តាំង​បង្ហាញ​វត្ថុ​សិល្បៈ​បុរាណ​ខ្មែរ​នេះ​ ប្រជាជន​​ជប៉ុន​​នឹង​កាន់​តែ​ជ្រួតជ្រាប​អំពី​វប្បធម៌​ និង​អរិយធម៌​ដ៏​ចំណាស់​របស់​កម្ពុជា​ ព្រម​ទាំង​កាន់​តែ​មាន​​បំណង​មក​ទស្សនា​ដោយ​ផ្ទាល់​នៅ​កម្ពុជា៕

Wednesday, March 18, 2009

គ្រឹះស្ថានឧត្ដមសិក្សាមានការរីកចម្រើនគួរឲ្យកត់សម្គាល់

គ្រឹះស្ថានឧត្ដមសិក្សាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ តែគុណភាពគួរតែគិតគូរ
រាជធានីភ្នំពេញ៖ មន្ត្រីក្រសួងអប់រំបានថ្លែងកាលពីថ្ងៃទី ១៦ មីនា ឆ្នាំ២០០៩ថា កំណើននៃសាលារៀន និងសិស្សសាលាចាប់ពីមតេ្តយ្យរហូតដល់វិទ្យាល័យ មានការកើនឡើងយ៉ាងខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលក្នុងនោះ សាលាមតេ្តយ្យរដ្ឋមានចំនួន១.៦៣៤ សាលាបឋមសិក្សា៦.៤៧៦ អនុវិទ្យាល័យមានចំនួន១.០០៦ និងវិទ្យាល័យកើនឡើងរហូតដល់៣១៥។ តួលេខនេះត្រូវបានបង្ហាញឲ្យដឹងនៅក្នុងសន្និបាតបូកសរុបការងារ របស់ក្រសួងអប់រំ ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី១៦ មីនា នៅវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីភាពលោកជំទាវឧបនាយករដ្ឋមន្ត្រីម៉ែន សំអន។
លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំបានមានប្រសាសន៍ថា ជាមួយនឹងគុណភាពអប់រំ ដែលកំពុងត្រូវបានលើកកម្ពស់នេះ បរិមាណអប់រំនៅដើមឆ្នាំ២០០៨-២០០៩ មានការប្រែប្រួលថ្មីគួរឲ្យមានមោទនភាពក្រៃលែង នៅក្នុងនោះគឺមានសាលាមតេ្តយ្យរបស់រដ្ឋចំនួន១.៦៣៤កន្លែង សិស្សចំនួន៧៩.៥៨៤នាក់ (កុមារី៤០.០១៣នាក់) សាលាបឋមសិក្សាបានកើនឡើងដល់៦.៤៧៦ សិស្សចំនួន ២.៣១១.១០៧(ស្រីចំនួន១.០៩៤.៥៧៧នាក់) សាលាមធ្យមសិក្សាមានអនុវិទ្យាល័យកើនឡើងដល់១.០០៦សិស្សពីថ្នាក់ទី ៧ដល់ថ្នាក់ទី៩ ចំនួន៦៣៧.៦២៩នាក់ ក្នុងនោះស្រី២៩៦.៤០៧នាក់ និងវិទ្យាល័យកើនឡើងរហូតដល់៣១៥ សិស្សពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ចំនួន២៦០.៩៦៥នាក់ ក្នុងនោះស្រី១០៦.៧៨២នាក់។
យោងតាមរបាយការណ៍របស់ក្រសួងអប់រំយុវជន និងកីឡាបានឲ្យដឹងថា នៅផ្នែកឧត្ដមសិក្សា ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ទាំងខាងគុណភាព និងខាងបរិមាណ។ គ្រឹះស្ថានឧត្ដមសិក្សាទាំងអស់មានចំនួន៧៧ ក្នុងនោះផ្នែកសាធារណៈរបស់រដ្ឋមានចំនួន៣២ និងផ្នែកឯកជនមានចំនួន៤៥ ដែលកំពុងចាប់ដៃគ្នាជាដៃគូអភិវឌ្ឍន៍ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សកម្រិតខ្ពស់ឲ្យដល់និស្សិតសរុប ទាំងអស់ចំនួន១៣៧.៤០០នាក់ ទូទាំងប្រទេស ក្នុងនោះថ្នាក់បណ្ឌិត៨៦២នាក់ អនុបណ្ឌិត១១.៦៨១នាក់ បរិញ្ញាបត្រ១១០.០០០នាក់ និងថ្នាក់បរិញ្ញាបត្ររង១៤.៨៥៧នាក់។
លោកជំទាវម៉ែន សំអន តំណាងឲ្យសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានកំណត់រួចហើយថា«ការអប់រំ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចមួយប្រកបដោយចីរភាព ឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋជាបណ្តើរៗ»។ ការងារអប់រំ គឺជាការវិនិយោគមួយដែលប្រើប្រាស់ធនធាន និងពេលវេលាច្រើន ប៉ុន្តែលទ្ធផលទទួលបានមានលក្ខណៈអរូបីយ ហើយក៏ជាការវិនិយោគ ដើម្បីប្រសិទ្ធភាពការងារបច្ចុប្បន្ន និងការត្រៀមបម្រុងសម្រាប់អនាគត ដែលត្រូវឆ្លើយតបនឹងតម្រូវការទីផ្សារ។
លោកជំទាវម៉ែន សំអន បន្តទៀតថាក្រសួងអប់រំកំពុងប្រឈមនឹងភាពរីកចម្រើនយ៉ាងឆាប់រហ័ស នៃឧត្ដមសិក្សាទាំងផ្នែកសាធារណៈ និងផ្នែកឯកជន។ លោកជំទាវបន្តថា « បញ្ហាសំខាន់នៅទីនេះ គឺទាំងអស់គ្នាត្រូវផ្ដោតជាសំខាន់ទៅលើការបណ្ដុះបណ្ដាលបច្ចេកទេស វិជ្ជាជីវៈ និងមុខរបរឲ្យបានកាន់តែច្រើន ដើម្បីដោះស្រាយបញ្ហាការងារធ្វើឲ្យនិស្សិតផង និងឆ្លើយតបទៅនឹងតម្រូវការនៃខឿនសេដ្ឋកិច្ចរបស់ប្រទេសជាតិផង»។
លោក រីឆាដ ប្រាយដល មន្ត្រីអង្គការយូនីសេហ្វបានថ្លែងថា ចំណុចសំខាន់មួយដែលបានរំលេចក្នុងរបាយការណ៍នេះ គឺបញ្ហាវិសមភាព និងវិសមធម៌ដែលកើតមាននៅតាមវ៉េបសាយ និងនៅក្នុងចំណោមក្រុមសង្គមកិច្ច។ លោកបន្តថា ខណៈដែលកុមារ៩៣ភាគរយបានចូលរៀននៅបឋមសិក្សា ដែលនេះជាសមិទ្ធផលដ៏ធំចម្បងមួយ តែនៅសល់កុមារ៧ភាគរយទៀត មិនបានចូលសាលារៀន ហើយយើងមានការលំបាកខ្លាំងក្នុងការស្វែងរកកុមារទាំងនេះ៕


សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា

សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា
កាលពីថ្ងៃសុក្រទី ១៣ មីនាកន្លងទៅនេះ គណៈកម្មការសហគមន៍អឺរ៉ុបប្រចាំកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មាន មួយដោយបើកទទួលសំណើសុំជំនួយហិរញ្ញវត្ថុចំនួន ៦០០.០០០ អឺរ៉ូ ដែលស្មើប្រមាណជា ៧៦៧.០០០ ដុល្លារ ដើម្បីគាំទ្រគម្រោងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ គម្រោងនេះមានបំណងពង្រឹងតួនាទីនៃអង្គការសង្គមស៊ីវិល ដើម្បីលើកកម្ពស់ សិទ្ធិមនុស្ស និងកំណែទម្រង់ប្រជាធិបតេយ្យនៅកម្ពុជា។ នៅក្នុងសេចក្ដីប្រកាសនោះ លោក រ៉ាហ្វែល ដូចាវម៉ូរ៉េណូ (Rafael DochaoMoreno) ភារធារីនៃប្រតិភូគណៈកម្មការសហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជាបាន បញ្ជាក់ថា សិទ្ធិមនុស្ស និងទ្ធិប្រជាធិបតេយ្យ គឺជាសសរគ្រឹះរបស់សហភាពអឺរ៉ុប និងមានសារសំខាន់ជាមូលដ្ឋានសម្រាប់រាល់សកម្មភាពទាំងឡាយដែលគាំទ្រ ដោយសហភាពអឺរ៉ុបនៅក្នុងប្រទេសកម្ពុជា ទើបគណៈកម្មការសហគមន៍អឺរ៉ុបចាត់ទុកថា សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យគឺជាការសំខាន់ដើម្បីបន្តជួយគាំទ្រដល់ ការងារជាសារវន្តរបស់អង្គការសង្គមស៊ីវិលនៅកម្ពុជា។
ទាក់ទិននឹងជំនួយលើការងារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនេះគឺមិនមែនជាលើកទីមួយទេដែលកម្ពុជានឹង ទទួលបាន។ កន្លងមកកម្ពុជាក៏បានទទួលប្រាក់ជំនួយរាប់លានដុល្លារពីអាមេរិក និងពីប្រទេសនានានៅទ្វីបអឺរ៉ុបតាមរយៈសហភាពអឺរ៉ុបផង និងតាមរយៈប្រទេសសាមីដោយផ្ទាល់ផង។ ប្រាក់ជំនួយទាំងនោះគឺដើម្បីពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋ ដែលក្នុងនោះក៏មានសិទ្ធិអំណាចរបស់ស្ត្រីផងដែរតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន។ យើងសូមអបអរ និងស្វាគមន៍ចំពោះជំនួយដ៏សប្បុរសនេះ។
ជាការពិត គេមិនដែលឲ្យលុយឧកញ៉ា មហាសេដ្ឋី ឬអ្នកមានសម្បត្តិស្ដុកស្ដម្ភយកទៅធ្វើអ្វីមួយ ដែលខ្លួនអាចធ្វើបាននោះ
ទេ តែគេពិតជាឲ្យអ្នកក្រីក្រដែលគ្មានលទ្ធភាព ដើម្បីឲ្យពួកគេទទួលបានប្រយោជន៍ពីការឧបត្ថម្ភទាំងនេះ។ ដូចគ្នានេះដែរ គេមិនដែលឲ្យជំនួយទៅប្រទេសមួយ ដែលសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យត្រូវបានគេគោរព និងប្រតិបត្តិនោះដែរ។ នៅត្រង់ចំណុចនេះ ទំនងជាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានចំណុចខ្សោយ ទើបអ្នកមានលុយផ្ដល់ជំនួយ ដើម្បីធ្វើឲ្យវិស័យនេះបានប្រសើរឡើង។ គេមិនចេះតែឲ្យលុយរាប់សែនរាប់លានដុល្លារមកចាយវាយលេងនោះទេ ព្រោះលុយទាំងនោះបានមកពីញើសឈាមនៃការបង់ពន្ធពីប្រជាពលរដ្ឋ របស់គេ។
រឿងគោរពសិទ្ធិមនុស្សគឺមិនមែនថ្មីនៅកម្ពុជាឡើយ។ ធម៌ព្រះពុទ្ធបានចែងដែរថា កុំថាឡើយមនុស្ស សូម្បីតែសត្វដែលមានជីវិតរស់នៅក្នុងចក្រវាលនេះ ក៏ប្រាថ្នាចង់រស់រានមានសេរីភាពដូចៗគ្នា ដោយព្រះអង្គបានហាមមិនឲ្យសម្លាប់ជីវិត មិនឲ្យធ្វើបាបសូម្បីតែសត្វ ព្រោះនេះជាអំពើបាបចូលនរកប្រេត។ នេះមានន័យថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជាមានតាំងពីបុរាណកាលមក គឺមិនមែនមានបន្ទាប់ពីការណែនាំ និងការបង្ហាញពីពួកបច្ជឹមប្រទេសនោះទេ។
បច្ចុប្បន្ននេះ ទាំងព្រឹទ្ធសភា ទាំងរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជាមានគណៈកម្មាធិការសិទ្ធិមនុស្ស ខណៈដែលមានសង្គមស៊ីវិលជាច្រើនក៏កំពុងតែអនុវត្តកិច្ចការនេះយ៉ាង សកម្ម។ ចុះបើមានគណៈកម្មាធិការ និងស្ថាប័នដែលបាននិងកំពុងធ្វើកិច្ចការសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យយ៉ាងច្រើនបែបនេះ ដោយពួកគេបានចាយលុយរាប់សែនរាប់លានដុល្លាររបស់រាជរដ្ឋាភិបាលផង ពីប្រទេសម្ចាស់ជំនួយផង ចុះហេតុអ្វីបានជាវិស័យនេះនៅទុនខ្សោយបណ្ដោយឲ្យគេផ្ដល់លុយមក ប្រដៅយើងដែលជាអ្នកមានត្រកូលខ្ពង់ខ្ពស់ និងមានអរិយធម៌រុងរឿងនោះទៅវិញ?
មិនអាចប្រកែកបានទេដែលថា មានកត្តាជាច្រើននៅក្នុងសង្គមកម្ពុជាដែលបង្កឲ្យមានភាព ស្មុគស្មាញចំពោះបញ្ហានេះ។ ទីមួយ ការមិនសហការគ្នាបានល្អរវាងគណៈកម្មាធិការសិទ្ធិមនុស្សរបស់រាជ រដ្ឋាភិបាល និងសង្គមស៊ីវិលក្នុងការងារ
សិទ្ធិមនុស្សនេះ។
ពួកគេយកត្រូវតែទាំងសងខាង។ ជារឿយៗ របាយការណ៍សិទ្ធិមនុស្សតែងតែមានលក្ខណៈផ្ទុយគ្នា គឺថា របាយការណ៍របស់រាជរដ្ឋាភិបាលថាល្អ តែសង្គមស៊ីវិលដែលពាក់ព័ន្ធថាមិនត្រឹមត្រូវ ដែលធ្វើឲ្យពួកគេខ្វែងគំនិតគ្នា ដោយពេលខ្លះមានការប្រមាថពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ដល់សកម្មជនសិទ្ធិមនុស្សរបស់សង្គមស៊ីវិល និងរបស់ការិយាល័យសិទ្ធិមនុស្សសហប្រជាជាតិប្រចាំកម្ពុជា ដោយរួមទាំងម្ចាស់ជំនួយផ្នែកសិទ្ធិមនុស្សផង។ ពួកគេបានទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមក ហើយយកត្រូវតែរៀងៗខ្លួន។ ជាក់ស្ដែង កាលពីថ្ងៃទី ១៣ មីនាកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានក្ដៅស្លឹកត្រចៀក ហើយបដិសេធ និងរិះគន់ដល់ របាយការណ៍មួយ ដែលចេញផ្សាយកាលពីថ្ងៃទី ២៧ កុម្ភៈកន្លងទៅនេះដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ដោយក្នុងរបាយការណ៍នោះបានលើកឡើងថា ការគោរពសិទ្ធិមនុស្សនៅមិនទាន់ល្អនៅឡើយទេ។
របាយការណ៍ក្រសួងការបរទេសសហរដ្ឋអាមេរិកនោះ បានបញ្ជាក់
ថា មានកងកម្លាំងសន្តិសុខប្រព្រិត្តខុសមិនបានទទួលទោសទណ្ឌ មានការរំលោភដល់អ្នកទោសជាប់ឃុំឃាំង មានការរំលោភដីធ្លី មានការបណ្ដេញមនុស្សចេញពីលំនៅឋានដោយបង្ខំ ដែលក្នុងនោះមានទាំងស្ត្រីមេម៉ាយផង មានការរីករាលដាលអំពើពុករលួយ ប្រព័ន្ធតុលាការនៅទុនខ្សោយ ហើយពលរដ្ឋមិនបានទទួលការកាត់
សេចក្ដីដោយយុត្តិធម៌ជាដើម។
រឿងនេះ រាជរដ្ឋាភិបាលកម្ពុជាថាមិនពិត តែសកម្មជនសិទ្ធិមនុស្សរបស់សង្គមស៊ីវិលថាបញ្ហានេះវាពិតជាបាន
ឆ្លុះបញ្ចាំងពីភាពជាក់ស្ដែងនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្នមែន។
ទីពីរគឺការអប់រំ និងការយល់ដឹងពីសេចក្ដីថ្លៃថ្នូរ និងសិទ្ធិជាមូលដ្ឋានរបស់មនុស្ស និងសិទ្ធិស្របច្បាប់ដែលមាន
ចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេស និងក្នុងក្របខ័ណ្ឌសកលផងនៅមានកម្រិតមិនត្រឹមតែក្នុងចំណោមពលរដ្ឋ ធម្មតាប៉ុណ្ណោះនោះទេ ប៉ុន្តែសូម្បីតែក្នុងចំណោមមន្ត្រីអាជ្ញាធរអនុវត្តច្បាប់ខ្លះក៏ អញ្ចឹងដែរ។ ទីបីអំពើពុករលួយ។
ចំណុចនេះតែងតែត្រូវបានពលរដ្ឋ និងសកម្មជនសិទ្ធិមនុស្សត្អូញត្អែរថា មិនមានយុត្តិធម៌សម្រាប់មនុស្សទូទៅ គឺអនុវត្តបានតែអ្នកទន់ខ្សោយ តែមន្ត្រីមានមានអំណាច មានលុយ និងអ្នកមានខ្នងបង្អែកគឺគ្មានបញ្ហា បើទោះជាពេលខ្លះមានការរំលោភសិទ្ធិដោយខុសច្បាប់ ឬបង្កបទល្មើសជាក់ស្ដែងក៏ដោយ។
ទីបួនទំនងជាការអនុវត្តច្បាប់នៅមានចំណុចខ្វះខាតច្រើន ពិសេសនៅតាមមូលដ្ឋាន ដែលភាគច្រើនហេតុការណ៍ត្រូវបានផ្អឹបចោលដោយអាជ្ញាធរមូលដ្ឋាន ដែលធ្វើឲ្យអាជ្ញាធរថ្នាក់កណ្ដាល និងថ្នាក់ជាតិមិនបានដឹង ឬក៏ទទួលបានរបាយការណ៍ដែរ តែរបាយការណ៍នោះមិនគ្រប់ជ្រុងជ្រោយ ឫមានការលាក់
លៀម ចំពោះអាជ្ញាធរថ្នាក់កណ្ដាល និងថ្នាក់ជាតិ ដែលពាក្យគេតែងតែនិយាយថា "ប៉ូលាឯកសារយកគាប់ថ្នាក់លើ" ។ ឆ្លៀតឱកាស មន្រ្តីសិទ្ធិមនុស្ស និងគណបក្សប្រឆាំងបានវាយសម្រុកចាប់យកចំណុចអវិជ្ជមានវាយប្រហារដោយ ចំៗដល់ចំណាត់ការរបស់អាជ្ញាធរ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល។ ចំណុចនេះបានធ្វើឲ្យរាជរដ្ឋាភិបាលមួម៉ៅ ខឹងសម្បារ ក្ដៅក្រហាយ កើតទុក្ខមិនសុខចិត្ត ដោយធ្វើការឆ្លើយតប និងរិះគន់វិញថា ជាព័ត៌មានបំផ្លើស មិនពិត គ្មានមូលដ្ឋានច្បាស់លាស់ និងបង្ខូចកេរ្តិ៍ឈ្មោះដល់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងធ្វើឲ្យប្រទេសក្លាយជានីតិរដ្ឋនោះ។
បញ្ហានៃការបន្ទោសគ្នានេះមិនមែនជារឿងចម្លែកឡើយ តែវាសឹងតែក្លាយជារឿងប្រពៃណីទៅហើយរវាងស្ថាប័នទាំងពីរនេះ។
រឿងសំខាន់គឺមិនមែនការបន្ទោស ការប្រមាថ ការប្រើពាក្យតិះដៀល និងដៀមដាម ឬការគំរាមគ្នានោះទេ។
កម្ពុជាជារដ្ឋមួយ មានពូជសាសន៍ថ្លៃថ្នូរបវររុងរឿងចារក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលពិភពលោកទទួលស្គាល់
ថាពិតជាអញ្ចឹងមែនតាំងពីសម័យអង្គរមក ម្ល៉េះ។
ហេតុនេះ ទាំងរាជរដ្ឋាភិបាល ទាំងគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធនឹងការងារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ពិសេសអ្នកដែលនឹងទទួលបានជំនួយពីគណៈកម្មការសហគមន៍អឺរ៉ុបខាងមុខនេះ ត្រូវលើកយកបញ្ហាអវិជ្ជមានមកដាក់លើតុ ពិភាក្សាគ្នាដោយត្រង់ៗមិនលាក់លៀម និងដោយភក្ដី ខិតខំស្វែងរកចំណុចខ្លាំងរួមដើម្បីពង្រឹងបន្ថែម និងរកចំណុចខ្សោយដើម្បីលុបបំបាត់។ ទាំងអស់គ្នាមិនមែនចាំតែរកចំណុចខ្សោយរបស់ភាគីម្ខាងៗ ដើម្បីប្រយោជន៍នយោបាយតែរៀងៗខ្លួននោះទេ។ ការធ្វើបែបនេះ អ្នកដែលរងគ្រោះពីការរំលោភសិទ្ធិនោះគឺពលរដ្ឋតូចតាច ពិសេសស្ត្រី ដែលត្រូវបានគេប្រើហង្សា
រំលោភបំពានរាល់ថ្ងៃ។
យើងត្រូវរួមគ្នាជួយពង្រឹងការអប់រំ ការផ្សព្វផ្សាយបន្ថែមពីសេចក្ដីថ្លៃថ្នូរ និងសិទ្ធិជាមូលដ្ឋាន និងសិទ្ធិស្របច្បាប់របស់
មនុស្សដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេស និងក្នុងក្របខ័ណ្ឌសកល និងពីការដាក់ទោសអ្នករំលោភសិទ្ធិ
មនុស្ស និងគូកនទៅតាមច្បាប់កំណត់ឲ្យបានដល់សហគមន៍ជនបទនានា។
ការអប់រំ និងការផ្សព្វផ្សាយនេះត្រូវធ្វើជាប្រចាំ និងដោយស្មោះត្រង់ ដោយបង្ហាញពីផលប្រយោជន៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ។
មានតែការរួមសហការគ្នាប៉ុណ្ណោះ ទើបយើងអាចស្តាកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ជាតិយើងឡើងវិញបាន ហើយអាចពង្រឹងសិទ្ធិរបស់ពលរដ្ឋ ពិសេសសិទ្ធិស្ត្រីរបស់យើង ដើម្បីការអភិវឌ្ឍ ក្នុងដំណាក់កាលដែលពិភពលោក
ស្ថិតនៅក្នុងសកលភាវូបនីយកម្ម។
ឫមួយក៏សុខចិត្តទទួលយកលុយបរទេសមកអនុវត្តការងារ ហើយបណ្ដោយឲ្យពួកគេចេះតែប្រមាទ និងប្រដៅកម្ពុជាជាហូរហែតរៀងទៅពីរឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនេះ?


កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំក្រុមជំនាញច្បាប់អាស៊ាន

កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំក្រុមជំនាញច្បាប់អាស៊ាន
រាជធានីភ្នំពេញ៖ ក្រុមជំនាញការច្បាប់ជាន់ខ្ពស់អាស៊ានទាំង១០ប្រទេស បានចូលរួមក្នុងកិច្ចប្រជុំមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ មីនា ឆ្នាំ២០០៩ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។ ភាគីនៃព្រះរាជាណាចក្រកម្ពុជាបានចាត់បញ្ជូនលោក ហេង វង្សប៊ុនឆាត តំណាងរាជរដ្ឋាភិបាលចូលរួមក្នុងកិច្ចប្រជុំក្រុមអ្នកជំនាញការ ច្បាប់ជាន់ខ្ពស់អាស៊ាននោះ។
គួររំលឹកថា ការរៀបចំកិច្ចប្រជុំក្រុមជំនាញការច្បាប់ជាន់ខ្ពស់អាស៊ានដែល រៀបចំធ្វើនៅប្រទេសកម្ពុជានេះ គឺជាកិច្ចប្រជុំលើកទី៩ ដែលកិច្ចប្រជុំលើកទី១- ធ្វើនៅប្រទេសសិង្ហបុរី លើកទី២- នៅប្រទេសហ្វីលីពីន លើកទី៣- នៅលេខាធិការដ្ឋានអាស៊ាន (ទីក្រុងហ្សាកាតា) ប្រទេសឥណ្ឌូនេស៊ី លើកទី៤- នៅប្រទេសសិង្ហបុរី លើកទី៥- នៅប្រទេសឥណ្ឌនេស៊ី លើកទី៦- នៅលេខាធិការដ្ឋានអាស៊ាន (ទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី) លើកទី៧- នៅសហភាពមីយ៉ាន់ម៉ា លើកទី៨- នៅប្រទេសប្រ៊ុយណេហើយកិច្ចប្រជុំលើក៩នេះ គឺធ្វើនៅប្រទេសកម្ពុជា។ ចំណែកកិច្ចប្រជុំលើកទី១០- គឺត្រូវប្រារព្ធធ្វើឡើងនៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី។
មន្ត្រីក្រសួងការបរទេសនៃប្រទេសកម្ពុជាបានថ្លែងថា កិច្ចប្រជុំក្រុមជំនាញការច្បាប់ជាន់ខ្ពស់អាស៊ានលើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺទាក់ទងនឹងការតាក់តែងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ដើម្បីភ្ជាប់ជាឧបសម្ពន្ធ និងពិធីសារបន្ថែមលើធម្មនុញ្ញអាស៊ានដែលប្រទេសជាសមាជិកអាស៊ានបាន អនុម័តរួចមកហើយ។ ធម្មនុញ្ញនេះមិនបានលំអិតលើចំណុចមួយចំនួនដែលក្រុមជំនាញការ ច្បាប់ជាន់ខ្ពស់អាស៊ានមានភារកិច្ចសិក្សាស្រាវជ្រាវពិភាក្សា និងតាក់តែងបទដ្ឋានគតិយុត្តិទាក់ទងនឹងចំណុចមួយចំនួនដូចជាការ តាក់តែងយន្តការនានាសម្រាប់ការដោះស្រាយ
វិវាទ តាក់តែងកិច្ចព្រមព្រៀងស្ដីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ ដែលប្រទេសសមាជិកអាចផ្ដល់ជូនអង្គការអាស៊ាន ការតាក់តែងបទដ្ឋានគតិយុត្តិសម្រាប់អនុវត្តច្បាប់ជាតិចំពោះអង្គការ អាស៊ាន ការតាក់តែងបទដ្ឋានគតិយុត្តិអនុញ្ញាតឲ្យអាស៊ានចូលជាភាគីក្នុង កិច្ចព្រមព្រៀងអន្តរជាតិណាមួយ។ លោកបានបន្តថា កិច្ចការទាំងអស់នេះតាមការសិក្សា និងពិភាក្សាគ្នារយៈពេលវែងបន្តទៀតរវាងអ្នកជំនាញការច្បាប់ជាន់ ខ្ពស់នៃបណ្ដាប្រទេសអាស៊ាន។ ក្រៅពីនោះ កិច្ចប្រជុំលើកទី៩នេះ ក៏នឹងពិភាក្សាផងដែរ លើបញ្ហាផ្សេងៗមួយចំនួនទៀត ដែលទាក់ទងនឹងផលប្រយោជន៍អាស៊ានសម្រាប់ពេលខាងមុខ។
គួររំលឹកថា កិច្ចប្រជុំកំពូលអាស៊ានលើកទី១៤ ដែលរៀបចំធ្វើនៅប្រទេសថៃទើបតែបញ្ចប់នៅដើមខែមីនាកន្លងទៅថ្មីៗ នេះក្រោមប្រធានបទ "ធម្មនុញ្ញអាស៊ាន ដើម្បីប្រជាជនអាស៊ាន"។ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី១៤នេះផងដែរ ប្រទេសសមាជិកទាំង១០បានចុះហត្ថលេខាលើឯកសារទាក់ទងទៅនឹងផែនការមេ របស់សមាគមអាស៊ានរួមមានសេចក្ដីប្រកាសស្ដីពីផែនទីមេសម្រាប់ បង្ហាញផ្លូវអាស៊ានឆ្នាំ២០០៩-២០១៥។
ផែនការលំអិតស្ដីពីសហគមន៍សន្តិសុខនយោបាយអាស៊ាន ផែនការលំអិតស្ដីពីសហគមន៍វប្បធម៌សង្គមអាស៊ាន នឹងគំនិតផ្ដួចផ្ដើមលើកទី២សម្រាប់ផែនការការងារសមាហរណកម្មអាស៊ាន។ ជាមួយនោះអាស៊ានក៏បានចេញនូវសេចក្ដីប្រកាសរួមស្ដីពីការសម្រេច បាននូវគោលដៅសហព័ន្ធរបស់អាស៊ាន និងសេចក្ដីថ្លែងការណ៍ស្ដីពីសន្ធិសុខស្បៀងក្នុងតំបន់អាស៊ាន ២០០៩-២០១៣៕


ក្រសួងអប់រំដាក់ឲ្យអនុវត្តកម្មវិធីអក្ខរាវិរុទ្ធ និងវេយ្យាករណ៍ភាសាខ្មែរ

ក្រសួងអប់រំដាក់ឲ្យអនុវត្តកម្មវិធីអក្ខរាវិរុទ្ធ និងវេយ្យាករណ៍ភាសាខ្មែរ ជាលើកដំបូង ក្នុងប្រព័ន្ធកុំព្យូទ័រ
ភ្នំពេញ៖ អក្ខរាវិរុទ្ធសម្រាប់ភាសាខ្មែរលើកដំបូង និងវចនានុក្រមភាសាខ្មែរក្នុងប្រព័ន្ធកុំព្យូទ័រជាលើកដំបូងនៅ កម្ពុជា ត្រូវបានដាក់ឲ្យអនុវត្តជាផ្លូវការក្នុងប្រព័ន្ធព័ត៌មានវិទ្យា របស់ក្រសួងអប់រំ ដោយអង្គការវិទ្យាស្ថានបើកទូលាយនៅកម្ពុជា ។
លោកសុក ថា អនុប្រធានការិយាល័យព័ត៌មាន ទទួលបន្ទុកព័ត៌មានវិទ្យា ក្នុងវិស័យអប់រំបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា កន្លងមកថា គម្រោងសម្រាប់វចនានុក្រមអក្ខរាវិរុទ្ធភាសាខ្មែរជាលើកដំបូង ត្រូវបានអនុវត្តដោយក្រសួងអប់រំយុវជននិងកីឡា ធ្វើឡើយដោយអង្គការវិទ្យាស្ថានបើកទូលាយ ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ កម្មវិធីនេះអនុវត្តការប្រើប្រាស់តាមប្រព័ន្ធយូនីកូដ ។
លោកបន្តថា <<នេះជាកម្មវិធីអក្ខរកម្មវចនានុក្រមភាសាខ្មែរជាលើកដំបូង ក្នុងប្រទេសកម្ពុជា ដែលបង្កើតឡើងដោយអង្គការវិទ្យាស្ថានបើកទូលាយ និងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ដោយផ្អែកតាមទម្រង់អក្សររបស់សម្ដេចព្រះសង្ឃរាជជួន ណាត>> ។ កម្មវិធីនេះត្រូវដាក់ឲ្យអនុវត្តក្នុងក្រសួងអប់រំដំបូង
គេ ដើម្បីបណ្ដុះបណ្ដាលកម្មវិធីកុំព្យូទ័រដល់មន្ត្រីអប់រំជាច្រើនរយ នាក់ ដែលរយៈពេលបណ្ដុះបណ្ដាលមានចំនួន៥ទៅ៧ឆ្នាំ ដោយប្រើប្រាស់ថវិកាប្រមាណ៣៥ម៉ឺនដុល្លារអាមេរិក ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជន និងកីឡាបានឲ្យដឹងថា ក្រសួងអប់រំ និងអង្គការវិទ្យាស្ថានបើកទូលាយបានចុះហត្ថលេខាមួយកាលពីដើម សប្ដាហ៍នេះ ដើម្បីអភិវឌ្ឍន៍រចនាសម្ព័ន្ធធនធានមនុស្សរបស់ក្រសួងអប់រំ សម្រាប់បណ្ដុះបណ្ដាលនូវការប្រើប្រាស់បច្ចេកវិជ្ជាទូរគមនាគមន៍ ព័ត៌មានវិទ្យា (ICT) ក្នុងប្រព័ន្ធអប់រំ ។ កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលផងដែរនូវការបង្កើតកម្មវិធី ICT សម្រាប់វិទ្យាល័យ សកលវិទ្យាល័យ ការស្រាវជ្រាវដើម្បីជ្រើសរើសនូវប្រព័ន្ធបច្ចេកវិទ្យា ICT ដែលសមល្មមសម្រាប់ប្រើប្រាស់ និងសំខាន់បំផុត គឺសេចក្ដីព្រាងផែនការមេសម្រាប់វិស័យ ICT នៅក្នុងប្រព័ន្ធអប់រំ ។ ដោយណែនាំជាលក្ខណៈប្រព័ន្ធ នូវការរីកចម្រើននៃការធ្វើសមាហរណកម្ម បច្ចេកវិទ្យាអប់រំទៅក្នុងគ្រប់ផ្នែកទាំងអស់ដូចជាការបង្រៀន ការរៀន និងការគ្រប់គ្រងនៅតាមសាលារៀន រយៈពេលពី៥ទៅ៧ឆ្នាំ ។
លោកណាត ប៊ុនរឿន អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា ការផ្ដួចផ្ដើមរបស់ក្រសួង រួមជាមួយការអភិវឌ្ឍន៍របស់គម្រោងជាច្រើនពីអង្គការក្រៅរដ្ឋាភិបាល និងម្ចាស់ជំនួយដែលមានទិសដៅតែមួយ ដែលជាគោលនយោបាយ បានបង្កើតនូវកន្លែងប្រមូលផ្ដុំចាំបាច់ដើម្បីចាប់ផ្ដើមនូវដំណាក់ កាលថ្មីនៃសកម្មភាព ដែលនាំយើងទៅកាន់ប្រព័ន្ធអប់រំថ្មី ដែលបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យានឹងជួយយើងធ្វើឲ្យប្រព័ន្ធ អប់រំកាន់តែប្រសើរ ។
លោកកុល ផេង ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា ក្រសួងបានយល់ច្បាស់អំពីបញ្ហានេះតាំងពីឆ្នាំ២០០៥ គឺនៅពេលដែលបានអភិវឌ្ឍន៍គោលនយោបាយ និងយុទ្ធសាស្ត្រល្អ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការបង្រៀននិង រៀន ។
លោកបន្តដោយគូសបញ្ជាក់ថា <<ប្រទេសមួយរីកចម្រើន នៅពេលដែលប្រទេសនោះប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យាបើកទូលាយ ហើយបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា នឹងត្រូវប្រើប្រាស់ទូលំទូលាយនៅពេលដែលវាជាភាសាជាតិរបស់ប្រទេស នីមួយៗ>>៕


Monday, March 16, 2009

តម្លៃនៃការចូលរួមរបស់កុមារក្នុងការងារអភិវឌ្ឍន៍សង្គម

តម្លៃនៃការចូលរួមរបស់កុមារក្នុងការងារអភិវឌ្ឍន៍សង្គម

ភ្នំពេញ៖ កុមារដែលជាទូទៅត្រូវបានកំណត់ថា ជាក្រុមមនុស្សដែលមានអាយុក្រោម១៨ឆ្នាំ។ ជារឿយៗក្រុមនេះស្ថិតក្នុងស្ថានភាពដែលងាយរងគ្រោះ និងពុំសូវត្រូវបានផ្ដល់ឱកាសឲ្យមានការចូលរួមនៅក្នុងសង្គម។
លោក កែវ ផល្លា មន្ត្រីផ្នែកការចូលរួមរបស់កុមារនៃអគ្គលេខាធិការដ្ឋានរបស់ គណៈកម្មាធិការអង្គការមិនមែនរដ្ឋាភិបាល ដើម្បីសិទ្ធិកុមារបានឲ្យដឹងតាមរយៈបទពិសោធន៍ការងារកន្លងមកថា ថ្វីត្បិតតែស្ថិតក្នុងស្ថានភាពមួយល្អប្រសើរជាងមុន ក៏ការឲ្យតម្លៃលើការចូលរួមរបស់កុមារក្នុងចំណោមប្រជាជនកម្ពុជា ពុំទាន់មានលក្ខណៈទូលំទូលាយនៅឡើយ។ មនុស្សចាស់ភាគច្រើនពុំបានឲ្យតម្លៃពេញលេញដល់គំនិតទស្សនៈរបស់ កុមារ ដោយយល់ឃើញថា កុមារនៅមានភាពក្មេងខ្ចីទាំងវ័យ ចំណេះដឹង និងបទពិសោធន៍ជីវិត។ ពួកគាត់ពុំបានមើលឃើញពីតម្លៃ និងប្រយោជន៍ដែលកុមារអាចចូលរួមចំណែកចំពោះការអភិវឌ្ឍន៍សង្គមជាតិ ឡើយ។ លោក ផល្លា បានបន្តឲ្យដឹងថា ជាឧទាហរណ៍ជាក់ស្ដែង សុភាសិតបុរាណមួយឃ្លាដែលពោលថា "មិនជឿចាស់ស្រឡះដៃធេង បើជឿក្មេងរលីងសក់ក្បាល" នៅតែដក់ជាប់ក្នុងគំនិតទស្សនៈរបស់មនុស្សចាស់មួយចំនួនធំ។ ទស្សនៈនេះបាន និងកំពុងបង្កជាឧបសគ្គដ៏ធំធេងដល់ដំណើរការលើកកម្ពស់ការចូលរួម របស់កុមារនៅប្រទេសកម្ពុជា។
បើតាមទស្សនៈរបស់លោកការផ្សព្វផ្សាយឲ្យមានការយល់ដឹង ច្បាស់លាស់អំពីសិទ្ធិ និងតម្លៃនៃការចូលរួមរបស់កុមារ និងអប់រំឲ្យមានការយល់គ្នាបានល្អរវាងមនុស្សចាស់ និងកុមារ ជាវិធីសាស្ត្រល្អមួយសម្រាប់ជួយដល់ការលើកកម្ពស់ការចូលរួមរបស់ កុមារ។ ការចូលរួមរបស់កុមារបានផ្ដល់នូវតម្លៃ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់កុមារផ្ទាល់ និងសង្គមជាតិទាំងមូល រួមមានដូចជា ជួយរួមចំណែកដល់ការអភិវឌ្ឍន៍ទាំងផ្នែករាងកាយ និងបញ្ញាស្មារតីរបស់កុមារ ដើម្បីអាចឲ្យពួកគេបានបំពេញតួនាទីជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អនៅថ្ងៃអនាគតជាដើម។ ម្យ៉ាងទៀតការផ្ដល់ឱកាសឲ្យកុមារបានចូលរួមមានន័យថា បានផ្ដល់ឱកាសឲ្យពួកគេបានចូលរួមចំណែកកសាងសង្គម និងបានត្រៀមខ្លួនដើម្បីក្លាយខ្លួនជាអ្នកដឹកនាំសង្គមនៅថ្ងៃ ខាងមុខ។
កន្លងមក រាជរដ្ឋាភិបាល ជាពិសេសក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាដែលមានក្រុមប្រឹក្សាជាតិដើម្បីកុមារជា សេនាធិការអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិជាច្រើនបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការលើក កម្ពស់ស្ថានភាពនៃការចូលរួមរបស់កុមារនៅក្នុងសង្គមកម្ពុជា។ ជាក់ស្ដែងតាមរយៈគម្រោងតស៊ូមតិដើម្បីការចូលរួមរបស់កុមាររបស់ គណៈកម្មាធិការអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ ដែលឧបត្ថម្ភដោយអង្គការភ្លែនអន្តរជាតិកម្ពុជា (PLAN International Cambodia) និងអង្គការន័រវេស្ស៍សង្គ្រោះកុមារនៅកម្ពុជា (Save the Children Norway
in Cambodia) កុមារដែលជាសមាជិកក្លឹបកុមារចំនួនជាង២០០ក្លឹបនៅ១១ខេត្ត -ក្រុង បានទទួលនូវការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពទាំងចំណេះដឹងទូទៅ និងចំណេះដឹងជំនាញជាប្រចាំពីអង្គការសាមី និងគណៈកម្មាធិការអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ។ ក្លឹបកុមារដែលសម្របសម្រួលដោយអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិទាំងនេះបានចងក្រងជាបណ្ដាញមួយឈ្មោះថា បណ្ដាញកុមារអ្នកតស៊ូមតិ។ បណ្ដាញនេះត្រូវបានផ្ដួចផ្ដើមចងក្រងដោយគណៈកម្មាធិការអង្គការ មិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ (គ.អ.ស.ក) ក្នុងគោលបំណងពង្រឹងសមត្ថភាពក្រុមកុមារឲ្យមានសមត្ថភាព គ្រប់គ្រាន់ក្នុងការងារតស៊ូមតិដើម្បីឲ្យជួយដោះស្រាយបញ្ហារបស់ កុមារទាំងក្នុងសហគមន៍ ថ្នាក់ជាតិ និងអន្តរជាតិ។ ជាសក្ខីភាព កុមារដែលត្រូវបានបោះឆ្នោតឲ្យធ្វើជាតំណាងបណ្ដាញតាមខេត្តក្រុង នីមួយៗត្រូវបានអញ្ជើញឲ្យចូលរួមក្នុងសិក្ខាសាលាថ្នាក់ជាតិស្ដីពី ការផ្ដល់អនុសាសន៍លើរបាយការណ៍របស់រដ្ឋាភិបាលស្ដីពីការអនុវត្តន៍ សិទ្ធិកុមារនៅកម្ពុជាកាលពីពេលកន្លងមក។ ក្រុមកុមារដែលជាសមាជិកអ្នកដឹកនាំបណ្ដាញកុមារអ្នកតស៊ូមតិទាំង នោះ ក៏ធ្លាប់បានចូលរួមជាតំណាងឲ្យកុមារកម្ពុជាក្នុងសន្និបាតថ្នាក់ តំបន់ និងថ្នាក់ពិភពលោកស្ដីពីការរៀបចំផែនការ និងគោលនយោបាយដែលពាក់ព័ន្ធនឹងបញ្ហាកុមារផងដែរ។
កុមារា ជា សុជាតិ អាយុ១១ឆ្នាំជាអនុប្រធានបណ្ដាញកុមារអ្នកតស៊ូមតិប្រចាំស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុបានបង្ហាញពីអារម្មណ៍សប្បាយរីករាយរបស់ខ្លួនដែល ទទួលបាននូវចំណេះដឹងជាច្រើននាពេលកន្លងមក តាមរយៈអង្គការសហគមន៍សុវត្ថិភាពកុមារ CCBO និង គ.អ.ស.ក រួមមានដូចជាចំណេះដឹងស្ដីពីសិទ្ធិកុមារ ការចូលរួមរបស់កុមារ ពលកម្មកុមារ អំពើហិង្សាលើកុមារ មិត្តអប់រំមិត្ត ការតស៊ូមតិ និងភាពជាអ្នកដឹកនាំជាដើម។ ជាមួយនឹងចំណេះដឹងដ៏មានសារសំខាន់ទាំងនេះ សុជាតិតែងតែឆ្លៀតឱកាសផ្សព្វផ្សាយចែករំលែកដល់សមាជិកក្នុងគ្រួសារ និងមិត្តភក្ដិនៅសាលាជារឿយៗ។ សុជាតិបាននិយាយថា "ពេលណាខ្ញុំបានមករៀន ពេលត្រឡប់ដល់ផ្ទះវិញ អ៊ំនិងបងៗតែងជជីកសួរខ្ញុំថា តើឯងទៅរៀនបានចេះអ្វីខ្លះ? ហើយពួកគាត់បានឲ្យខ្ញុំនិយាយរៀបរាប់ពីអ្វីដែលខ្ញុំបានរៀន ឲ្យពួកគាត់ស្ដាប់"។ សុជាតិមិនត្រឹមតែបានចែករំលែកការយល់ដឹងរបស់ខ្លួនទៅដល់ គ្រួសារ និងកុមារក្នុងសហគមន៍ប៉ុណ្ណោះទេ គេថែមទាំងបានប្រើប្រាស់ចំណេះដឹងទាំងនេះដើម្បីជួយដោះស្រាយបញ្ហា កុមារក្នុងសហគមន៍ទៀតផង។ "ខ្ញុំធ្លាប់ជួយកុមារម្នាក់នៅក្បែរផ្ទះដែលខ្ញុំរស់នៅ"។
តាមការរៀបរាប់របស់សុជាតិមានកុមារម្នាក់រស់នៅក្បែរផ្ទះរបស់ ប្អូនក្នុងភូមិកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលធ្លាប់ជាសិស្សឆ្នើមមួយរូបក្នុងថ្នាក់ បានធ្លាក់ខ្លួនរៀនសូត្រពុំបានលទ្ធផលល្អ ដោយសារតែពុំទទួលបានការលើកទឹកចិត្តពីម្ដាយ និងតែងទទួលនូវការវាយធ្វើបាបជាញឹកញាប់។ សុជាតិបានជួយដោះស្រាយបញ្ហារបស់មិត្តខ្លួនតាមរយៈការស្វែងរក ពេលវេលាទំនេរ ដើម្បីជជែកលេងជាមួយម្ដាយរបស់កុមារនោះ ដើម្បីព្យាយាមពន្យល់គាត់ឲ្យយល់ពីតម្រូវការភាពកក់ក្ដៅ និងការលើកទឹកចិត្តរបស់កុមារ និងបានបង្ហាញពីអត្ថប្រយោជន៍នៃការយកចិត្តទុកដាក់លើផ្លូវចិត្ត របស់កូនដែលមិនត្រឹមធ្វើឲ្យកូនសប្បាយចិត្តប៉ុណ្ណោះទេ ថែមទាំងអាចជាឈ្នួនជួយដល់ការសិក្សារបស់កុមារទៀតផង។ សុជាតិ ក៏បានពន្យល់ម្ដាយកុមារឲ្យយល់ពីសញ្ញាណនៃសិទ្ធិកុមារផងដែរ។ ទន្ទឹមនឹងនេះ សុជាតិក៏មិនភ្លេចណែនាំមិត្តរបស់ខ្លួន កុំឲ្យធ្វើកិច្ចការដែលម្ដាយមិនសប្បាយចិត្ត និងព្យាយាមស្ដាប់ដំបូន្មានរបស់គាត់ផងដែរ។
ជាការពិតគំនិត និងសម្ដីរបស់កុមារអាយុជាង១០ឆ្នាំរូបនេះ ពុំទទួលបានការយកចិត្តទុកដាក់ស្ដាប់ និងពិចារណាពីម្ដាយរបស់កុមារភ្លាមៗឡើយ។ ទោះយ៉ាងណាក៏ដោយ ការព្យាយាមនិងភាពប៉ិនប្រសប់ របស់សុជាតិបានជួយឲ្យគេទទួលបានជោគជ័យក្នុងកិច្ចការសប្បុរសធម៌ របស់ខ្លួននៅពេលក្រោយមក។ "រហូតមកដល់ពេលនេះ ខ្ញុំបានសង្កេតឃើញថា មីងដែលនៅក្បែរផ្ទះរបស់ខ្ញុំនេះ លែងសូវវាយជេរស្ដីមិត្តរបស់ខ្ញុំទៀតហើយ ហើយមិត្តខ្ញុំក៏ចាប់ផ្ដើមរៀនបានពូកែឡើងវិញដែរ"។ នេះបើតាមសម្ដីរបស់សុជាតិ ទង្វើរបស់កុមារសុជាតិជាគំរូល្អមួយដែលបង្ហាញពីតម្លៃនៃការចូល រួមរបស់កុមារក្នុងការដោះស្រាយបញ្ហាកុមារក្នុងសហគមន៍។
ជាមួយគ្នានេះ កុមារនៅអាចចូលរួមក្នុងដំណើរការនៃការធ្វើសេចក្ដីសម្រេចចិត្ត ទាក់ទងនឹងបញ្ហាកុមារក្នុងសហគមន៍របស់ខ្លួនផងដែរ។ ជាក់ស្ដែងតំណាងបណ្ដាញកុមារអ្នកតស៊ូមតិមកពីភូមិជីចេះ ភូមិស្វាយសរ និងភូមិថ្មី ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានចូលជួបតំណាងក្រុមប្រឹក្សាឃុំ និងតំណាងអាជ្ញាធរមូលដ្ឋានស្នាអន្សា ក្នុងកិច្ចប្រជុំមួយកាលពីពេលកន្លងមក ដើម្បីលើកពីបញ្ហាកុមារដែលកំពុងកើតមានក្នុងសហគមន៍ ដើម្បីស្នើសុំឲ្យមានអន្តរាគមន៍ពីក្រុមប្រឹក្សាឃុំ និងអាជ្ញាធរមូលដ្ឋាន។ បញ្ហាចម្បងៗដែលកុមារបានលើកឡើងនាឱកាសនោះមានដូចជា កុមារប្រកបមុខរបរឡើងត្នោត និងកុមារបោះបង់ការសិក្សាទៅរកការងារធ្វើនៅទីក្រុង និងខេត្តផ្សេងៗ។
លោក មេឃុំ និងជំទប់បានប្រាប់តំណាងកុមារថា លោកក៏បានដឹងពីរឿងនេះដែរ ថែមទាំងធ្លាប់បានចុះនិយាយអប់រំឪពុកម្ដាយកុមារទាំងនោះទៀតផង ហើយបច្ចុប្បន្នលោកកំពុងតែស្វែងរកអង្គការដែលមានបណ្ដុះបណ្ដាល ជំនាញផ្នែកត្បាញកន្ទេល ហូល ស៊ឹង ក្រមា ភ្លេងការ ភ្លេងពិណពាទ្យ...ដើម្បីលើកកម្ពស់ជីវភាពប្រជាជន និងទប់ស្កាត់ការធ្វើចំណាកស្រុក។ លោកក៏មានគម្រោងសហការជាមួយនាយកសាលាគ្រប់ភូមិគោលដៅ ដើម្បីផាកពិន័យឪពុកម្ដាយណា ដែលមិនឲ្យកូនទៅរៀន ឬប្រើប្រាស់អំពើហិង្សាលើកុមារ។ លោកក៏ធ្លាប់បានចុះណែនាំអប់រំដល់ប្រជាជនក្នុងភូមិឲ្យយល់ពី តម្លៃកុមារ គុណប្រយោជន៍នៃការសិក្សារបស់កុមារ ផលប៉ះពាល់អាក្រក់នៃការកេងប្រវ័ញ្ចលើពលកម្មកុមារ និងការប្រើប្រាស់អំពើហិង្សាលើកុមារ។ ជាមួយនឹងសកម្មភាពទាំងនេះ លោកមេឃុំបានជួបរឿងព្រៃផ្សៃជាក់ស្ដែងមួយ ដែលគ្រួសារមួយបានប្រើអំពើហិង្សាលើកូនបង្កើតរបស់ខ្លួនដោយចង ព្យួរជើងឡើងលើវាយធ្វើបាបដូចសត្វធាតុ។ លោកបានចុះណែនាំពន្យល់ហេតុផលដើម្បីឲ្យគ្រួសារនោះបញ្ឈប់អំពើ ព្រៃផ្សៃបែបនេះ ទីបំផុតគ្រួសារនោះបានធ្វើចំណាកស្រុកចេញឆ្ងាយពីឃុំរបស់លោក។ លោកមេឃុំក៏បានអំពាវនាវសុំឲ្យកុមារនៅតាមក្លឹបជួយតាមដាន និងរាយការណ៍រាល់បញ្ហាទាំងឡាយណាដែលបានជួបប្រទះ ដើម្បីងាយស្រួលដល់ក្រុមប្រឹក្សាឃុំចាត់វិធានការអន្តរាគមន៍ទាន់ពេល ជាពិសេសសូមឲ្យកុមារនៅក្នុងក្លឹបជួយណែនាំដល់មិត្តភក្ដិដែល ឈប់រៀន ឲ្យចូលសាលារៀនវិញផង។ គួរបញ្ជាក់ថា កិច្ចប្រជុំស្រដៀងគ្នានេះ តែងតែត្រូវបានរៀបចំជារឿយៗនៅតាមខេត្ត-ក្រុងទាំង១១ដែល ប្រតិបត្តិការដោយ គ.អ.ស.ក និងអង្គការដៃគូ។
នៅក្នុងបរិបទជាច្រើន គេសង្កេតឃើញមានការផ្ដល់ឱកាសឲ្យកុមារបានចូលរួមក្នុង ព្រឹត្តិការណ៍ធំៗរបស់សង្គម ប៉ុន្តែក៏មានការចូលរួមជាច្រើនធ្វើឡើងគ្រាន់តែយកកុមារឲ្យ ចូលរួមដើម្បីល្អមើល ដោយពុំបានផ្ដល់នូវការចូលរួមដ៏ពេញលេញមួយដល់ពួកគេ។ លោក កែវ ផល្លា បានធ្វើការកត់សម្គាល់ផ្ទាល់ខ្លួនថា នៅមានការយល់ពុំច្បាស់លាស់នៅឡើយក្នុងសង្គមកម្ពុជាសព្វថ្ងៃពី អត្ថន័យពិតនៃការចូលរួមរបស់កុមារ។ លោកបានបង្ហាញថា ការចូលរួមរបស់កុមារពិតគឺជាដំណើរការដែលកុមារអាចចូលរួមសម្ដែង គំនិត ទស្សនៈ ដែលគំនិតទស្សនៈទាំងនោះ ត្រូវបានគេយកទៅពិចារណាថ្លឹងថ្លែង ដើម្បីធ្វើសេចក្ដីសម្រេចចិត្តក្នុងគោលបំណងការពារឧត្ដមប្រយោជន៍ របស់កុមារ។
គណៈកម្មាធិការអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារបាន ធ្វើការអំពាវនាវថា ប្រសិនជាមានអ្វីដែលទាក់ទងទៅដល់កុមារ គឺអាចទំនាក់ទំនងមកគណៈកម្មាធិការនេះបានតាមរយៈលោកពិសីមន្ត្រីនៃ អង្គការនេះដែលមានលេខទំនាក់ទំនង ០២៣ ៨៨២ ៤១២៕


ប្រាសាទសំបូរព្រៃគុកកំពុងត្រូវបាន

ប្រាសាទសំបូរព្រៃគុកកំពុងត្រូវបានរៀបចំបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
ភ្នំពេញ៖ ប្រាសាទសំបូរព្រៃគុក ដែលជាអតីតរាជធានីខ្មែរច្រើនជំនាន់មុនអង្គរ បាននឹងកំពុងស្ថិតក្នុងដំណើររៀបចំដើម្បីបញ្ចូលជាសម្បត្តិ បេតិកភណ្ឌពិភពលោក។ នៅក្នុងដំណើរការនោះគំនិតផ្ដួចផ្ដើមក្នុងការបង្កើតគម្រោងប្លង់មេ ដើម្បីអភិរក្សនិងអភិវឌ្ឍន៍ប្រាសាទនេះ ក៏ត្រូវបានគូសវាសឡើង ហើយលទ្ធផលស្រាវជ្រាវនឹងការងារអភិរក្ស និងទិសដៅនៃការជួសជុលប្រាសាទនាពេល
អនាគត ត្រូវបានលើកយកមកបង្ហាញនៅក្នុងសិក្ខាសាលាមួយកាលពីថ្ងៃទី១៣ មីនា ក្រោមកិច្ចសហការរវាងក្រសួង
វប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា អង្គការយូណេស្កូ និងសកលវិទ្យាល័យវ៉ាសេដា ប្រទេសជប៉ុន។
ប្រាសាទសំបូរព្រៃគុកបច្ចុប្បន្នស្ថិតក្នុងខេត្តកំពង់ធំ ចន្លោះភូមិអូរគ្រូកែ និងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ដែលជារាជធានីបុរាណរបស់ខ្មែរឈ្មោះថា ឥសានបុរី បានកសាងឡើងដោយព្រះបាទឥសានវរ្ម័នទី១ នាពាក់កណ្ដាល
ទី១នៃសតវត្សរ៍ទី៧( ៦១៥-៦៥០) នៃគ្រិស្តសករាជ។
ព្រះរាជាណាចក្រសម័យមុនអង្គរ បានតាំងរាជធានីភ្នំពេញនៅទីនោះជាច្រើនជំនាន់ ហើយទីនោះក៏មិនត្រូវបានបោះបង់ចោលទាំងស្រុងនោះឡើយ។ នៅសម័យអង្គរ មានព្រះរាជាជាច្រើនអង្គនៅតែបន្តមានទំនាក់ទំនងជាមួយអតីតក្រុង ឥសានបុរី។
ស្ថិតនៅចម្ងាយប្រមាណ៣០គីឡូម៉ែត្រខាងជើងក្រុងកំពង់ធំ និងចម្ងាយប្រមាណ១៩៥គីឡូម៉ែត្រភាគឦសានក្រុង
ភ្នំពេញ ឥសានបុរី ឬសំបូរព្រៃគុក ធ្លាប់មានការតាំងលំនៅនៃប្រជាពលរដ្ឋទាំង២ម៉ឺនគ្រួសារ ហើយមានសំណង់ប្រាសាទបុរាណជាច្រើនបានសាងសង់នៅទីនេះ។
លោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ បានមានប្រសាសន៍ក្នុងសិក្ខាសាលាថា សូមកោតសរសើរនឹងអរគុណដល់លោកបណ្ឌិតសាស្ត្រាចារ្យណាកា ហ្គាវ៉ា តាកេស៊ី និងបុគ្គលិកនៃសកលវិទ្យាល័យ
វ៉ាសេដា ដែលបានខិតខំស្រាវជ្រាវ និងអភិរក្សប្រាសាទសំបូរព្រៃគុក ដែលជាបេតិកភណ្ឌវប្បធម៌របស់ជាតិខ្មែរ។ ជាពិសេសពេលនេះទៀត ជប៉ុនបានបន្តការសហការរៀបចំឲ្យមានសិក្ខាសាលានេះឡើង ដើម្បីពិភាក្សាផ្លាស់ប្ដូរមតិយោបល់គ្នា ជុំវិញការងារស្រាវជ្រាវថែរក្សា អភិរក្សនិងទិសដៅអភិរក្សបន្ត ព្រមទាំងការងារជួសជុលប្រាសាទសំបូរព្រៃគុក។
ទាក់ទងនឹងគោលដៅនឹងការបង្កើតប្លង់មេសម្រាប់អភិរក្ស និងបន្តអភិរក្សប្រាសាទសំបូរព្រៃគុកនោះ លោក គូ វ៉ិត មន្ត្រីនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណបាននិយាយថា គម្រោងប្លង់មេនោះមាន៨ចំណុច។
ទី១ កំណត់ព្រំប្រទល់សម្រាប់ធ្វើជាតំបន់ការពារទាំងប្រាសាទ ក៏ដូចជាបរិស្ថានជុំវិញប្រាសាទ។
ទី២ បង្កើនការគាំពារអភិរក្ស និងជួសជុលប្រាសាទសំបូរព្រៃគុកឲ្យរួចផុតពីគ្រោះមហន្តរាយផ្សេងៗ ដែលបង្កឡើងដោយធម្មជាតិ និងមនុស្សអសីលធម៌។
ទី៣ ការពារនឹងទប់ស្កាត់ការជីករុករក ការកាប់ឆ្ការព្រៃឈើ និងការត្រួសត្រាយដណ្ដើមដីជាកម្មសិទ្ធិ។
ទី៤ ការពារនឹងទប់ស្កាត់រាល់ការធ្វើអាជីវកម្មខុសច្បាប់លើការជីក រុករកចម្លាក់ថ្ម រូបបដិមាជាដើម ទាំងនៅក្នុងដី ឬនៅលើដីក្នុងតំបន់ប្រាសាទសំបូរព្រៃគុក។
ទី៥ រៀបចំប្រាសាទសំបូរព្រៃគុក ឲ្យមានតម្លៃពិតផ្នែករមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រនៅក្នុងប្រវត្តិសាស្ត្រខ្មែរ ក៏ដូចជានៅក្នុងពិភពលោកទាំងមូលដែរ ដើម្បីបញ្ចូលប្រាសាទសំបូរព្រៃគុក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាពេលអនាគត។
ទី៦ អភិវឌ្ឍន៍តំបន់ប្រាសាទសំបូរព្រៃគុក ឲ្យមានដំណើរការល្អសម្រាប់ភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ។
ទី៧ រៀបចំនគរោបនីយកម្មដែនដី និងសំណង់នៅតំបន់ប្រាសាទសំបូរព្រៃគុក ឲ្យមានសោភ័ណភាពឡើង។
ទី៨ រៀបចំអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចធម្មជាតិ និងវប្បធម៌របស់ប្រជាជននៅតំបន់ជុំវិញប្រាសាទសំបូរព្រៃគុកឲ្យ
មាន ភាពសម្បូរសប្បាយ និងរស់រវើកឡើងវិញ។
ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ប្រាសាទសម្បូរព្រៃគុកនោះ លោក ជុច ភឿន រដ្ឋលេខាធិការក្រសួងទទួលបន្ទុកបុរាណវិទ្យា បានមានប្រសាសន៍ថា នឹងមានការសង់សំណង់មិនរាំងមាំដូចជា តូបលក់សំបុត្រ កន្លែងផ្ដល់ព័ត៌មាន តូបលក់ភេសជ្ជៈ តែមិនមែនជាអាហារដ្ឋាន។ ទាំងនេះមិនប៉ះពាល់ដល់ប្រាសាទទេ។ ក្រសួងរៀបចំធ្វើស្លាកសញ្ញាបង្ហាញពីទិសប្រាប់ផ្លូវក្នុងប្រាសាទ និងស្លាកសញ្ញាពន្យល់ និងបង្ហាញពីព័ត៌មាន
ប្រាសាទនីមួយៗ។ រាល់សំណង់ទាំងអស់ត្រូវរៀបចំឲ្យបានល្អ និងមិនត្រូវធ្វើឲ្យប៉ះពាល់ដល់សំណង់ប្រាសាទ
ឬវត្ថុសិល្បៈផ្សេងទៀតក្នុងដីនិងលើដី ត្រូវជៀសវាងផងដែរនូវការធ្វើឲ្យខូចបរិស្ថានរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ។
ក្រៅពីនេះនៅតំបន់ទ្រនាប់ប្រាសាទសំបូរព្រៃគុក នឹងត្រូវរៀបចំធ្វើឲ្យមានបង្គន់ កន្លែងចតឡាន ម៉ូតូ កង់ អាហារដ្ឋាន រោងសិប្បកម្ម កន្លែងលក់វត្ថុអនុស្សាវរីយ៍ សារមន្ទីរតាំងពិព័រណ៍វត្ថុសិល្បៈ រូបថតជាដើម ព្រមទាំងកន្លែងសម្ដែងសិល្បៈ។
នៅតំបន់រណបនៃប្រាសាទសម្បូរព្រៃគុក នឹងរៀបចំឲ្យមានផ្ទះសម្បែងរបស់ប្រជាពលរដ្ឋឲ្យមានសណ្ដាប់ធ្នាប់តាម លក្ខណៈទំនៀមទម្លាប់វប្បធម៌ខ្មែរ។ ការដាំដុះដើមឈើ បង្កើតភូមិវប្បធម៌ សួនសត្វ និងរៀបចំឲ្យមានប្រព័ន្ធទឹកស្អាត។
គួរបញ្ជាក់ថា ក្រុមប្រាសាទសម្បូរព្រៃគុក ត្រូវបានអ្នកស្រាវជ្រាវបែងចែកជា៣ក្រុមសំខាន់គឺ ក្រុមសម្បូរព្រៃគុក, ក្រុមរបងមាស និងក្រុមឫស្សីលៀក។
ក្រុមអ្នកបច្ចេកទេសបានអំពាវនាវ នៅក្នុងសិក្ខាសាលាថ្ងៃទី១៣មីនា ឲ្យក្រសួងវប្បធម៌ ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានាផ្ដល់លទ្ធភាព ថវិកា និងសម្ភារៈស្រាវជ្រាវផ្សេងៗ ដើម្បីសម្រេចនូវបំណងខាងលើ។ ទោះជាយ៉ាងនេះក្ដី គេមិនបាននិយាយពីទំហំនៃថវិកា និងពេលវេលាជាក់ស្ដែង ដែលត្រូវរៀបចំនោះឡើយ៕


Saturday, March 14, 2009

គម្រោងកម្មវិធីកុំព្យូទ័រជាភាសាខ្មែរ ត្រូវបានជ្រើសជាគម្រោងមួយ

គម្រោងកម្មវិធីកុំព្យូទ័រជាភាសាខ្មែរ ត្រូវបានជ្រើសជាគម្រោងមួយ ក្នុងចំណោមគម្រោងអភិវឌ្ឍន៍ល្អបំផុត
ចំនួនពីរគម្រោងកម្មវិធីកម្ពុជាមួយ ត្រូវបានជ្រើសរើសជាគម្រោងល្អជាងគេ ក្នុងចំណោមគម្រោងអភិវឌ្ឍន៍
ពីរ ដែលប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ។
គម្រោងកម្មវិធីកុំព្យូទ័រជាភាសាខ្មែរ/កម្មវិធីសាលារៀនបើកចំហ ជាគម្រោងដែលត្រូវបានជ្រើសរើសសម្រាប់ចូលរួមធ្វើការប្រកួតផ្ដាច់ ព្រាត់ Stockholm ដើម្បីដណ្ដើមពានរង្វាន់
GKP ដែលជាគម្រោងមួយក្នុងចំណោមគម្រោងពីរ ដែលបានដែលប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា ក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ច ។ ពានរង្វាន់ Stockholm ដែលមានទីស្នាក់ការនៅប្រទេសស៊ុយអែតនេះ គឺជាពានរង្វាន់មួយដ៏មានកិត្យានុភាព សម្រាប់គម្រោងដែលបានប្រើប្រាស់នូវបច្ចេកវិទ្យា ដើម្បីចូលរួមនូវការអភិវឌ្ឍន៍ក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍ ។
គម្រោងកម្មវិធីកុំព្យូទ័រជាភាសាខ្មែរ (KhmerOS) មានគោលការណ៍សាមញ្ញពីរគឺ ៖ វានឹងពុំមានការរីកចម្រើនខាងសេដ្ឋកិច្ចទេ ប្រសិនបើប្រទេសនោះមិនប្រើប្រាស់នូវបច្ចេកវិទ្យា និងពុំមានការផ្សព្វផ្សាយប្រើប្រាស់បច្ចេកវិទ្យាអោយបានទូលាយទេ ប្រសិនបើបច្ចេកវិទ្យានោះ ពុំមានជាភាសារបស់ប្រទេសនោះ ។ ដោយសារតែពុំទាន់មានការបង្កើតកម្មវិធីកុំព្យូទ័រជាភាសាខ្មែរ វិស្វករជនជាតិអេស្ប៉ាញ៉ុល គឺលោក Javier Solá បានផ្ដួចផ្ដើមគំនិតបង្កើតគម្រោងកម្មវិធីកុំព្យូទ័រជាភាសាខ្មែរ KhmerOS) ដោយឥតគិតថ្លៃនេះឡើង នៅក្នុងឆ្នាំ ២០០៤ ដោយធ្វើការបកប្រែ និងបង្កើតឡើងនូវកម្មវិធីកុំព្យូទ័រជា
ភាសាខ្មែរ (ស្លឹករឹត នព្វន្ត កម្មវិធីអ៊ីនធឺណិត និងអ៊ីមែលជាដើម) ក៏ដូចជាការបង្កើតសម្ភារៈសម្រាប់ការបណ្ដុះបណ្ដាល និងឯកសារជាច្រើនទៀត ។ ប្រព័ន្ធប្រតិបត្តិការលីនុចក៏ត្រូវបានបកប្រែជាភាសាខ្មែរផងដែរ ។ នៅក្នុងឆ្នាំ ២០០៥ និង ២០០៦ ដោយមានកិច្ចសហការជាមួយនឹង អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍បច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យា NiDA) គ្រូបង្រៀនរដ្ឋ និងឯកជនជាច្រើនពាន់នាក់ ព្រមទាំងបុគ្គលិករដ្ឋាភិបាល ត្រូវបានបណ្ដុះបណ្ដាលអំពីការប្រើប្រាស់នូវកម្មវិធីកុំព្យូទ័រជា ភាសាខ្មែរ ។ ស្ថាប័នកណ្ដាល និងរដ្ឋបាលជាច្រើនបានចាប់ផ្ដើមប្រើប្រាស់នូវកម្មវិធីកុំព្យូទ័រ ជាភាសាខ្មែរ សម្រាប់ការងារប្រចាំថ្ងៃរបស់ពួកគេ ដោយសារតែការប្រើប្រាស់កម្មវិធីជាភាសាអង់គ្លេសពុំមែនជាជម្រើសដ៏ ឋិតថេរនោះទេ ។ នៅក្នុងឆ្នាំ ២០០៧ វិទ្យាស្ថានបើកទូលាយដែលជាម្ចាស់គម្រោង និងក្រសួងអប់រំ យុវជន និងកីឡា បានចុះកិច្ចព្រមព្រៀងនៃការចាប់ផ្ដើមកម្មវិធីសាលារៀនបើកចំហក្នុង ប្រទេសកម្ពុជា ។ គោលបំណងនៃកម្មវិធីនេះ
គឺ ដើម្បីធ្វើការបញ្ច្រាបនូវការប្រើប្រាស់នូវបច្ចេកវិទ្យាព័ត៌មាន វិទ្យានៅក្នុងការអប់រំ ។ សកម្មភាពមុនដំបូងគេបង្អស់នៃកម្មវិធីនេះគឺ ធ្វើការបណ្ដុះបណ្ដាលដល់គរុគ្រូនៅតាមសាលាគរុកុសល និងវិក្រិតការទាំងអស់ និងតាមបណ្ដាលវិទ្យាល័យ ដែលមានកុំព្យូទ័រ (២៨% នៃចំនួនវិទ្យាល័យសរុប)នូវការបង្រៀន និងការប្រើប្រាស់កម្មវិធីកុំព្យូទ័រជាភាសាខ្មែរ ។ សៀវភៅពុម្ពស្ដីពីការប្រើប្រាស់កម្មវិធីកុំព្យូទ័រជាភាសាខ្មែរ ត្រូវបានបោះពុម្ព និងធ្វើការចែកទៅតាមសាលា ។ ដូច្នេះ ប្រទេសកម្ពុជាបានក្លាយជាប្រទេសដំបូងបំផុត ក្នុងការប្រើប្រាស់កម្មវិធីប្រភពកូដចំហ និងឥតគិតថ្លៃ (Free Software application) តាមរយៈប្រព័ន្ធអប់រំ ។ កម្មវិធីក៏បានបង្កើតអោយមាននូវក្ដារចុចជាភាសាខ្មែរ និងសៀវភៅជាច្រើនទៀតជាភាសាខ្មែរ ។ ដើម្បីធ្វើអោយមាននិរន្តរភាព បច្ចេកវិទ្យាសម្រាប់ការបង្កើតក្ដារចុច ត្រូវបានផ្ទេរដល់អ្នកផ្គត់ផ្គង់កុំព្យូទ័រដែលបាន
កំពុងផលិត និងលក់ផលិតផលនេះនៅលើទីផ្សារ ។ មាតិកានៃសៀវភៅត្រូវបានផ្ដល់សិទ្ធិដល់ជនគ្រប់រូប ដែលមានគោលបំណងធ្វើការបោះពុម្ព ដើម្បីស្វែងរកប្រាក់ចំណូល ។ ចំណុចមួយទៀតនៃគម្រោងនេះគឺ
ស្វែងរកដៃគូទី៣ ដែលមានចំណាប់អារម្មណ៍ក្នុងការធ្វើអោយកម្មវិធីនេះ (តម្រូវការមូលនិធិ) ក្លាយទៅជា
អាជីវកម្មវិញ ដើម្បីជំរុញអោយមាននូវនិរន្តរភាព ។
គម្រោងផ្ដួចផ្ដើមបង្កើតអោយមានកម្មវិធីកុំព្យូទ័រជាភាសាខ្មែរ បានសម្រេចគោលដៅការងារសម្រាប់ឆ្នាំ ២០០៤ ដោយធ្វើអោយប្រជាជនកម្ពុជាអាចប្រើនូវកុំព្យូទ័រជាភាសាខ្មែរ ។ ក្នុងកំឡុងពេលនេះដែរ គម្រោងកម្មវិធីនេះបានងាកមកធ្វើការយកចិត្តទុកដាក់លើប្រព័ន្ធ អប់រំវិញ ។
ជាផ្នែកមួយនៃកម្មវិធីសាលារៀនបើកចំហ ក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថានបើកទូលាយនឹងបង្កើតនូវគម្រោងផែនការមេអំពី បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាមួយ សម្រាប់ឆ្នាំខាងមុខនេះ នៅក្នុងប្រព័ន្ធអប់រំ ដែលមិនគ្រាន់តែធ្វើការពង្រីកការប្រើប្រាស់កុំព្យូទ័រតាមគ្រប់
វិទ្យាល័យទាំងអស់ ក្នុងរយៈពេល៤ឆ្នាំ ក៏ប៉ុន្តែនឹងធ្វើការប្រើប្រាស់នូវបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យា ដើម្បី
ពង្រឹងនូវគុណភាពនៃការអប់រំដោយប្រើប្រាស់ប្រព័ន្ធ ផ្សព្វផ្សាយ និងការសិក្សាពីចម្ងាយ និងចំហជាភាសាខ្មែរ ។ សម្រាប់លោក Javier Solá ជាអ្នកបង្កើត និងជាអ្នកសម្របសម្រួលនៃគម្រោងនេះបាននិយាយថា "កត្តានៃការជោគជ័យសំខាន់បំផុតរបស់គម្រោងកម្មវិធី
កុំព្យូទ័រជា ភាសាខ្មែរ (KhmerOS) បានផ្ដល់នូវសមត្ថភាពក្នុងការចូលរួមអភិវឌ្ឍន៍ជំនាញរបស់អង្គការ ក្រៅរដ្ឋាភិបាល ជាមួយនឹងអ្នកជំនាញផ្នែកបច្ចេកវិទ្យានៃសហគមន៍ប្រភពកូដចំហ និងឥតគិតថ្លៃ និងតាមរយៈបទពិសោធន៍ និងទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតគម្រោងផែនការដែលមានការចាប់អារម្មណ៍ពីសំណាក់
ឈ្មួញ ពាណិជ្ជកម្ម ធ្វើយ៉ាងណាអោយមាននិរន្តរភាពនៃការប្រើប្រាស់ "បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន
វិទ្យាជាភាសាខ្មែរក្នុងតម្លៃទាប ក្នុងប្រព័ន្ធអប់រំ រដ្ឋាភិបាល និងសង្គម ដើម្បីកាត់បន្ថយនូវគម្លាតខេរូបនីយកម្ម" ។
គម្រោងកម្មវិធីកុំព្យូទ័រជាភាសាខ្មែរ (KhmerOS) ទទួលបានការឧបត្ថម្ភពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ
នៃ ប្រទេសអេស្ប៉ាញ៉ុល (AECI) អង្គការពង្រឹងសមត្ថភាពអាល្លឺម៉ង់ (InWEnt) និង UNESCO ។