Saturday, November 22, 2008

The Closest of Frenemies

The Closest of Frenemies
In all the dizzying personal and political complexities of Hillary at State, one thing is clear: Obama has nerve.

it wasn’t a done deal when these words were written, but there’s an extremely good chance that by the time you read them, Barack Obama will either have named or be on the verge of naming Hillary Clinton his secretary of State. The job would seem to be hers if she desires it, with her spouse vowing to do “whatever they want” to eliminate potential conflicts of interest posed by his promiscuous globe-trotting and buckraking. Although I’m told by people close to Hillary that she’s ambivalent about exiting the Senate, she craves a new challenge and sees a grand one in being America’s ambassador to the world at this hinge-of-history moment. And, hey, let’s be blunt: Were the idea, having coming this far and become this public, to fall apart now, the ensuing humiliation would be grievous and mutual for Obama and Clinton. Too grievous and too mutual, that is, for them to let it happen.
So it appears that we’re about to embark on a new chapter in the Obama-Clinton saga. Motivating the characters is a blend of cold-eyed calculation and gauzy idealism; selfishness and selflessness; the good, the bad, and the ugly—all the stuff that’s made the drama in which they have co-starred as operatic, twisted, and riveting as any in modern political history. What is different now is where Obama and Clinton might be headed: toward a kind of reconciliation that eluded them even after the hatchets were supposedly buried once their nomination fight was over.
No one disputes that the implications of this putative development are huge: for Obama and the Clintons, for foreign and domestic affairs. And opinions differ wildly over whether the pairing would be a stroke of genius or a match made in hell. But what strikes me as most interesting about it—along with the other appointments Obama has made so far—is what it suggests about the president-elect, from his conception of his embryonic administration to the size and contours of his ego.
The sheer improbability of the thing is striking, too, of course. All the happy-pappy posturing of the general election—the emphatic endorsements, the labored “unity” in Denver, the energetic stumping by Hillary for Barack, the two-way tongue bath between 42 and the soon-to-be 44 at a rally in Florida in the campaign’s final week—did little to alleviate the bedrock enmity between the two sides. The Clintons continued to regard Obama as a featherweight, a phony, a usurper. Obama neither liked nor trusted nor thought he needed Hill or Bill; he bridled at their apparent insistence that he kiss their rings.
For some, such as Tom Friedman, who argues that an “airtight relationship” is “required for effective diplomacy,” the sour Obama-Clinton history is reason to worry that installing Hillary in Foggy Bottom would be a one-way ticket to disasterville. Washington Post columnist David Ignatius frets over “subcontracting foreign policy” to a “big, hungry, needy” figure whose visibility would make quiet statecraft “almost impossible.” David Broder is nervous about the presence of the Maximum Canine—“Foreign leaders would inevitably see Bill Clinton as an alternative route toward influencing American policy”—and even more so about Hillary “carving out an independently based foreign policy.” Obama, writes Broder, “needs an agent, not an author.”
But for Obama and his inner circle—notably Rahm Emanuel, his new chief of staff, whose fingerprints are all over the Clinton gambit—Hillary brings an array of strengths to the table, and many of what critics see as her problematic qualities can be viewed instead as assets. Her existing relationships with world leaders and her global star power would allow her to walk into foreign capitals and deal with the president or prime minister on level footing. And in the face of a cratering economy likely to consume the first year (or more) of Obama’s term, handing off the foreign-policy legwork to a savvy, tough, high-profile surrogate with roundly acknowledged expertise on the relevant issues holds no small appeal.
Then there are the more subtle advantages to picking Hillary. Foreign policy is prone to internecine conflict in any administration, with the secretaries of State and Defense, the national-security adviser, and often the vice-president all jockeying for position. And Obama’s regime—with Joe Biden in the building and Robert Gates likely to remain atop the Pentagon—will be no exception. But Clinton is much closer to Biden than most people realize; that campaign gaffe of his about her making a better V.P. than him was more like a Freudian slip. And Gates, like many Republicans, is said to respect Hillary immensely; indeed, no Democrat is regarded more highly by the opposition and the generals.
Little of this, it should be noted, is true of the other shortlist candidates to run State. John Kerry and Bill Richardson are both fine men, qualified on paper for the job. But Senator Pompous has long had an intensely competitive relationship with Biden (“They’re like brothers—in every sense,” reports a Biden confidant) and is unbeloved by the GOP. And does anyone really think that Governor Doofus (or, if you prefer James Carville’s formulation, Governor Judas) possesses anything close to Clinton’s candlepower? Or gonads, for that matter? You can bet your last dollar that Emanuel, for one, does not.

Friday, November 21, 2008

ការបោសសម្អាតព្រះពុទ្ធសាសនារបស់ពួកខ្មែរក្រហម

ការបោសសម្អាតព្រះពុទ្ធសាសនារបស់ពួកខ្មែរក្រហម
ព្រះពុទ្ធសាសនាកម្ពុជានៅពុំទាន់អាចងើបឡើងវិញពីការលុបបំបាត់របស់ពួកខ្មែរក្រហមបានទេ បើទោះជាព្រះសង្ឃជាច្រើនអាចឆ្លងផុតពីអំពើគួរអោយភ័យខ្លាចជាច្រើនឆ្នាំនៃរបបនេះក៏ដោយ។
តាមពិតទៅ ព្រះសង្ឃដែលមានចំណេះវិជ្ជាជ្រៅជ្រះ ភាគច្រើនជាព្រះសង្ឃចាស់ៗ ហើយ
បើទោះជាមិនត្រូវអស់ជីវិតនឹងគ្រាប់កាំភ្លើង ក៏ត្រូវអស់ជីវិតនឹងទុរ្ភិក្ស ជំងឺ ឬក៏ការអស់កម្លាំងដែរ។
រហូតមកដល់ពេលនេះ មិនទាន់មានសៀវភៅណាមួយនិយាយពី«ព្រះពុទ្ធសាសនាក្រោមរបបប៉ុល ពត»នោះឡើយ។ អ្នកស្រាវជ្រាវអៀន ហារី សាស្រ្តាចារ្យសិក្សាពីព្រះពុទ្ធសាសនានៅមហាវិទ្យាល័យខមប៊្រីយ៉ា (Cumbria) នៅប្រទេសអង់គ្លេស បានជួសឡើងវិញនូវការបំភ្លេចនេះ តាមរយៈការបោះពុម្ពផ្សាយសៀវភៅមួយក្បាលក្រោមចំណងជើងថា «ព្រះពុទ្ធសាសនាក្រោមរបបប៉ុល ពត» ដោយសហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា( DC-Cam)។ ព្រះសង្ឃត្រូវគេចាប់ផ្សឹក វត្តអារ៉ាមប្រែក្លាយជាកន្លែងផ្សេងៗតាមតម្រូវការបដិវត្តន៍ រូបបដិមាត្រូវបានគេលួចឬបំផ្លាញ... : សាសនាមិនមានសិទ្ធិមានវត្តមាននៅក្នុងរជ្ជកាលបង្ហូរឈាម និងលទ្ធិបំផ្លាញបដិមារបស់ពួកខ្មែរក្រហមនោះទេ។ លោកអៀន ហារី ពណ៌នាគួរអោយចាប់អារម្មណ៍ និងច្បាស់លាស់ពីព្រះពុទ្ធសាសនានៅក្នុងសម័យកាលដ៏វឹកវររបស់ពួកខ្មែរក្រហម។
នយោបាយដំបូងនៃការទាក់ទាញព្រះសង្ឃ
ក្រសួងធម្មការ និងសាសនាក្នុង«តំបន់រំដោះ»ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ១៩៧៤ បន្ទាប់ពីពួកខ្មែរក្រហមត្រូវប្រឈមមុខនឹងអប្រជាប្រិយភាព ដោយសារតែការឃោសនាប្រឆាំងនឹងពុទ្ធសាសនារបស់ពួកកុម្មុយនីស្ត ចន្លោះឆ្នាំ១៩៧២និង១៩៧៣នៅ
ក្នុងតំបន់«រំដោះ» នេះនិងការដាក់ទណ្ឌកម្មទៅលើព្រះសង្ឃ (បង្ខំអោយលាចាកសិក្ខាបទ) ព្រមទាំងការរិះគន់ព្រះសង្ឃថាជា«ព្រះសង្ឃសុំទាន» ឬរិះគន់ថាព្រះពុទ្ធសាសនាមិនមានលក្ខណៈជាតិនិយម ព្រោះសាសនានេះមាន«ដើមកំណើតមកពីប្រទេសឥណ្ឌ និងឆ្លងកាត់តាមប្រទេសថៃ»។ ការបង្កើតក្រសួងនេះគឺដើម្បីបញ្ចុះបញ្ចូលព្រះសង្ឃអោយស្រឡាញ់របបកុម្មុយនីស្ត និងចុះចូលជាមួយពួកគេ (ដោយពួកគេបានលើកសរសើរពីប្រភពជាកសិកររបស់ព្រះសង្ឃ) ហើយយកព្រះសង្ឃធ្វើជាឧបករណ៍ឃោសនា។ ប្រតិបត្តិការបានជោគជ័យ ការរិះគន់ក៏ឈប់...
មួយរយៈក្រោយមក នៅថ្ងៃទី១៧ មេសា ១៩៧៥ អៀង សារី ដែលជាអនាគតរដ្ឋមន្ត្រីការបរទេសរបស់ប៉ុល ពត បានប្រកាសថា សេរីភាពសាសនានឹងត្រូវបើកទូលាយដល់ក្រុមសាសនិកទាំងអស់នៅក្នុងរដ្ឋកម្ពុជាប្រជាធិបតេយ្យថ្មី។ ក្រោយមក សេរីភាពនេះត្រូវបានធានានៅក្នុងមាត្រា២០នៃច្បាប់រដ្ឋធម្មនុញ្ញដែលបានប្រកាសឡើងនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ (សូមអានអត្ថបទភ្ជាប់នៅខាងក្រោម)។ ប៉ុន្តែនេះជាការសន្យាមួយដែលមានតែនៅលើក្រដាសប៉ុណ្ណោះ...។ ព្រះសង្ឃត្រូវគេចាប់ផ្សឹកទាំងអស់ ហើយជួនកាលត្រូវបានគេសម្លាប់ និងដកហូតឋានៈសំខាន់នៅក្នុងសង្គមខ្មែរថែមទៀត។ ព្រះសង្ឃជាច្រើនត្រូវគេបង្ខំអោយរៀបការ។ នេះជាឆន្ទៈនៃរបបមួយដែលបន្តុះបង្អាប់បុព្វជិតដែលចូលរួមជាមួយរបបចាស់ ដើម្បីបំបាក់មុខពួកខ្មែរក្រហម និងជារបបមួយដែលចង់បានភាពដូចគ្នាឥតខ្ចោះនៅក្នុងសង្គម។
ព្រះសង្ឃបដិវត្តន៍
នៅពេលខ្មែរក្រហមបានអំណាច ព្រះសង្ឃគឺជាក្រុមបញ្ញវ័ន្តកម្ពុជា។ ដូច្នេះលោកអៀន ហារី ពន្យល់ថា វាធម្មតាទេដែលព្រះសង្ឃបានអភិវឌ្ឍគំនិតជឿនលឿននិយម និងនយោបាយនោះ។ «ព្រះសង្ឃខ្លះបានសម្រេចចិត្តយ៉ាងឆាប់រហ័សចូលរួមជាមួយក្រុមទ័ពព្រៃកុម្មុយនីស្ត ព្រោះព្រះអង្គត្រូវបានអូសទាញ តាមរយៈគំនិតជឿនលឿននិយមរបស់ព្រះសង្ឃ ដែលជាអ្នកនាំមកនូវភាពប្រសើរឡើងនៃស្ថានការណ៍។ គេអាចប្រដូចព្រះសង្ឃនឹងនិស្សិតនៅក្នុងបដិវត្តន៍
ខែឧសភា ឆ្នាំ១៩៦៨នៅប្រទេសបារាំងដែរ។ និស្សិតទាំងនោះមានវ័យក្មេង មានចំណេះដឹង ហើយដឹងច្បាស់ពីអ្វីដែលកើតឡើងនៅក្នុងប្រទេសពួកគេ។ ដូច្នេះ ពួកគេចង់កែប្រែសង្គម។ ប៉ុន្តែព្រះពុទ្ធសាសនាក៏មានបំណងធ្វើអោយមានការកែប្រែដែរ តែក្នុងអារម្មណ៍ផ្លូវចិត្ត។ ព្រះសង្ឃ និងជនកុម្មុយនីស្តមានការវិភាគឃើញដូចគ្នាពីចក្រពត្តិនិយម។ នៅដើមឆ្នាំ១៩៧០ វាមិនមែនជារឿងកម្រទេដែលគេឃើញព្រះសង្ឃអានសៀវភៅកុម្មុយនីស្ត
ដូចជាសៀវភៅក្រហមរបស់ម៉ៅ សេងទុង ជាដើម»។
ហេតុនេះ ព្រះសង្ឃមួយចំនួនគឺជាអ្នកគាំទ្របដិវត្តន៍តាំងពីពេលដំបូងៗម៉្លេះ ហើយបង្រៀនបន្តពីគោលការណ៍បដិវត្តន៍។ ចំណុចមួយនៃការឃោសនារបស់ពួកខ្មែរក្រហម គឺធ្វើយ៉ាងណាជំរុញព្រះសង្ឃក្មេងៗអោយលាចាកសិក្ខាបទ ដើម្បីចូលបម្រើទ័ពបដិវត្តន៍។
លោក អៀន ហារី បានអោយដឹងថា ព្រះសង្ឃធម្មតាៗត្រូវបានគេបញ្ចុះបញ្ចូលថា បក្សកុម្មុយនីស្តកម្ពុជាការពារ
ទឹកដីកម្ពុជា និងសាសនាពីការឈ្លានពានបរទេស។ នៅក្នុងតំបន់«រំដោះ»ដែលបានធ្លាក់ក្នុងកណ្តាប់ដៃ
របស់ពួកខ្មែរក្រហម មុននឹងការក្តោបក្តាប់ប្រទេសទាំងមូល គេតែងតែឃើញ
ព្រះសង្ឃមានសង្ឃដីកាដំបូងគេនៅពេលមានកិច្ចប្រជុំនយោបាយ គឺមុនពួកកម្មាភិបាល។
ព្រះសង្ឃដូចជាព្រះសង្ឃចាស់ៗ គឺប្រសប់បញ្ចុះបញ្ចូលកសិករ ព្រោះសង្ឃដីកាព្រះសង្ឃ
ងាយស្រួលបញ្ចុះបញ្ចូលប្រជាពលរដ្ឋច្រើនជាងសុន្ទរកថាកុម្មុយនីស្តត្រង់ៗរបស់កម្មាភិបាល។ ដូច្នេះ ព្រះសង្ឃបានជួយដល់ការត្រួសត្រាយផ្លូវនៃជ័យជំនៈរបស់ពួកខ្មែរក្រហម។
វត្តអារ៉ាមងាកចេញពីតួនាទីដើមពួកកុម្មុយនីស្ត ក៏ដូចជាសាធារណរដ្ឋខ្មែររបស់លន់ នល់មុនដែរ
ពួកគេយល់ឃើញថា វត្តអារ៉ាមគឺជាទីកន្លែងការពារដ៏ល្អសម្រាប់មូលដ្ឋានទ័ព។ ចន្លោះពីខែតុលា
និងខែធ្នូ ឆ្នាំ១៩៧៥ វត្តអារ៉ាមស្ទើរតែទាំងអស់ដែលនៅមាននៅកម្ពុជា ត្រូវបានបិទទ្វារ។ លោក អៀន ហារី បានលើកឡើងថា ពួកខ្មែរក្រហមប្រើវត្តអារ៉ាមជាកន្លែងហ្វឹកហាត់ អប់រំកែប្រែ កន្លែងជួសជុលយានយន្ត
ច្បារបន្លែ ឃ្លាំងអាវុធ កន្លែងចិញ្ចឹមសត្វ ឬជាមណ្ឌលធ្វើទារុណកម្ម និងសម្លាប់មនុស្ស។ ជួនកាល វត្តអារ៉ាមត្រូវបានគេវាយបំបាក់ដើម្បីយកធ្វើជាគ្រឿងសំណង់។
បំផ្លាញរាល់ដានព្រះពុទ្ធសាសនា
បើទោះជាខ្មែរក្រហមបានដកបដិមាមាសចេញពីវត្តអារ៉ាមនានាយ៉ាងយកចិត្តទុកដាក់ក៏ដោយ ក៏ជានិច្ចកាល បដិមាធ្វើពីស៊ីម៉ង់ត៍គេចមិនផុតពីការវាយកម្ទេចទេ តាមពាក្យស្លោកបដិវត្តន៍ :
«ប្រសិនបើមិត្តវាយកម្ទេចពុទ្ធបដិមាមួយ មិត្តនឹងចំណេញបានស៊ីម៉ង់ត៍មួយបាវ»។ ប៉ុន្តែ អ្នកភូមិមួយចំនួននៅតែអាចលាក់វត្ថុសាសនាបាន ហើយអាចការពារផុតពីការបំផ្លិចបំផ្លាញ។ ក៏ដូចនៅក្នុងគ្រប់ប្រព័ន្ធអំណាចផ្តាច់ការដែរ ពិធីដុតភ្លើងបូជាយញ្ញបានធ្វើអោយគម្ពីរមួយចំណែក
យ៉ាងធំបាត់បង់អស់ រីឯសំណេរនៅលើសាស្រ្តាស្លឹករឹតវិញ បើមិនត្រូវគេដុតបំផ្លាញ
នៅដើមដំបូងនារបបនេះទេ ក៏ត្រូវគេយកទៅប្រើសម្រាប់ធ្វើថ្នាំដែរ។
បើទោះជាព្រះពុទ្ធរូប និងវត្ថុសាសនាផ្សេងទៀតបានទទួលរងនូវការបំផ្លាញដោយដៃពួកខ្មែរក្រហម ក៏ដូចជាគ្រឹះស្ថានសាសនាជាច្រើនទៀតក៏ដោយ ក៏ វាហាក់ដូចជាទង្វើទាំងនេះមិនមែនកើតចេញពី
សារាចររួមមួយនោះទេ។អវត្តមាននយោបាយសាសនាពិតប្រាកដរបស់អង្គការ
គ្មានសំណៅណាមួយបង្ហាញពីការសម្រេចរបស់អង្គការក្នុងការបំផ្លាញវត្តអារ៉ាម ឬលុបបំបាត់បុព្វជិតពុទ្ធសាសនាត្រូវបានគេរកឃើញនោះទេរហូតមកដល់ថ្ងៃនេះ។ លោកអៀន ហារី វិភាគថា៖ «បើតាមទស្សនៈលេនីន គេមិនចាំបាច់និយាយពីសាសនាទេ ពីព្រោះតែកាលណាមានបដិវត្តន៍កើតឡើង បញ្ហាសេដ្ឋកិច្ចកើនឡើងហើយ គឺគ្មានកន្លែងនៅសល់សម្រាប់សាសនាទៀតទេ សាសនាគឺត្រូវតែស្លាប់ដោយឯកឯង។ គ្រប់យ៉ាងស្ថិតក្រោមការត្រួតពិនិត្យ ហើយសាសនាបាត់បង់គ្រឹះរបស់ខ្លួន។ ដូច្នេះ ពួកខ្មែរក្រហមមិនចាំបាច់រៀបចំនយោបាយសាសនាទេ»។
ម្យ៉ាងវិញទៀត លោកបន្ថែមថា បើទោះជាមេដឹកនាំ ដូចជាលោកខៀវ សំផនជាដើម ប្រកាសជាចំហប្រឆាំងនឹងព្រះពុទ្ធសាសនាក៏ដោយ ក៏អ្នកផ្សេងទៀតដូចជាប៉ុល ពត អៀង សារី ឬនួន ជា ជាដើមមិនបានបង្ហាញការច្រានចោលសាសនានៅពេលដំបូងនៃរបបរបស់ពួកគេនោះទេ។
គ្រប់យ៉ាងគឺអាស្រ័យនឹងបុគ្គលម្នាក់ៗ ។ នៅតាមទីកន្លែងផ្សេងៗ អាកប្បកិរិយាចំពោះបុព្វជិតគឺមានលក្ខណៈខុសគ្នា។ នៅថ្នាក់មូលដ្ឋាន ប្រធានមូលដ្ឋានមួយចំនួនបង្ហាញទឹកចិត្តអាណិតអាសូរចំពោះព្រះសង្ឃ បើទោះជាលោកសឹក ហើយក៏ដោយ។ ជាទូទៅ មេខ្មែរក្រហមតូចតាចអនុវត្តតាមបញ្ជា ពួកគេមិនប្រថុយនឹងតវ៉ានោះទេ ដោយខ្លាចត្រូវប្រឈមមុខនឹងការសងសឹកធ្ងន់ធ្ងរ។
ព្រះសង្ឃមិនហ៊ានប្រឆាំងនឹងបញ្ជាថ្មី
ការរើបំរះគឺមានតិចតួចណាស់ ហើយជានិច្ចអ្នកធ្វើការតវ៉ាច្រើនជាព្រះសង្ឃចាស់ៗ មានឋានៈខ្ពស់។ ឧទាហរណ៍ព្រះសង្ឃទាំងនេះបានព្យាយាមប្រឆាំងនឹងការប្រមាថវត្តអារ៉ាមរបស់ព្រះអង្គ។ ជាទូទៅ ព្រះសង្ឃទាំងនេះមិនត្រូវគេសម្លាប់ដោយសារជាព្រះសង្ឃទេ តែគឺដោយសារមិនព្រមស្តាប់តាម
បង្គាប់របស់ពួកខ្មែរក្រហម (សឹក រៀបការ សម្លាប់សត្វ ឬពីព្រោះព្រះសង្ឃមានៈចង់បន្តប្រតិបត្តិព្រះពុទ្ធសាសនា)។
លោកអៀន ហារី វាយតម្លៃថា បើទោះជាមានព្រះសង្ឃមិនជាច្រើនដែលចុះញ៉មនឹងពួកអាវខ្មៅ
ខោខ្មៅដែលចង់ធ្វើព្រះសង្ឃទៅធ្វើការងារដូចប្រជាជនឯទៀតដែរក៏ដោយ តែការព្រមសឹកទាំងនេះគឺមកពីដើមកំណើតដើមនៃបុព្វជិត។
«មនុស្សជាច្រើនគ្មានបំណងខ្លាំងក្លាក្នុងការបន្តការសិក្សាព្រះពុទ្ធសាសនាទេ។ អ្នកទាំងនោះជាបុរសក្រីក្រវ័យក្មេង ត្រូវបានជំរុញពីក្រុមគ្រួសារអោយចូលបួសដើម្បីបានផលចំណេញផ្នែកសេដ្ឋកិច្ច ក៏ដូចជាការអប់រំ
និងសាសនចក្រផងដែរ។ ពួកគេមិនចង់រស់នៅវត្តអារ៉ាមណាស់ណាទេ ប៉ុន្តែពួកគេគ្មានអ្វីធ្វើផ្សេងពីនេះ»។
ការបោះបង់ចោលការប្រតិបត្តិពុទ្ធសាសនា សញ្ញាសម្គាល់នៃសាសនានេះអាចបង្កើនភ័ព្វសំណាង
នៃការរស់រានមានជីវិត។ ព្រះសង្ឃភាគច្រើនបានយល់ព្រម ហើយលាចាកសិក្ខាបទ ព្រោះដើម្បីកុំអោយប៉ះពាល់គោលការណ៍របស់ពុទ្ធសាសនាហិនយាន។ អ្នកស្រាវជ្រាវរូបនេះរម្លឹកថា វត្តភាគច្រើនត្រូវបានគេលុបបំបាត់ព្រះសង្ឃ«ជាមួយនឹងអំពើហិង្សាតិចតួចបំផុត»។ លោកបន្ថែមទៀតថា
ព្រះសង្ឃទី១ដែលមិនព្រមបង្ហាញភាពសហការ ត្រូវគេសម្លាប់នៅនឹងកន្លែង។ នេះជាការបង្ហាញដ៏ល្អមួយដើម្បីអោយព្រះសង្ឃដទៃទៀតខ្លបខ្លាច។ លោកអៀន ហារី លើកឡើងជាបឋមពីលក្ខណៈពិសេសរបស់សាសនាព្រះពុទ្ធ ដែល«មិនចង់កសាងផ្លូវលោកទេ ប៉ុន្តែគឺធ្វើយ៉ាងណាអោយបានទៅឋាននិព្វាន្ត»។ បើអីចឹង តើព្រះសង្ឃទៅប្រឆាំងនឹងពួកខ្មែរក្រហមធ្វើអ្វី?

គោលបំណង របស់ ចលនាខ្មែរម្ចាស់ស្រុក

គោលបំណង របស់ ចលនាខ្មែរម្ចាស់ស្រុក
ខ្មែរម្ចាស់ស្រុក ជាចលនាបង្រួបបង្រួមមួយ ប្រមូលរាល់ខ្មែរគ្រប់រូប ទាំងនៅក្នុង នឹងនៅ ក្រៅប្រទេសកម្ពុជា ក្នុង គោលដៅ ស្ថាបនា ឡើងវិញនូវឯកភាពជាតិខ្មែរ ដែលបានបាក់បែក ខ្ទេចខ្ទាំ ដោយសារសង្គ្រាម និងវិនាសកម្ម ក្នុងកម្លុង បីទសវត្សមកនេះ ដើម្បី ស្ថាបនាឡើងវិញនូវ ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និង ផ្តល់ដល់ប្រជារាស្ត្រខ្មែរ ឡើងវិញ នូវសិទ្ធិ របស់ខ្លួនដោយ ពេញលេញ និងរៀបចំប្រទេសកម្ពុជាឲក្លាយទៅជាប្រទេសមួយ ដែលមានច្បាប់ ហើយគោរពច្បាប់ ដោយហ្មត់ចត់ គឺជានិតិរដ្ឋដោយពិតប្រាកដ ។
ក្នុងករណីនេះ ចលនាខ្មែរម្ចាស់ស្រុក មានបេសកកម្ម :
ក) លើកស្ទួយប្រជារាស្ត្រខ្មែរឲបានចេញរួច ផុតមកវិញពីការខ្ទេចខ្ទាំ ទាំងខាងសម្ភារ: នឹងទាំងខាងផ្លូវចិត្ត :
• ប្រយុទ្ធជាដាច់ខាតនឹងអំពើអយុត្តិធម៌គ្រប់បែបយ៉ាង
• តទល់គ្រប់កាល:ទេស:នឹងនិទណ្ឌភាពច្បាប់
• បំបាត់ភាពក្រីក្រតោកយ៉ាក
• ធានា នូវ ការគោរពសិទ្ធិមនុស្ស
ខ) ផ្តល់ដល់ប្រជារាស្ត្រខ្មែរឡើងវិញនូវភាពថ្លៃថ្នូរ ភាពពេញច្បាប់ក្នុងថាន: ជាប្រជារាស្ត្រ ដែលមិនចំណុះគេ ដែលមាន សេរីភាព ឯករាជ្យភាព ប្រជាធិបតេយ្យ និងមានសិទ្ធិពេញលេញ ក្នុងការរស់នៅជាពលរដ្ឋ ក្នុងទឹកដី របស់ខ្លួន ក្នុង ចំណោមពលរដ្ឋ ដទៃ ទៀត ក្នុង សកលលោក នៅក្នុងបរិយាកាសភូមិភាគមួយ ដែលផ្អែក នៅលើសន្តិភាព លើការរីកចំរើន ខាងសេដ្ឋកិច្ច ខាងវប្បធម៌ ខាង សង្គមកិច្ច លើភាពថ្កុំថ្កើងរុងរឿង ស្ថិរភាព និងការគោរពគ្នា ទៅវិញទៅមក នូវលើអត្តប្រយោជន៍របស់ប្រទេសនិមួយៗនៃភូមិភាគ ។
គ) ទាមទារមកវិញឲបាននូវបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា និងការពារព្រំប្រទល់ដែន ដែលអន្តរជាតិបាន ទទួល ស្គាល់រួច មកហើយរហូតមកដល់ ឆ្នាំ១៩៧០ ទាំងខាងដែនដីគោក ទាំងខាងដែនសមុទ្រ និងធ្វើយ៉ាងណា ឲមាន ការគោរព ដោយ ឥតល័ក្ខខ័ណ្ឌនូវ បទបញ្ញត្តិ ទាំងអស់នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ស្តីពីប្រទេសកម្ពុជា ចុះថ្ងៃ ទី ២៣ តុលា ឆ្នាំ ១៩៩១ ដោយប្រទេសជាហត្ថលេខីទាំងអស់ ជាពិសេសពីសាធារណរដ្ឋសង្គមនិយម វៀតណាម និងប្រទេសថៃឡង់ ។
ឃ) រក្សានិងការពារព្រះពុទ្ធសាសនាទៅតាមជំនឿដ៏ជាក់លាក់របស់បុព្វបុរសខ្មែរ ដែល ជាគ្រឹះ នៃអត្តសញ្ញាណជាតិ និងជាគ្រឹះ នៃ វប្បធម៌ខ្មែរ ។ ដោយហេតុនេះ យើងជំទាស់ជា ដាច់ខាតនូវ រាល់ការជ្រៀតជ្រែកនានា ពីអំណាច ពុទ្ធសាសនាបរទេស ដែលជា ទង្វើមួយ ក្បត់នឹងជំនឿ ក្បត់នឹងទំនៀមទម្លាប់របស់យើង ហើយ ក្បត់និងវប្បធម៌ ‌ខ្មែរ
ក្នុង ព្រះពុទ្ធសាសនា ដែលយើងបានកាន់មកជាយូរអង្វែងមកហើយ ។
ង) រំលាយចោលនូវកងកម្លាំងបរទេសទាំងអស់ ដែលបានចូលមកបើកទីតាំង ដោយជាក់ស្តែង នៅក្នុងប្រទេសកម្ពុជា ដោយលាក់ បាំង ឬ មួយដោយចេញមុខ ហើយបានរៀបចំ ជារចនាសម្ព័ន្ធនៅលើទឹកដីខ្មែរ នៅ តាមតំបន់នានា ដែលសម្បូរទៅដោយភោគផល មាន ជីរជាតិ រហូតទៅដល់តំបន់ដែលជាតំបន់យុទ្ធសាស្ត្រ សំខាន់របស់ខ្មែរទៀត ផង។ វត្តមាន នៃកងកម្លាំងបរទេសទាំងនោះ ដែលមាននៅក្នុងប្រទេសកម្ពុជាតាំងពីសម័យ ដែលប្រទេសនេះ ត្រូវបានកាន់កាប់ ដោយកម្លាំងយោធាបរទេសរហូតដល់បច្ចុប្បន្ន តែឥឡូវ កម្លាំងនេះត្រូវ តែដកថយ ចេញ ពីទឹកដី ខ្មែរ ។ នេះជាភស្តុតាង មួយបង្ហាញយ៉ាងជាក់ច្បាស់ពីគំនិត និង ពីគោលបំណង វាតទឹកដី និងលេបទឹកដី របស់ ‌អ្នក ទាំងនោះ មកលើ ប្រទេស កម្ពុជា ។
ម្យ៉ាងវិញទៀត យើងនីងយកច្បាប់ទាំងអស់ ស្តីអំពីជនអន្តោប្រវេសន៍ ដែលមានជាធរមាន នៅក្នុង ព្រះរាជាណាចក្រ កម្ពុជារហូតដល់ឆ្នាំ ១៩៧០ មកដាក់ឲអនុវត្តន៍សារជាថ្មី ហើយបើជាការចាំបាច់ ក្នុងការរក្សា របៀបរៀបរយសាធារណ: របៀបរៀបរយ ខាង សេដ្ឋកិច្ច ក្នុងសង្គម ក្នុងវប្បធម៌ និងសន្តិសុខផ្ទៃក្នុង របស់ព្រះរាជាណាចក្រកម្ពុជា ការអនុវត្តន៍ ច្បាប់ទាំងនេះ ត្រូវដាក់នៅក្រោមការត្រួតពិនិត្យ របស់ អង្គការ មានសមត្ថកិច្ច នៃ អង្គការសហប្រជាជាតិ ។
ច) ក្នុងគោលដៅដើម្បីរៀបចំប្រទេសខ្មែរ ឲក្លាយទៅជានិតិរដ្ឋមួយដ៏ពិតប្រាកដ ក្រសួង រដ្ឋបាល ក្រសួង សាធារណ: ប្រព័ន្ធយុត្តិធម៌ កងទ័ពជាតិ និងក្រសួងប៉ូលីស ត្រូវរៀបចំ សារជាថ្មីឡើងវិញ ដើម្បី ធ្វើយ៉ាងណា ឲស្ថាប័នទាំងនេះ មានលទ្ធភាពនីងក្លាយជាស្ថាប័នមួយ ដែលបំរើនិងការពារប្រទេស បំរើនិងការពារប្រជារាស្ត្រ និងប្រជាជាតិខ្មែរ ដោយពិតប្រាកដ និងស្មោះត្រង់ឡើងវិញ នៅក្នុងអត្ថប្រយោជន៍ ដ៏ត្រឹមត្រូវ និងនៅក្នុងសិទ្ធិ ដ៏ពេញលេញ របស់ ប្រជាជាតិ - ប្រជារាស្ត្រខ្មែរ និងរបស់ប្រទេសកម្ពុជាទាំងមូល ។

ក្នុងសប្ដាហ៍នេះ នៅប្រទេសខ្លះ

ក្នុងសប្ដាហ៍នេះ នៅប្រទេសខ្លះគេនៅនឹកចងចាំថ្ងៃទី៣០ខែមករាឆ្នាំ១៩៣៣
ថាជាថ្ងៃដែលគេត្រៀមរៀបចំវិធីឆ្ពោះទៅរកសង្គ្រាមលោកលើកទីពីរឆ្នាំ១៩៣៩ - ១៩៤៥។ ពិធីបុណ្យរំលឹកខួបព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ កាលពី៧៥ ជា ប់ទាក់ទងនឹងហេតុការណ៍
ដែលនៅក្នុងប្រទេសអាល្លឺម៉ង់ មេដឹកនាំគណបក្ស ដែលលេចមុខថាខ្លាំងជាងគេបំផុតក្នុងការ
បោះឆ្នោតជាតិ ត្រូវបានចាត់តាំងជាប្រមុខរដ្ឋាភិបាលស្របតាមបញ្ញត្តិច្បាប់ របស់រដ្ឋធម្មនុញ្ញ ។ គណបក្សនេះមិនបានទទួលសម្លេងឆ្នោតភាគច្រើនដាច់ខាតទេ ដទៃផ្សេងទៀតក៏មិនបាន
រួមសហប្រតិបត្តិការជាមួយគ្នាដែរ ។
គណបក្សនេះបានទទួលការគាំទ្រជាបង្អែកពីនិន្នាការសំខាន់ៗពីរយ៉ាងក្នុងសង្គម៖ គឺគណបក្សនេះត្រូវបានប្រជាជនគាំទ្រយ៉ាងទូលំទូលាយ គណបក្សនេះបាននៅលើផ្លូវ
ដែលធ្វើឲ្យប្រជាជនមានការពេញចិត្ត ហើយចាប់អារម្មណ៍ចំពោះគណបក្សដែលមានជំហរប្រកាន់
គំនិតជាតិនិយម ហើយក៏ត្រូវបានគាំទ្រដោយផ្នែកមួយដ៏សំខាន់នៃក្រុមដឹកនាំឧស្សាហកម្មធំៗ ។
ប្រជាជនអាល្លឺម៉ង់ជាច្រើនមានការអាក់អន់ចិត្តនឹងឃើញប្រទេសជិតខាងរីកចម្រើន
រីឯប្រទេសអាល្លឺម៉ង់នៅតែរងទុក្ខលំបាកដោយសារតែការរឹតត្បិតផ្ដើមចេញពីសង្គ្រាមលោកលើកទីមួយ
ពីឆ្នាំ ១៩១៤ - ១៩១៨ ។ ទោះបីជាមានភាពខុសគ្នាដ៏សំខាន់ទាំងអស់ក្នុងប្រវត្តិសាស្ត្រក៏ដោយ ក៏អារម្មណ៍នៅក្នុងអតីតកាលក្នុងប្រទេសអាល្លឺម៉ង់គឺហាក់បីដូចជាប្រហាក់ប្រហែលគ្នានឹងពាក្យសំដី
នៅក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ ១៩៩៣ ដែលចែងថា៖”យើងប្រជារាស្ត្រខ្មែរ ដែលធ្លាប់មាន
អារ្យធម៌ឧត្ដុង្គឧត្ដម ប្រទេសជាតិស្ដុកស្ដម្ភ ធំទូលាយ ថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំង
ដូចពេជ្រពណ្ណរាយ បានធ្លាក់ខ្លួនដ៏សែនរន្ធត់ ក្នុងអំឡុងពីរទសវត្សចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោកវិនាស
អន្តរាយ ទ្រុឌទ្រោមឱនថយមហាសោកស្ដាយ…”ជាជំនួសឲ្យការនឹកចងចាំថាការរងទុក្ខលំបាក និង
ការវិនាសអន្តរាយ ជាប្រតិកម្មដល់ទង្វើផ្ទាល់ខ្លួនរបស់ប្រទេសអាល្លឺម៉ង់ គឺមានការឆ្លើយតបទៅនឹងស្មារតីភ្ញាក់រឭកប្រកាន់គំនិតជាតិនិយម ដើម្បីកសាងឡើងវិញនូវកម្លាំងអតីតកាលរបស់ប្រទេសអាល្លឺម៉ង់ហើយធ្វើយ៉ាងនេះបាននាំឲ្យមាន
បាតុកម្មមហាជនគួរជាទីមោទនៈ ។
រដ្ឋាភិបាលថ្មី នៅពេលឡើងកាន់អំណាចភ្លាមក៏បានចាប់ផ្ដើមពង្រឹងអំណាចខ្លួនឯងថែមទៀត ដោយបានផ្លាស់ប្ដូរចរន្តនៃប្រវត្តិសាស្ត្រ៖
មេដឹកនាំគណបក្សជាតិនិយមសង្គមនិយមដែលមានអំណាចលេចមុខលេចមាត់ គឺគណបក្ស ”ណាស៊ី” ហ៊ីត្លែរ
បានអំពាវនាវបំផុសមនោសញ្ចេតនាពីគ្រប់សមាជិកដែលប្រកបដោយមនោសញ្ចេតនារំជួលចិត្តយ៉ាងទូលំទូលាយ៖
”រដ្ឋាភិបាលជាតិនឹងចាត់ទុកបញ្ហានេះជាអាទិភាពកំពូលមុនគេបង្អស់ដើម្បីរៀបចំកសាងឡើងវិញនូវឯកភាពស្មារតី
និង ឆន្ទៈក្នុងចំណោមប្រជាជនយើង ។ វានឹងការពារយ៉ាងរឹងមាំ…នូវមូលដ្ឋានសម្រាប់សីលធម៌របស់យើងទាំងអស់គ្នា សម្រាប់គ្រួសារដែលជាឫសគល់នៃអង្គរដ្ឋាភិបាល និង របស់ជាតិ” ។
ប៉ុន្តែនៅពេលនោះ ភ្លាមៗបន្ទាប់មក សៀវភៅទាំងឡាយ ត្រូវបានហាមឃាត់ដោយរដ្ឋាភិបាលក្នុងឆ្នាំ១៩៣៥ ជាបញ្ហាដែលត្រូវចាត់ទុកជារឿងសំខាន់ដែលត្រូវប្រុងប្រយ័ត្ន ឬ ដែលមិនស្របនឹងអ្វីដែលត្រូវចាត់ជា ”វប្បធម៌អាល្លឺម៉ង់” ។ ប្រជាមតិត្រូវបានធ្វើឡើងនៅក្នុងអតីតទឹកដីសារអារឡែន (Saarland) ក្នុងឆ្នាំ១៩៣៣៥ ដែលក្រោយសង្គ្រាមលោកលើកទីមួយ ជាផ្នែកមួយរបស់ប្រទេសជិតខាង គឺប្រទេសបារាំង ដែលនឹងត្រូវបង្វិលឲ្យទៅប្រទេសអាល្លឺម៉ង់វិញ ។ ហើយនៅក្នុងឆ្នាំ១៩៣៥ ដដែលនេះច្បាប់ដែលទាក់ទងដល់ការកំណត់សញ្ជាតិអាល្លឺម៉ង់ ត្រូវបានដាក់ឲ្យប្រើប្រាស់ដើម្បីធានាថា ”ជាតិសាសន៍អាល្លឺម៉ង់” គប្បីត្រូវរក្សាឲ្យនៅល្អបរិសុទ្ធ ដោយដកហូតសិទ្ធិជាប្រជាពលរដ្ឋអាល្លឺម៉ង់ពីមនុស្សរាប់លាននាក់ដែលបានរស់នៅក្នុងទឹកដីអាល្លឺម៉ង់ ប៉ុន្តែគឺជាអ្នកដែលមានសាវតារជាជនភាគតិច និង គោរពសាសនាពិសេស គឺពួកជ្វីហ្វ ។
ការអះអាង និង ការយកចិត្តទុកដាក់ពិនិត្យឲ្យបានច្បាស់នូវអត្តសញ្ញាណអាល្លឺម៉ង់ជារឿងចម្បងមុនអ្វីៗទាំងអស់ ទីបំផុតក៏ឈានចូលមកដល់សង្គ្រាមលោកលើកទីពីរទៀត ។ គេបានប៉ាន់ស្មានថាសង្គ្រាមនេះបានបណ្ដាលឲ្យស្លាប់មនុស្សអស់រវាងពី ៥៥ ទៅ ៦០ លាននាក់ ។
ក្នុងការប្រារព្ធពិធីបុណ្យរំលឹកខួបថ្ងៃទី ៣០ មករា ១៩៣៣ មានអត្ថបទមួយនៅក្នុង New York Times ដែលមានឃ្លាសំដីថា ”ប្រទេសភាគច្រើនធ្វើពិធីបុណ្យរំលឹកខួបជោគជ័យល្អបវរនៅក្នុងអតីតកាលរបស់គេ ។ ដោយឡែក ប្រទេសអាល្លឺម៉ង់ធ្វើពិធីបុណ្យរំលឹកខួបតែរឿងអាក្រក់ៗបំផុតរបស់ខ្លួនទៅវិញ” ។
ហើយអត្ថបទនោះបានបន្តស្រង់ព្រឹត្តិការណ៍ទាក់ទងនឹងអតីតកាលដែលមានរួចហើយ និង ដែលមានផែនការគ្រោងរៀបចំ៖
• សំណង់រំលឹកព្រឹត្តិការណ៍ខ្ទេចខ្ទាំដែលមានកម្ពស់លេចត្រដែតនៅចំកណ្ដាលទីក្រុងប៊ែរឡាំង
• និងមានការចាប់ផ្ដើមសាងសង់វិមានពីរនៅទីក្រុងប៊ែរឡាំង៖ មួយនៅក្បែរអគាររដ្ឋសភាសម្រាប់រំលឹកចងចាំប្រជាជននៃក្រុមជនជាតិភាគតិច Gypsies ដែលត្រូវសម្លាប់ និង មួយទៀតសម្រាប់រំលឹកចងចាំប្រជាជនដែលរួមរ័កជាមួយភេទដូចគ្នា មនុស្សទាំងនោះត្រូវបានប្រមូលតាមរបៀបជាប្រព័ន្ធ ហើយសម្លាប់ចោលពីព្រោះតែទាក់ទងនឹងជំនឿផ្លូវភេទដូចនេះ
• ពិព័រណ៍ថ្មីដ៏ធំមួយត្រូវបានបើកនៅក្នុងជំរំប្រមូលផ្ដុំ Bergen-Belsen
• នៅឯជំរុំសម្លាប់រង្គាលដាចាវ វិមានថ្មីមួយសម្រាប់ភ្ញៀវទេសចរនឹងត្រូវបើកទទួលភ្ញៀវក្នុងពេលឆាប់ៗនេះ
• នៅក្នុងក្រុង Erfurt មានសារមន្ទីរមួយទុកសម្រាប់រំលឹកចងចាំឈាបនដ្ឋានសម្រាប់មនុស្សត្រូវបានគេសម្លាប់
• ពិព័រណ៍ពីរបង្ហាញពីតួនាទីរបស់ប្រព័ន្ធអយស្មយានអាល្លឺម៉ង់ រៀបចំសម្រាប់ដឹកជញ្ជូនមនុស្សរាប់លាននាក់ដែលគេយកទៅសម្លាប់ចោល ។
មានការកើនឡើងជាញឹកញាប់ក្នុងអំឡុងពេល១៧ឆ្នាំដែលខ្ញុំធ្វើការនៅកម្ពុជាហើយដែលខ្ញុំត្រូវបានភ្ញៀវ
ទេសចរបរទេសស្នើឲ្យខ្ញុំជូនគេទៅមើលកន្លែងជាទីរំលឹកអំពើប្រល័យពូជសាសន៍ទួលស្លែង និង ជើងឯក ។ ហើយយូរៗម្ដងខ្ញុំទាល់គំនិតពុំអាចឆ្លើយសំណួរទាក់ទងនឹងបញ្ហាហេតុអ្វីបានជាមណ្ឌលទាំង
នេះហាក់ដូចជាពុំសូវបានទទួលការយកចិត្តទុកដាក់ពីសាធារណជនកម្ពុជា និងរដ្ឋអំណាចកម្ពុជា ។ ជាពិសេសមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដែលត្រូវបានចុះកិច្ចសន្យាប្រគល់ការគ្រប់គ្រងឲ្យទៅក្រុមហ៊ុនពាណិជ្ជកម្មមួយ ហើយនៅទីនោះហាងលក់វត្ថុចាស់ៗគ្រប់ប្រភេទដែលគេប្រមូលទុកហើយយកមកដាក់លក់
ឲ្យទេសចរទូទៅ ប៉ុន្តែគ្មានឯកសារ និង ការផ្សព្វផ្សាយសម្រាប់ការលក់ ដែលជាការរំលឹកដល់ជនរងគ្រោះ ដោយអំពើប្រល័យពូជសាសន៍កម្ពុជា បានធ្វើឲ្យភ្ញៀវទេសចរជាច្រើនកើតមានការងឿងឆ្ងល់ច្របូកច្របល់ក្នុងគំនិត
ទ្វេឡើង៖ អំពីប្រវត្តិរឿងរ៉ាវដែលបានកើតឡើង និង អំពីភាពគ្មានការយកចិត្តទុកដាក់ និង ការគិតគូរពិចារណាអំពីប្រវត្តិសាស្ត្រដូចនេះសោះ ។
ព្រឹត្តិការណ៍ខ្លះនាពេលថ្មីៗ និង បច្ចុប្បន្ននេះបានចោទសំណួរជាថ្មីទៀត៖ តើសង្គមកម្ពុជាដោះស្រាយប្រវត្តិសាស្ត្ររបស់ខ្លួនយ៉ាងដូចម្ដេច?
ពិធីបុណ្យរំលឹកខួបទី ៥០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា និង ចិន ដែលបានលើកឡើងក្នុងពេលទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិនដោយបាននិយាយសំដៅ
ទៅលើការទំនាក់ទំនង ដ៏យូរអង្វែង និង កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ ។ ប៉ុន្តែគេពុំឃើញមាននិយាយពីពេលវេលាដែលប្រជាជនកម្ពុជារាប់លាននាក់បានស្លាប់បាត់បង់អាយុជីវិតក្នុង
របបខ្មែរក្រហម ដែលរដ្ឋាភិបាលចិន ជាបង្អែកអន្តរជាតិដ៏រឹងមាំរបស់គេឡើយ ។
គេរំពឹងថា មន្ត្រីជាន់ខ្ពស់បំផុតដែលនៅរស់រានមានជីវិតពីររបបខ្មែរក្រហមគឺ ”បងធំទីពីរ” នួន ជា នឹងប្រឈមមុខក្នុងអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា គឺសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី ៤ ខែ កុម្ភៈឆ្នាំ ២០០៨ នេះ ។ និយាយម្យ៉ាងគឺ គាត់នេះបានបញ្ជាក់ពីខាងដើមហើយថា គាត់ចង់ប្រើតុលាការនេះដើម្បីពន្យល់ហេតុការណ៍ពិតជាប្រវត្តិសាស្ត្រនៃសម័យកាលពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ។ ម្យ៉ាងទៀតគេដឹងថា គាត់បាននិយាយកាលពីឆ្នាំ ១៩៩៦ នៅពេលបញ្ចប់ការវាយប្រហារផ្នែកយោធា និង ការចុះចូលរបស់ក្រុមតូចៗចុងក្រោយ របស់ខ្មែរក្រហមថា៖ ”សូមបំភ្លេចរឿងដើមចោលទៅ” ។
ការដែលមិនបានដោះស្រាយបញ្ហា អយុត្តិធម៌ក្នុងអតីតកាល ដោយមិនបាននិយាយអ្វីបន្តិចអំពីអ្វីដែលត្រូវបានធ្វើនៅក្នុងអតីតកាល ជួនកាលត្រូវគេគោរពដូចរបៀបដោះស្រាយអនាគតតាមបែបអាស៊ី ។ ប្រការដែលរឿងនេះមិនដើរគឺជាការពិតផ្ដើមចេញពីភាពតានតឹងដែលបំបែកបំបាក់ម្ដងហើយម្ដងទៀតរវាងប្រទេសជប៉ុន
និង ប្រទេស ចិន កូរ៉េ និង ប្រទេសដទៃទៀត ដែលទទួលរងអំពើអយុត្តិធម៌ពីជប៉ុនក្នុងអតីតកាល ។ ហើយការពិភាក្សាជាសាធារណៈនាបច្ចុប្បន្ននេះអំពីកាកសំណល់របស់អតីតកាល ។ ហើយការពិភាក្សាជាសាធារណៈនាបច្ចុប្បន្ននេះអំពីកាកសំណល់របស់អតីតប្រធានាធិបតីឥណ្ឌូនេស៊ី ស៊ូហាតូ បានបង្ហាញជាថ្មីម្ដងទៀត៖ វាមិនមែនជាឥរិយាបថចម្លែក ពីបស្ចិមប្រទេសនោះទេដែលនឹងសាកសួររកយុត្តិធម៌ជាប្រវត្តិសាស្ត្រយ៉ាងនេះ ។ ការវាយតម្លៃសមិទ្ធផលវិជ្ជមានយ៉ាងច្រើនរបស់អតីតប្រធានាធិបតីនេះ ដោយមិនគិតពី
មនុស្សស្លាប់ពី៥០០.០០០ ដល់ ១ រងការកាប់សម្លាប់ក្នុងប្រទេសឥណ្ឌូនេស៊ីក្រោយពេលគាត់បានធ្វើរដ្ឋប្រហារនោះ មិនអាចឲ្យគេទទួលយកបានទេក្នុងសង្គមឥណ្ឌូនេស៊ី ។​ប្រហែលជានៅកម្ពុជា ការដោះស្រាយបញ្ហាចម្បងជាប្រវត្តិសាស្ត្រទាក់ទងនឹងអាយុជីវិតមនុស្សដែលស្លាប់អស់ហើយនោះនឹងទៅជាធូរស្រួល នៅពេលដែលវាក្លាយជារឿងធម្មតាក្នុងសង្គមដែលនឹងប្រឈម និង ដោះស្រាយបញ្ហាពិសេសៗថែមទៀត និង បញ្ហាតូចតាចដែលងាយឲ្យបញ្ជាក់បាន ដូចជាករណីនៃឃាតកជាប់សង្ស័យថាបានសម្លាប់ប្រធានសហជីពសេរីកម្មករ កាលពីឆ្នាំ ២០០៤ ព្រះមហាក្សត្រក៏ទ្រង់បានបញ្ចេញនូវការសង្ស័យដែរថានីតិវិធីត្រឹមត្រូវតាមច្បាប់ត្រូវបានប្រតិបត្តិតាម
ដែរ ឬ អត់ នៅពេលកាត់ទោសពួកេគ ។ មិនមែនតែស្ថាប័នច្បាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែឥឡូវនេះទៀត មេធាវីរបស់ជនជាប់ចោទ និងការកំពូលត្រូវតែបើកសវនាការឧទ្ធរណ៍ក្នុងពេលឆាប់ៗនេះដើម្បីរកយុត្តធម៌ឲ្យជនជាប់ចោទ ។
ប្រហែលជាអាច ប្រសិនបើសមាជិករបស់សង្គមសាធារណៈនិយាយឮៗឲ្យបានញឹកញាប់ និង ឲ្យបានកាន់តែធម្មតា ពេលណាករណីទាំងឡាយទោះតូចក្ដីបានប្រែធាតុទៅជាខុសឆ្គង នោះព្រឹត្តិការណ៍ធំៗ ហើយជាបន្ទុកធ្ងន់ផងទៀតនៃប្រវត្តិសាស្ត្រកម្ពុជាប្រហែលជាអាចទទួលការយកចិត្តទុកដាក់ល្អប្រសើរ
ឡើងមិនខាន ៕

ជាតិចំរើនដោយអក្សរសាស្រ្ត

ជាតិចំរើនដោយអក្សរសាស្រ្ត មានបទបែបល្បះតាមមាត្រា
សរសេរតាមជនជាតិខុសអក្ខរា ប្រើខាងរាជការមេឃចុះអ័ព្ទ ។
ប្រែលោកភូមីភពស្រុកខេត្តខ័ណ្ឌ ប្រែខ្លួនគ្រប់គ្រាន់ក្បួនប្រារព្ធ
ប្រែច្បាប់វិទ្យាទាំងថ្ងៃយប់ ទើបប្រទេសជប់មហាស៊ីវិល័យ ។
បណ្ឌិត្យបូរាណគ្រូអាចារ្យ មាសពេជ្យរចនាភ្លឺប្រពៃ
គួរគិតអប់រំជាតិនិស្ស័យ ឲ្យបានថ្លាថ្លៃអនាគត ។
ព្យាយាមប្រមូលបណ្ឌិត្យប្រាជ្ញ, ខំយកស្នូកបាចអវិជ្ជាពត់
សតវត្សៈដប់ប្រាំបួនកត់ ធីរៈប្រវត្តិក្បួនសៀវភៅ ។
អក្សរសាស្រ្តអតីតលំបាកស្រាវ បូរាណខំជ្រាវមិនយល់ផ្លូវ
សម័យវរ្ម័នអង្គរនៅ សិលាចារិកជ្រៅជ្រៀតមិនជ្រាប ។
ថែមមានសង្រ្គាមចលាចល កម្ពុជាសកលកង្វល់ដាប
ជាតិខ្មែរបានដល់ទុព្វលភាព អក្សរសាស្រ្តរាបរកមិនយល់ ។
គួរគិតបកប្រែសៀវភៅរៀន ចំណេះរបៀនក្រៅមណ្ឌល
វិទ្យាគ្រប់បែបលោកដំកល់ ដំកើងជាតិដល់ផលចំរើន ។
ខេមរាប្រុសស្រីខំរៀនសូត្រ សោយអាហារលូតលាស់ក្រវើន
ដំរេះចេះចាំប្រាជ្ញដាស់តឿន នាំគ្នាត្រាច់ល្បឿនលាងមន្ទិល ។
ពូជឧស្សាហ៍ស្វាងសែងអាត្មាបាន ធ្វើជាតិកល្យាណជាងពូជខ្ជិល
ទាបថោកវង្សត្រកូលពាលខូចខិល ម្ដេចកម្ពុជារំកិលទាន់សម័យ ។
មនុស្សម្នាក់ពុំអាចសម្រេចការ ត្រូវធ្វើសាមគ្កាពលប្រស្រ័យ
ប្រុសស្រីក្មេងចាស់ជួយវីនិច្ឆ័យ ទើបឆ្នៃបានឈ្នះពីហីនជាតិ ។
ធម្មតាសិលាអាស្រ័យដែក ញែកភ្លើងបំបែកធ្វើចេញធាតុ
មនុស្សត្រូវពឹងមនុស្សប្រាជ្ញឱវាទ សប្បុរសជាខ្នាតទើបពកខ្នែង ។
គួរអប់រំកាព្យឃ្លោងបាទកវី បទបែបពេញទីភ្លឺស្វាងសែង
ពាក្យពេចន៍ឃ្លោងឃ្លានិពន្ធតែង ឲ្យចេញភ្លើងផ្សែងផ្សព្វលោកា ។
រុក្ខជាតិព្រឹក្សព្រៃកាប់មកភ្លាម កុំភ្លេចឈូសនាមចាំងបន្ទារ
គូសបន្ទាត់ដាប់កែតាមប្រាថ្នា ធ្វើគ្រឿងទព្វសម្ភារគ្រឹហាបាន ។
ព្យាយាមដំដែកសព្វទិវា កើតជាងរចនាប៉ូវថៅថ្កាន
ប្រទេសថ្កើងប្រុសស្រីព្យាយាមប្រាណ ប្រឹងប្រែងយកឋានសោភ័ណភព ។
គួររៀនវិទ្យាសាស្រ្តសម័យ កាយវិការប្រស្រ័យចិត្តប្រារព្ធ
មនុស្សព្រឹក្សចិត្តសាស្រ្តចាកយប់ យោងជាតិប្រសប់ចម្រើនយស ។
យកសត្វភមរាជាឧបសម័យ ធ្វើជាតិឲ្យថ្លៃសោភ័ណខ្ពស់
ជញ្ជាបយកកេសរគន្ធរស រុករកស្វែងស្វះធ្វើសំបុក ។
កុំត្រាប់កង្កែបគុម្ពឈូកនៅ ត្រាប់កន្លង់ដៅផុតពីកលីយុគ
នៅឆ្ងាយហើរឈមដម្រង់មុខ មកក្រេបរសសុខបានសួស្ដី ។
កុំត្រាប់មេអំបៅត្រាច់សប្បាយ មិនយល់ខ្លឹមស្រាយធម៌វិន័យ
ត្រូវយកទទាចងនិស្ស័យ លលកបច្ច័យឆ្វែលជុំទ្រុង ។
វិទ្យាសាស្រ្តអប់រំយូរកាល កបចេះភ្លឺច្រាលយល់ក្រៅក្នុង
រកឃ្នាបប្រាជ្ញាផុតលិចលង់ ឡើងចាកភក់ផុងកើតប្រាជ្ញប្រាយ ។
ធម្មតាគ្រាប់ឈើក្នុងប្រថពី ខំរើវក់វីញែកកកាយ
យល់សែងសុរិយាក្លាពីនាយ ទើបផ្សាយដើមទងដុះដាលឡើង ។
ដើមដូងស្រូបយកទឹកល្អកក្រោម ត្រាច់ដាក់ឈមត្រង់មិនព្រងើយ
ក្នុងរលាសាច់ផ្លែមិនខ្លាចនឿយ ប្រែទឹកផ្អែមហើយហូរត្រជាក់ ។
គួររៀនប្រវត្តិសាស្រ្តខេមរា ឲ្យជាតិថ្លៃថ្លាប្រាថ្នាស្ម័គ្រ
គោកធ្លកព្រះថោងចិនឡាថ្នាក់ មហារាជព្រហ្មណ៍ជាក់វង្សវរ្ម័ន ។
សម័យហ្វូណង់ស្ដេចអង្គរ ប្រាសាទបវរល្អថ្កើងថ្កាន
ពោរពាសពេញដែនដីទិព្វស្ថាន នានាប្រទេសបានបបខ្លបខ្លាច ។
ពូជតាត្រសក់ផ្អែមគួរផ្អូកនឹក កម្ពុជាគោកទឹកមហាអំណាច
មហារាជឧដុង្កភ្នំពេញអាច ចូលភ្លើងមមាចនិទ្រ្ទាលក់ ។
ប្រវត្តិសាស្រ្តនាំគ្នាស្នេហាជាតិ ព្យាយាមសង្វាតកុំងោកងក់
ក្មេងចាស់សញ្ចរលឿនទៅមុខ ញ៉ាំងក្លាហានទុកមរដកកេរ្តិ៍ ។
បើបានជាបាបលោកុត្តរ បើស្វែងបុណ្យល្អនិព្វានេ
បើឡើងគិរីកុំរិះរេ ព្យាយាមគ្នាន់គ្នេរកំពូលលើ ។
បើបានធ្វើស្រែច្រូតកាត់ស្រេច បើប្រើកលល្បិចកុំស្ទាក់ស្ទើរ
បើចង់ស្ទួយជាតិឲ្យខំដើរ ដំណើរនឿយហត់ទុក្ខកុំគិត ។
បើចង់បានពេជ្រខំកកាយ បើចង់ភ្លឺសាយចូលងងឹត
បើចង់បានសុខឲ្យហាត់ចិត្ត សាមគ្គីមូលមិត្តជាតិផុតមារ ។
បើធ្វើកិច្ចការបរាជ័យ ប្រឹងទាំងជើងដៃរងទុក្ខា
ចាត់ធ្វើម្ដងទៀតមនោក្លៀវក្លា គង់សម្រេចប្រាថ្នាប្រយោជន៍ធំ ។
ពូជធារក្លាហានអប់រំក្មេង រុក្ខាព័ទ្ធពែងពីខ្ចីសំ
ចង់បានប្រាជ្ញាឲ្យខំដំ ញយ ៗ ប្រជុំផលញឹកញាប់ ។
គួររៀនចេះចាំលេខគនិត នព្វន្តគួរគិតយល់សព្វគ្រប់
ចេះក្រែលបានគ្រាន់ប្រាជ្ញប្រសប់ ប្រសើរក្នុងភពគង់ផុតភ័យ ។
បូរាណពោលថាវាចាឯក ខាងលេខជាទោតាមញាណញេយ្យ
ក្មេងចូរស្វាធ្យាយស្អាងនិស្ស័យ ចាស់ហើយយប់ថ្ងៃកុំភ្លេចប្រាណ ។
បើចំណេះជាប់ចេះបច្ចុប្បន្ន ផ្ដិតចេះគយគន់កបច្រើនស្ថាន
ចេះអនាគតតាមលំអាន ប្រោសមនុស្សឲ្យបានឋានសប្បុរស ។
ប្រទេសមានបុព្វបុរសនាំ ថែទាំទាល់ឃើញដល់ត្រើយកោះ
កោរកែប្រែជាតិកោសគិតស្មោះ ទើបផ្លោះផ្លាស់សម័យលោកា ។
ធ្វើការត្រូវត្រាប់អ្នកស្ទួចត្រី ត្រួតនុយប្រស្រ័យអប្បមាទា
ស្ទង់មើលស្ទាបគិតកលប្រាជ្ញា ស្រេចទាញមច្ឆាយកអាស្រ័យ ។
កុំឲ្យទុកចិត្តសត្វមនុស្សា លលូកលាតលាវិនិច្ឆ័យ
ចរិតមារយាទពាក្យបច្ច័យ ឲ្យយល់ថោកថ្លៃពាលបណ្ឌិត ។
គួររៀនភូមិសាស្រ្តកម្ពុជា ភាពជាតិអាត្មារាជការគិត
ចំនួនមនុស្សឈ្មោះក្រុងពិនិត្យ សេដ្ឋកិច្ចប្រព្រឹត្តទំនៀមស្រុក ។
ជាតិខ្មែរមិនស្គាល់កម្ពុជា ស្វាធ្យាយសាសនាតាមទំនុក
មិនដឹងពុទ្ធប្រវត្តិពូជកុក មិនស្គាល់បឹងថ្លុកទ្រនំខ្លួន ។
ស្គាល់ខ្លួន ៗ ឯងលំបាកផុត ស្គាល់ដទៃពុតខ្មែរចិនយួន
ស្គាល់ភពលោកមេឃភាពច្បាប់ក្បួន ស្គាល់លោកធម៌សួនលំបាកប្លែក ។
គួររៀនចងចាំប្រាជ្ញមេធី ឲ្យស្គាល់ពេញទីមនុស្សសត្វញែក
តក្កវិទ្យាស្វាធ្យាយសែក សេពសំទតមែកដើមឫសគល់ ។
ឆ្ងល់សង្ស័យនាំមានប្រាជ្ញា បើបានជាថាឲ្យមានផល
បើបានជាដើរខំឲ្យដល់ បើបានជាជល់កុំខ្លាចស្លាប់ ។
ឧស្សាហ៍ព្យាយាមទើបបានចេះ ចង់បេះផលាដាំប្រារព្ធ
ហេតុមនុស្សសត្វងងិតយប់ បថមកល្បគ្រប់ស្ដាប់មិនឮ ។
កលោកទឹកដីព្រៃព្រឹក្សា កជាតិសាសនាយល់ស្ទាក់ស្ទើរ
បើមានបាវព្រាយឲ្យចេះប្រើ ប្រាជ្ញាដំណើរនាមរូបធាតុ ។
បញ្ចក្ខន្ធបំបែកញែកតាមការ ឲ្យស្គាល់រូបនាមាតាមក្បួនខ្នាត
ចក្រវាឡតូចធំខំសង្វាត លោកធាតុឱវាទឲ្យយល់ស្ដែង ។
គួររៀនវិទ្យាហោរាសាស្រ្ត តារាឆ្លៀតឆ្លះខំប្រឹងប្រែង
ស្គាល់ចរិតចរិយាផលភ្លើងផ្សែង មេឃផ្កាយសំដែងរាសីចន្រ្ទ ។
ចូរប្រុសស្រីដែនកម្ពុជា ស្រឡាញ់គ្រប់គ្នាវិទ្យាគ្រាន់
លោកធម៌និស្ស័យឲ្យបានទាន់ សម័យលោកកាន់កបចេស្ដា ។
ទើបហៅស្រឡាញ់មាតុភូមិ សាមគ្គីព្រៀងព្រមស្អាងវិទ្យា
ស្រឡាញ់ជាតិទឹកដីព្រៃព្រឹក្សា ស្រឡាញ់ពុទ្ធសាសនាបានថ្លាថ្លៃ ។
វិទ្យាជាប្រទីបផុះប្រាជ្ញា ធ្វើជនខេមរាថ្កើងយប់ថ្ងៃ
វិទ្យាកបគុណល្អប្រពៃ ប្រាជ្ញាបណ្ឌិតចរណៃដំកើងជាតិ ។
នារីរតន៍បុរសអាជានេយ្យ ដឹកនាំប្រស្រ័យខ្មែរឆ្លៀវឆ្លាត
ទើបឆ្លុះសិរីត្រកូលញាតិ សួស្ដីលោកធាតុល្បីអស្ចារ្យ ។
វិទ្យាជាបិតារចនាគ្រប់ រដ្ឋាភិបាលសព្វតាមឋានា
សង្គមដុះដាលរៀបរាជការ នយោបាយខេមរាចំរើនសុខ ។
កែប្រែខ្មែរឲ្យទាន់កាល មានរស្មីភ្លឺច្រាលផុតពីទុក្ខ
កែទឹកដីសាសនាតាមទំនុក ជាតិចេញចាកភក់ភពស៊ីវិល័យ ។
កែមតិទិដ្ឋិជនជាតិបាន កែចរិយាឈានត្រាច់យប់ថ្ងៃ
ចំរើនសោភ័ណឆ្លងជលាល័យ នាវាសុវណ្ណជ័យដល់ត្រើយត្រាន ។
កង់លោកវិលសព្វគ្រប់ទិវា ជនជាតិខេមរាវិលគ្រប់ប្រាណ
ប្រឹងប្រែងព្យាយាមកុំអាក់ខាន ដល់ស្ថានឯករាជ្យប្រជាធិបតេយ្យអើយ ។
អត្ថបទកំណាព្យដកស្រង់ចេញពីគេហទំព័រវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ

Wednesday, November 19, 2008

ប្រធានាធិបតីអាមេរិកទី៤៤


ប្រធានាធិបតីអាមេរិកទី៤៤

តើលោក Barack OBAMA ជាអ្នកណា ? លោក Barak OBAMA កើតនៅថ្ងៃ៤សីហាឆ្នាំ ១៩៦១ ។ ឪពុកមានដើមកំណើតមកពី ប្រទេស KENYA ទ្វីបអាហ្វ្រីក, ម្តាយជាជនជាតិអាមេរិកមកពីរដ្ឋ Kansas។នៅពេលលោក ចាប់ កំណើតជាសមយ័កាលមួយដែល អាមេរិកនៅ ប្រកាន់ពូជសាសន៍មិនអនុញ្ញាត្តិឲ្យមានអពាហ៌ពីពាហ៌រវាងបណ្តាជនសម្បុរខ្មៅនឹងសឡើយ ។ កាលពី កុមារភាព ជីដូននឹង មាតាជាអ្នក បីបាច់ថែរក្សាលោក ដោយបញ្ជូនឲ្យទៅសិក្សានៅវិទ្យាល័យ នឹងសាកលវិទ្យាល័យដ៏ សំខាន់ៗ។ បន្ទាប់ពីបានបំពេញមុខវិជ្ជាច្បាប់នៅសាកលវិទ្យាលយ័ HAVARD។ លោក OBAMA បានទទួលមុខតំណែងជាមេធាវីនៅទីក្រុង CHICAGO ជាទី ដែល លោក បាន ស្គាល់ភរិយា របស់លោក។ គូស្វាមី OBAMAបង្កើតបានបុត្រី២នាក់អាយុ១០នឹង៧ឆ្នាំ។ លោក Obama បាន ប្រឡូក ក្នុង ឆាក នយោបាយ ចាប់ពីឆ្នាំ ១៩៩៧ នៅ ពេល លោកជាប់ឆ្នោតជាទីប្រឹក្សា សំរាប់សង្កាត់តោកយ៉ាកមួយ នៅទីក្រុង CHICAGO។ នៅឆ្នាំ ២០០៤ លោកបានជាប់ឆ្នោត សមាជឹក ព្រឹទ្ធសភាប្រចាំរដ្ឋ Illonis ហើយក៏ជា អ្នក នយោបាយ សម្បុរខ្មៅ លើកទី១ នៅព្រឹទ្ធសភាអាមេរិក ។ លោក ចាប់ មាន កេរ្ត៍ឈ្មោះ ល្បីនៅឆ្នាំ ២០០៤ ដោយ សារ លោកមាន វោហា ពូកែ និយាយនៅឳកាស យុទ្ធនាការ បោះឆ្នោត ប្រធានាធិបតី របស់លោកJohn Kerry ។ បន្ទាប់មក ជាជោគជ័យថ្មីមួយទៀត នៅ ពេល លោកសំរេច ចិត្តឈរ ឈ្មោះជា បេក្ខជន ប្រធានាធិបតី ប្រកួត ប្រជែង ជាមួយលោកស្រី Hilary Clintonដើម្បី តំណាងបក្ស ប្រជាធិបតេយ្យ ជាមួយគ្នា ។ នៅទីបញ្ចប់ដូចដែល គេ បាន ដឹង,លោក Barak Obamaថែមទាំងឈ្នះលោកស្រីHilary Clinton ថែម ទៀត ។ លោក Barak OBAMA បានចូលទៅក្នុងប្រវត្តិសាស្ត្រអាមេរិក ក្នុងនាមជាប្រធានាធិបតីលើកទី១ដែលមានសម្បុរខ្មៅ ។ លោកនឹងចូលកាន់មុខតំណែងថ្មីនៅសេតវិមាន នៅថ្ងៃ២០មករាឆ្នាំ២០០៩ ។
បញ្ហាប្រឈមមុខជាច្រើនដែលត្រូវដោះស្រាយ ការស្តារប្រជាប្រិយភាពសហរដ្ឋអាមេរិកឡើងវិញគឺជាករណីយកិច្ចមួយដ៏សំខាន់របស់ប្រធានាធិបតី Barack Obama នៅពេលលោកចាប់កាន់មុខតំណែងថ្មីជាពិសេសទាក់ទងនយោបាយការបរទេសមានជាអាទ៌សង្គ្រាមនៅ Irak និង Afganistan ។ នៅឳកាសយុទ្ធនាការបោះឆ្នោត លោក Barack Obama សន្យាថានឹងដកទាហានអាមេរិកចេញឲ្យបានទាំងអស់ក្នុងរយះពេល១៦ខែ។ នេះជាកិច្ចសន្យាមួយច្បាស់ជាពិបាកដោះស្រាយ ពេលដែលគេដឹងថាការដក កងកម្លាំងអន្តរជាតិចេញពីប្រទេសមួយដែលកំពុងឆ្លងកាត់អំពើហឹង្សាជាការមួយពិបាកអនុវត្តិខ្លាំងណាស់។ ទាហានសហរដ្ឋអាមេរិកបានឈរជើងមានរយះពេល ៦ឆ្នាំដែលមានទាហានស្លាប់ និងរបួសរាប់ពាន់នាក់ រួមផ្សំជាមួយការចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់។ និយាយជារួម សង្រ្គាមនៅសមភូមិទាំងពីរប្រទេសនេះបានធ្វើអោយសហរដ្ឋអាមេរិកផុងខ្លួនយ៉ាងជ្រៅនៅក្នុងវិបត្តិដែលដកខ្លួនមិនរួច បាត់បង់នូវប្រជាប្រិយភាពរបស់ខ្លួននៅលើឆាកអន្តរជាតិ។ លើសពីនេះ គេអាចនិយាយបានថាជាសង្រ្គាមទី២ដូចនៅវៀតណាមយ៉ាងដូច្នេះដែរ។ ក្រៅ ពីសង្គ្រាមនៅ Irak និង Afganistan ប្រធានាធិបតីថ្មីតំរូវដោះស្រាយវិបត្តិនៅក្រៅប្រទេសមួយចំនូនទៀតជាពីសេសនៅតំបន់ដើម បូព៌ាដែលអាមេរិកដើរតួនាទីជាអន្តរការីសំខាន់ជាងគេ។វិ បត្តិនៅដើមបូព៌ាដែលរហូតមកទល់ពេលនេះអាមេរិកអសមត្ថភាពដោះស្រាយនឹងនៅរាំងស្ទះរហូតមកទល់ពេលនេះ។ ជាវិបត្តិមួយដែលប្រធានាធិបតីថ្មីអាចចាប់ផ្តើមកិច្ចចរចាឡើងវិញប៉ុន្តែលុះត្រាតែភាគីប៉ាឡេស្ទីនសុខចិត្តដែរ។ បញ្ហាសំខាន់ដែលនៅលើរបៀបវារះយ៉ាងសំខាន់មួយទៀតនោះគឺថាតើអាមេរិកធ្វើការវាយប្រហារឫទេ Iran ដែលសហគមអន្តរជាតិចោទថាមានអាវុធនុយក្លេអ៊ែរ។ បញ្ជាការដ្ឋានសមភូមិប្រចាំការនៅប្រទេស Irak ចោទប្រកាន់ប្រទេស Iran ជាប្រភពបង្ករអោយមានអស្ថេរភាពតាមរយៈការផ្គត់ផ្គង់សពា្វវុធ និងហិរញ្ញវត្ថុ។នៅក្នុងសំណុំរឿងនេះ ប្រធានាធិបតីថ្មីនឹងអាចលើកយកមកពីនិត្យឡើងវិញ។ វិបត្តិអាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើងគឺជាបញ្ហាសំខាន់នៅក្នុងកិច្ចចរចារ ៦ភាគីដែលរួមមានៈសហរដ្ឋអាមេរិក រុស្សី
ចិន ជប៉ុន កូរ៉េបងប្អូនទាំងពីរ។
ក្នុងកំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក Barack Obama បានសន្យាការរៀបចំកែលំអប្រព័ន្ធធានារ៉ាប់រងសុខភាពរបស់ពលរដ្ឋអាមេរិកដល់ទៅ ៤៥លាននាក់ ដែលគ្មានលទ្ធភាពទិញធានារ៉ាប់រងពីក្រុមហ៊ុនឯកជន។ ការរៀបចំកែលំអប្រព័ន្ធអប់រំ បង្កើនចំនួននិងប្រាក់បៀរវត្សរ៍គ្រូបង្រៀន។ កាត់បន្ថយពន្ធអាករសម្រាប់ពលរដ្ឋអាមេរិកដែលមាន
ប្រាក់ចំនូលទាបនិងមធ្យម ដែលមានដល់ទៅ ៩៥%នៃចំនួនប្រជាជនសរុបរបស់អាមេរិក។ ទាំងនេះទាមទារនូវការចំនាយថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងពេលដែលបេឡាជាតិអាមេរិក
កំពុងតែរីងហួតទៅៗ ហើយថែមទាំងជាប់បំណុលគេច្រើនទៀតនោះ។ ឱនភាពថវិកាជាតិអាមេរិកបានកើនឡើងរហូតដល់ទៅរាប់សិបម៉ឺនលានដុល្លាក្នុងមួយឆ្នាំៗ។ ពេលនេះ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកមិនត្រឹមតែមិនមានកំនើនទេ តែថែមទាំងដើរថយក្រោយទៀតផង។
ជាទូទៅគណបក្សប្រជាធិបតេយ្យ មាននិន្នាការដោយសង្កត់ធ្ងន់ទៅលើបញ្ហាសេដ្ឋកិច្ច និងការគោរពសិទ្ធមនុស្ស ។ ចិនគឺជាទីផ្សារធំរបស់សហរដ្ឋអាមេរិក។ មហាអំណាចចាស់ និងមហាសេដ្ឋកិច្ចថ្មីពិតជាត្រូវការគ្នាទៅវិញទៅមក។ បន្ទាប់ពីមហាភេវរកម្មនៅសហរដ្ឋអាមេរិក ថ្ងៃទី ១១ កញ្ញា ២០០១ ការលើកយកបញ្ហាការគោរពសិទ្ឋមនុស្សនៅចំពោះមុខទីក្រុងប៉េកាំងរបស់ទីក្រុងវ៉ាស៊ីនតោនហាក់បីដូចជាថយចុះ។
ថែមពីលើនេះទៀតបញ្ហាទាមទារឯករាជ្យភាពរបស់កោះតៃវ៉ាន់។ ប្រទេសចិនបានព្រមានទុកជាមុនរួចមកហើយនឹងធ្វើការវាយលុកទៅលើកោះតៃវ៉ាន់ប្រសិនបើប្រទេស
នេះប្រកាសឯករាជ្យ។ទីក្រុងវ៉ាស៊ីនតោន និងកោះតៃវ៉ាន់ជាដៃគូរសម្ព័នមិត្ត និងយុទ្ធសាស្រ្តទៀតផងតាមរយៈការចុះកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។ តាមការរំពឹងទុក លោកប្រធានាធិបតីថ្មីរូបនេះត្រូវបន្តនូវគោលនយោបាយការបរទេសនៅតំបនើអាស៊ីបន្តវេនពីលោក BUSH។ អាស៊ីជាដៃគូរយុទ្ធសាស្រ្តយ់ាងសំខាន់របស់អាមេរិកនៅក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសការប្រយុទ្ធប្រឆាំងអំពើភេវកម្ម។ ដោយឡែកកិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយសហរដ្ឋអាមេរិកត្រូវបានពង្រឹងពង្រីកនៅលើគ្រប់វិស័យ ជាពិសេសផ្តោតយ៉ាងសំខាន់ទៅលើបញ្ហាសុខភាពសាធារណៈ ការពង្រឹងនីតិរដ្ឋ ការគោរពសិទ្ធមនុស្ស ការប្រយុទ្ប្របឆាំងអំពើភេវរកម្ម។

សុខភាព និងសុខភាពផ្លូវភេទ

សុខភាព និងសុខភាពផ្លូវភេទ
ប្រការដែលត្រូវចៀសវាងឲ្យបានសម្រាប់សុខភាពផ្លូវភេទ
សុភមង្គល និងសុខភាពផ្លូវភេទកើតមានឡើងបាន ការគោរពគ្នាទៅវិញទៅមកនិងចេះវិធីក្នុងការរួមរ័ក្ស មេត្រីជាមួយគ្នារវាងដៃគូសេ្នហ៍។ ដើម្បីធ្វើឲ្យជីវិតសម័្ពន្ធរបស់ស្វាមី-ភរិយាសមស្របប្រកបទៅតាម បំណងប្រាថ្នានោះ ភាគីបុរសត្រូវតែចៀសវាងឲ្យបាននូវចលនាទាំងឡាយដូចខាងក្រោមនេះៈ
១-ការភេ្លចឱបថើបបោសអង្អែលឲ្យគ្នាទៅវិញទៅមក
ការនិយាយ បែបយ៉ាងនេះប្រហែលជាអ្នកមិនជឿនោះទេ ប៉ុន្តែនៅក្នុងរូបភាពជាក់ស្តែងវិញនោះ ប្រាកដណាស់ថា បុរសភេទមិនចូលចិត្តការថើប ការជញ្ជក់ ឬការបបាសអង្អែលសព្វទីកន្លែងនៅលើរូបកាយដៃគូរបស់ខ្លូននោះឡើយ កាលណាឈានដល់ដំណាក់កាលបើកការវាយលុកលនៅលើគ្រែហើយនោះ។ ហេតុដូចមេ្តចក៏គេធ្វើអីចឹង?
បើ តាមការទូន្មានពីអ្នកកាមសាស្រ្តវិញនោះ បុរសនោះគួរណាស់តែឱបថើបបបោសអង្អែលស្រ្តីជាដៃគូរួមគ្រែខ្នើយ ជាមួយគ្នាពេលដែលគេកំពុងតែនែបនិត្យជាមួយគ្នា ដោយសារតែការធ្វើយ៉ាងនេះនឹងនាំឲ្យគេទាំងពីរនាក់កើតមានសន្ទុះ អារម្មណ៍ស្របគ្នានិងព្រមគ្នាក្នុងពេលតែមួយតែម្តង។
២-រចាប់អារម្មណ៍តែទៅលើចំណុចសំខាន់ដោយមិនបានគិតដល់រូបកាយសរីរៈទាំងមូលរបស់ដៃគូខ្លួន
បុរស ភាគច្រើនណាស់ដែលចាប់អារម្មណ៍ទៅលើរូបកាយរបស់ដៃគូស្រ្តីជាដៃគូ (ភរិយា) ត្រង់ចំណុចសំខាន់ផ្តោតចំពោះការរួមភេទសម័្ពន្ធតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ក៏ដើម្បីឲ្យគេទាំងពីរនាក់ទទួលបានលទ្ធផលដ៏ល្អតាមបំណងប្រាថ្នា នៅក្នុងរឿងគ្រែខ្នើយនោះ មិត្តបុរសទាំងឡាយក៏គួរតែចាប់អារម្មណ៍ដល់ផ្នែកផ្សេងៗទៀត ដែលមាននៅលើសរីរាង្គកាយរបស់នាង ពិសេសគួរណាស់តែមានសកម្មភាពបបោសអង្អែលរូបកាយរបស់ដៃគូឲ្យបានសព្វ គ្រប់កន្លុកកន្លៀតទាំងអស់ផងដែរ។
៣-ជៀសវាងកុំឲ្យនាងថប់ស្ទះដង្ហើមឲ្យសោះ
ខណៈមាន ការនែបនិត្យជាមួយគ្នា មិត្តបុរសក៏មិនត្រូវទម្លាក់ទម្ងន់នៃរូបកាយរបស់ខ្លួនទាំងស្រុង ទៅផ្អើបពីលើរូបកាយរបស់នាងនោះឡើយ ដែលការធ្វើយ៉ាងនេះប្រាកដជានឹងធ្វើឲ្យដៃគូរបស់ខ្លួនស្ទះដង្ហើម ពិបាកក្នុងខ្លួនខ្លាំងណាស់។ សូមអ្នកកុំគិតតែពីសេចក្តីសុខស្រណុកស្រួលតែម្នាក់ឯងខ្លាំងពេក។ នៅពេលណាអារម្មណ៍ពុះកញ្ច្រោលចាប់ឈានដល់ការចាប់ផ្តើមបើកវាយលុក ហើយនោះ សូមអ្នកប្រាប់ដំណឹងនេះដល់នាងផង ដើម្បីឲ្យនាងបានត្រៀមលក្ខណៈជាមុន រួមសហការគ្នាឈានដល់ការសម្រេចកាមព្រមៗគ្នាតែម្តង។
៤-ការឈានដល់គោលដៅមុន ឬក្រោយពេលពេក
បុរស ត្រូវតែមានម្ចាស់ការនៅលើសមរភូមិប្រយុទ្ធដោយត្រូវចេះប្រើ អារម្មណ៍ទប់ផ្លូវចិត្តឲ្យជាប់។ បុរសត្រូវតែមានអារម្មណ៍ថា ត្រូវទៅដល់គោលដៅ (ពេលបញ្ចេញទឹកអសុចរបស់ខ្លួន) នៅក្នុងដំណាក់កាលពណាមួយឲ្យបានសមស្រប។ ប្រសិនបើអ្នកមិនអាចទប់ខ្លួនរហូតបណ្តាលឲ្យឈានដល់គោលដៅលឿនពេក ឬឆាប់ពេក ប្រាកដជានាំឲ្យនាងពិបាកទ្រាំណាស់ ព្រោះតែមិនទាន់រលត់ចំណង់នៅឡើយ។ ប៉ន្តែប្រសិនបើបន្តវាយលុករហូតអស់ពេលយូរពេកនោះក៏មិនល្អដែរ ដោយសារតែធ្វើឲ្យនាងពិបាកទ្រាំហើយទទួលអារម្មណ៍ថា ក្តៅផ្សាឈឺអួលទៅវិញទេ។
មាន វិធីតែមួយគត់ ប្រសិនបើភាគីបុរសមិនអាចទប់អារម្មណ៍បានមូលម្ចាស់ការលើខ្លួនឯង ទេនោះ បុរសគួរណាស់តែមានវិធីសាស្រ្តធ្វើការថើបថែបបោសអង្អែលដៃគូ ស្រ្តី (ភរិយារបស់ខ្លួន) ឲ្យបានយូរបន្តិច ជាការដាស់រំញោចបង្កាត់ភ្លើងស្នេហារបស់នាងឲ្យពុះកញ្ច្រោលខ្លាំង ជាការចាំបាច់មុនពេលបើកសមរភូមិវាយប្រហារ ហើយក៏ដើម្បី ឲ្យនាងបានដល់គោលដៅជាមុនសិនទើបបើកការវាយលុកជាក្រោយក៏បាន។
៥-មិនប្រាប់ឲ្យនាងបានដឹងខ្លួនជាមុនថា អ្នកដល់គោលដៅហើយនោះ គឺជាកំហុសរបស់ភាគីបុរស
នៅ ពេលរួមភេទសម័្ពន្ធនោះ ប្រសិនបើអ្នកហៀបដល់គោលដៅទៅហើយនោះ អ្នកក៏ត្រូវតែផ្តល់ដំណឹងនេះឲ្យនាងបានដឹងផងដែរ ដើម្បីទាំងពីរនាក់បានឈានដល់គោលដៅជាមួយគ្នាព្រមពេលតែមួយតែ ម្តង។ ប្រសិនបើមិនបានធ្វើយ៉ាងដូច្នេះទេ ប្រាកដជាធ្វើឲ្យស្រ្តីជាដៃគូរបស់អ្នកទទួលអារម្មណ៍ថា ពិបាកទ្រាំបំផុតទៅវិញទេ។
៦-ការប្រើពេល បញ្ចញសម្ពាធដោយធ្វើចលនាខ្លាំងៗប្រៀបបាននឹងអំពើឃោឃៅនោះ ជារឿងមិនល្អទេ នៅពេលប្រព្រឹត្តរឿងលើគ្រែខ្នើយ
ជាមួយនឹង ស្រ្តីភេទ ការប្រើអំពើបែបនេះប្រាកដជានាំឲ្យនាងភ័យខ្លាចរអាទៅវិញទេ រហូតដល់លែងមានអារម្មណ៍រួរ័ក្សផងទៅទៀត។ អ្នកគួរណាស់តែប្រព្រឹត្តិចលនានីមួយៗដោយថ្នមៗជាមួយ
ដៃគូរបស់ អ្នកតាមបែប “Fairplay” ដោយចាប់ផ្តើមតាំងពីដំបូងរហូតដល់ចប់ការប្រយុទ្ធនោះ។
ប្រសិនបើ អ្នកប្រើកំលាំងវាយលុកយ៉ាងខ្លាំងៗ ឬមួយក៏ប្រើថាមពលណាឲ្យខ្លាំងលើសពីការដែលនាងទ្រាំទ្រ
នោះ ប្រាកដណាស់ថា ពេលក្របទឹកឃ្មុំប្រាកដជាត្រូវបញ្ចប់ទៅវិញយ៉ាងជូរចត់ជាមិនខាន។
៧-ភាពស្ងៀមស្ងាត់ពីភាគីបុរសជារឿងគ្មានន័យ
ប្រាកដ ណាស់ ពេលដែលរួមរ័ក្សជាមួយដៃគូនៅលើគ្រែនោះ អ្នកប្រាកដជាចង់ស្តាប់នូងអ្វីដែលនាងកំពុងតែនិយាយដោយសភាវៈមួយ ពេលដែលនាងកំពុងតែបញ្ចេញវាចាបញ្ជាក់ពីអារម្មណ៍របស់នាងពោរពេញទៅ ដោយសេចក្តីសុខ គួបផ្សំជាមួយនឹងសម្លេងថ្ងូចថ្ងូរហ៊ឹៗផងនោះ។
ដូច្នេះ ហេតុដូចម្តេចបានជាអ្នកមិនបញ្ចេញវាចាបញ្ជាក់ពីអារម្មណ៍ប្រហាក់ ប្រហែលគ្នានេះរបស់អ្នកឲ្យ
នាងស្តាប់វិញផងទៅ?។
៨-ជៀសវាងការធ្វើចលនាខ្លាំងៗ ឬញាប់ពេលរហូតដល់នាងដង្ហក់ស្ទើរដាច់ដង្ហើម
ជា ការធម្មតារបស់មនុស្សនោះទេ បើនិយាយពីរឿងរួមគ្រែខ្នើយ។ ពេលភាគីបុរសជិតឈានដល់គោលដៅរបស់ខ្លួនហើយនោះ គេតែងតែធ្វើសកម្មភាពកាន់តែខ្លាំង កាន់តែញាប់រន្ថើនឡើងតែប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើការចាប់ផ្តើមវាយលុកបានប្រព្រឹត្តអំពើបែបយ៉ាង នេះរហូតដល់ពេលបញ្ចប់សកម្មភាពនោះ ប្រាកដណាស់ដែរថា ការប្រព្រឹត្តយ៉ាងដូច្នេះនឹងធ្វើឲ្យនាងកើតអាការៈឈឺចាប់យ៉ាង ខ្លាំង ទាំងផ្លូវការយនឹងផ្លូវចិត្តដែលអាចថែមរយះរហែកទ្វារមាសទៀតផង ក៏សឹងមាន។ នៅមិនទាន់អស់នោះទេ ដោយសារតែអាការៈបែបយ៉ាងនេះក៏នឹងនាំឲ្យនាងកាន់តែមានការភ័យ ខ្លាចពីព្រោះប្រៀបបានទៅនឹងការធ្វើទារុណកម្មទៅវិញ។
សុភាព ស្រ្តីភាគច្រើនណាស់ដែលចង់បានមនោសញ្ចេតនាល្អូកល្អឺក ការបបោសអង្អែលថ្នាក់ថ្នមដោយស្រទន់ជំនួសឲ្យការប្រព្រឹត្តធ្នន់ដៃ នោះ ប្រៀបបាននឹងការរំលោភបំពានផ្លូវភេទពោរពេញដោយហិង្សាទៅវិញទេ៕
ការគណនាបរិមាណពុំមែនជាគុណភាពនោះទេ
បុរសភាគ ច្រើនណាស់ដែលតែងតែអួតថា ការរួមភេទសម័្ពន្ធអាចប្រព្រឹត្តទៅបានជាច្រើនលើក
ក្នុងមួយថ្ងៃ ប្រសិនបើគេមានសុខភាពមាំមួននោះ។ ដោយសារតែគេបានគិតឃើញពីសុខភាពបរិបូណ៌
យ៉ាងដូចនេះ ទើបបានជាក្រុមបុរសមួយចំនួនឡើងលើខ្នងសេះបំបោលបានជាច្រើនដង ក្នុងពេលមួយរាត្រីរួមជាមួយដៃគូរួមខ្នើយរបស់ពួកគេនោះ គ៏ដើម្បីបំពេញចំណង់តណ្ហា ក៏ដូចជាបង្ហាញឲ្យឃើញពីសមត្ថភាពផ្លូវភេទរបស់គេចំពោះមុខដៃគូ ដែលជាស្រ្តីភេទនោះ។
បើ ទោះបីជាយ៉ាងណាក៏ដោយ ក៏ការឡើងកាន់បង្ហៀរបំបោលបានជាច្រើនលើកច្រើនដងក្នុងមួយរាត្រី
នោះ ក៏ពុំមែនជាគុណភាពសម្រាប់ការរួមសង្វាស់ជាមួយស្រ្តីដែលជាដៃគូ ក្នុងរឿងលើគ្រែនោះដែរ។
ជាមួយ នឹងបុរសភេទដែលនៅក្នុងយុវវ័យនោះ សុខភាពរបស់ពួកគេត្រូវបានចាត់ទុកថា មានភាពល្អប្រសើរ
ខ្លាំងណាស់ អ្វីៗដែលជារឿងរួមភេទសម្ព័ន្ធរបស់ពួកគេវិញ ក៏ត្រូវបានចាត់ទុកថាជារឿងធម្មតា ដោយសារតែធម្មជាតិបានអំណោយផលមកយ៉ាងដូច្នេះ។
ប៉ុន្តែ ប្រសិនបើនិយាយពីបុរសភេទដោយនិយាយជារួមនិងមានលក្ខណៈជាទូទៅវិញ ការប្រព្រឹត្តរឿងសិចជាប់ជានិច្ចដោយមិនបានទុកពេលវេលាសម្រាប់ ថែរក្សាសុខភាពសោះនោះ គឺបែរជាពុំមានផលប្រយោជន៏អ្វីសោះឡើយ ពីសេសទាំងនៅលើសុខភាពផ្ទាល់ខ្លួននិងជិវិត
រស់នៅរួមគ្នាជា ស្វាមី-ភរិយានោះ។
ជនជាតិ អាមេរិកកាំងបានធ្វើការសន្និដ្ឋាន និងវាយតម្លៃថា រយៈពេលរួមរ័ក្សកាន់តែខ្លី ក៏កាន់តែសបញ្ជាក់ឲ្យ
កាន់តែឃើញថា គុណភាពរួមភេទនោះក៏កាន់តែទាប។ ដោយសារហេតុដូច្នេះហើយ ទើបបានជានៅពេលរួមភេទសម័្ពន្ធនោះ ក៏គួរណាស់តែកុំឆាប់បញ្ចប់ទៅភ្លាមៗឲ្យសោះ ឬក៏រហ័សពេក ដោយឲ្យចេះសន្សំសំចៃកម្លាំងដើម្បីសម្រាប់ឡើងប្រយុទ្ធម្តងទៀត។ ដូច្នេះរយៈពេលស្ថិតនៅលើគ្រែខ្នើយកាន់តែយូរកាលនោះ គឺជាការបង្ហាញឲ្យឃើញពីគុណភាពផ្លូវភេទរបស់បុរសកាន់តែប្រសើរឡើង យ៉ាងជាក់ស្តែង។ អ្វីដែលជាការកត់សម្គាល់ថែមទៀតនោះនៅត្រង់ថា បុរសតែងតែឈានដល់តម្រត និងបញ្ចប់ការរួមរ័ក្សមុននារីជារៀងរហូត។
បើ និយាយអំពីភាពជាក់ស្តែងចំពោះមុខវិញនោះ ការរួមរ័ក្សរវាងដៃគូភេទផ្ទុយគ្នា គឺជាការបំពេញចំណង់កាមតណ្ហាឲ្យគ្នាតាមបែបសភាវៈរបស់សត្វលោកតែ ប៉ុណ្ណោះ។ ដូច្នេះរយៈពេលរួមរ័ក្សកាន់តែខ្លី ឬកាន់តែឆាប់រហ័សបញ្ចប់ទៅនោះ ធ្វើឲ្យអ្វីដែលជាសេចក្តីត្រូវការរបស់សរីរជីវសាស្រ្តនៃមនុស្សនៅ ពុំទាន់ស្កប់ស្កល់បាននោះទេ។ ដូច្នេះហើយលើកលែងតែសុខភាពរបស់អ្នកមិនល្អបរិបូណ៌តែប៉ុណ្ណោះដែល អ្នកក៏មិនត្រូវបញ្ចប់ការរួមរ័ក្សនោះឆាប់រហ័សពេកដែរ។
ការ ប្រយុទ្ធនៅតែអូសបន្លាយដោយប្រើពេលវេលាក៏កាន់តែយូរទៅពិតជា ទទួលបាននូវគុណភាពខ្ពស់ ដោយដៃគូររួមសង្វាស់ទាំងសងខាងពិតជាបានសុខស្រួលនិងស្កប់ស្កល់ទៅ តាមបំណងប្រាថ្នារៀងៗខ្លួន។ លើសពីនេះទៅទៀតក្រោយការរួមភេទរួចហើយនោះ ទាំងអស់គ្នាគួរណាស់តែត្រូវបានសម្រាកកាយឲ្យបានបរិបូរណ៌ ដើម្បីទទួលបានមកវិញនូវកម្លាំងពលំ ក៏ដូចជាសុខភាពនៅរក្សាបានលក្ខណៈជាប្រក្រតី។
ប៉ុន្តែ ប្រសិនបើគេមិនចេះពីយុទ្ធសាស្រ្តរឿងគ្រែខ្នើយផងនោះ ហើយក៏កាន់តែមានទំនាក់ទំនងផ្លូវភេទជាច្រើនដងជាប្រចាំថ្ងៃនោះ ប្រាកដជាជះឥទិ្ធពលមិនល្អទាល់តែសោះ ចំពោះជីវភាពភេទ ក៏ដូចជាសុខភាពផងដែរ រហូតដល់មានពាក្យដាស់តឿនថា «ប្រយ័ត្នអាយុខ្លី !»។
នៅ មិនទាន់អស់នៅឡើយនោះទេអំពីការរួមភេទសម័្ពន្ធច្រើនលើកពេកជា រៀងរាល់ថ្ងៃនោះ ពិសេសឆាប់បញ្ចប់សកម្មភាពរួមរ័ក្សយ៉ាងខ្លីដោយពុំមានរសជាតិតាម តណ្ហាឲ្យបានបរិបូណ៌នោះឡើយ ដែលនាំឲ្យដៃគូជាស្រ្តីភេទនោះបែរជាលែងមានអារម្មណ៍រឿងគ្រែ ខ្នើយ រួមជាមួយនឹងអង្គជាតិក៏មិនមានសម្រើប
ទាំងអស់គ្នា ធ្វើឲ្យកើតទៅជាការធុញទ្រាន់ទៅវិញ។
ដើម្បី ឲ្យជីវភាពរស់នៅរវាងប្តី-ប្រពន្ធ ពិសេសការរួមរ័ក្សមេត្រីនោះកាន់តែទទួលបាននូវគុណភាពរួមជាមួយនឹង សេចក្តីសុខសប្បាយរួមជាមួយគ្នា សូមឲ្យដៃគូស្នេហាត្រូវស្វែងយល់ពីយុទ្ធសាស្រ្តដូចដែលបានលើកយក មកអធិប្បាយខាងលើនេះ។ ចាត់ទុកថាពេលវេលាដែលអូសបន្លាយរឿងគ្រែខ្នើយនោះបានយ៉ាងសមស្រប គឺជាកត្តាដ៏ប្រពៃទៅហើយក្នុងការបំពេញសេចក្តីត្រូវការតណ្ហាឲ្យ គ្នាទៅវិញទៅមកប្រកបដោយសុភមង្គលនិងអាយុយឺនយូរ៕ តើមានសិចបែបណាដើម្បីឲ្យកក់ក្តៅបំផុតនៅលើគ្រែ?
ទាំង បុរស-ស្រ្តីជាច្រើនតែងតែសង្ស័យថា តើការមានសិចនោះ គួរធ្វើបែបណាដើម្បីឲ្យបានទៅតាមបំណង
ត្រូវការ ឬគ្រាន់តែដោះសំលៀកបំពាក់ចេញអស់ពីខ្លួន ហើយឡើងលើគ្រែបើកឆាកប្រយុទ្ធប៉ុណ្ណោះក៏ជាការ
គ្រប់គ្រាន់។ជាការពិត វាមិនងាយស្រួលដូចអ្នកគិតនោះទេ សិចគឺវាត្រូវការអ្វីៗដែលច្រើនជាងនេះទៀត។ បុរសស្រ្តីត្រូវការវាដើម្បីបំពេញតាមចំណង់នៃធម្មជាតិ និងបង្កើតសង្គមមនុស្សរាប់តំណមិនអស់តទៅមុខទៀត។
អ្នក វិទ្យាសាស្រ្តផ្លូវភេទធ្លាប់បានអះអាងថា «សិចធ្វើឲ្យជីវិតមនុស្សស្រស់បំព្រង និងមានសេចក្តីសង្ឃឹម»។ ឆ្លងតាមការសិក្សាស្រាវជ្រាវដោយការសាកសួរអស់ជាច្រើន ទៅលើក្រុមមនុស្សស្ទើរគ្រប់វ័យកន្លងមកបានរក
ឃើញថា មនុស្សស្ទើរតែទាំងអស់ក្នុងចំណោមនេះគេត្រូវការសិច ហើយបានឲ្យអត្ថន័យយ៉ាងសំខាន់ទៅលើ
ជីវិតរបស់គេ។ចំណែក អ្នកសង្គមវិទូជនជាតិអាមេរិកម្នាក់ ក៏ធ្លាប់ផ្តល់អត្ថន័យនៃជីវិតសិចដែរថា
«ធ្វើឲ្យមនុស្សខិតខំ និងសង្គមលូតលាស់ផងដែរ»។
សិចពុំត្រូវការភាពគ្រោតគ្រាត និងភាពរមាំងរមោកទេ គឺវាត្រូវការភាពផ្អែមត្រជាក់ ហើយយល់ចិត្តគ្នាយ៉ាងខ្ពស់។
មនុស្ស ភាគច្រើនបានបន្ទន់ឥរិយាបថរបស់ខ្លួនយ៉ាងទន់ភ្លន់ នៅពេលមានសិចកើតឡើង ហើយខ្លះគេប្រែក្លាយជាសត្រូវឲ្យមកជាមិត្តយ៉ាងល្អក្នុងអំឡុង ពេលនេះ។ មានមនុស្សតិចណាស់ដែលប្រើហិង្សាក្នុងពេលនេះ ដើម្បីកំដរភាពសប្បាយរបស់ខ្លួនឯង។
បុរស-ស្រ្តី ត្រូវការថ្នាក់ថ្នមគ្នាក្នុងពេលនេះ ទើបអ្វីៗអាចសម្រេចទៅបាននៃជីវិតសិចរបស់ខ្លួន។ អ្នកមិនត្រូវមើលរំលងចំណុចមួយនេះឡើយ។
ការ បបាសអង្អែល វាជាផ្នែកមួយនៃការថ្នាក់ថ្នម និងជំរុញឲ្យមានភាពស្រៀវស្រើបខ្លាំងឡើង។ ដូចរឿងនិទានបុរាណក្នុងលោកធ្លាប់សរសេរទុកថា «ដៃជាអាទិទេពស្នេហ៍ក្នុងពេលរួមដំណេក»។
អ្នកត្រូវចងចាំថា ខ្វះការបរបាសអង្អែលនោះ គឺខ្វះអ្វីៗទាំងអស់ក្នុងជីវិតសិច។
ការ ថើបមិនមែនត្រឹមតែជាការយកច្រមុះប៉ះថ្ពាល់ ឬបបូរមាត់ និងបបូរមាត់ប៉ះគ្នានោះទេ ប៉ុនែ្តវានៅជួយបន្ថែមភាពរំជើបរំជួលអារម្មណ៍បានទៀតផង។
ការ ថើបជាផ្នែកមួយនៃការដុតអារម្មណ៍យ៉ាងខ្លាំងក្លា។ បុរស-ស្រ្តីខ្លះគ្រាន់តែថើបគ្នាក្នងផ្លូវមនោសញ្ចេត
នាពេលនឹករឭក គ្នាធម្មតា ប៉ុន្តែអាចធ្វើឲ្យពួកគេឈានទៅរកការរួមភេទសិចបាន។
ការ ថើបជញ្ជក់មាត់ ដើមឡើយនិយមចូលចិត្តតែនៅប្រទេសអ៊ឺរ៉ុប និងបរទេសមួយចំនួនប៉ុណ្ណោះ ប៉ុនែ្តបច្ចុប្បន្ននិយមស្ទើរតែទូទាំងពិភពលោក។ ក្រៅពីនេះ ការថើបជញ្ជក់មាត់តាមរាងកាយក៏បានជំរុញឲ្យមានការពុះកញ្រ្ចោល ផ្លូវអារម្មណ៍ និងដុតដាលតម្រេតតណ្ហាដល់កំពូលដូចគ្នា។
ការ រួមសិចដែលមានលក្ខណៈដដែលៗហើយសាមញ្ញធម្មតាពេក អាចធ្វើឲ្យគូស្នេហ៍ឆាប់រសាបរលាប និងអស់ន័យចំពោះគ្នា។ គូស្នេហ៍ខ្លះដែលមិនទាន់យល់ច្បាស់ពីអត្ថន័យនៃការរួមសិចនោះ បាន ធ្វើឲ្យពួកគេបំពេញចំណង់មួយបែបនេះតែមួយរយៈពេលក៏បោះបង់វាទៅ វិញ ហើយការឆ្អែតឆ្អន់របស់ខ្លួនចុងក្រោយនាំឲ្យមានការបាក់បែកក្នុង គ្រូសារ។
ការ ផ្លាស់ប្តូរក្បួនក្បាច់ក្នុងពេលរួមសិច វាជាយុទ្ធវិធីមួយ អាចរក្សាចំណងស្នេហ៍ជាប់គង់បានយូរ។ បុរស-ស្រ្តីតែងតែចេះនូវវិជ្ជាគុននេះ ដើម្បីថែរក្សាស្ថិរភាពគ្រួសារ។ ទោះបីវាជាផ្នែកតូចមួយក្នុងជីវិតគ្រួសារ ប៉ុនែ្តវាមានសារៈសំខាន់ សម្រាប់ការកំណត់នៃធម្មជាតិមួយនេះឡើង៕
តើភាពតានតឹងរបស់ខ្ញុនឹងជះឥទិ្ធពលទារកក្នុងផៃ្ទទេ? តើខ្ញុំអាចស្ងប់អារម្មណ៍វិញយ៉ាងដូចមេ្ដច?
សំណួរៈ ខ្ញុំមានផៃ្ទពោះ ៦សបា្ដហ៍ ក្នុងរយៈពីរបីថ្ងៃកន្លងមកនេះ ខ្ញុំមានអារម្មណ៍តានតឹង និងមានភាពរជើបរំជួលក្នុងចិត្តយ៉ាងខ្លាំង។ ខ្ញុំខិតខំធ្វើឲ្យអារម្មណ៍របស់ខ្ញុំស្ងប់ទៅវិញ តែវាហាក់បីដូចជាគ្មានទទួលនូវលទ្ធផលអី្វឡើយ។ តើបញ្ហានេះនឹងជះឥទិ្ធពលដល់ទារកក្នុងផៃ្ទរបស់ខ្ញុំដែរ ឬទេ? តើខ្ញុំគូរធ្វើយ៉ាងម៉េ្តចទៅ?
ចម្លើយៈ យើងសូមផ្ដល់យោបល់ថា អ្នកគួរប្រាប់គព្ភបរិហាពេទ្យ ឬពេទ្យឆ្មប អំពីអារម្មណ៍របស់អ្នកដែលបានកើតឡើងយ៉ាងម៉េច។ ដូច្នេះ គ្រូពេទ្យអាចជួយបំបាត់នូវភាពដែលអាចកើតមានឡើងនោះបាន ដែលជំងឺនេះវាកំពុងតែបង្ករឲ្យមានភាពតានតឹង និងភាពរំជើបរំជួលរបស់អ្នក។
ប្រសិនបើ អ្នកមិនមានជំងឺអី្វទេ វាប្រហែលជាអាចប្រាប់ឲ្យដឹងថា អារម្មណ៍ដែលធើ្វឲ្យតានតឹង និងរំជើបរំជួលនោះ គឺជារឿងធម្មតា ចំពោះការមានផៃ្ទពោះដំបូង ហើយអារម្មណ៍ទាំងនោះនឹងអាចធូរស្បើយទៅវិញក្នុងរយៈពេលពីរបីសបា្ដហ៍ខាងមុខ។ ថែមពីនេះទៀត ដោយការឡើងចុះនៃអ័រម៉ូន ដែលអ្នកកំពុងមាន។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកកុំនិយាយថា អ្នកមានគម្រោងចង់
មានគភ៌ ស្រ្ដីមានគភ៌ដំបូងច្រើនមានអារម្មណ៍តានតឹង ហើយស្រ្ដីភាគច្រើនគិតថា ការមានកូននឹងធើ្វឲ្យប៉ះពាល់ដល់
មុខរបរ និងកាតព្វកិច្ចផ្េសងៗ។ នៅពេលមានផៃ្ទពោះមានដំណើរល្អ ហើយអ្នកប្រាប់មិត្តភ័ក្រ្ត និងគ្រូសាររបស់អ្នក អ្នកប្រហែលជានឹងមានអារម្មណ៍ធូរស្បើយ។
ប្រសិនបើ អ្នកមានអារម្មណ៍រំជើបរំជួល និងព្រួយបារម្មណ៍អំពីទិដ្ឋភាពច្បាស់លាស់នៃការមានគត៌ ឬការមានកំណើតទារកនោះ អ្នកនឹងត្រូវបានធានាអះអាងដោយមានការចូលរួមពីក្រុមគាំទ្រនៅក្នុងតំបន់
របស់លោកអ្នក។ មួយវិញទៀត អ្នកកុំភេ្លចថា គភ៌បរិហាពេទ្យ ឬពេទ្យឆ្មប គឺជាមនុស្សយ៉ាងសំខាន់សម្រាប់ធើ្វការពិគ្រោះយោបល់ពីបញ្ហាទាំងនោះ។ ប្រសិនបើ អ្នកត្រូវការជំនួយនោះ អ្នកក៏គួរតែធើ្វការណាត់ជួបជាមុនជាមួយគ្រូពេទ្យព្យាបាលរោគដើម្បីឲ្យដឹងថា ត្រូវការជំនួយពិគ្រោះយោបល់ដែរ ឬទេ។
នៅចន្លោះពេលនោះ អ្នកមិនត្រូវព្រួយបារម្មណ៍ថា ភាពតានតឹង និងភាពរំជួលចិត្ត ដែលអ្នកមាននោះ នឹងធ្វើឲ្យគ្រោះថ្នាក់ដល់ទារកក្នុងផៃ្ទរបស់អ្នកឡើយ។ ទារកក្នុងផៃ្ទរបស់អ្នកគឺសុខភាពល្អ មានការការពារ និងការថែរក្សាបានយ៉ាងល្អ ទោះបីអ្នកមានអារម្មណ៍ខឹង និងរំកាំចិត្តយ៉ាងណាក៏ដោយ៕
ការផ្លាស់ប្តូរសុខភាពផែ្នកផ្លូវចិត្ត និងបញ្ហាដេកមិនលក់
មានមនុស្សខ្លះដែលដេកមិនលក់នេះដោយសារមានបញ្ហាសុខភាពផ្លូវចិត្ត ហើយវាជាការសំខាន់ណាស់ក្នុងការវាយតម្លៃពីសុខភាពផ្លូវចិត្តរបស់លោកអ្នកនោះ។ ការព្យាបាលសុខភាពនៅផ្ទះជារឿងមួយដែលគេត្រូវការចំពោះបញ្ហាសុខភាពផ្លូវចិត្តដែលបណ្តាលឲ្យដេកមិនលក់។
ប្រសិនបើ លោកអ្នកធ្វើការកត់សំគាល់ពីការផ្លាស់ប្តូរនៃអារម្មណ៍របស់អ្នកដែលមានរយៈពេលជាងពីរសបា្តហ៍ សូមលោកអ្នកធ្វើការទាក់ទងជាមួយអ្នកជំនាញផ្នែកសុខភាព ដោយធ្វើការពិគ្រោះយោបល់ បន្តធ្វើការព្យាបាលនៅឯផ្ទះ និងការទទួលនូវវិជ្ជបញ្ហាខ្លះពីគ្រូពេទ្យ ហើយេលាកអ្នកនឹងទទួលនូវភាពល្អប្រសើរឡើងវិញពីបញ្ហានៃការដេកមិនលក់នេះ។
បញ្ហានែការដេកមិនលក់អាចបណ្តាលឲ្យកើតនូវជំងឺស្រ្តែស (Stress) វាក៏អាចបណ្តាលឲ្យកើតរោគសញ្ញារួមផងដែរនែបញ្ហាសុខភាពផ្លូវចិត្ត ដូចជា ទុក្ខព្រួយ ភាពរសាប់រសល់ ជាដើម។ល។
ប្រសិនបើ បញ្ហាការដេកមិនលក់របស់អ្នកទាក់ទងទៅនឹងការផ្លាស់ប្តូរសុខភាពផ្លូវចិត្ត ហើយលោកអ្នកមានអារម្មណ៏ថាចង់ធ្វើអត្តឃាតនោះ សូមលោកអ្នកទាក់ទងនឹង និងធ្វើការពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញជាបន្ទាន់៕