Wednesday, October 14, 2009

គ.ជ.ប ​បង្ហាញ​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​​បោះឆ្នោត



លោក ​ស្រី​ស៊ិន ជុំបូ អនុប្រធាន​គ.ជ.ប​និង​លោក​ទេព នីថា អគ្គលេខាធិការ​គ.ជ.ប​ បាន​ជួប​ប្រជុំ​ជា​មួយ​តំណាង​គណបក្ស​នយោបាយ​អង្គការ​ក្រៅ​រដ្ឋាភិបាល ទាក់​ទង​ទៅ​នឹង​ការ​ពិនិត្យ​បញ្ជីភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​​ (គ.ជ.ប) បាន​បង្ហាញ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​តុលា​នេះ​
ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​តំណាង​​គណបក្ស​នយោបាយ​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ជាតិ-អន្តរជាតិ​ អំពី​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដោយ​គិត​​ចាប់​តាំង​ពី​ថ្ងៃ​ទី​១​ ដល់​ថ្ងៃ​ទី​១០​ ខែ​តុលា​ ឆ្នាំ​២០០៩​ នេះ​ថា​ បាន​ចំនួន​៩៥.៤៤៦​នាក់​ ដែល​លទ្ធផល​នេះ​បាន​ទទួល​ពី​ឃុំ​សង្កាត់​ចំនួន​ ១.៥២៦​​ក្នុង​ចំណោម​​ឃុំ​សង្កាត់​ទាំង​ ១.៦២១​ទូទាំង​ប្រទេស។
ខណៈ​នេះ​ដែរ​ គ.ជ.ប ក៏​បង្ហាញ​ថា​ ការ​កែ​តម្រូវ​​ឈ្មោះ​បាន​ចំនួន​ ១៦.៣៩៨​នាក់​ និង​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះឆ្នោត​ ដោយសារ​អ្នក​បោះឆ្នោត​បាន​ស្លាប់​ ត្រូវ​ដក​សិទ្ធិ​ និង​ផ្លាស់​ទី​លំនៅ​ចេញ​ សរុប​ចំនួន​ ៣៣.១៤៤​នាក់។
តាម​តារាង​ស្ថិតិ​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​អាយុ​១៨​ឆ្នាំ​ឡើង​ មាន​ចំនួន​ ៨.៤០០.៤៤៨នាក់​ ក្នុង​នោះ​ស្រី​ចំនួន​ ៤.៣៩៤.៦៦៧​នាក់​ ហើយ​ចំនួន​ប៉ាន់​ស្មាន​​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​ ចំនួន​៣៥១.៨៦២នាក់។
លោក​ ទេព​ នីថា​ អគ្គលេខាធិការ​ គ.ជ.ប បាន​មាន​ប្រសាសន៍​ថា​ ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​​ និង​​​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​នេះ​ នៅ​ថ្ងៃ​ដំបូង​នៃ​ការ​​ចាប់​ផ្ដើម​ចុះ​ឈ្មោះ​បោះឆ្នោត​ មាន​ឃុំ​សង្កាត់​មួយ​ចំនួន​ បាន​រង​នូវ​ខ្យល់​ព្យុះ​ និង​ជន់​លិច​ដោយ​ទឹក​ជំនន់​ មិន​អាច​ដំណើរ​ការ​ចុះ​ឈ្មោះ​​បាន​តាម​ប្រតិទិន។ ហើយ​​ចូល​ដល់​សប្ដាហ៍​ទី​២ គ្រោះ​ធម្មជាតិ​នេះ​បាន​រាលដាល​ដល់​ឃុំ​សង្កាត់​នៃ​ខេត្ត​មួយ​​ចំនួន​ទៀត។ ទោះ​យ៉ាង​នេះ​ក្ដី​ គ.ជ.ប អាជ្ញាធរ​ដែនដី​ ក្រុមប្រឹក្សា​ និង​ស្មៀន​ឃុំ​សង្កាត់​ បាន​ជំរុញ​ការងារ​ចុះ​ឈ្មោះ​នេះ​នៅ​តាម​ទី​តាំង​ដែល​មាន​សុវត្ថិភាព។
ទន្ទឹម​​នឹង​ការ​យក​ចិត្ត​ទុកដាក់​បង្កើន​ការ​ផ្សព្វផ្សាយ​​អញ្ជើញ​ ប្រជាពលរដ្ឋ​ឲ្យ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​ទាន់​ពេលវេលា​​នោះ​ លោក​ ទេព​ នីថា​ បាន​បញ្ជាក់​ថា​ គ.ជ.ប​ ក៏​កំពុង​ពិនិត្យ​មើល​ទៅ​​លើ​ឃុំ​សង្កាត់​ដែល​រងគ្រោះ​ ដើម្បី​បន្ថែម​រយៈពេល​​ចុះ​ឈ្មោះ​តាម​សភាព​​ជាក់ស្ដែង។
នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ​ លោក​ស្រី​ ស៊ិន​ ជុំ​បូ​ អនុប្រធាន​ គ.ជ.ប បាន​មាន​ប្រសាសន៍​ទាក់ទង​ទៅ​នឹង​ការងារ​សង្កេតការណ៍​ថា​ ការងារ​របស់​ គ.ជ.ប​ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​យុត្តិធម៌។ ដូច្នេះ​​នៅ​ក្នុង​នោះ​ដែរ​ ការ​សង្កេត​ការណ៍​ក៏​ត្រូវ​តែ​​ធ្វើ​​ដោយ​សេរី​ និង​យុត្តិធម៌​ដើម្បី​ឲ្យ​ការងារ​បោះឆ្នោត​មាន​លក្ខណៈ​គ្រប់គ្រាន់។ ហើយ​រៀងរាល់​ពេល​បោះឆ្នោត​ យើង​តែ​ង​មាន​អ្នក​សង្កេតការណ៍​ជាតិ​ និង​អន្តរជាតិ​ចូល​រួម។ ចំពោះ​ការ​​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​​បោះឆ្នោត​ឆ្នាំ​២០០៩​​នេះ​ គឺ​គ.ជ.ប បាន​ផ្ដល់​​ការ​អនុញ្ញាត​ដល់​អង្គការ​ចំនួន​​៤​ និង​គណបក្ស​​នយោបាយ​ចំនួន​៥​ ដែល​បាន​​ដាក់​តំណាង​ និង​អ្នក​សង្កេតការណ៍​ដើម្បី​ចូល​រួម​សង្កេតការណ៍​មើល​ដំណើរការ​ពិនិត្យ​ បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះឆ្នោត​ គឺ​អង្គការ​គ្រួសារ​អភិវឌ្ឍន៍​កសិកម្ម​ អង្គការ​ខុមហ្វ្រែល​អង្គការ​លើក​ស្ទួយ​សុខុមាលភាព​ជន​ក្រីក្រ​ សមាគម​ស្ត្រី​សម្រាប់​អភិវឌ្ឍន៍​សិទ្ធិ​មនុស្ស​ ឧស្សាហកម្ម​ កសិកម្ម។ រីឯ​ គណបក្ស​នយោបាយ​​ទាំង​៥​នោះ​ មាន​​គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​សមរង្ស៊ី​ គណបក្ស​ជាតិនិយម​ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ និង​គណបក្ស​សិទ្ធិ​មនុស្ស។
ជាមួយ​គ្នា​នេះ​ លោកស្រី​ ស៊ិន​ ជុំបូ​ បាន​និយាយ​លើក​សរសើរ​ថា​ ទោះ​បី​ជា​​អង្គការ​ខុមហ្វ្រែល​ បាន​មក​ចុះ​ឈ្មោះ​សុំ​សង្កេតការណ៍​យឺតយ៉ាវ​ក៏​ដោយ​ ក៏​ប៉ុន្តែ​​អង្គការ​​នេះ​បាន​ចុះ​ទៅ​ពិនិត្យ​តាម​របៀប​សម្ភាសន៍​ ហើយ​បាន​ធ្វើ​អនុសាសន៍​មក​ដល់​ គ.ជ.ប​ កាល​ពី​ថ្ងៃ​ទី​៧​ខែ​តុលា​នេះ។ លោកស្រី​បាន​បញ្ចេញ​មតិ​​ផ្ទាល់​ខ្លួន​ថា​ ការ​ចុះ​ទៅ​សង្កេតការណ៍​របៀប​នេះ​ គឺ​ហាក់​ដូចជា​​ពុំ​មាន​ទម្ងន់​ ព្រោះ​ថា​ វា​ពុំ​មាន​លក្ខណៈ​យុត្តិធម៌។ លោកស្រី​បាន​លើក​ឡើង​ថា​ ការ​សម្ភាសន៍​ គឺ​អ្នក​ឆ្លើយ​​ទៅ​តាម​មនោសញ្ចេតនា​របស់​ខ្លួន។ តែ​អ្វី​ដែល​យើង​ឃើញ​ផ្ទាល់​នៅ​នឹង​កន្លែង​ វា​មាន​សភាព​សុក្រឹត្យ​ជាង។ លោកស្រី​បញ្ជាក់​​ដែរ​ថា​ អនុសាសន៍​របស់​អង្គការ​ខុមហ្វ្រែល​​នោះ​ ហាក់​ដូចជា​ដើរ​ក្រោយ​ការងារ​របស់​ គ.ជ.ប មួយ​ជំហាន។
ក្នុង​កិច្ច​ប្រជុំ​នេះ​ គ.ជ.ប ក៏​បាន​បញ្ជាក់​ដែរ​ថា​ ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០០៩​នេះ​ ដែល​ប្រព្រឹត្ត​​ទៅ​នៅ​តាម​សាលា​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​ ចាប់​ផ្ដើម​ពី​ថ្ងៃ​​ទី​១​ តុលា​មក​នោះ​ នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​​ទី​២០​ តុលា​មក​នោះ​ នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​២០​ខែ​តុលា​ខាង​មុខ​នេះ។ ដូច្នេះ​​កិច្ច​ប្រជុំ​​ក៏​បាន​ផ្សព្វផ្សាយ​អំពី​ការ​ត្រៀម​លក្ខណៈ​ក្នុង​ ការ​ប្ដឹង​តវ៉ា​ការ​ដោះស្រាយ​បណ្ដឹង​នៅ​ក្នុង​អំឡុង​ពេល​ពិនិត្យ​បញ្ជី​ ឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះឆ្នោត​ជា​បន្ត​​ទៀត​មុន​ពេល​ ដែល​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះឆ្នោត​ប្រចាំ​ឆ្នាំ​២០០៩​ នេះ​ត្រូវ​បាន​ប្រកាស​សុពលភាព​នោះ៕

កម្ពុជា​​នឹង​មាន​រោងចក្រ​​អគ្គិសនី​ប្រើ​ថាមពល​នុយក្លេអ៊ែរ

ភ្នំពេញ៖ លោក​ឧបនាយករដ្ឋមន្ត្រី​ ទៀ​ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​ជាតិ​ បាន​ប្រកាស​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៣​ តុលា​ ឆ្នាំ​២០០៩​ថា​
នា​ពេល​ខាង​មុខ​បន្តិច​ទៀត​នេះ​ កម្ពុជា​នឹង​មាន​រោងចក្រ​​អគ្គិសនី​ប្រើ​ដោយ​ថាមពល​នុយក្លេអ៊ែរ។
ការ​លើក​ឡើង​បែប​នេះ​ ត្រូវ​បាន​លោក​ឧបនាយករដ្ឋមន្ត្រី​​​ ទៀ​ បាញ់​ ថ្លែង​​នៅ​ក្នុង​អង្គ​ប្រជុំ​រដ្ឋសភា​ ក្នុង​ពេល​ដែល​លោក​ឧបនាយករដ្ឋមន្ត្រី​មក​ការពារ​​សេចក្ដី​ព្រាង​ច្បាប់​ ស្ដី​ពី​ការ​ហាមឃាត់​អាវុធ​គីមី​ អាវុធ​នុយក្លេអ៊ែរ​ អាវុធជីវសាស្ត្រ​ និង​អាវុធ​វិទ្យុ​សកម្ម។
ដោយ​ទទួល​ស្គាល់​ពី​វិនាស​សកម្ម​នៃ​ការ​ផ្ទុះ​រោងចក្រ​អគ្គិសនី​ប្រើ​ ថាមពល​នុយក្លេអ៊ែរ​នៅ​ប្រទេស​រុស្ស៊ី​ កាល​​ពី​ពេល​កន្លង​មក​ លោក​ឧបនាយករដ្ឋមន្ត្រី​ ទៀ បាញ់​ បាន​ពន្យល់​អង្គប្រជុំ​រដ្ឋសភា​ថា​ ថាមពល​បរមាណូ​ (នុយក្លេអ៊ែរ) មាន​ផលប្រយោជន៍​សំខាន់​ណាស់​ សម្រាប់​​បម្រើ​ឲ្យ​គោលដៅ​​សន្តិភាព​ ដោយ​វា​បង្កើត​ថាមពល​អគ្គិសនី​ ដើម្បី​ឲ្យ​ប្រទេស​អភិវឌ្ឍន៍​បាន​យ៉ាង​ខ្លាំងក្លា។ កន្លង​មក​រោងចក្រ​អគ្គិសនី​ប្រើ​ថាមពល​នុយក្លេអ៊ែរ​នៅ​សហភាព​សូវៀត​ត្រូវ​ បាន​ផ្ទុះ​ ហើយ​រីកសាយ​ភាយ​វិទ្យុ​សកម្ម​ បាន​បំផ្លិចបំផ្លាញ​​អាយុ​ជីវិត​មនុស្ស។ ក៏​ប៉ុន្តែ​ឆ្លង​កាត់​បទ​ពិសោធន៍​នោះ​ ​គេ​បាន​អភិវឌ្ឍន៍​ខ្លាំងក្លា​ក្នុង​ការ​​ប្រើប្រាស់​ថាមពល​បរមាណូ។ បច្ចុប្បន្ន​ (ថាមពល​បរមាណូ) គេ​ប្រៀប​ដូច​ជា​ធុង​អាគុយ​មួយ​ ដែល​អាច​យក​មក​ដំឡើង​ទៅ​ចាំ​រោងចក្រ​អគ្គិសនី​​ដោយ​មាន​ការ​គ្រប់គ្រង​ល្អ​ សម្រាប់​គោលដៅ​សន្តិភាព​ និង​​ការ​អភិវឌ្ឍន៍​ប្រទេស។ ក៏​ប៉ុន្តែ​លោក​ឧបនាយករដ្ឋមន្ត្រី​ទៀ​ បាញ់​ មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​អំពី​គម្រោង​បង្កើត​រោងចក្រ​អគ្គិសនី​ ប្រើប្រាស់​សារធាតុ​​នុយក្លេអ៊ែរ​ នៅ​កម្ពុជា​នា​ពេល​ខាង​មុខ​នោះ​ឡើយ។
ទោះ​​ជា​យ៉ាង​ណា​ ក្នុង​អង្គប្រជុំ​រដ្ឋសភា​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ​បាន​ចាប់​ផ្ដើម​ពិនិត្យ​ និង​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​ ស្ដីពី​ការ​​ហាមឃាត់​អាវុធ​គីមី​ អាវុធ​នុយក្លេអ៊ែរ​ អាវុធជីវសាស្ត្រ​ និង​អាវុធ​វិទ្យុសកម្ម។
ជា​សេចក្ដី​ព្រាង​ច្បាប់​ ដែល​លោក​ឧបនាយករដ្ឋមន្ត្រី​អះអាង​ថា​ មាន​គោលដៅ​ហាមឃាត់​ជា​ដាច់​ខាត​នូវ​ ការ​​ផលិត​ការ​កែច្នៃ​ ការ​ទទួល​ កា​រផ្ទេរ​ ការ​រក្សា​ទុក ការ​ដឹកជញ្ជូន​ និង​ការ​ប្រើប្រាស់​អាវុធ​គីមី​ អាវុធ​នុយក្លេអ៊ែរ​ អាវុធជីវសាស្ត្រ​ អាវុធវិទ្យុសកម្ម​ និង​សារធាតុ​គីមី​ ដែល​ទាក់ទង​នឹង​ការ​ផលិត​អាវុធ​ទាំង​នេះ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។
លោក​ឧបនាយករដ្ឋមន្ត្រី​ ទៀ​ បាញ់​ បាន​បន្ថែម​ថា​ ច្បាប់​នេះ​ក៏​មាន​បំណង​ធានា​សន្តិសុខ​ សណ្ដាប់ធ្នាប់​ សាធារណៈ​ ការពារ​បរិស្ថាន​ សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ ព្រម​ទាំង​រួម​ចំណែក​ការពារ​សន្តិសុខ​ និង​សន្តិភាព​​ក្នុង​តំបន់​និង​ពិភពលោក។
ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ដែល​​មាន​១៣​ជំពូក​ និង​៣២​មាត្រា​នោះ​ បាន​កំណត់​ពី​ការ​បង្កើត​អាជ្ញាធរ​ជាតិ​ទប់ស្កាត់​អាវុធ​គីមី​ ដែល​មាន​រដ្ឋមន្ត្រី​ក្រសួង​​ការពារ​​ជាតិ​ប្រធាន​ និង​មាន​ការ​ចូល​រួម​ពី​អន្តរក្រសួង​ រួម​មាន​ក្រសួង​យុត្តិធម៌​ ការពារ​ជាតិ​ មហាផ្ទៃ​ សុខាភិបាល​ ឧស្សាហកម្ម​ និង​ក្រសួង​​កសិកម្ម​ជា​ដើម។
សេចក្ដី​ព្រាង​ច្បាប់​ហាមឃាត់​អាវុធ​គីមី​ ក៏​បាន​កំណត់​​ពី​ទោស​ប្បញ្ញត្តិ​ដោយ​ត្រូវ​ផ្ដន្ទាទោស​ជនល្មើស​ដាក់​ ពន្ធនាគារ​ពី​២០​ឆ្នាំ​ទៅ​៣០​ឆ្នាំ​ ឬ​អស់​មួយ​ជីវិត​ ចំពោះ​បុគ្គល​ណា​ ដែល​ផលិត​​កែច្នៃ​​ទទួល​ផ្ទេរ​រក្សា​ទុក​ ដឹកជញ្ជូន​ឆ្លង​កាត់​ ឬ​ប្រើប្រាស់​ដោយ​ចេតនា​នូវ​អាវុធ​គីមី​ អាវុធ​នុយក្លេអ៊ែរ​ អាវុធជីវសាស្ត្រ​ និង​អាវុធ​វិទ្យុសកម្ម។
ក្រៅ​ពី​នេះ​ បុគ្គល​ដែល​ផលិត​ទិញ​ លក់​ កាន់កាប់​ កែច្នៃ​ ទទួល​ ផ្ទេរ​រក្សា​ទុក​ដឹកជញ្ជូន​ឆ្លង​កាត់​ ឬ​ប្រើប្រាស់​សារធាតុ​គីមី​ ដែល​យក​ទៅ​ប្រើ​ក្នុង​វិស័យ​សុខាភិបាល​ ឧស្សាហកម្ម​ រ៉ៃ​ ថាមពល​ កសិកម្ម​ និង​ការ​ស្រាវជ្រាវ​ក្នុង​គោលដៅ​សន្តិភាព​ផ្សេង​ទៀត​ដោយ​គ្មាន​លិខិត​ អនុញ្ញាត​ពី​ក្រសួង​ ឬ​ស្ថាប័ន​មាន​សមត្ថកិច្ច​ត្រូវ​ពិន័យ​អន្តរកាល​ជា​ប្រាក់​ពី​២០​លាន​រៀល​ ទៅ​៥០​លាន​រៀល។
សេចក្ដី​ព្រាង​ច្បាប់​ហាមឃាត់​អាវុធ​គីមី​ថ្មី​នេះ​ បាន​អនុញ្ញាត​ឲ្យ​​មាន​​ការ​ប្រើប្រាស់​សារធាតុ​គីមី​ នុយក្លេអ៊ែរ​ ជីវសាស្ត្រ​ និង​សារធាតុ​វិទ្យុសកម្ម​ ដែល​ត្រូវ​យក​ទៅ​ប្រើប្រាស់​ក្នុង​វិស័យ​សុខាភិបាល​ ឧស្សាហកម្ម​រ៉ែ​ ថាមពល​ កសិកម្ម​ ការ​ស្រាវជ្រាវ​ និង​គោលដៅ​សន្តិភាព​ផ្សេង​ទៀត​ ដែល​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច។
អង្គប្រជុំ​រដ្ឋសភា​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ​បាន​ពិនិត្យ​ និង​អនុម័ត​អង្គារ​ម្សិលមិញ​បាន​ពិនិត្យ​ និង​អនុម័ត​​លើ​សេចក្ដី​ព្រាង​ច្បាប់​ហាមឃាត់​អាវុធ​ប្រល័យ​លោក​បាន​១៧​ មាត្រា។ រដ្ឋសភា​នឹង​ពិនិត្យ​ និង​អនុម័ត​លើ​ខ្លឹមសារ​រួម​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១៤​ ខែ​តុលា​ ឆ្នាំ​២០០៩៕

UNIFEM នឹង​រៀបចំ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​ស្ដី​ពី​វឌ្ឍនភាព​របស់​ស្ត្រី​ពិភពលោក

UNIFEM នឹង​រៀបចំ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​ស្ដី​ពី​វឌ្ឍនភាព​របស់​ស្ត្រី​ពិភពលោក
Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​


ភ្នំពេញ​ ឆ្នាំ​ ២០០៩​ កិច្ច​​ប្រជុំ​ផ្សព្វផ្សាយ​ឯកសារ​ វឌ្ឍនភាព​របស់​ស្ត្រី​ពិភពលោក​ ឆ្នាំ​ ២០០៨/២០០៩​ នរណា​ផ្ដល់​ចម្លើយ​ដល់​ស្ត្រី? យេនឌ័រ និង​គណនេយ្យ​ភាព​ របស់​មូលនិធិ​សហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ (UNIFEM) ធ្វើ​ឡើង​ក្រោម​អធិបតីភាព​របស់​លោក​ជំទាវ​បណ្ឌិត​ ម៉ែន​ សំអន​ ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​​ការី​ នៅ​សណ្ឋាគារ​ភ្នំពេញ​​ ថ្ងៃ​ទី​ ១៥​ ខែ​ តុលា​ ឆ្នាំ​ ២០០៩។

ឯកសារ​​របាយការណ៍​នេះ​នឹង​បង្ហាញ​ពី​ទិន្នន័យ​ថ្មីៗ​ ដែល​ជា​ភស្តុតាង​បង្ហាញ​ថា​​ការ​​ផ្ដល់​ភាព​អង់​អាច​​ដល់​ស្ត្រី​ និង​សមភាព​យេនឌ័រ​ គឺ​ជា​កំលាំង​​​​ចលករ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ បង្កើន​សន្តិសុខ​ស្បៀង កាត់​បន្ថយ​អត្រា​ស្លាប់​របស់​មាតា​ ពង្រឹង​ប្រព័ន្ធ​​យុត្តិធម៌​ និង​ការ​លើក​​កម្ពស់​ប្រសិទ្ធិភាព​នៃ​ជំនួយ។ គណនេយ្យភាព​ចំពោះ​ស្ត្រី​ចាប់​ផ្ដើម​​ឡើង​​ពី​ការ​បង្កើន​ចំនួន​ស្ត្រី​ជា​ តំណាង​នៅ​ក្នុង​តួនាទី​ធ្វើ​សេចក្ដី​សម្រេច រហូត​ដល់​ការ​ទទួល​បាន​ព័ត៌មាន​ និង​ការ​ពន្យល់​បកស្រាយ​ពី​អ្នក​ធ្វើ​សេចក្ដី​សម្រេច។ លើស​ពី​នេះ​ ត្រូវ​​មាន​ការ​ចូល​រួម​របស់​ស្ត្រី​ក្នុង​ដំណើរការ​ត្រួតពិនិត្យ​លើ​ការងារ ​ផ្សេងៗ​ ហើយ​ការ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​ គឺ​ជា​និយម​ដ៏​សំខាន់​មួយ​សម្រាប់​ប៉ាន់​ប្រមាណ​ការ​អនុវត្ត​ការងារ​របស់​ មន្ត្រី​សាធារណៈ។

រួម​ជា​មួយ​របាយការណ៍​នេះ​ UNIFEM នឹង​ធ្វើការ​ផ្សព្វផ្សាយ​ឯកសារ​​មួយ​​ផ្សេង​ទៀត​ផង​ដែរ​គឺ​ "ការ ​ធ្វើ​អោយ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​សម្រេច​បាន​សម្រាប់​ទាំងអស់​គ្នា​ យុទ្ធវិធី​ផ្អែក​លើ​សិទ្ធិ​ដែល​ឆ្លើយ​តប​យេនឌ័រ​ ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍"។ របាយការណ៍​នេះ​នឹង​ចេញ​ផ្សាយ​ជា​ភាសាខ្មែរ​ និង​អង់គ្លេស​សម្រាប់​​អ្នក​ធ្វើ​គោលនយោបាយ​ប្រើប្រាស់​ក្នុង​ការ​ ត្រួតពិនិត្យ​ និង​​ការ​សរសេរ​របាយការណ៍។ ឯកសារ​​ទាំងពីរ​នេះ​ គឺ​ជា​ធនធាន​ដ៏​មាន​​​សារប្រយោជន៍​សម្រាប់​​ប្រទេស​កម្ពុជា​ ជួយ​ដល់​ការ​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ដំណើរ​ការណ៍​ដើម្បី​សម្រេច​បាន​នូវ​ ចំណុច​ដៅ​យេនឌ័រ​ ដែល​ដាក់​នៅ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍។

កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​នេះ​ មាន​ការ​ចូល​រួម​យោបល់​ពី​វាគ្មិន​សំខាន់ៗ​មក​ពី​វិស័យ​អភិវឌ្ឍន៍​ផ្សេងៗ​ និង​ឆ្លើយ​សំណួរ​លើ​វិធានការណ៍​ទាំងឡាយ​ដែល​ធ្វើ​ឡើង​​ដោយ​អង្គការ​​របស់​ ខ្លួន​ ក្នុង​​ការ​ធានា​អោយ​មាន​គណនេយ្យភាព​ចំពោះ​ស្ត្រី។ វាគ្មិន​ទាំងនេះ​ មាន:

-លោក​ជំទាវ​ វេជ្ជបណ្ឌិត​ អ៊ឹង​ កន្ថាផាវី​ រដ្ឋមន្ត្រី​ ក្រសួង​កិច្ចការ​​នារី​ នឹង​បង្ហាញ​ពី​តួនាទី​របស់​​ក្រសួង​កិច្ចការ​នារី​ដែល​ជា​យន្ត​ការ​ជាតិ​មួយ ​​សម្រាប់​អនុវត្ត​គោលនយោបាយ​សមភាព​យេនឌ័រ​របស់​រដ្ឋាភិបាល និង​យុទ្ធសាស្ត្រ​​នានា​របស់​ក្រសួង​ សម្រាប់​ធ្វើ​ការ​បញ្ជ្រាប​យេនឌ័រ​ទៅ​ក្នុង​គោលនយោបាយ​ជាតិ/កម្មវិធី​តាម​ វិស័យ​ និង​កម្មវិធី​ កំណែ​ទម្រង់​ជាតិ​នានា​ដើម្បី​​ធានា​ថា​សិទ្ធិ​ និង​បញ្ហា​របស់​ស្ត្រី​ ត្រូវ​បាន​គេ​គោរព​ និង​ដោះស្រាយ។ លោក​ជំទាវ​​នឹង​បញ្ជាក់​ពី​សេចក្ដី​ត្រូវការ​ចាំបាច់​​ឱ្យ​មាន​ការ​ ផ្លាស់ប្ដូរ​ឥរិយាបថ​ ដើម្បី​ផ្ដល់​ភាព​អង់​អាច​ដល់​ស្ត្រី​ និង​ភាព​រីកចម្រើន​ទៅ​មុខ​របស់​សង្គម។

-លោកស្រី​ Soccoro Reyes ប្រធាន​ផ្នែក​ សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ និង​រដ្ឋ​អារ៉ាប់​ នៃ​ UNIFEM នឹង​មាន​​ប្រសាសន៍​ពី​សមិទ្ធិផល​ថ្មីៗ​របស់​គោលដៅ​ អភិវឌ្ឍន៍​សហស្សវត្សរ៍​ ទាំង​នៅ​ក្នុង​បរិបទ​សកល​ និង​កម្ពុជា។

-លោក​ Douglas Broderick អ្នក​សម្របសម្រួល​ប្រព័ន្ធ​អង្គការ​​សហប្រជាជាតិ​​ប្រចាំ​កម្ពុជា​ នឹង​ថ្លែង​ពី​វិធានការ​ថ្មីៗ​ដែល​ប្រព័ន្ធ​សហប្រជាជាតិ​បាន​អនុម័ត​ ដើម្បី​ធានា​អោយ​មាន​គណនេយ្យភាព​ចំពោះ​បញ្ហា​​សមភាព​យេនឌ័រ។

-លោក​ Lachlan Pontifex ប្រធាន​​ភារៈ​ធារី​ភ្នាក់ងារ​​អូស្ត្រាលី​ដើម្បី​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ (AusAID)​ នឹង​ធ្វើការ​​ពន្យល់​​បកស្រាយ​ពី​គណនេយ្យភាព​របស់​ដៃ​គូ​អភិវឌ្ឍន៍​ចំពោះ​ សមភាព​យេនឌ័រ​ ដោយ​លើក​យក​ការងារ​​ដែល​កំពុង​​អនុវត្ត​របស់​ AusAID ធ្វើ​​ជា​ឧទាហរណ៍។

-លោក​ស្រី​ ប៉ុក​ ណណ្ណដា​ នាយិកា​ អង្គការ​ចម្រើន​ស្ត្រី​ នឹង​ធ្វើ​ការ​ពិភាក្សា​ទៅ​លើ​​ការ​​ចូល​រួម​របស់​ស្ត្រី​ក្នុង​ឆាក​​នយោបាយ​ និង​ តួនាទី​របស់​សង្គម​ស៊ីវិល​ក្នុង​ការ​ទាមទារ​អោយ​មាន​គណនេយ្យភាព​ និង​ការ​ត្រួតពិនិត្យ​លើ​ការ​អនុវត្ត​ និង​ផែនការ​សកម្មភាព​របស់​រដ្ឋាភិបាល។

-លោកស្រី​ Elaine McKay ទី​ប្រឹក្សា​ជាន់​ខ្ពស់​របស់​អង្គការ​ UNIFEM នឹង​​ធ្វើ​ជា​អ្នក​​សម្របសម្រួល​កិច្ច​​ពិភាក្សា។ លោកស្រី​ នឹង​ចូល​រួម​ផ្ដល់​យោបល់​បន្ថែម​លើ​គោលបំណង​នៃ​ការ​ផ្សព្វផ្សាយ​​ឯកសារ​​​ ទាំងពីរ​នេះ​ និង​ចំណុច​ទាក់ទង​​ទៅ​នឹង​ការ​អភិវឌ្ឍន៍​កម្មវិធី​ និង​គោលនយោបាយ​ទៅ​អនាគត។

UNIFEM​ គឺ​ជា​មូលនិធិ​របស់​ស្ត្រី​នៅ​អង្គការ​​សហ​ប្រជាជាតិ។ អង្គការ​នេះ​ ផ្ដល់​នូវ​ការ​គាំទ្រ​ជា​ហិរញ្ញវត្ថុ​ និង​បច្ចេកទេស​ដល់​កម្មវិធី​ និង​យុទ្ធសាស្ត្រ​ល្អៗ​ ដែល​ជួយ​ដល់​ការ​លើក​​កម្ពស់​សិទ្ធិ​ ការ​ចូល​រួម​ក្នុង​ឆាក​នយោបាយ​ និង​សុវត្ថិភាព​សេដ្ឋកិច្ច​របស់​ស្ត្រី​។ UNIFEM ធ្វើ​ការ​ជា​ដៃ​គូរ​ជាមួយ​អង្គការ​អភិវឌ្ឍន៍​នានា​របស់​សហប្រជាជាតិ​ រដ្ឋាភិបាល​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ជាមួយ​បណ្ដាញ​ដទៃ​ទៀត​ ក្នុង​គោលបំណង​លើក​កម្ពស់​សមភាព​យេនឌ័រ។ UNIFEM​ ដាក់​បញ្ចូល​បញ្ហា​ និង​កង្វល់​របស់​ស្ត្រី​ទៅ​ក្នុង​កម្មវិធី​ថ្នាក់​ជាតិ​ តំបន់​ និង​សកល​ ដោយ​ជួយ​គាំ​ទ្រ​ដល់​​កិច្ច​​សហប្រតិបត្តិការ​ និង​​ផ្ដល់​ជំនួយ​បច្ចេកទេស​ លើ​​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​ និង​ការ​ផ្ដល់​ភាព​អង់​អាច​ដល់​ស្ត្រី៕

template

ត្រូវកំចាត់បិសាចកាមគុណ

នៅ​ក្នុង​លេខ​ចេញផ្សាយ​របស់​ខ្លួន​សម្រាប់​ថ្ងៃ​សៅរ៍-អាទិត្យ​ ទី ១០-១១​ ខែ​តុលា​កន្លង​ទៅ​នេះ កាសែត​កោះ​សន្តិភាព​បាន​រាយការណ៍​ថា ភាគ​ច្រើន​នៃ​ជន​រងគ្រោះ​ដោយ​សារ​ការ​ចាប់​រំលោភ​ក្នុង​រយៈ​ពេល ៣ ត្រីមាស​នា​ឆ្នាំ ២០០៩ នេះ​គឺ​ជា​អនីតិជន។
កាសែត​បាន​ដកស្រង់​ការ​កត់​ត្រា​ទុក​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ ​ពី​សេចក្ដី​រាយការណ៍​របស់​សារ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ករណី​រំលោភ​សេពសន្ថវៈ​​នៅ​ក្នុង​រយៈ​ពេល​នេះ​គឺ​មាន​ចំនួន ២១៦ ករណី​ មាន​ជនរងគ្រោះ​សរុប​ទាំងអស់ ២២៥ នាក់​ ដែល​ក្នុង​នោះ​មាន​អនីតិជន​ចំនួន ១៣៧ នាក់​ ដែល​ស្មើនឹង ៦១% ហើយ​ថា ករណី​រំលោភ​សេពសន្ថវៈ​នេះ​បាន​​កើន​ឡើង ៥ ករណី បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នា​ឆ្នាំ ២០០៨។
បើ​តាម​តួលេខ​បាន​បញ្ជាក់​ថា ខេត្ត​បាត់​ដំបង​មាន​ការ​ចាប់​រំលោភ​សេពសន្ថវៈ​រហូត​ដល់​ទៅ ៤៣ ករណី ដែល​ជា​ចំនួន​ខ្ពស់​ជាង​គេ ខណៈ​ដែល​រាជធានី​ភ្នំពេញ​ស្ថិត​នៅ​ក្នុង​លំដាប់​ទី ២ គឺ​មាន ២២ ករណី ហើយ​ថា ការ​ចាប់​រំលោភ​ដោយ​អ្នក​ជិត​ខាង​រស់​នៅ​ក្នុង​​ភូមិ​ជា​មួយ​គ្នា​មាន​ចំនួន ​ច្រើន​ជាង​គេ​គឺ​រហូត​ដល់ ១០៣ ករណី ខណៈ​ដែល ៤០ ករណី​ដោយ​សាច់​ញាតិ ៣៥ ករណី​ដោយ​អ្នក​ស្គាល់​គ្នា​ ៩ ករណី​ដោយ​សង្សារ​ និង ២៤ ករណី​​មិន​ត្រូវ​បាន​រាយការណ៍​ឲ្យ​ដឹង។
នេះ​ជា​តួលេខ​មួយ​ដែល​សារព័ត៌មាន​បាន​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​របស់​ខ្លួន។ តើ​មាន​ប៉ុន្មាន​ករណី​ទៀត ដែល​សារព័ត៌មាន​មិន​បាន​ទទួល​ ដោយ​សារ​តែ​ការ​លាក់លៀម ការ​គំរាម​មិន​ឲ្យ​បញ្ចេញ​ព័ត៌មាន និង​ការ​ដោះស្រាយ​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​នោះ?
បើ​និយាយ​ពី​ការ​ចាប់​រំលោភ​សេពសន្ថវៈ​ គឺ​វា​កម្រ​មាន​ស្ត្រី ឬ​ក៏​កុមារ​ប្រព្រឹត្តិ​មក​លើ​បុរស​ និង​មនុស្ស​ពេញ​វ័យ​ណាស់ តែ​បញ្ច្រាស​មក​វិញ ស្ត្រី និង​កុមារ ពិសេស​កុមារី​ជា​ជន​រងគ្រោះ​នៃ ​អំពើ​នេះ។ វា​ពិត​ជា​មិន​ត្រូវ​អត់ឱន​ទាល់​តែ​សោះ​ចំពោះ​ការ​ចាប់​រំលោភ​សេពសន្ថវៈ​មក​ លើ​ស្ត្រី​ និង​កុមារ​ដែល​មាន​កម្លាំង​ទន់​ខ្សោយ ខណៈ​ដែល​ពួកគេ​ជាចលករ​មួយ​មិន​អាច​ខ្វះ​បាន ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម​ដូច​គ្នា​នឹង​បុរស និង​មនុស្ស​ពេញវ័យ​មួយ​ចំនួន​ដែរ​នោះ។ ជាង​នេះ​ទៅ​ទៀត អ្វី​ដែល​រឹតតែ​មិន​ត្រូវ​លើកលែង​ទោស​ទៅ​ទៀត​នោះ​គឺ​ពួក​បិសាច​កាមគុណ​ល្មោភ ​តណ្ហា ដែល​សូម្បី​តែ​កុមារ​ក៏​មិន​លើក​លែង​ឲ្យដែរ។
រឿង​ចាប់​រំលោភ​សេពសន្ថវៈ​នេះ វា​កើត​មាន​គ្រប់​សណ្ឋាន និង​មាន​ចរិត​ថោកទាប និង​ព្រៃផ្សៃ​ផ្សេងៗ​គ្នា ដូច​ជា​ថា មនុស្ស​ក្បាល​កញ្ចាស់​វ័យ​រក​ធម៌​អារ​ហើយ​នោះ​ក៏​បាន​ចាប់​រំលោភ​​ក្មេង​ស្រី​អាយុ ​ក្រោម ១០ ឆ្នាំ​ក៏​មាន។ ម្យ៉ាងទៀត រឿង​ដែល​មិន​គួរ​ឲ្យ​កើត​មាន​នោះ​គឺ​បុរស​ជា​ឪពុក​មួយ​ចំនួន​មាន​រូប​ សម្បត្តិ​ជា​មនុស្ស តែ​ចិត្ត​ជា​សត្វ​តិរច្ឆាន​ចាប់​រំលោភ​កូន​ស្រី​បង្កើត​របស់​ខ្លួន ដើម្បី​បំពេញ​កាមទេព និង​ការ​នឹក​គិត​ឃើញ​បែប​ឆ្កួត​លីលា
ជាង​នេះ​ទៅ​ទៀត វា​ពិត​ជា​សាហាវ​យង់ឃ្នង​បំផុត ដែល​ពួក​អន្តរធាន​ខ្លះ​មិន​ត្រឹម​តែ​ចាប់​រំលោភ​កុមារ​នោះ​ទេ តែ​ពួក​លោក​មហា​អប្រីយ៍​ទាំង​នោះ​បាន​សម្លាប់​ក្មេង​ស្រី​ដែល​ជា​ជន​រងគ្រោះ ​នោះ​ចោល​ទៅ​ទៀត ដូច​ជា​ករណី​ការ​រំលោភ​​សម្លាប់​យក​សព​កុមារី​​ពីរ​នាក់​ចង​ព្យួរ​នឹង​ដើមឈើ​ពី ​សំណាក់​ពពួក​ទមិឡ​ចិត្ត​អន្យតិរ្ថិយ​កាល​ពី​ថ្ងៃ​ទី ៥ ខែ ​កុម្ភៈ នា​ឆ្នាំ​នេះ​នៅ​ឯ​ខេត្ត​ពោធិ៍សាត់។ ឯ​ករណី​មួយ​ទៀត​គួរ​ឲ្យ​តក់ស្លុត​នោះ​គឺ​បាន​កើត​មាន​កាល​ពី​ថ្ងៃ​ទី​ ១៩ ខែ​កញ្ញា​កន្លង​ទៅ​នេះ​នៅ​ក្នុង​ខេត្ត​កំពុង​ចាម​ ដែល​ពួក​អន្ធពាល​ចំនួន ៧ នាក់​បាន​រំលោភ​ក្មេង​ស្រី​អាយុ ១១ ឆ្នាំ ហើយ​មាន​មេខ្លោង​ម្នាក់​ជា​អ្នក​ដៃ​ដល់​បាន​ចាក់​ជា​ច្រើន​កាំបិត​លើ​រាង​ កាយ និង​អារក​សម្លាប់​នាង​យ៉ាង​សាហាវ​ពន់ពេក (កាសែត ឌឹ ឃែមបូឌាដេលី ថ្ងៃ ព្រហស្បតិ៍ ទី ២៤ កញ្ញា ឆ្នាំ ២០០៩) ។
តើ​ករណី​ចាប់​រំលោភ​សេពសន្ថវៈ​កន្លង​មក​បណ្ដាល​មក​ពី​មូលហេតុ​អ្វី?
ជា​ការ​ពិត​មាន​កត្តា​មួយ​ចំនួន​ដែល​បាន​បង្ក​ឲ្យ​មាន​បញ្ហា​នេះ​កើត​ឡើង ដូចជា​ការ​យល់​ដឹង​របស់​ពលរដ្ឋ​នៅ​មាន​កម្រិត ការ​សាបព្រួសវប្បធម៌ និង​សិល្បៈ​ស្រើបស្រាល​ហួសហេតុ រូបភាព និង​វីដេអូ​អាសអាភាស​អាច​រក​បាន​ដោយ​ងាយ​ជាដើម ខណៈដែល​ការ​អនុវត្ត​ច្បាប់​នៅ​ធូររលុង​ខ្លះ ដែល​ប្រកា​នេះ​ចាំ​បាច់​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់ បើ​មិន​ដូច្នោះ​ទេ ស្ត្រី និង​កុមារ​របស់​យើង​ពិត​ជា​រង​គ្រោះ​កាន់​តែ​ច្រើន និង​ធ្ងន់ធ្ងរ​ជាង​នេះ។
យើង​គួរ​ពិនិត្យ​មើល​លើ​ទិដ្ឋភាព​ជាក់ស្ដែង​នៅ​ក្នុង​សង្គម​កម្ពុជា​របស់ ​យើង​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ថា អត្រា​កុមារី​ពិសេស​នៅ​តាម​តំបន់​ជនបទ ដែល​បោះបង់​ចោល​សាលា​ចាប់​ពី​បឋមសិក្សា​ឡើង​ទៅ​នៅ​មាន​ចំនួន​ច្រើន ខណៈ​ដែល​​កុមារី​មួយ​ចំនួន​ទៀត​ត្រូវ​បាន​រងគ្រោះ ដោយសារតែ​ពួក​បិសាច​ស្រេកឃ្លាន​កាមគុណ​ល្មោភ​តណ្ហា។ បើ​តែ​យ៉ាង​នេះ តើ​ស្ថានភាព​ស្ត្រី​​និង​កុមារ​កម្ពុជា​របស់​យើង​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា​ នា​ពេល​អនាគត​នោះ?
ជា​ការ​ពិត មាន​ការងារ​ខ្លះ​ដែល​ត្រូវ​ចាត់​វិធានការ​ពង្រឹង​បន្ថែម បើ​ទោះ​ជា​មាន​ហើយ​ខ្លះ​ក៏​ដោយ។ ចំណុច​ទី​មួយ​គឺ​ការ​អប់រំ​នៅ​តាម​សហគមន៍។ ចំណុច​នេះ​ពិត​ជា​មាន​សារសំខាន់​បំផុត ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​ពី​ច្បាប់​ដល់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។
កន្លង​មក​ក៏​មាន​ការ​អប់រំ​ និង​បណ្ដុះបណ្ដាល​ពី​បញ្ហា​ទប់ស្កាត់​ការ​ចាប់​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​ និង​កុមារ​ នេះ​ដែរ តែ​ស្ថាប័ន​រដ្ឋាភិបាល ពិសេស​ក្រសួង​កិច្ចការ​នារី និង​ក្រសួង​អប់រំ ព្រមទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​ត្រូវ​បន្ត​កិច្ច​សហការ​ ជា​មួយ​សហគមន៍​ភូមិ តាម​រយៈ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​សាលា​រៀន​បន្ថែម​ទៀត ដើម្បី​ផ្សព្វផ្សាយ​ពី​ចំណេះ​ដឹង​ទូទៅ និង​ច្បាប់​ដោយ​ឡែក​ដែល​ទាក់ទិន​នឹង​ការ​ចាប់​រំលោភ​សេពសន្ថវៈ​ និង​ក្រម​ព្រហ្មទណ្ឌ។ ការ​បោះពុម្ព និង​ចែកចាយ​ប័ណ្ណ​ព័ត៌មាន​ដែល​មាន​សារ​សំខាន់ៗ​ភ្ជាប់​ដោយ​រូបភាព​ដែល​ ទាក់ទាញ​ស្ដី​ពី​បញ្ហា​នេះ​ជូន​ដល់​ប្រជា​សហគមន៍​នៅ​មូលដ្ឋាន​ក៏​ជា​ មធ្យោបាយ​មួយ​ពញ្ញាក់​ស្មារតី​ដល់​អ្នក​ភូមិ​ផង​ដែរ ដើម្បី​ឲ្យ​ពួកគេ​បាន​យល់​កាន់​តែ​ច្បាស់​ពី​ទោស​ទណ្ឌ​នៃ​ការ​ប្រព្រឹត្ត​បទ ​ឧក្រិដ្ឋ​នេះ និង​មានការ​ផ្លាស់​ប្ដូរ​ឥរិយាបថ​របស់​ខ្លួន ពិសេស​ពួក​បុរសៗ​ដែល​មិន​ទាន់​បាន​យល់​ ឬ​ក៏​យល់​មិនទាន់​បាន​ច្បាស់លាស់​ពី​បញ្ហា​បទល្មើស​ដែល​បណ្ដាល​មក​ពី​ការ​ ចាប់​រំលោភ​សេពសន្ថវៈ​នេះ។
ចំណុច​ទីពីរ​ក៏​ជា​កត្តា​ដ៏​ចម្បង​ដែរ​គឺ​ការ​ពង្រឹង​ការ​អនុវត្ត​ ច្បាប់។ ស្ថាប័ន​តុលាការ ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការពារ​ជាតិ​ត្រូវ​បង្កើន​ការ​តាម​ចាប់ និង​ដាក់​ពិន័យ​ពួក​អ្នក​ប្រព្រឹត្ត​បទល្មើស​ទៅ​តាម​មាត្រា​ដែល​មាន​ចែង​នៅ​ ក្នុង​ច្បាប់​ជា​ធរមាន។ ការ​ដោះស្រាយ​បញ្ហា​ក្រៅ​ប្រព័ន្ធ​តុលាការ​គួរ​តែ​ត្រូវ​លុបបំបាត់។ ពិត​មែន​ហើយ ការ​សម្របសម្រួល ការ​អនុគ្រោះ និង​ការ​បំភ្លេច​ស្លាកស្នាម​អាស្រូវ​ពី​អតីតកាល គឺ​ជា​វប្បធម៌​របស់​ខ្មែរ​ដែល​មាន​តាំង​តែ​ពី​សម័យ​កាល​មុនៗ​មក​ម្លេះ ដែល​ទង្វើ​នេះ​ជា​ការ​យោគយល់ ជា​ការ​អត់ឱន និង​ជា​ការ​ប្រោសប្រណី ដើម្បី​លើក​លែង​ទោស​កំហុស​ឲ្យ​អ្នក​ប្រព្រឹត្ត។
ប៉ុន្តែ​ករណី​បទឧក្រិដ្ឋ​​អនាចារ​លើ​ស្ត្រី និង ​កុមារ​បែប​នេះ​គឺ​មិន​ត្រូវ​យក​ការ​សម្របសម្រួល​មក​ធ្វើ​ជា​អាទិភាព​នោះ​ទេ បើ​មិន​ដូច្នោះ​ទេ អំពើ​នេះ​កើត​មាន​មិន​ឈប់​ឈរ និង​កាន់​តែ​កើន​ឡើង​នៅ​ក្នុង​សង្គម​កម្ពុជា។ អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​ត្រូវ​បន្ធូរបន្ថយ​ទម្ងន់​ទោស​ដល់​អ្នក​ ប្រព្រឹត្ត​ឡើយ ហើយ​មិន​ត្រូវ​ព្យាយាម​ឲ្យ​មាន​ការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ ដោយ​ឲ្យ​អ្នក​ប្រព្រឹត្ត​គ្រាន់​តែ​បង់​ប្រាក់​សង​ជំងឺ​ចិត្ត​ដល់​ជន​ រងគ្រោះ​ជា​ការ​ស្រេច​នោះ​ទេ។ ក្នុង​ករណី​នេះ រាជ​រដ្ឋាភិបាល ពិសេស​ក្រសួង​សាមី​ត្រូវ​ហ៊ាន​ដាក់​ពិន័យ​ដល់​មន្ត្រី​ដែល​ពាក់ព័ន្ធ​ក្នុង​ ការ​ជួយ​ធ្វើ​អន្តរាគមន៍​ណាមួយ ដើម្បី​បន្ធូរបន្ថយ​ទោស ឬ​ក៏​ឲ្យ​ជន​ល្មើស​បាន​រួច​ខ្លួន​ ពី​អំពើ​ចាប់​រំលោភ​សេពសន្ថវៈ​មក​លើ​ស្ត្រី និង​កុមារ​នេះ។ រាជ​រដ្ឋាភិបាល​ត្រូវ​ហ៊ាន​កាត់​សាច់​ស្អុយ​របស់​ខ្លួន​ចេញ បើ​មិន​ដូច្នោះ​ទេ សាច់​ស្អុយ​នេះ​នឹង​កាន់​តែ​ស្អុយ និង​រីក​កាន់​តែ​ធំ​ឡើង ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី និង​កុមារ ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​របស់​ខ្លួន ក៏​ដូច​ជា​គោល​ដៅ​អភិវឌ្ឍន៍​សហស្សវត្ស​សហប្រជាជាតិ​ដែរ​នា​ឆ្នាំ ២០១៥ ដែល​ក្នុង​នោះ​ក៏​មាន​ចំណុច​មួយ​ស្ដី​ពី​ការ​លើក​ស្ទួយ​សមភាព​យេនឌ័រ និង​ការ​ផ្ដល់​សិទ្ធិ​អំណាច​របស់​ស្ត្រី និង​កុមារ​ដែល។
ការ​ចាត់​វិធានការ​ខាង​លើ​គឺ​ត្រូវ​ធ្វើ​ឲ្យ​ដូច​ជា​ភ្លៀង​រលឹម គឺ​មិនមែន​ដូច​​ចំហេះ​នៃ​ភ្លើង​ចំបើង​នោះ​ទេ។ ដូចនេះ យើង​ទាំង​អស់​គ្នាត្រូវ​រួមគ្នា​ជួយ​សង្គ្រោះ​ស្ត្រី និង​កុមារ ពិសេស​កុមារី​របស់​យើង ដោយ​ត្រូវ​កំចាត់​ពួក​បិសាច​កាមគុណ ព្រោះថា ស្រ្តី និង​កុមារ​គឺ​ជា​តម្លៃ​នៃ​ការ​អភិវឌ្ឍ​សង្គម​ជាតិ​យើង​ទាំង​មូល​ដែរ៕

Wednesday, September 30, 2009

ស្ថាប័ន​ផ្ដល់​ព័ត៌មាន​

ពត៌មាន​ដែល​ផ្សព្វផ្សាយ​នៅលើ​វិប​ផតថល​ស្ត្រី​ បាន​មកពី​ការ​ចូល​រួម​ចែក​រំលែក​ពត៌មាន​ ពី​ប្រភព​ផ្សេង​ៗ​​ជាច្រើន។​​ អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ សូម​ថ្លែង​អំណរ​គុណ​​ជា​ពន្លឹក​ ​ចំពោះ​ ស្ថាប័ន​ផ្តល់​ព័ត៌មាន​ទាំងអស់​ ដែល​មាន​ដូចជា​៖​ អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​និង​ក្រៅ​ប្រទេស​ ស្ថាប័ន​រាជ​រដ្ឋាភិបាល​ ទី​ភ្នាក់​ងារ​អង្គការ​សហប្រជាជាតិ​ កាសែត​និង​ទស្សនាវដ្ដី ដែល​ចេញ​ផ្សាយ​ជាភាសា​ខ្មែរ​និងជា​​ភាសា​អង់គ្លេស។​ ការ​ចូល​រួម​របស់​លោកអ្នក​ ជា​វិភាគ​ទាន​មួយ​ដ៏​ថ្លៃ​ថ្លា​ ក្នុង​ការ​ជំរុញ​អោយ​ ការ​ចូល​មក​កាន់​​ការ​ចែក​រំលែក​ និង​ការ​ប្រើប្រាស់​ព័ត៌មាន​​​ កាន់​តែ​មាន​លក្ខណៈ​ទូលំទូលាយ​និង​មាន​ភាព​ងាយស្រួល​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ព័ត៌មាន​ទាំង​នោះ​ ក៏​នឹង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ ​ក្នុង​ការ​ពិភាក្សា​ បញ្ចេញ​មតិយោបល់​ និង​ជា​មូលដ្ឋាន​ក្នុង​ការ​ធ្វើ​សេចក្តី​សំរេច​ចិត្ត​។​
អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ សូម​ថ្លែង​អំណរ​គុណ​​យ៉ាង​ជ្រាល​ជ្រៅ​​ ​ចំពោះស្ថាប័ន​ផ្តល់​ព័ត៌មាន ​និង​រូបភាព​​ ដូច​មាន​រាយ​នាម​ខាង​ក្រោម​៖
  • អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​
១.​ អង្គការ​យេនឌ័រ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា
២.​​ អង្គការ​អភិវឌ្ឍន៍​ស្ត្រី​កម្ពុជា
៣.​ អង្គការ​ប្រឆាំង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​​
៤. អង្គការ​កម្ពុជាដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ
៥. គណៈកម្មាធិការ​ស្ត្រី​កម្ពុជា
៦. វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល​ និង​ស្រាវ​ជ្រាវ​​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា
៧. គណៈកម្មាធិការ​បំបាត់​រាល់​ទំរង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​នារី​ភេទ
៨. គណៈកម្មាធិការ​បំបាត់​ពេស្យាចារ ការរំលោភ និង​ជួញ​ដូរ​នៅ​កម្ពុជា
៩. សមាគន​អាដហុក
១០. អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស
១១. អង្គការ​ស្រាវ​ជា្រវ​ជាតិ​កម្ពុជា
១២. សមាគម​យុវជន​ខ្មែរ
១៣. អង្គការ​ក្រុម​អ្នក​ច្បាប់​​ការពារ​សិទ្ធិ​​កម្ពុជា
  • អង្គការ​មិន​មែន​រដ្ឋាភិបាល​អន្តរជាតិ​
១.​ German Technical Cooperation (GTZ)
២​. The Association for Progressive Communications (APC)
៣.​ International Labour Organization (ILO)
  • ទី​ភ្នាក់​ងារ​អង្គការ​សហប្រជាជាតិ
១.​ មូលនិធិ​​សហ​ប្រជាជាតិ​សំរាប់​ប្រជាជន (​UNFPA)
២.​ ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ (OHCHR)
៣.​ មូលនិធិ​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​សំរាប់​ស្ត្រី (UNIFEM)
  • កាសែត​ចេញ​ផ្សាយ​ជា​ភាសា​ខ្មែរ​
១.​ កោះ​សន្តិភាព
អាសយដ្ឋាន​ទំនាក់​ទំនង​ ផ្ទះ​លេខ ១៦៥Eo វិថី ១៦៩ ខាង​កើត​បូរី​កីឡា
លេខ​ទូរស័ព្ទ​ ៨៥៥-២៣​ ៩៨៧ ១១៩ និង​ទូរសារ​ លេខ​ ៨៥៥-២៣ ៩៨៧ ១១៧
២​. រស្មី​កម្ពុជា
អាសយដ្ឋាន​ទំនាក់​ទំនង​ ផ្ទះ​លេខ ៤៧៤ មហាវិថីព្រះមុនីវង្ស
លេខ​ទូរស័ព្ទ​ ៨៥៥-២៣​ ២២៤ ៦០៥ និង​ទូរសារ​ លេខ​ ៨៥៥-២៣ ៣៣២​​​​​​​ ៤៧២
៣.​ កម្ពុជា​ថ្មី
អាសយដ្ឋាន​ទំនាក់​ទំនង​ ផ្ទះ​លេខ ៨០៥ ផ្លូវ​កម្ពុជា​ក្រោម
លេខ​ទូរស័ព្ទ​ ៨៥៥-២៣​ ៨៨២ ៩៩០ និង​ទូរសារ​ លេខ​ ៨៥៥-២៣ ៨៨២ ៦៥៦
សារ​អេឡិចត្រូនិច kampucheathmey3@yahoo.com
៤.​ រស្មី​អង្គរ
អាសយដ្ឋាន​ទំនាក់​ទំនង​ ផ្ទះ២៥Z ផ្លូវ ៣៧២
សង្កាត់​បឹងសាឡាង ខណ្ឌ​ទួលគោក
លេខ​ទូរស័ព្ទ​ ៨៥៥-១១ ៦៣៧ ៦០៩
៥​. អរិយធម៌​
អាសយដ្ឋាន​ទំនាក់​ទំនង​ ផ្ទះ៥២ Eo វិថី លី-យតឡាយ(172)
សង្កាត់​ជ័យជំនះ ខណ្ឌ​ ដូនពេញ
លេខ​ទូរស័ព្ទ​ ៨៥៥-១១ ៩៧៧ ៩១៩ និង​ទូរសារ​ លេខ​ ៨៥៥-២៣ ៩៩៣ ២៦៩
សារ​អេឡិចត្រូនិច areyathorl_news@yahoo.com
៦.​ សម្លេង​យុវជន​ខ្មែរ
អាសយដ្ឋាន​ទំនាក់​ទំនង​ ផ្ទះ៨E1BA ផ្លូវ ២៦១ បឹងសាឡាង
លេខ​ទូរស័ព្ទ​ ៨៥៥-១២ ៨៥៩ ១៤២ និង​ទូរសារ​ លេខ​ ៨៥៥-២៣ ៩៩៧ ៤៧០
សារ​អេឡិចត្រូនិច khmeryouthnews@yahoo.com
៧.​ មនសិការ​ខ្មែរ
អាសយដ្ឋាន​ទំនាក់​ទំនង​ ផ្ទះ១៥A ផ្លូវ ២៩៣ បឹងកក់ ២
លេខ​ទូរស័ព្ទ​ ៨៥៥-១២ ៨៥០ ៦៩០
សារ​អេឡិចត្រូនិច mknsithik@yahoo.com
៨​. ស្រឡាញ់​ខ្មែរ
លេខ​ទូរស័ព្ទ​ ៨៥៥-២៣ ៩៩៧ ៧៦៥ និង​ទូរសារ​ លេខ​ ៨៥៥-២៣ ៩៩៧ ៧៦៥
សារ​អេឡិចត្រូនិច ksknews@yahoo.com
តំបន់​បណ្ដាញ slknews.blogspot.com
៩.​ ខ្មែរ​មេគង្គ
លេខ​ទូរស័ព្ទ​ ៨៥៥-២៣ ២១៥ ៨០៨ និង​ទូរសារ​ លេខ​ ៨៥៥-២៣ ២១៥ ៨០៨
សារ​អេឡិចត្រូនិច khmermekong@mail.com
១០​. ដើម​អំពិល
អាសយដ្ឋាន​ទំនាក់​ទំនង​ ផ្ទះ១ Ceo ផ្លូវ​លេខ​២៤០
សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ
លេខ​ទូរស័ព្ទ​ ៨៥៥-២៣ ៧២២ ១០៦ និង​ទូរសារ​ លេខ​ ៨៥៥-២៣ ៧២២ ១០៧
សារ​អេឡិចត្រូនិច deumampil@mail.com
១១. The MEKONG TIMES
អាសយដ្ឋាន​ទំនាក់​ទំនង​ ផ្ទះ​លេខ​៦ ផ្លូវ​២៨៨ សង្កាត់​បឹងកេងកង១ ភ្នំពេញ
លេខទូរស័ព្ទ ០២៣ ៩៩៤ ៨០៦
សារអេឡិចត្រូនិច newsroom@themekongtimes.com
តំបន់​បណ្ដាញ www.themekongtimes.com
  • កាសែត​ចេញ​ផ្សាយ​ជា​ភាសា​អង់គ្លេស
១.​ Cambodia World&News Report
អាសយដ្ឋាន​ទំនាក់​ទំនង​ ផ្ទះលេខ ១៣៥ DEo ផ្លូវ​លេខ​ ៣៦០
លេខ​ទូរស័ព្ទ​ ៨៥៥-១១ ៥០០ ៥៥០ និង​ទូរសារ​ លេខ​ ១(៥៦២) ២៦២ ២៨២១
សារ​អេឡិចត្រូនិច info@cambodianewsonline.com
តំ​បន់​បណ្ដាញ www.cambodianewsonline.com
២. The Cambodia Daily
អាសយដ្ឋាន​ទំនាក់​ទំនង​ ផ្ទះលេខ ១២៩ ផ្លូវ​លេខ ២២៨
លេខ​ទូរស័ព្ទ​ ៨៥៥-២៣ ៤២៦ ៦០២
៣. The Cambodia Weekly
អាសយដ្ឋាន​ទំនាក់​ទំនង​​អគា​លេខ​ ១៤៣ ជាន់​ទី​៣ មហាវិថី​ព្រះ​នរោត្តម
លេខ​ទូរស័ព្ទ​ ៨៥៥-២៣ ៩៩៣ ២៧៥
៤. Phnom Penh Post
អាសយដ្ឋាន​ទំនាក់​ទំនងផ្ទះ​លេខ ១០A ផ្លូវ​លេខ​ ២៦៤
លេខ​ទូរស័ព្ទ​ ៨៥៥-២៣ ៤២៦ ៥៦៨
សារ​អេឡិច​ត្រូនិច PhnomPenhPost@online.com.kh
តំបន់​បណ្ដាញ www.phnompenhpost.com
  • ទស្សនាវដ្តីចេញ​ផ្សាយ​ជា​ភាសា​ខ្មែរ
១.​ ប្រជាប្រិយ
អាសយដ្ឋាន​ទំនាក់​ទំនង​ ផ្ទះលេខ ៧៧ វិថី ទីតូ (អតីត​ផ្លូវ​លេខ ២១៤)
សង្កាត់​ បឹង​ ត្របែក ខណ្ឌ ៧មករា
លេខ​ទូរស័ព្ទ​ ៨៥៥-២៣ ៤១៥ ៧៤១
សារអេឡិចត្រូនិច kwok_popularmag@online.com.kh
២​. ជីវិត​កំសាន្ត​ និង​ខ្មែរ​អប្សរា
អាសយដ្ឋាន​​ទំនាក់​ទំនងផ្ទះលេខ ២៤B ផ្លូវ ១៩៥៨
សង្កាត់​ភ្នំពេញថ្មី ខណ្ឌឫស្សីកែវ
លេខ​ទូរស័ព្ទ​ ៨៥៥-១១ ៣៧៦ ០០២
សារអេឡិចត្រូនិច khmer_apsara01@yahoo.com
chivit_kamsann01@yahoo.com
តំបន់​បណ្ដាញ www.khmerapsara.com
៣.​ ពេញ​និយម
អាសយដ្ឋាន​​​ទំនាក់​​ទំនង​ផ្ទះ​លេខ ២៦៤ ផ្លូវ​ម៉ៅស៊ីនទុង
សង្កាត់​បឹងសាឡាង ខណ្ឌ​​​​ ទួលគោក
លេខ​ទូរស័ព្ទ​ ៨៥៥-២៣ ៨៨៥ ៤៨៩
៤.​ ឡេឌីស៍
អាសយដ្ឋាន​​​ទំនាក់​​ទំនង​ផ្ទះ​លេខ​ ៨៤​ BEo ផ្លូវ​លេខ​២០៥ កែង​ ៣៨៨
សង្កាត់​ទួល​ ស្វាយ​ព្រៃ២ ​ខណ្ឌ​ចំការ​មន
លេខ​ទូរស័ព្ទ​ ៨៥៥-២៣ ៤២៤ ៥៦៩
សារ​អេឡិច​ត្រូនិច info@ladies.com.kh
៥.​ អង្គរ​ធំ​ និង​តារា
អាសយដ្ឋាន​ទំនាក់​ទំនង​ ផ្ទះ​១០៥​ ផ្លូវ ៣២៤
សង្កាត់ បឹង​សាឡាង ខណ្ឌ ទួល​គោក​
លេខ​ទូរស័ព្ទ​ ៨៥៥-២៣ ៩៩៦ ៤២១
តំបន់​បណ្ដាញ www.angkorthommagazine.com
៦. សុខភាព​យើង​
អាសយដ្ឋាន​ទំនាក់​ទំនង​ ផ្ទះ​លេខ​ ៦២Eo ផ្លូវ​ប៉ាស្ទ័រ
សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌ​ដូន​ពេញ
លេខ​ទូរស័ព្ទ​ ៨៥៥-២៣ ២២២ ៦៦៤
សារ​អេឡិច​ត្រូនិច healthmagazineinfo@yahoo.com
៧. សេដ្ឋកិច្ច​ថ្ងៃនេះ
អាសយដ្ឋាន​ទំនាក់​ទំនង​បន្ទប់​លេខ ២២៥ វិថី ២៧៤ & ៣ មជ្ឈមណ្ឌល​ភ្នំពេញ
លេខ​ទូរស័ព្ទ​ ៨៥៥-២៣​ ៩៨៧ ៩៤៣
សារ​អេឡិចត្រូនិច etm@etmcambodia.com
តំបន់​បណ្ដាញ www.etmcambodia.com
  • ទស្សនាវដ្តីចេញ​ផ្សាយ​ជា​ភាសាអង់គ្លេស​
១.​ The Cambodian Scene
អាសយដ្ឋាន​ទំនាក់​ទំនង​ ផ្ទះ​៤១ ផ្លូវ ២២២
សង្កាត់ បឹង​រាំង ខណ្ឌ ដូន​ពេញ​
លេខ​ទូរស័ព្ទ​ ៨៥៥-២៣ ២២៤​ ៤៨៨
សារអេឡិច​ត្រូនិច cambodians_mag@yahoo.com
cambodian@scene.com
តំបន់​បណ្ដាញ www.cambodianscene.

បទសម្ភាសន៍​រវាង​សារព័ត៌មាន​កោះ​សន្តិភាព ជា​មួយ​លោកស្រី ជឹម ម៉ាណាវី នាយិកា​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ​ក្នុង​ឱកាស​ទិវា​សិទ្ធិ​នារី​

អន្តរជាតិ ៨ មិនា
Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​
រូបថត​៖ អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ
លោក​ស្រី​ ជឹម ម៉ាណាវី ផ្ដល់​កិច្ច​សម្ភាសន៍
១. តើ​ថ្ងៃ ៨ មិនា មាន​ន័យ​យ៉ាង​ដូច​ម្ដេច?
ទិវា​នារី​អន្តរ​ជាតិ(៨​មិនា) គឺ​ជា​ទិវា​មួយ​ដែល​នារី​ជុំ​វិញ​ពិភពលោក​ប្រារព្ធ​ពិធី​ដើម្បី​រំលឹក​ អបអរសាទរ​នូវ​សមិទ្ធផល​ ទទួល​បាន​ក្រោយ​​ការ​តស៊ូ​ដើម្បី​សមភាព​រវាង​បុរស​និង​ស្រី​​។ ការ​តស៊ូ​នេះ​កើត​ឡើង​ក្នុង​អំឡុង​សតវត្ស​ទី​១៩ នៅ​បណ្ដា​ប្រទេស​អឺរ៉ុប នៅ​ពេល​ដែល​នារី​នៅ​បណ្ដា​ប្រទេស​ទាំង​នេះ​ត្រូវ​គេ​ជិះជាន់​ កេង​ប្រវ័ញ្ច​​និង​ត្រូវ​ធ្វើ​ជា​ទាសករ​ផ្លូវ​ភេទ។​ ​​អង្គការ​សហប្រជាជាតិ​ ក៏​ប្រារព្ធ​ពិធី​អបអរ​សាទរ​ទិវា​នេះ និង​ប្រទេស​ជា​ច្រើន​បាន​កំណត់​ទិវា​នេះ ថា​ជា​ថ្ងៃ​បុណ្យ​ជាតិ​របស់​ខ្លួន​ផង​ដែរ។ នៅ​ពេល​នារី​ក្នុង​ទ្វីប​ទាំង​អស់ ​ដែល​ជា​ញឹកញាប់​តែង​ត្រូវ​បែងចែក ដោយ​ព្រំដែន​ជាតិ និង​ដោយ​ជាតិ​សាសន៍​ខុស​គ្នា ដោយ​ភាព​ខុស​គ្នា​ខាង​ភាសា វប្បធម៌ សេដ្ឋកិច្ច និង​នយោបាយ ​មក​ជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​ពិធីបុណ្យ​រំលឹក​ខួប​ទិវា​របស់​ខ្លួន នោះ​គេ​ក៏​​អាច​រំលឹក​ឡើង​វិញ​អំពី​ប្រពៃណី​ដែល​តំណាង​ឲ្យ​យ៉ាង​តិច​ ប្រាំបួន​ទសវត្ស ​នៃ​ការ​តស៊ូ​ដើម្បី សមភាព យុត្តិធម៌ សន្តិភាព និង អភិវឌ្ឍន៍។
២. សម្រាប់​ស្ត្រី​កម្ពុជា តើ​ទិវា ៨ មិនា មាន​សារសំខាន់​យ៉ាងណា​ដែរ?
ប្រទេស​កម្ពុជា​ក៏​បាន​កំណត់ ថ្ងៃ ៨​មិនា​ទិវា​នារី​អន្តរជាតិ​ជា​ថ្ងៃ​បុណ្យជាតិ​ដែរ​។​ សម្រាប់​ស្ត្រី​កម្ពុជា ​ទិវា ៨ មិនា មាន​សារ​សំខាន់​ណាស់​សម្រាប់​ពួក​គេ។​ ៨ មិនា​​ គឺជា​ថ្ងៃ​​ដែល​នារី​ទូទៅ​ជួប​ជុំ​គ្នា​ដើម្បី​សម្ដែង​មតិ​ លើក​ឡើង​នូវ​​កង្វល់​ និង​បញ្ហា​របស់​ខ្លួន​ដើម្បី​ស្វែង​រក​នូវ​ដំ​ណោះ​ស្រាយ​សមស្រប​នានា​ សម្រាប់​បញ្ហា។​​ស្នាដៃ​របស់​ស្ត្រី​ និង​សមិទ្ធផល​ការងារ​នានា ក៏​ត្រូវ​បាន​រំ​លេច។
មិន​មែន​មាន​តែ​ថ្ងៃ​ ៨​មិនា​តែ​ប៉ុណ្ណោះ​ទេ ដែល​ជា​ថ្ងៃ​សិទ្ធិ​របស់​ស្ត្រី​ ដែល​មតិ​មួយ​ចំ​នួន​បាន​លើក​ឡើង​ថា​ជា​ថ្ងៃ​ដែល​ស្ត្រី​​អាច​ប្រើ​ប្រាស់​ សិទ្ធិ​របស់​ខ្លួន​បាន។​ មតិ​នេះ​មិន​ត្រឹម​ត្រូវ​ឡើយ។​ សិទ្ធិ​ស្ត្រី គឺ​ជា​សិទ្ធិ​មនុស្ស ។ សេចក្ដី​ប្រកាស​ជា​សកល​ស្ដី​ពី​សិទ្ធិ​មនុស្ស​(Universal Declaration of Human Rights)1 មាត្រា ១​ចែង​ថា "​មនុស្ស​ទាំង​អស់​កើត​មក​មាន​សេរី​ភាព ​និង​ភាព​ស្មើ​ៗ​គ្នា​ក្នុង​សិទ្ធិ​ និង​សេចក្ដី​ថ្លៃថ្នូរ​..."។ ដូច្នេះ​សិទ្ធិ​ស្ត្រី​ ឬ​សិទ្ធិ​មនុស្ស​ ​ត្រូវ​បាន​អនុវត្ត ជា​រៀង​រាល់​ពេល​ក្នុង​ជីវិត​រស់​នៅ​របស់​មនុស្ស។​ ក៏​ដូច​ជា​ស្ត្រី​ទូទាំង​ពិភព​លោក​ដែរ ស្ត្រី​កម្ពុជា​បាន​ប្រើ​ប្រាស់​ថ្ងៃ ៨​មិនា ជា​ថ្ងៃ​ដែល​ស្ត្រី​ធ្វើ​ការ​តស៊ូ​មតិ​ជា​មួយ​រដ្ឋាភិបាល ​ដើម្បី​កំណត់​នូវ​របៀបវារៈ​ការងារ​និង​លើក​ឡើង​នូវ​គោល​នយោបាយ​នានា ដែល​គាំ​ទ្រ​ដល់​សមភាព​រវាង​បុរស​និង​នារី។ ​​​​​​
៣. រយៈ​ពេល​កន្លង​មក តើ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​របស់​លោកស្រី​នាយិកា​បាន​ធ្វើ​អ្វី​ខ្លះ​ ទាក់​ទិន​នឹង​ទិវា​​ថ្ងៃ ៨ មិនា​នេះ? ហើយ​នៅ​ឆ្នាំ​នេះ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​នឹង​​រៀបចំ​កម្មវិធី​អ្វី​ ដែរ​សម្រាប់​ទិវា​នេះ?
ឆ្នាំ​២០០៨​ យើង​បាន​រៀប​ចំ​​​ ឲ្យ​មាន​ការ​ពិភាក្សា​តាម​កំណត់ហេតុ​បណ្ដាញ​ ​សារ​អេឡិចត្រូនិក​ ​បញ្ជី​សំបុត្រ​រួម​ gender@lists.open.org.kh ដែល​ជា​វេទិកា​ពិភាក្សា​តាម​រយៈ​សារ​អេឡិចត្រូនិក ​​អំពី​​បញ្ហា​ស្ត្រី​ និង​យេនឌ័រ។​បាន​​ផ្សព្វ​ផ្សាយ​​អត្ថបទ​និង​សរសេរ​បទ​វិចារណកថា​ទាក់ទង​ទិវា ​​នារី​អន្តរជាតិ។បាន​​ធ្វើ​ "របាយការណ៍​អង្កេត​តាមដាន​ការ​ចេញ​ផ្សាយ​ព័ត៌មាន​អំពី​ស្ត្រី " ដែល​លោក​អ្នក​អាច​ចូល​អាន​នៅ​​
http://women.open.org.kh/km/monitoring_and_evaluation_women_news_published ​​             និង​បាន​ចូល​រួម​សហ​ការ​ជាមួយ​គណៈកម្មាធិការ​ CEDAW) និង​​ជាមួយ​ស្ថាប័ន​រដ្ឋាភិបាល​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ ក្នុង​ពិធី​អបអរ​សាទរ ​ទិវា​​នារី​អន្តរជាតិ។​
ឆ្នាំ​២០០៩ អង្គ​ការ​បាន​កំណត់​យក​ប្រធាន​បទ«ស្ត្រី​​ចូលរួម​ក្នុង​កិច្ច​អភិវឌ្ឍន៍​ សេដ្ឋកិច្ច និង​ការងារ​សង្គម​ជាតិ» ​និង​រៀបចំ​សកម្មភាព​មួយ​ចំ​នួន​៖
១.ផ្សព្វ​ផ្សាយ​​អត្ថបទ​ទាក់ទង​ទិវា​​នារី​អន្តរជាតិ៖ កម្មវិធី​ស្ត្រី​​នឹង​ដក​ស្រង់​ផ្សព្វផ្សាយ​ព័ត៌មាន​សកម្មភាព​របស់​ស្ថាប័ន​ និង​អង្គការ​ដែល​ធ្វើ​ការ​ងារ​អំពី​ស្ត្រី​។
.បទ​វិចារណកថា៖ ​នឹង​​ធ្វើ​ការ​ផ្សព្វផ្សាយ​​នូវ​​បទ​វិចារណកថា​​ដែល​​ផ្ដោត​ទៅ​លើ​ប្រធាន​បទ ខាង​លើ។
៣.ចូល​រួម​សហ​ការ​ជាមួយ​គណៈកម្មាធិការ​ CEDAW) និង​​ជាមួយ​​ស្ថាប័ន​រដ្ឋាភិបាល​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ ក្នុង​ពិធី​អបអរ​សាទរ ​ទិវា​​នារី​អន្តរជាតិ។​
៤.ការ​ពិភាក្សា​តាមរយៈ​មធ្យោបាយ​ទំនាក់ទំនង​លើ​វិបផតថល​ស្ដី​អំពី​ស្ត្រី ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃ​ទី ១៣ ខែ​មិនា​ ឆ្នាំ​២០០៩​ ជុំវិញ​​ប្រធានបទ​​​ «ស្ត្រី​​ចូលរួម​ក្នុង​កិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ការងារ​សង្គម​ជាតិ» ​ តាមរយៈ​ កំណត់ហេតុបណ្ដាញ វេទិកា​លើ​បណ្ដាញ និង​បញ្ជី​សំបុត្រ​រួម ព្រមទាំង​នឹង​មាន​ ​​ចេញ​ជា​ប័ណ្ណ​សរសើរ​​ជូន ។ សម្រាប់​ព័ត៌មាន​លម្អិត​ សូម​ចូល​អាន៖
http://women.open.org.kh/files/8%20March/Announcement_8%20March.pdf
៥.​បោះ​ឆ្នោត​លើ​វិបផតថល​ស្ដី​អំពី​ស្ត្រី "តើ​ស្ត្រី​ពិត​ជា​បាន​ចូលរួម​នៅ​ក្នុង​កិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ការងារ​សង្គម​ឬ?
៦.ផ្ញើ​សារ​ជា​រូបភាព​តាម​ទូរស័ព្វ​ ​"លើក​កម្ពស់​សិទ្ធិ​ស្ត្រី ដោយ​ប្រើ​ វិបផតថល​ស្ដី​អំពី​ស្ត្រី"
http://women.open.org.kh
៤. ក្រៅ​ពី​ទិវា​ថ្ងៃ ៨ មិនា​នេះ តើ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​មាន​កម្មវិធី​អ្វី ដែល​ជួយ​ជំរុញ​ការ​លើក​ស្ទួយ​​​​សិទ្ធិ​​ស្ត្រី​នៅ​ក្នុង​សង្គម​កម្ពុជា?
យើង​មាន​រៀប​ចំ៖​​
កិច្ចប្រជុំ​វេទិកា​ស្ត្រី៖ ​ធ្វើ​ឡើង​​​ក្នុង​​គោលបំណង​​សម្រប​សម្រួល​ការ​ពិភាក្សា ​អំពី​បញ្ហា​ប្រឈម​នានា​របស់​ស្ត្រី​ និង​ជុំវិញ​បញ្ហា​​យេនឌ័រ​។​ កិច្ចប្រជុំ​​បាន​បង្កើត​ឱកាស​សម្រាប់​ជួបជុំ​គ្នា​ និង​បង្កើន​កិច្ចសហការ​រវាង​ស្ថាប័ន​ស្ត្រី​ រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​​ស្វែង​រក​ដំ​ណោះ​ស្រាយ​សម្រាប់​បញ្ហា​ស្ត្រី​ ក្នុង​គោល​បំ​ណង​ធ្វើ​ឲ្យ​ស្ថានភាព​ស្ត្រី​មាន​ភាព​ប្រសើរ​​ឡើង។ ​
សិក្ខាសាលា៖ តាម​រយៈ​សិក្ខា​សាលា​នេះ​ ការ​រក​ឃើញ និង​អនុសាសន៍​ ដែល​បាន​មក​ពី​​កិច្ចប្រជុំ​វេទិកា​ស្ត្រី​ត្រូវ​បាន​ផ្សព្វផ្សាយ​ដល់​ ស្ថាប័ន​រដ្ឋាភិបាល បណ្តាញ​/អង្គការ​ស្ត្រី ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សាធារណជន ក្នុង​គោលបំណង​​ស្វែងរក​ដំណោះស្រាយ​រួម​ដែល​ផ្ដល់​ការ​​​​​​​​គាំ​ទ្រ​ និង​ជំរុញ​ឲ្យ​មាន​សមភាព​យេនឌ័រ​ក្នុង​ប្រទេស​កម្ពុជា។
កិច្ចពិភាក្សា​លើ​មធ្យោបាយ​ទំនាក់ទំនង​ដែល​មាន​លើ​វិបផតថល​ស្ដីអំពី​ស្ត្រី៖​ ដើម្បី​ ​ជំរុញ​ឲ្យ​មាន​ការ​ពិភាក្សា​អំពី​បញ្ហា​យេនឌ័រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ តាម​រយៈ​៖
                    ១.បញ្ជី​សំបុត្រ​រួម៖ gender@lists.open.org.kh
                    ២.កំណត់ហេតុបណ្ដាញ http://women.open.org.kh/km/blog
                    ៣.វេទិកា​លើ​បណ្ដាញ http://women.open.org.kh/km/forum
កិច្ចពិភាក្សា​ផ្តល់​ជា​ឱកាស​សម្រាប់​ សកម្មជន​ផ្នែក​យេនឌ័រ និង​អ្នក​ជំនាញ​ផ្នែក​ច្បាប់ សិទ្ធិ ការ​ស្រាវជ្រាវ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បុគ្គល​ ជួបជុំ​គ្នា​តាម​លក្ខណៈ​អេឡិចត្រូនិក និង​​បង្កើន​កិច្ចសហការ​ និង​ពង្រីក​នូវ​វប្បធម៌​នៃ​ការ​ចែក​រំលែក​​ព័ត៌មាន​​រវាង​ស្ថាប័ន និង​ស្ថាប័ន និង​រវាង​ស្ថាប័ន និង​បុគ្គល។ ​
៥. មាន​ចំណុច​មួយ​ក្នុង​កម្មវិធី​ស្ត្រី​របស់​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ បាន​ផ្ដោត​លើ​ការ​ពង្រឹង​សមត្ថភាព​​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន​វិទ្យា​ដល់​ស្ត្រី តើ​ចំណុច​នេះ​មាន​សារ​សំខាន់​យ៉ាង​ណា?
បច្ចុប្បន្ន​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា​ ​មាន​ការ​រីក​ចម្រើន​ខ្លាំង​នៅ​ប្រទេស​កម្ពុជា និង​ពិត​ជា​មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​ពង្រឹង​សមត្ថភាព​ដល់​ស្ត្រី​។ គឺ​គេ​អាច​ប្រើ​ប្រាស់​បច្ចុប្បន្ន​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា​សម្រាប់​ ​ការ​ស្រាវជ្រាវ ការ​ទទួលយក និង​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​ដើម​។ ស្ត្រី​នៅ​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍ រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ ភាគ​ច្រើន​ពុំ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ​ប្រាស់​បច្ចុប្បន្ន​ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា នោះ​ទេ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​នៅ​ឆ្ងាយ​ពី​កន្លែង​ប្រ​មូល​ផ្ដុំ​ ព័ត៌មាន​និង​ចំ​ណេះ​ដឹង។ ​​​​​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ការ​ផ្ដល់​អំណាច​ដល់​ស្ត្រី ដូចជា ការ​ផ្ដល់​ជា​វគ្គ​បណ្ដុះបណ្ដាល​ លើក​កម្ពស់​សមត្ថភាព ​ស្ត្រី​ ដើម្បី​​មាន​លក្ខណៈ​​ប្រកួត​ប្រជែង​ក្នុង​ទី​ផ្សា​ការងារ​។​ តាម​រយៈ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា​ គេ​អាច​​ចង​ជា​បណ្ដាញ​រវាង​ស្ត្រី និង​បុរស​ ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយ និង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ដែល​ជា​ការ​តភ្ជាប់​ការ​ប្រា​ស្រ័យ​ទាក់​ទង​ទៅ​វិញ​ទៅ​មក​ដោយ​មិន​កំណត់​​ ព្រំដែន​ និង​ជាតិសាសន៍។​ ស្ត្រី​អាច​ធ្វើ​ការ​ចែក​រំលែក​ចំណេះដឹង​ ​បទ​ពិសោធ​ការងារ​ និង​ជោគ​ជ័យ​​​ និង​បញ្ហា​របស់​ខ្លួន​ដល់​បុរស ដើម្បី​បង្ហាញ​ថា ស្ត្រី​ក៏​មាន​ចំណែក​ក្នុង​ការងារ​កសាង​និង​អភិវឌ្ឍ​សង្គម​ដែរ និង​ដើម្បី​ឲ្យ​បុរស​​មាន​ការ​យល់​ដឹង​ថែម​ទៀត​អំពី​ស្នា​ដៃ ការ​ប្រឹង​ប្រែង​របស់​ស្ត្រី​ អំពី​តម្រូវ​ការ​ខុស​គ្នា​រវាង​បុរស​ និង​ស្ត្រី ដោយ​សារ​ភេទ​ខុស​គ្នា​ដែល​ជា​លក្ខណៈ​ធម្មជាតិ ​និង​អំពី​ការ​ប្រឈម​​របស់​ស្ត្រី។ ការ​​​ចែក​រំលែក ទាំង​នេះ​​នឹង​​នាំ​មក​នូវ​ការ​កាត់​បន្ថយ​ជា​​បណ្ដើរ​ៗ​​នូវ​ផ្នត់​គំនិត​ លំអៀង​ផ្នែក​យេនឌ័រ (Gender Stereotype) និង​ការ​រើសអើង​ចំពោះ​ស្ត្រី​ដើម្បី​ឈាន​ទៅ​រក​សមភាព​យេនឌ័រ​​លើ​គ្រប់​ វិស័យ​ ។
៦. ពាក់ព័ន្ធ​នឹង​ការងារ​ស្ត្រី តើ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​បាន​សហការ​ជាមួយ​ក្រសួង​កិច្ចការ​នារី និង​សង្គម​​ស៊ីវិល​យ៉ាង​ដូច​ម្ដេច​ដែរ​?
បញ្ហា​ស្ត្រី​និង​បញ្ហា​យេនឌ័រ​គឺ​ជា​បញ្ហា​សកល​។ ដូច្នេះ​វា​ទាម​ទារ​ឲ្យ​មាន​ដំ​ណោះ​ស្រាយ​ជា​សកល​ដោយ​មាន​ការ​ចូល​រួម​ពី​ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ និង​ជាតិ​សាសន៍​ទាំង​អស់។ ​ដូច​គ្នា​នេះ​ដែរ​ អង្គ​ការ​វិទ្យាស្ថាន​បើក​ទូ​លាយ​ក៏​ត្រូវ​សហការ​ជា​មួយ​អង្គការ​ និង​ស្ថាប័ន​ដទៃ​ឯទៀត​ក្នុង​ការ​ងារ​នេះ។​ អង្គការ​​បាន​ចូល​រួម​ជា​លក្ខណៈ​ប្រព័ន្ធ ក្នុង​ការ​កសាង​សមត្ថភាព​ស្ត្រី​ ជំរុញ​សមភាព​យេនឌ័រ ចូល​រួម​ធ្វើការ​វិភាគ ​និង​ស្វែង​រក​ដំ​ណោះ​ស្រាយ​​សម្រាប់​បញ្ហា​ស្ត្រី ដោយ​សហការ​ជាមួយ​ក្រ​សួង​កិច្ច​ការ​នារី​​បាន​ចូល​រួម​ជា​សមាជិក​ក្រុម​ ការងារ​បច្ចេកទេស​យេនឌ័រ​​រៀប​ចំ​ដោយ​ក្រសួង​កិច្ចការ​នារី​ដោយ​មាន​ការ​ចូល ​រួម​ពី​តំណាង​គ្រប់​មន្ទីរ​ក្រ​សួង​និង​អង្គ​ការ​ក្នុង​ស្រុក​​និង​ អន្តរជាតិ និង​អង្គការ​UNIFEM ​ជា​ដើម។ ក្នុង​​​នាម​ជា​សមាជិក​​អចិន្ត្រៃយ៍​គណៈកម្មាធិការ CEDAW កម្ពុជា ដែល​ជា​បណ្ដាញ​មួយ​មាន​អង្គការ​សមាជិក​ជិត​៧០​អង្គ​ការ អង្គ​ការ​វិទ្យា​ស្ថាន​បើក​ទូ​លាយ បាន​បំពេញ តួនាទី​ និង​កាតព្វកិច្ច​សំខាន់ៗ​​រួម​មាន​ ​ការ​ផ្សព្វផ្សាយ​ទូទាំង​ប្រទេស នូវ​ព័ត៌មាន​ស្ដីពី​អនុសញ្ញា​​នៃ​ការ​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ ប្រឆាំង​​នារី​ភេទ​ដែល​ហៅ​កាត់​ថា ស៊ី ដ (CEDAW)។ បន្ថែម​ពី​លើ​នេះ​ទៀត យើង​បាន​រួមចំណែក​ផង​ដែរ ក្នុង​ការ​បំពេញ​បន្ថែម​នូវ​ចំណុច​ខ្លះ​ៗ​នៃ​សេចក្ដី​ផ្ដល់​មតិ​ចុង​ក្រោយ​​ របស់​គណៈកម្មាធិការ​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​​នឹង​នារី​ ភេទ សម្រាប់​ប្រទេស​កម្ពុជា​​ (​Concluding comments of the Committee on the Elimination of Discrimination Against Women:Cambodia)។
៧. នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​ប្រតិបត្តិ​របស់​ខ្លួន តើ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​បាន​កំណត់​អ្វី​​ដែល​ចលនា​ឲ្យ​ស្ត្រី​ កម្ពុជា​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ?
ការ​ជំ​រុញ​ឲ្យ​មាន​ស្ត្រី​ចូល​រួម​ឲ្យ​បាន​ច្រើន​ក្នុង​ការងារ​ អភិវឌ្ឍន៍​សង្គម​ជាតិ​ គឺ​ជា​ផែន​ការ​ជា​យុទ្ធសាស្ត្រ​របស់​អង្គ​ការ​ដែល​មាន​ចែង​ច្បាស់​ក្នុង​គោល ​បំណង​របស់​អង្គ​ការ​គឺ "ជំ​រុញ​​សមភាព​​យេនឌ័រ​ ដោយ​​ធ្វើ​​យ៉ាង​​ណា​អោយ​​ស្ត្រី​​និង​​បុរស​​ អាច​​ទទួល​​បាន​ផល​ប្រយោជន៍​ស្មើ​​គ្នា​ក្នុង​​រាល់​កម្មវិធី"។​ ដូច្នេះ​ហើយ​ទើប​យើង​មាន​កម្មវិធី​ "​ការ​ផ្ដល់​អំណាច​ដល់​ស្ត្រី​ដើម្បី​បន្លាស់​ប្ដូរ​ក្នុង​សង្គម" ដែល​ក្នុង​នោះ​ យើង​បាន​​បង្កើត​ឲ្យ​មាន​​កិច្ច​សហការ​ប្រកប​ដោយ​ជោគ​ជ័យ​រវាង​អង្គ​ការ​ ធ្វើ​ការងារ​អំពី​ស្ត្រី​និង​សិទ្ធិ ​តាម​រយៈ​ ​ផ្ដល់​ព័ត៌មាន​អំពី​សិទ្ធិ អំពី​ច្បាប់​ និង​ការងារ​អភិវឌ្ឍ​ ផ្ដល់​មធ្យោបាយ​និង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ពិភាក្សា​ស្វែង​យល់​អំពី​ យេនឌ័រ​និង​អំពី​ស្ត្រី​​ និង​ការ​ផ្ដល់​​វគ្គ​បណ្ដុះ​បណ្ដាល​អំពី បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា។ ទាំង​អស់​នេះ​គឺ​ដើម្បី​ជួយ​កសាង​សមត្ថភាព​និង​​​ជំនាញ​ដល់​ស្ត្រី​ ជួយ​ឲ្យ​ការ​ងារ​ស្ត្រី​​មាន​ប្រសិទ្ធភាព​ប្រសើរ​ជាង​ និង​មាន​លក្ខណៈ​​ប្រកួត​ប្រជែង​ក្នុង​ទី​ផ្សា​ការងារ។
ទន្ទឹម​នឹង​នោះ​យើង​ក៏​មាន​រៀប​ចំ​ប្រជុំ​វេទិកា​ស្ត្រី​ដែល​ធ្វើ​ឡើង​ រៀង​រាល់​២​ខែ​ម្ដង ដើម្បី​ឲ្យ​ស្ត្រី​មក​ពី​ស្ថាប័ន​និង​ជំនាញ​ខុស​ៗ​គ្នា​មក​ជួប​ជុំ​ ​ពិភាក្សា​អំពី​បញ្ហា​និង​ស្វែង​រក​ដំណោះ​ស្រាយ​រួម​សម្រាប់​បញ្ហា។ យើង​ក៏​រៀប​ចំ​ឲ្យ​មាន​សិក្ខាសាលា​​ដើម្បី​ផ្សព្វផ្សាយ​ជា​សាធារណៈ ​និង​ដល់​ស្ថាប័ន​ពាក់​ព័ន្ធ​ នូវ​លទ្ធផល​នៃ​ការ​ពិភាក្សា​ក្នុង​វេទិកា រួម​មាន​ការ​រក​ឃើញ ​និង​អនុសាសន៍​នានា​ដែល​ផ្ដល់​ដោយ​អង្គ​ពិភាក្សា​ដើម្បី​​​ស្វែង​រក​​ គោលនយោបាយ​នានា​ ដែល​គាំ​ទ្រ​ដល់​សមភាព​រវាង​បុរស ​និង​ស្ត្រី។​​​​​​​​​​​ ពេល​ស្ត្រី​មាន​ការ​គាំ​ទ្រ មាន​សមត្ថភាព​គ្រប់គ្រាន់ ស្ត្រី​នឹង​មាន​ភាព​ជឿ​ជាក់​ និង​ចូល​រួម​បាន​ច្រើនជាង​​ក្នុង​ការ​ងារ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​ជាតិ។​​​​​
៨. បើ​តាម​ទស្សនៈ​របស់​លោកស្រី​នាយិកា តើ​អ្វី​ជា​ការ​ប្រឈម ឫ​ជា​ឧបសគ្គ​ដ៏​ចម្បង​ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិ​​ស្ត្រី​នៅ​ក្នុង​សង្គម​ កម្ពុជា?
ឧបសគ្គ​ដ៏​ចម្បង​ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី​ គឺ​អំពី​គំនិត​យល់​ឃើញ​របស់​សង្គម​ចំពោះ​ស្ត្រី​ និង អំពី​បរិបទ​នៃ​រចនា​សម្ព័ន្ធ​សង្គម​មួយ​(ខ្មែរ)​​ដែល​មាន​បុរស​ជា​អ្នក​កាន់ ​កាប់​ និង​​ឲ្យ​តម្លៃ​ស្ត្រី​មិន​ស្មើ​បុរស ទោះ​ជា​បី​យើង​មាន​រដ្ឋធម្មនុញ្ញ មាន​ច្បាប់​ផ្សេង​ៗ​ ដើម្បី​ការពារ​សិទ្ធិ​ស្ត្រី​ និង​​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជ​រដ្ឋាភិបាល​​ក៏​បាន​ដាក់​ចេញ​នូវ​គោល​ដៅ ​យុទ្ធសាស្ត្រ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​សមភាព​យេនឌ័រ​ក៏​ដោយ ក៏​នៅ​មាន​ឧបសគ្គ​ជា​ច្រើន​ទៀត ដូច​ជា​​ការ​អនុវត្ត​ច្បាប់​មិន​បាន​ហ្មឺងហ្មាត់​​ជា​ដើម។ ​​​ជា​ពិសេស សម្ដេច អគ្គមហាសេនា​បតីតេជោ ហ៊ុន​សែន ក៏​បាន​អំពាវ​នាវ​ឲ្យ​គ្រប់​ស្ថាប័ន​ក្រសួង ​បញ្ជ្រាប​គោលនយោបាយ​បញ្ជ្រាប​យេនឌ័រ​ក្នុង​រាល់​គោល​នយោបាយ​និង​កម្មវិធី​ នានា។ អញ្ចឹង​យើង​ឃើញ​ថា​ តាម​ផ្លូវ​ច្បាប់ ស្ត្រី​ខ្មែរ​ត្រូវ​បាន​ការពារ​និង​ឲ្យ​តម្លៃ។ តែ​ក្នុង​ការ​អនុវត្ត​ជាក់​ស្ដែង​គឺ​មិនមែន​ដូច​ច្បាប់​ដែង​នោះ​ទេ។​​​​​​​
នៅ​ក្នុង​រចនា​សង្គម​កម្ពុជា បុរស​គឺ​ជា​អ្នក​​គ្រប់​គ្រង​នៅ​សឹង​គ្រប់​វិស័យ​និង​គ្រួសារ។ បុរស​ភាគ​ច្រើន​ជា​អ្នក​រក​ប្រាក់​ផ្គត់​ផ្គង់​គ្រួសារ​ ហើយ​ត្រូវ​​គេ​ចាត់​ទុក​ថា​ជា​មេ​គ្រួសារ ដូច្នេះ​រាល់​ការ​សម្រេច​ចិត្ត ភាគ​ច្រើន​បុរស​ជា​អ្នក​សម្រេច។ ដោយ​សារ​វប្បធម៌​សង្គម​ ស្ត្រី​ពុំ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ទៅ​​រៀន ឬ​ឲ្យ​បន្ត​ការ​សិក្សា​ឲ្យ​បាន​ខ្ពស់​ និង​ពុំ​សូវ​ត្រូវ​បាន​ផ្ដល់​ឱកាស​បណ្ដុះ​បណ្ដាល​​ដូច​បុរស​ឡើយ។​ នេះ​ជា​ហេតុ​ផល​ធ្វើ​ឲ្យ​ស្ត្រី​ភាគ​ច្រើន​មាន​ការ​អប់​រំ​ទាប​ជាង​បុរស នាំ​ឲ្យ​ស្ត្រី​មិន​អាច​កាន់​តំណែង​ខ្ពស់​បាន។​​
ដូច្នេះ​ហើយ ទើប​​នៅ​កន្លែង​ធ្វើ​ការ​ គេ​ឃើញ​ការ​ងារ​គ្រប់​គ្រង​និង​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត ភាគ​ច្រើន​បុរស​ជា​អ្នក​កាន់​កាប់ ចំណែក​ឯ​ស្ត្រី​វិញ​ធ្វើ​ការ​នៅ​លំ​ដាប់​ថ្នាក់​ទាប បើ​ទោះ​បី​ចំ​នួន​ស្ត្រី​ចូល​រួម​ក្នុង​កម្លាំង​ពលកម្ម​មាន​រហូត​ដល់​ទៅ​ជាង ​៧០​ភាគ​រយ​នៃ​ចំ​នួន​ពលកម្ម​សរុប​ក៍​ដោយ។ ទោះ​បី​ស្ត្រី​ខ្មែរ​មាន​សិទ្ធិ​បោះ​ឆ្នោត​និង​មាន​សិទ្ធិ​ឈរ​ឈ្មោះ​បោះ​ ឆ្នោត​តាំង​បី​ឆ្នាំ​១៩៥៥ ​ក៍​ដោយ ក៍​ចំ​នួន​ស្ត្រី​ចូល​រួម​ក្នុង​ការ​ងារ​នយោបាយ​និង​ដឹក​នាំ​នៅ​មាន​កម្រិត។ គេ​ឃើញ​ស្ត្រី​មាន​កៅអី​ក្នុង​សភា​មាន​តែ​ជាង​​ ១៤​ភាគ​រយ និង​ជា​អ្នក​ដឹក​នា​ស្ថាប័ន​ក្រសួង មាន​តែ​ជាង​៧​ភាគ​រយ​ប៉ុណ្ណោះ។​ ​នេះ​បាន​ឆ្លុះ​បញ្ចាំង​នូវ​ អតុល្យភាព​អំណាច​រ​វាង​បុរស​និង​ស្ត្រី។ ​ម្យ៉ាង​ទៀត ដើម្បី​សង្គម​ទទួល​ស្គាល់​ស្នាដៃ​របស់​ស្ត្រី​ៗ ​ត្រូវ​ធ្វើ​ការ​ពីរ​ដង​បើ​ប្រៀប​ធៀប​និង​បុរស ពី​ព្រោះ​នៅ​កន្លែង​ធ្វើការ​ក្ដី នៅ​ក្នុង​សង្គម​ក្ដី​ គេ​មិន​ឲ្យ​តម្លៃ​ស្ត្រី​និង​ការងារ​របស់​ស្ត្រី​ទេ ព្រម​ទាំង​មិន​មាន​ជំនឿ​លើ​ការងារ​ដឹក​នាំ​របស់​ស្ត្រី​នោះ​ដែរ។​ ប្រ​ការ​នេះ​បាន​ធ្វើ​ឲ្យ​ស្ត្រី​មាន​ការ​រួញ​រា​ និង​មិន​សូវ​មាន​ការ​ជឿ​ជាក់​លើ​ខ្លួន​ឯង។ ​
៩. តើ​អាច​មាន​ដំណោះស្រាយ​ដែរ​ឫ​ទេ​ចំពោះ ​ការ​ប្រឈម ឫ​ក៏​ឧបសគ្គ​ទាំង​នោះ?
យើង​ត្រូវ​មាន ដំណោះស្រាយ​ជា​យុទ្ធសាស្ត្រ ជា​ប្រព័ន្ធ​មួយ ដើម្បី​ស្ត្រី​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពេញ​លេញ​ពី​ច្បាប់​និង​គោលនយោបាយ​ របស់​​រដ្ឋាភិបាល​ ​ធ្វើ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​អំពី​ស្ថាន​ភាព​ស្ត្រី​នៅ​ប្រទេស​កម្ពុជា​។ ដើម្បី​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី ជំ​រុញ​សមភាព​យេនឌ័រ និង​ជំរុញ​ការ​ចូល​រួម​របស់​ស្ត្រី​ឲ្យ​បាន​ច្រើន​ជាង​ក្នុង​វិស័យ​ សេដ្ឋកិច្ច​ នយោបាយ​និង​សង្គម​ នោះ រដ្ឋាភិបាល ដោយ​សហការ​ជាមួយ​អង្ក​ការ​ដៃ​គូរ​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នានា ​ត្រូវ​មាន​និង​ត្រូវ​អនុវត្ត​ឲ្យ​បាន​ហ្មឺងហ្មាត់​នូវ​គោលនយោបាយ៖
បញ្ជ្រាប​គោលនយោបាយ​យេនឌ័រ​ទៅ​ក្នុង​រាល់​គោលនយោបាយ​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ
អនុវត្ត ​ឲ្យ​បាន​ហ្មឺងហ្មាត់​នូវ​កតិកា​និង​អនុសញ្ញា​អន្តរជាតិ​នានា​ជា​មូលដ្ឋាន​ ការពារ​សិទ្ធិ​ស្ត្រី​​​​ដែល​កម្ពុជា​ជា​ប្រទេស​ហត្ថលេខី​មួយ​ដែរ។​​​
ផ្ដល់​ឱកាស​ដល់​​ស្ត្រី​​ចូល​រួម​ឲ្យ​បាន​ច្រើន​ក្នុង​ការ​ពិភាក្សា​អំពី​ ការ​តាក់តែង​គោល​នយោបាយ​នានា ​អំពី​ការ​បែង​ចែក ​និង​គ្រប់គ្រង​ធន​ធាន​ ​អំពី​គម្រោង​​ថវិកា​ជាតិ និង​ក្នុង​ដំណើរ​ការ​នៃ​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​នានា។
បង្កើត​ការងារ​មាន​លក្ខណៈ​ប្រព័ន្ធ​ មាន​វិធាន​ការ​ជាក់​ស្ដែង​ដើម្បី​ជំរុញ​ឱកាស​ស្មើ​គ្នា​រវាង​បុរស​និង​នារី​ ​និង​ជំរុញ​ការ​​ផ្ដល់​ជំនាញ​អំពី​ការងារ​សហគ្រិន​ដល់​ស្ត្រី​ដោយ​ ផ្សារភ្ជាប់​ជា​មួយ​ទី​ផ្សា។
ជំរុញ​គោលនយោបាយ​ធានា​រ៉ាប់​រង​សុវត្ថិភាព​ការងារ ការ​ធានា​នូវ​​ប្រព័ន្ធ​ច្បាប់​មួយ​ដែល​នឹង​នាំ​មក​នូវ​ប្រាក់​បៀ​វត្ត​ ប្រសើរ​ជាង​ចំ​ពោះ​ស្ត្រី ​​។
ជំរុញ​គោលនយោបាយ​ផ្ដល់​អំណាច​ពេញ​លេញ​ដល់​ស្ត្រី​​​​​​​​​​​​​
ជំរុញ​​ឲ្យ​ក្មេង​ស្ត្រី​បាន​ទៅ​រៀន​ឲ្យ​បាន​ច្រើន​និង​បាន​ខ្ពស់​ជាង​ ដូច​កូន​ប្រុស​ដែរ។ ការ​ធ្វើ​ដូច្នេះ​ក៏​ជួយ​កាត់​បន្ថយ​បាន​ការ​ធ្វើ​ចំណាក​ស្រុក​ ការ​កេង​ប្រវ័ញ្ច​និង​ការ​ធ្វើ​ទាសករ​ផ្លូវ​ភេទ​៕